លោក ហ៊ុន សែន៖ សិស្សត្រូវប្រឡងបាក់ឌុបឆ្នាំនេះមិនអនុញ្ញាតឱ្យជាប់ដោយស្វ័យប្រវត្តិដូចឆ្នាំមុនឡើយ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា សិស្សដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ (បាក់ឌុប) ឆ្នាំនេះ មិនអនុញ្ញាតឱ្យជាប់ដោយស្វ័យប្រវត្ដិ ដូចឆ្នាំមុនឡើយ ដោយការធ្វើបែបនេះ គឺដើម្បីពង្រឹងសមត្ថភាពសិស្ស ហើយលោកបានអំពាវនាវឱ្យសិស្សានុសិស្សត្រូវខិតខំរៀនសូត្រ ដើម្បីអនាគតរបស់ខ្លួន។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-11-02-0933-226059.html
សហគមន៍នេសាទ បារម្ភពីការបាត់បង់ព្រៃកោងកាងតាមតំបន់ឆ្នេរ
សហគមន៍នេសាទ និងអង្គការសង្គមស៊ីវិល សម្តែងការព្រួយបារម្ភជាខ្លាំង ចំពោះការបន្តបាត់បង់ព្រៃកោងកាងនៅតាមតំបន់ឆ្នេរដែលកំពុងទទួលរងការកាប់បំផ្លាញទន្ទ្រានកាន់កាប់ពីសំណាក់ជនខិលខូចមួយចំនួន និងកំពុងរងផលប៉ះពាល់ ដោយសារតែគម្រោងអភិវឌ្ឍន៍នៅតាមឆ្នេរសមុទ្រដែលទាមទារឱ្យមានការជួយអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-11-03-1027-226151.html
នាយករដ្ឋមន្ត្រី៖ ក្លឹបរាត្រី និង KTV មិនអាចបើករហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកាឆាប់បំផុត ប៉ុន្តែអាពាហ៍ពិពាហ៍ត្រូវបានអនុញ្ញាត
ថ្លែងក្នុងពិធីសម្ពោធអគារការិយាល័យថ្មីតម្លៃ ២៨ លានដុល្លារ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាដ៏ទូលំទូលាយមួយ ក្នុងចំណោមប្រធានបទផ្សេងទៀត ការអភិវឌ្ឍន៍បន្ថែមទៀតនៅក្នុង ‘ការបើក ...
https://www.khmertimeskh.com/50966755/pm-nightclubs-and-ktvs-cannot-open-until-30th-of-november-at-earliest-but-weddings-permitted/
https://www.khmertimeskh.com/50966755/pm-nightclubs-and-ktvs-cannot-open-until-30th-of-november-at-earliest-but-weddings-permitted/
មន្ត្រី៖ មិនទាន់មានគោលការណ៍តម្រូវឱ្យអ្នកដំណើរបង់ថ្លៃធ្វើតេស្ត ពេលមកដល់កម្ពុជាទេ
មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រសួងមិនទាន់មានគោលការណ៍ណាមួយតម្រូវឱ្យអ្នកដំណើរដែលមកពីបរទេសបង់ប្រាក់សម្រាប់ការធ្វើតេស្តរហ័សរកមេរោគកូវីដ ១៩ ពេលមកដល់កម្ពុជានោះទេ ខណៈដែលកម្ពុជាទើបបានលុបចោលការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរទាំងជនជាតិខ្មែរ និងបរទេសដែលបានចាក់វ៉ាក់សាំងគ្រប់ ...
