ផលិតកម្មកៅស៊ូទទួលបានការជ្រោមជ្រែងពីទីភ្នាក់ងារជំនួយជាច្រើន
អង្គការ WWF-Cambodia និងអគ្គនាយកដ្ឋានកៅស៊ូនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបង្កើតភាពជាដៃគូពហុទីភ្នាក់ងារសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់កៅស៊ូធម្មជាតិប្រកបដោយតម្លាភាព និងនិរន្តរភាពនៅកម្ពុជា។ ...
សុខ ចាន់
https://www.khmertimeskh.com/50803833/rubber-production-to-receive-multi-agency-effort-to-improve/
ដំឡូងមី មានទីផ្សារល្អនៅតាមបណ្តាខេត្តជាប់ព្រំដែន ប៉ុន្តែទទួលទិន្នផលទាប
តម្លៃដំឡូងមីតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា និងប្រទេសជិតខាងនារដូវប្រមូលផលឆ្នាំ ២០២០-២០២១ នេះបានកើនឡើងដែលជះឥទ្ធិពលពីការធ្លាក់ចុះនៃបរិមាណផ្គត់ផ្គង់ធៀបនឹងរដូវកាលកន្លងមក។ នេះបើតាមប្រធានមន្ទីរពាណិជ្ជកម្ម ...
ធូ វិរៈ
https://bit.ly/3t6btjG
រដ្ឋបាលខេត្តកំពតបង្គាប់ឱ្យក្រុមហ៊ុនសូងួន ផ្អាកឈូសឆាយលើដីទំនាស់ជាមួយអតីតកងកម្លាំងការពារកោះឆ្នេរ
រដ្ឋបាលខេត្តកំពតបានចេញលិខិតបង្គាប់ឱ្យក្រុមហ៊ុន សូ ងួន ផ្អាកសកម្មភាពឈូសឆាយ និង កាយព្រំដីក្នុងតំបន់ដែលមានជម្លោះជាមួយក្រុមគ្រួសារអតីតមន្ត្រីយោធានៃបញ្ជាការដ្ឋានការពារកោះឆ្នេរជាបណ្ដោះអាសន្ន ដើម្បីរង់ចាំដំណោះស្រាយដោយសន្តិវិធីពីអាជ្ញាធរខេត្ត។ នេះបើយោងតាមប្រសាសន៍លោក ជាវ តាយ អភិបាលខេត្តកំពតកាលពីថ្ងៃអង្គារ។ ...
ឃុត សុភចរិយា
http://bit.ly/30RpxkU
ពលរដ្ឋប្រមាណ ៤ ពាន់គ្រួសារក្នុងស្រុកមង្គលបុរី កំពុងប្រឈមនឹងបញ្ហាខ្វះទឹកស្អាតប្រើ
ប្រជាពលរដ្ឋប្រមាណជាង ៤ ពាន់គ្រួសារនៅទីប្រជុំជនស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ កំពុងប្រឈមនឹងបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ ព្រោះទឹកស្ទឹងមង្គលបុរីបានរីងអស់ ដោយសារកសិករបូមដាក់ដំណាំស្រូវប្រាំងលើសកំណត់។ ...
អោម ប៊ុនធឿន
https://bit.ly/38ePYVV
Chevron ចង់ពង្រីកស្ថានីយឱ្យដល់ ១០០ ទីតាំង
រដ្ឋាភិបាលកម្ពុជាស្វាគមន៍ចំពោះផែនការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន Chevron (Cambodia) Limited ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសាជីវកម្ម Chevron មានមូលដ្ឋាននៅអាមេរិកក្នុងការបង្កើនស្ថានីយប្រេងឥន្ធនៈឱ្យបាន ១០០ ទីតាំងនៅទូទាំងប្រទេសកម្ពុជា។ ...
ម៉ៃ គុណមករា
https://bit.ly/3qa5sR3
Spotify ចូលមកកាន់ទីផ្សារកម្ពុជា
ក្នុងអំឡុងសប្តាហ៍ដំបូងនៃការបើកដំណើរការរបស់ខ្លួននៅក្នុងទីផ្សារប្រទេសកម្ពុជា កម្មវិធីស្ដាប់ចម្រៀងតាមរយៈអ៊ីនធឺណិត Spotify បានឈានដល់លំដាប់កំពូលនៃកម្មវិធីដែលត្រូវបានទាញយកមកប្រើប្រាស់ច្រើនក្នុងប្រទេស។ ...
Husain Haider
https://bit.ly/3qiehYY
លោកនាយករដ្ឋមន្ត្រីសម្រេចបង្កើតក្រុងបូកគោថ្មី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបង្កើតតំបន់បូកគោនៃខេត្តកំពតជាក្រុងបូកគោថ្មីដោយត្រូវកាត់យកឃុំចំនួន ៣ ចេញពីស្រុកទឹកឈូ ខេត្តកំពត គឺឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត ដើម្បីឱ្យមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងការអភិវឌ្ឍឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។ ...
