រដ្ឋសភាជាតិអនុម័តច្បាប់ចំនួន ៣៦ នៅឆ្នាំនេះ
រដ្ឋសភាជាតិបានអនុម័តច្បាប់ចំនួន ៣៦ ក្នុងឆ្នាំនេះដែលបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជន។ លោក ឡេង ប៉េងឡុង អគ្គលេខាធិការបានមានប្រសាសន៍ថាកាលពីឆ្នាំមុនខ្លួនបានអនុម័តតែច្បាប់ចំនួន ៣២ ប៉ុណ្ណោះ។ ...
នៅ ស៊ីវុត្ថា
https://www.phnompenhpost.com/national/national-assembly-passes-36-laws-year
មន្ត្រី៖ បច្ចុប្បន្នបទល្មើសព្រៃឈើជាទ្រង់ទ្រាយធំគ្មានកើតឡើងទៀតទេ
គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ អះអាងថា បទល្មើសព្រៃឈើលក្ខណៈទ្រង់ទ្រាយធំ គ្មានកើតឡើងទៀតទេ។ ប៉ុន្ដែសកម្មជនព្រៃឈើអះអាងផ្ទុយពីនេះថា សកម្មភាពកាប់ឈើនៅតែកំពុងកើតមានឡើង ដោយសារពលរដ្ឋគ្មានការងារធ្វើ។ ...
នៅ ស៊ីវុត្ថា
https://bit.ly/2VZxEJD
កម្ពុជា ស្នើកាណាដាជួយគាំទ្រគម្រោងស្រាវជ្រាវឡើងវិញពីស្ថានភាពចម្ការមីនបច្ចុប្បន្ន ដើម្បីកាត់បន្ថយការប្រើថវិកា
កម្ពុជាបានស្នើឲ្យប្រទេសកាណាដា ពិចារណាលើការជួយគាំទ្រដល់គម្រោងការចុះស្រាវជ្រាវ និងពិនិត្យឡើងវិញនូវស្ថានភាពចម្ការមីនបច្ចុប្បន្នពាក់ព័ន្ធនឹងការប្រើប្រាស់ដី នៅទូទាំងប្រទេស ដើម្បីអាចកាត់បន្ថយការប្រើប្រាស់ថវិកា និងពេលវេលា ក្នុងការងារបោសសម្អាតមីន។ ...
នៅ ស៊ីវុត្ថា
https://bit.ly/38uPnyH
មន្ត្រីច្រានចោលរបាយការណ៍ថា នៅមានបទល្មើសព្រៃឈើទ្រង់ទ្រាយធំនៅព្រៃឡង់
ក្រសួងបរិស្ថាន ច្រានចោលរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និងបណ្តាញសហគមន៍ព្រៃឡង់ (PLCN) ដែលថា នៅកើតមានបទល្មើសព្រៃឈើទ្រង់ទ្រាយធំនៅតំបន់ព្រៃឡង់ បន្ទាប់ពីក្រសួងបរិស្ថានបានហាមឃាត់បណ្តាញសហគមន៍ព្រៃឡង់មិនឱ្យចុះល្បាតព្រៃរយៈពេល ១ ឆ្នាំ។ ...
នៅ ស៊ីវុត្ថា
https://bit.ly/37VGvT0
ជនជាតិភាគតិច ៥៣ គ្រួសារចោទក្រុមហ៊ុនថាវាតយកដី តែអាជ្ញាធរបដិសេធ
ជនជាតិដើមភាគតិចព្នង ៥៣ គ្រួសាររស់នៅឃុំក្បាលរមាស ស្រុកសេសានបានចោទប្រកាន់ក្រុមហ៊ុនស៊ីងហ្គេច ដែលទទួលបានសិទ្ធិអភិវឌ្ឍន៍ដាំកៅស៊ូពីរដ្ឋាភិបាលថា បានបោះបង្គោលរំលោភយកដីសហគមន៍ ប៉ុន្តែអាជ្ញាធរខេត្តបដិសេធការចោទប្រកាន់នេះ។ ...
ឡុង គីមម៉ារីតា
https://bit.ly/3rZd7CM
គម្រោងនាំចេញទឹកមាត់ត្រចៀកកាំទៅទីផ្សារចិន នៅមានបញ្ហាប្រឈមច្រើន
ការអូសបន្លាយពេលនៃការឆ្លងរាលដាលកូវីដ ១៩ និងឧបសគ្គចម្បងៗចំនួន ២ កំពុងធ្វើឱ្យក្តីសង្ឃឹមក្នុងការនាំចេញផលិតផលទឹកមាត់ត្រចៀកកាំពីកម្ពុជាទៅទីផ្សារប្រទេសចិន ជាផ្លូវការនឹងត្រូវបន្តអូសបន្លាយពេលបន្ថែមទៀត។ ...