មុំ គន្ធា
https://www.postkhmer.com/national/2021-11-16-0951-226866.html
ក្រសួងអប់រំអនុញ្ញាតឱ្យបើកសាលាមត្តេយ្យសាធារណៈ និងឯកជន និងសេវាមើលថែទាំកុមារឡើងវិញសម្រាប់កុមារអាយុចាប់ពី៥ឆ្នាំឡើងទៅ
បន្ទាប់ពីបើកគ្រឹះស្ថានអប់រំបឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សាភាគច្រើន ទាំងសាធារណៈ និងឯកជន ដោយមិនមានឧបទ្ទវហេតុអ្វីគួរឲ្យកត់សម្គាល់ ពាក់ព័ន្ធនឹងសុខភាពរបស់បុគ្គលិក និងសិស្ស ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចអនុញ្ញាតឱ្យគ្រឹះស្ថានមត្តេយ្យ និងសេវាថែទាំកុមារទាំងសាលារដ្ឋ និងឯកជនសម្រាប់សិស្សអាយុ ៥ឆ្នាំ បើកដំណើរការឡើងវិញចាប់ពីថ្ងៃទី១ ខែធ្នូ តទៅ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3GagaiX
ការប្រមូលចំណូលពន្ធគយសម្រេចបាន ២.០៦៥ ពាន់លានដុល្លារ ខណៈដែលចំណូលបានងើបឡើងវិញ
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានប្រមូលថវិកាជាតិបានចំនួនប្រមាណ២,០៦៥ពាន់លានដុល្លារក្នុងរយៈពេល១១ខែដើមឆ្នាំនេះ នេះជាការបញ្ជាក់របស់លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3IWH3J5
ផលិតផលម្រេចកម្ពុជា កំពុងមានតម្រូវការខ្ពស់នៅទីផ្សារអន្តរជាតិជាមួយស្ថិរភាពថ្លៃ
កម្ពុជានាំចេញផលិតផលម្រេចបានប្រមាណ ២៧ ៧៣០,០៧ តោននៅក្នុងរយៈពេល ១១ ខែឆ្នាំនេះកើនឡើង ៤៥៦,៥៣% ដោយក្នុងនោះមានទាំងម្រេចកំពត ដែលជាផលិតផលសម្គាល់ទីតាំងភូមិសាស្ត្រ (GI) និងម្រេចធម្មតាមិនមានសម្គាល់ទីតាំងភូមិសាស្ត្រ។ នេះបើតាមរបាយការណ៍ពីក្រសួងកសិកម្ម។ ...
ហំ ផានិត
https://www.postkhmer.com/business/2021-12-07-1134-227968.html
មន្ទីរបរិស្ថានខេត្តកំពតព្រមានអ្នកកាប់ទន្ទ្រានដីព្រៃឧទ្យានជាតិបូកគោឱ្យដកខ្លួនចេញ
មន្ទីរបរិស្ថានខេត្តកំពតបានប្រកាសព្រមានដល់អ្នកដែលបានកាប់រានទន្ទ្រានដីព្រៃឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» យកធ្វើជាកម្មសិទ្ធិ ត្រូវរុះរើ ដកប្រមូលចេញនូវបង្គោលព្រំដី ឬសំណង់ខ្ទមចាំដីដោយស្ម័គ្រចិត្តឱ្យអស់ត្រឹមថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ ជាកំហិត បើមិនដូច្នោះទេ អាជ្ញាធរពាក់ព័ន្ធនឹងចាត់វិធានការតាមច្បាប់ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-12-09-1021-228061.html
មន្ត្រី៖ ការចាក់វ៉ាក់សាំងកូវីដ ១៩ ដូសទី៤ ប្រហែលអាចនឹងត្រូវចាក់នៅក្នុងឆ្នាំ ២០២២
ការចាក់វ៉ាក់សាំងកូវីដ ១៩ ដូសទី ៤ ប្រហែលជាអាចនឹងត្រូវចាក់នៅក្នុងឆ្នាំ ២០២២ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងដូសទី ៣ ក្នុងរយៈពេលចន្លោះពី ៦ ខែទៅ ១ ឆ្នាំ ខណៈដែលទាំងក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាលើកឡើងថា មកដល់ពេលនេះ មិនទាន់មាន ...