នៅ ស៊ីវុត្ថា
https://bit.ly/3cCsvjZ
ជំនួយឥតសំណងរបស់ KOICA ៧ លានដុល្លារគ្រោងនឹងលើកកម្ពស់ចំណេះដឹងបច្ចេកវិទ្យាព័ត៌មានវិទ្យា
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េកូរ៉េ (KOICA) ផ្តល់ជំនួយចំនួន ៧ លានដុល្លារអាមេរិកសម្រាប់ក្រសួងអប់រំ យុវជន និងកីឡាសម្រាប់លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ (អាយធី) ក្នុងការអប់រំមធ្យមសិក្សាទុតិយភូមិនិងលើកកម្ពស់ជំនាញគ្រូបង្រៀន។ ...
វ៉ន ដារ៉ា
https://www.phnompenhpost.com/national/koica-7m-grant-plans-boost-ict-knowledge
សកម្មជនបរិស្ថាន រៀបចំពាក្យបណ្ដឹងទៅឧទ្ធរណ៍ ក្រោយចាញ់ក្ដីអភិបាលស្រុក
សកម្មជនការពារបរិស្ថាន និងព្រៃឈើ លោក គ្រើង តុលា គ្រោងដាក់ពាក្យបណ្ដឹងទៅសាលាឧទ្ធរណ៍ បន្ទាប់ពីសាលាដំបូងខេត្តមណ្ឌលគិរីបានសម្រេចកាលថ្ងៃទី ១៩ ខែមករាឆ្នាំនេះឱ្យលោកផ្ដល់សំណង ៤០ លានរៀលទៅលោក សៀក មុន្នី អភិបាលស្រុកអូររាំងពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍ជាសាធារណៈ។ ...
សុទ្ធ គឹមសឿន
https://bit.ly/3iBEnEe
ធនាគារជាតិនៃកម្ពុជា ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធទូទាត់និងផ្ទេរប្រាក់ថ្មី
ធនាគារជាតិនៃកម្ពុជា បានប្រកាស «ការដាក់ឱ្យដំណើរការជាផ្លូវការ ប្រព័ន្ធរីធែលផេ (Retail Pay)» ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈការផ្តល់នូវការទូទាត់ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និង ...
សុខ ចាន់
https://bit.ly/3qTBamk
អ្នកសារព័ត៌មានត្រូវបានហាមឃាត់មិនឲ្យថតសកម្មភាពស៊ើបអង្កេតរបស់សមត្ថកិច្ច
ចាប់ពីពេលនេះទៅ អ្នកសារព័ត៌មានត្រូវបានហាមឃាត់មិនឲ្យថតសកម្មភាពទាក់ទងនឹងរឿងក្ដីព្រហ្មទណ្ឌដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់សមត្ថកិច្ចឡើយ។ សេចក្តីណែនាំនេះត្រូវបានចេញនៅថ្ងៃសុក្រដោយអគ្គស្នងការនគរបាលជាតិ ដល់ស្នងការនគរបាលរាជធានី-ខេត្តថាអ្នកសារព័ត៌មានត្រូវបានហាមឃាត់មិនឲ្យថតការស៊ើបអង្កេតរបស់សមត្ថកិច្ចលើសកម្មភាពបទឧក្រិដ្ឋដូចជាការឃ្លាំមើល ការតាមដាន និងកំណត់អត្តសញ្ញាណជនសង្ស័យទីតាំងរបស់ពួកគេ ឬក្នុងពេលមានឧក្រិដ្ឋកម្មនៅក្នុងប្រទេសឡើយ។ ...
ប៊ុត រស្មីគង្គា
https://bit.ly/2MtxYPv
ការគ្រប់គ្រងមូលនិធិក្នុងស្រុកនៅកម្ពុជាក្រោមការពិនិត្យមើលតម្លាភាព
មូលនិធិអាស៊ី និងស៊ីលីកាដោយមានការគាំទ្រពីក្រសួងការបរទេស និងពាណិជ្ជកម្មនូវែលសេឡង់ នៅសប្តាហ៍នេះបានចាប់ផ្តើមគម្រោងរយៈពេល ៣ ឆ្នាំដើម្បីលើកកម្ពស់ការគ្រប់គ្រងប្រកបដោយតម្លាភាព និងគណនេយ្យភាពនៃមូលនិធិក្នុងស្រុកនៅកម្ពុជា។ ...
សុខ ចាន់
https://www.khmertimeskh.com/50813450/management-of-cambodian-local-funds-under-transparency-review/
«ទឹកឃ្មុំព្រៃមណ្ឌលគិរី» នឹងមានទីផ្សារកាន់តែធំ បន្ទាប់ពីទទួលបានការចុះបញ្ជី GI
បើទោះបីផែនការប្រគល់វិញ្ញាបនបត្រចុះបញ្ជីផ្លូវការនៃទំនិញម៉ាកសម្គាល់ភូមិសាស្ត្រ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» កាលពីថ្ងៃអង្គារម្សិលមិញត្រូវពន្យារពេល ប៉ុន្តែការទទួលបានម៉ាកសម្គាល់ភូមិសាស្ត្រ (GI) ពីក្រសួងពាណិជ្ជកម្មបាននិងកំពុងរួមចំណែកក្នុងការធ្វើឱ្យផលិតផលមួយនេះ ...