ហ៊ឹន ពិសី
https://bit.ly/3fEdoIJ
មជ្ឈមណ្ឌលចត្តាឡឹស័កផ្ទុកអ្នកដែលវិលត្រឡប់ចូលស្រុកវិញជិតពេញហើយ
អ្នកដែលធ្វើចំណូលស្រុកពីប្រទេសថៃមានការកើនឡើងយ៉ាងខ្លាំង ដែលបណ្តាលឲ្យមណ្ឌលចត្តាឡឹស័កខេត្តតឧត្តរមានជ័យ និងខេត្តបាត់ដំបងពេញ ដែលតម្រូវឲ្យធ្វើការស្វែងរកមណ្ឌលចត្តាឡឹស័កដទៃ ឬ ធ្វើការសាងសង់មណ្ឌលចត្តាឡឹស័ក ...
ទិត្យ គង្សនូវ
https://www.khmertimeskh.com/50812272/bursting-at-the-seams-quarantine-centres-nearing-full-capacity-with-returnees/
ឥណទានអតិថិជនកាន់តែមានលក្ខណៈប្រសើរឡើង
យោងតាមរបាយការណ៍ពីការិយាល័យឥណទានកម្ពុជា (CBC) បានបង្ហាញថាការអនុវត្តឥណទានអតិថិជនកំពុងបង្ហាញនូវការរីកចម្រើនឥតឈប់ឈរទាំងសមតុល្យប្រាក់កម្ចី និងចំនួនគណនីប្រាក់កម្ចីដែលបានចេញកំពុងទទួលបានកំណើនវិជ្ជមាន។ ...
សុខ ចាន់
https://www.khmertimeskh.com/50809008/consumer-credit-performance-improving/
ផ្លូវចំនួន ៣៤ ខ្សែនៅក្រុងព្រះសីហនុនឹងបើកដំណើរការនៅខែមេសា
ផ្លូវចំនួន ៣៤ ខ្សែក្នុងក្រុងព្រះសីហនុគ្រោងនឹងបើកដំណើរការនៅខែមេសាមុនថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខណៈមន្ត្រីខេត្តជំរុញឱ្យក្រុមហ៊ុនសាងសង់ចុះកិច្ចសន្យាពន្លឿនការងាររបស់ខ្លួនឱ្យបានរួចរាល់តាមការគ្រោងទុក។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/50810348/34-roads-in-preah-sihanouk-to-open-in-april/
អង្គការដោះមីនហ្សឺណែ និងអាស៊ានវចុះអនុស្សរណៈយោគយល់
មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនក្នុងតំបន់អាស៊ាន (ARMAC) នៅទីក្រុងភ្នំពេញបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការដោះមីនមនុស្សធម៌ (GICHD) ដើម្បីជួយដល់អាជ្ញាធរសកម្មភាពមីននៅក្នុងតំបន់អាស៊ាន។ ...
Rhea Mae Soco
https://www.khmertimeskh.com/50808375/asean-and-geneva-demining-organisations-sign-mou/
ជំរុញការធ្វើអាជីវកម្មកសិកម្ម
សហគ្រាសខ្មែរ (KE) ដែលជាអង្គភាពមួយស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គការភាពជាដៃគូកម្ពុជាដើម្បីកសិកម្មប្រកបដោយចីរភាព (CPSA) បានឈានទៅរកភាពជាដៃគូដើម្បីលើកកម្ពស់ភាពជាសហគ្រិននៅក្នុងវិស័យកសិកម្មនៅកម្ពុជា។ ...
សុខ ចាន់
https://www.khmertimeskh.com/50817350/promoting-business-in-farming/
ភ្នំពេញហាមឃាត់ការលក់គ្រឿងស្រវឹងនិងទទួលទានក្នុងហាងរយៈពេល ២ សប្តាហ៍
អត្រាខ្ពស់នៃករណីឆ្លងមេរោគឆ្លងថ្មីនៃប្រទេសកម្ពុជាបានជំរុញឱ្យអាជ្ញាធររាជធានីភ្នំពេញមានវិធានការកាន់តែតឹងរ៉ឹងជាងមុនហើយពេលនេះគឺហាមការលក់គ្រឿងស្រវឹង និងការអង្គុយទទួលទានអាហារក្នុងហាង។ ...