មុំ គន្ធា
https://www.postkhmer.com/national/2021-12-10-0946-228106.html
កម្ពុជា-វៀតណាមឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ
កម្ពុជា-វៀតណាមបានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខដោយឈរលើគោលការណ៍ «មិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីរៀងៗខ្លួន ដើម្បីបង្កអន្តរាយដល់សន្តិសុខរបស់ភាគីម្ខាងទៀត» ខណៈមានការបើកដំណើរការសាងសង់ អគាររដ្ឋបាលរដ្ឋសភាកម្ពុជាថ្មី ដែលជាជំនួយទឹកប្រាក់របស់វៀតណាម ...
រី សុចាន់
https://www.postkhmer.com/national/2021-12-23-0914-228770.html
វ៉ាក់សាំងប្រភេទ Pfizer ប្រឆាំងកូវីដ ១៩ នឹងត្រូវប្រើក្នុងការចាក់ដូសទី៤ ជូនថ្នាក់ដឹកនាំជាតិ គ្រប់មន្ត្រីរាជការបុគ្គលិកស្ថានទូត អ្នកសារព័ត៌មាន និងសិល្បករ
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស(គ.វ.ក-១៩) នឹងប្រើប្រាស់វ៉ាក់សាំងប្រភេទ Pfizer ក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៤ ជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ក្រុមគ្រូពេទ្យជួរមុខ(ទាំងរដ្ឋ និងឯកជន) មន្ត្រីរាជការ កងទ័ព នគរបាលជាតិ បុគ្គលិកស្ថានទូត អ្នកសារព័ត៌មាន និងសមាជិក នៃសមាគម ...
មុំ គន្ធា
https://www.postkhmer.com/national/2022-01-09-1101-229684.html
រោងចក្រដំឡើងរថយន្ត Ford នឹងអាចចាប់ផ្តើមដំណើរការនៅក្នុងខែមេសាខាងមុខ
អគ្គនាយកក្រុមហ៊ុន R.M.Asia ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) បានប្រាប់ឱ្យដឹងថា ដំណើរការសាងសង់រោងចក្រដំឡើងរថយន្តសម្រេចបាន ១០០ ភាគរយហើយ ខណៈការដំឡើងឧបករណ៍នានាក៏សម្រេចបានជិត ៧០ ភាគរយផងដែរ ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុនចាប់ផ្តើមសកម្មភាពដំឡើងរថយន្តនៅក្នុងខែមេសាខាងមុខ គឺស្របតាមផែនការដែលបានកំណត់។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-01-11-1100-229828.html
រដ្ឋាភិបាលបញ្ចប់ការផ្តល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារសម្រាប់កម្មករកាត់ដេរ
ក្រសួងការងារសម្រេចបញ្ចប់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារក្នុងមួយខែសម្រាប់កម្មករកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ ដែលកិច្ចសន្យាត្រូវបានព្យួរ ដោយសារជំងឺកូវីដ-១៩។ យ៉ាងណាក៏ដោយ ក្រសួងនឹងនៅតែបន្តផ្តល់ប្រាក់ឧបត្ថម្ភនេះដល់ ...
ទីន សុខថាវុធ
https://www.khmertimeskh.com/501010144/govt-ends-40-subsidy-for-garment-workers/
ក្រសួង ៣ ជ្រើសរើសជំនួយការហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ឃុំសង្កាត់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងហិរញ្ញវត្ថុ
ក្រសួងចំនួន ៣ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងក្រសួងមុខងារសាធារណៈ ប្រកាសជ្រើសរើស និងកំណត់តួនាទីភារកិច្ចរបស់ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុនៅរដ្ឋបាលឃុំសង្កាត់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមប្រកាសអន្តរក្រសួងដែលភ្នំពេញប៉ុស្តិ៍ទទួលបាននៅថ្ងៃទី ២៤ ខែមករា។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-01-25-0938-230568.html
រដ្ឋមន្ត្រីការបរទេសអាស៊ានបន្តសម្តែងការព្រួយបារម្ភ ចំពោះការបន្តកើតមានអំពើហិង្សានៅប្រទេសមីយ៉ាន់ម៉ា
រដ្ឋមន្ត្រីការបរទេសអាស៊ានបន្តសម្តែងការព្រួយបារម្ភចំពោះការរាយការណ៍អំពីមនុស្សស្លាប់ និងការបន្តកើតមានអំពើហិង្សានៅប្រទេសមីយ៉ាន់ម៉ា ខណៈលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានបានប្រកាសគ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសនេះ នៅខែក្រោយក្នុងសប្តាហ៍ទី ២។ ...