ហ៊ឹន ពិសី
https://bit.ly/3wxHZh5
ដំណាំស្រូវប្រាំងមានកំណើនខ្ពស់ក្នុងត្រីមាសទី ១ ការនាំចេញថយចុះ ៣៣ ភាគរយ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថាទិន្នផលសម្រាប់រដូវប្រាំងឆ្នាំនេះជាពិសេសស្រូវបានកើនឡើងគួរឱ្យកត់សម្គាល់នៅត្រីមាសទី ១ ឆ្នាំ ២០២១ ទោះបីជាការនាំចេញថយចុះបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក៏ដោយ។ ...
ឡុង គីមម៉ារីតា
https://www.phnompenhpost.com/national/dry-season-rice-crops-have-bumper-q1-exports-decrease-33-cent
គំរោងទំនប់វារីអគ្គិសនីថ្មីខេត្តពោធិ៍សាត់បានបញ្ចប់ ៩០ ភាគរយហើយ
ការសាងសង់ទំនប់វារីអគ្គិសនី ដំណាក់ឈើក្រោមក្នុងខេត្តពោធិ៍សាត់ដែលមានប្រឡាយមេមួយខ្សែ និងប្រឡាយបង្ហូរទឹកប្រវែង ៩០ គីឡូម៉ែត្រឥឡូវបានបញ្ចប់ជាង ៩០ ភាគរយហើយហើយរំពឹងថានឹងដាក់ដំណើរការនៅខែក្រោយ។ ...
វ៉ន ដារ៉ា
https://www.phnompenhpost.com/national/new-pursat-dam-project-90-finished
អាជ្ញាធរជាតិអប្សរា គ្រោងលែងសត្វកម្រចូលក្នុងព្រៃឧទ្យានអង្គរឆាប់ៗនេះ
អាជ្ញាធរជាតិអប្សរាគ្រោងនឹងដោះលែងសត្វស្លាបកម្រចំនួន ៣ ប្រភេទ ដែលមានសរុប ១១ ក្បាលទៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរក្នុងពេលឆាប់ៗនេះ បន្ទាប់ពីធ្លាប់បានលែងសត្វជាច្រើនប្រភេទចូលទៅក្នុងតំបន់នេះ។ ជាមួយគ្នាក៏បានអំពាវនាវដល់សាធារណជនចូលរួមថែរក្សាសត្វទាំងនេះ ...
រី សុចាន់
https://bit.ly/3v3jlnb
ចំនួនអ្នកចាក់វ៉ាក់សាំងនៅកម្ពុជាឈានដល់ ២៣ ភាគរយ
វិសាលភាពនៃការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺរាតត្បាតកូវីដ- ១៩ នៅប្រទេសកម្ពុជាបានកើនឡើងដល់ជិត ២៣ ភាគរយ ឬ ប្រហែលជា ២.២៨០.៨៧៥ ក្នុងចំណោមប្រជាជន ១០ លាននាក់ដែលបានគ្រោងទុកដើម្បីចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី ២៤ ខែឧសភា ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50862220/cambodias-vaccination-coverage-reach-an-amazing-23-percent/
រដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភលើកទី ៦០ ជូនកម្មករ ត្រូវព្យួរការងារក្នុងវិស័យកាត់ដេរ និង ទេសចរណ៍ ជាង ៥ ពាន់នាក់
រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារបានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភលើកទី ៦០ ជូនដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ជាង ៥ ពាន់នាក់ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ដោយសារផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ ស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។ ...
ឡាយ សាមាន
https://bit.ly/3eEN2VU
គម្រោងវិនិយោគថ្មីចំនួនពីរដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនប័ត្រវិនិយោគដល់ក្រុមហ៊ុនវេចខ្ចប់ Fu Bi Xing (ខេមបូឌា) និងក្រុមហ៊ុនសម្រាប់ផលិតកាបូបធ្វើដំណើរនិងទំនិញ Sheng He Leisure (ខេមបូឌា) នៅកម្ពុជា។ ...
Gareth Johnson
https://www.khmertimeskh.com/50864368/two-new-investment-projects-approved-by-cdc/
សមាគមវារីវប្បករកម្ពុជា៖ វិស័យវារីវប្បកម្មក្នុងស្រុកនឹងអន្តរាយបើការនាំចូលបែបអនាធិបតេយ្យនៅបន្តមាន
ខណៈការធ្វើវារីវប្បកម្មក្នុងស្រុកចាប់ផ្តើមមានសម្ទុះកើនឡើងគួរឱ្យកត់សម្គាល់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែបែរជាផលរបរអ្នកនៅក្នុងវិស័យនេះកំពុងប្រឈមមុខខ្លាំងឡើងៗនឹងការប្រកួតប្រជែងពីផលិតផលនាំចូលខុសច្បាប់ពីក្រៅប្រទេស។ នេះ ...
ហ៊ឹន ពិសី
https://bit.ly/3dXgjuF