ឈុន ស៊ុនលី
https://www.khmertimeskh.com/50837343/phnom-penh-prohibits-alcohol-sales-and-dine-ins-for-two-weeks/
រដ្ឋាភិបាលចេញអនុក្រឹត្យស្ដីពីវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩
រាជរដ្ឋាភិបាលកម្ពុជាបានចេញនូវអនុក្រឹត្យមួយដោយក្នុងនោះផ្តោតសំខាន់ទៅលើវិធានការរដ្ឋបាលក្នុងការរឹតត្បិតលើការធ្វើចរាចរណ៍ និងបម្រាមគោចររាល់ការធ្វើដំណើរ ដោយហាមពីចន្លោះម៉ោង ៨ យប់ដល់ម៉ោង ៥ ព្រឹក។ ...
មុំ គន្ធា
https://bit.ly/2QL75IL
នាយករដ្ឋមន្ត្រី: ការចាក់វ៉ាក់សាំងកូវីដ-១៩ អាចនឹងក្លាយជាករណីចាំបាច់
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានលើកឡើងថាការចាក់វ៉ាក់សាំងនឹងក្លាយជាករណីចាំបាច់ ប្រសិនបើអត្រានៃការឆ្លងមេរោគកូវីដ-១៩ នៅតែបន្តកើនឡើង ហើយគោលនយោបាយនេះប្រសិនបើត្រូវបានអនុម័តនឹងត្រូវអនុវត្តមុនគេនៅរាជធានីភ្នំពេញ។ ...
ម៉ម គន្ធា
https://www.phnompenhpost.com/national/jabs-could-be-mandatory-pm
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា អំពាវនាវដល់ម្ចាស់រោងចក្រក្នុងតំបន់បិទខ្ទប់ផ្ដល់ប្រាក់ឧបត្ថម្ភចំនួនណាមួយ ដល់កម្មករដោយគោលការណ៍មនុស្សធម៌
សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានអំពាវនាវទៅដល់ម្ចាស់ និងនាយករោងចក្រ ដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ ពិចារណាផ្តល់ប្រាក់ឧបត្ថម្ភក្នុងចំនួនណាមួយដល់កម្មករនិយោជិត ដែលប្រាក់ឧបត្ថម្ភនេះ សម្រាប់ការជួយបន្ថែមពីលើការឧបត្ថម្ភផ្សេងៗទៀតពីរាជរដ្ឋាភិបាល។ ...
មុំ គន្ធា
https://bit.ly/3gGdzUh
មន្ត្រីកំពុងស្រាវជ្រាវរកម្ចាស់ឈើប្រណីតខុសច្បាប់ ប្រមាណជាង ១០០ ម៉ែត្រគុប
មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង កំពុងស្រាវជ្រាវរកម្ចាស់ឈើប្រណីត ដែលបានយកឈើប្រមាណជាង ១០០ ម៉ែត្រគុប មករក្សាទុកដោយគ្មានច្បាប់ នៅក្នុងភូមិរិទ្ធីសែនជ័យ១ ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ។ ...
អោម ប៊ុនធឿន
https://bit.ly/3eKSLsm
រដ្ឋាភិបាលបន្តតាមដានលើករណីរបស់ក្រុមហ៊ុន KrisEnergy
ស្របពេលដែលក្រុមហ៊ុន KrisEenergy មានការលំបាកក្នុងការបន្តប្រតិបត្តិការរបស់ខ្លួន របាយការណ៍របស់វិនិយោគិនដែលផ្តោតលើការទិញទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនបានលេចឡើង ខណៈដែលរដ្ឋាភិបាលនៅតែបន្តតាមដានលើបញ្ហានេះ។ ...
Husain Haider
https://bit.ly/3sXv6cZ
បម្រាមគោចរអាចនឹងមានជាថ្មីម្តងទៀត៖ សាលារាជធានីអាចនឹងដាក់បម្រាមគោចរឡើងវិញប្រសិនបើមិនគោរពតាមវិធានការណ៍
សាលារាជធានីភ្នំពេញនឹងដាក់បម្រាមគោចរសារជាថ្មី ប្រសិនបើរកឃើញថាប្រជាជនក្នុងស្រុក ឬ ជនបរទេសមិនគោរពតាមវិធានការណ៍ប្រុងប្រយ័ត្នខាងសុខភាព ឬ វិធានការរបស់រដ្ឋបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩ ...
ទិត្យ គង្សនូវ
https://www.khmertimeskh.com/50860923/curfew-again-warning-city-hall-may-re-impose-restrictions-if-measures-not-followed/