រី សុចាន់
https://www.postkhmer.com/national/2022-02-18-1024-231919.html
ករណីអូមីក្រុងឆ្លងនៅកម្ពុជាសរុប ១០០០ ករណី
កម្ពុជាបានរកឃើញករណីកូវីដបំប្លែងថ្មីអូមីក្រុងមួយចំនួនទៀតនៅថ្ងៃនេះ។ ថ្ងៃនេះ ការរកឃើញផ្លូវការករណីកូវីដ-១៩ ថ្មីប្រចាំថ្ងៃ (ត្រូវបានធ្វើរោគវិនិច្ឆ័យដោយការធ្វើតេស្ត PCR) គឺ ៤៦ ករណី ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501018496/cambodia-omicron-cases-pass-1000-total/
GDT រំឭកក្រុមហ៊ុនបរទេសផ្នែកឌីជីថល ទៅចុះបញ្ជីអាករលើតម្លៃបន្ថែម
អគ្គនាយកដ្ឋានពន្ធដារ (GDT) បានក្រើនរំឭកដល់អ្នកជាប់ពន្ធអនិវាសនជន (ក្រុមហ៊ុនបរទេស) ដែលធ្វើការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកចូលមកកម្ពុជាឱ្យទៅចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ (Simplified VAT Registration)ឱ្យបានមុនថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២២ ដើម្បីចៀសផុតការរងទោសទណ្ឌ។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-03-30-1334-234138.html
អធិការខណ្ឌឫស្សីកែវ ជំរុញឱ្យមន្ត្រីនគរបាលធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារជូនពលរដ្ឋឱ្យបានគ្រប់គ្នា
អធិការនគរបាលខណ្ឌឫស្សីកែវ លោក ហ៊ាង ថារ៉េត ជំរុញឱ្យមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង ៧ ដែលជាចំណុះរបស់ខ្លួនបង្កើនការយកចិត្តទុកដាក់ចុះធ្វើ និងផ្ដល់សៀវភៅស្នាក់នៅ (ក ២) និងសៀវភៅគ្រួសារ (ក ៤) ជូនដល់ប្រជាពលរដ្ឋ ដែលបានផ្លាស់ប្ដូរទីលំនៅ ឬបានកាត់ចេញពីភូមិ-សង្កាត់ ១ ទៅភូមិ-សង្កាត់ ១ ទៀតឱ្យបានគ្រប់គ្នា ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2022-02-24-0916-232272.html
ក្រសួងយុត្តិធម៌កំពុងធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងនឹងការសម្អាតប្រាក់
ក្រុមការងារក្រសួងយុត្ដិធម៌កំពុងធ្វើការផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មទៅដល់ក្រសួងស្ថាប័នត្រួតពិនិត្យ ដើម្បីឱ្យកម្ពុជាអាចបំពេញលក្ខខណ្ឌរបស់ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកស្តីពីការសម្អាតប្រាក់ (APG)។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-02-28-0924-232451.html
អាមេរិកផ្ដល់ជំនួយជាង ៦ លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោម
សហរដ្ឋអាមេរិកតាមរយៈអង្គការ Norwegian People’s Aids (NPA) នៅថ្ងៃទី ៩ មីនា បានចុះហត្ថលេខាផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណងចំនួន ៦ ៣៥៥ ៧២០ ដុល្លារ ដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដើម្បីគាំទ្រដល់ការបោសសម្អាតតំបន់រងផលប៉ះពាល់គ្រាប់បែកចង្កោមរយៈពេល ៤៥ ខែចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំនេះ ដល់ខែវិច្ឆិកា ឆ្នាំ ២០២៥។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-10-0957-233079.html