គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា៖ បញ្ហាធំរារាំងដល់ការស្វែងរកយុត្តិធម៌សម្រាប់ស្ត្រីដែលត្រូវបានគេរំលោភបំពាន
ទោះបីជាមានការអនុវត្តបទប្បញ្ញត្តិដើម្បីការពារស្ត្រី និងកុមារីដែលត្រូវបានរំលោភបំពាននៅឆ្នាំ ២០២១ ក៏ដោយ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ពីបញ្ហាប្រឈមមួយចំនួនដោយសារកង្វះកិច្ចសហប្រតិបត្តិការពីស្ថាប័នរដ្ឋដែលមានឯកទេសពាក់ព័ន្ធ។ ...
ឡាយ សាមាន
https://www.phnompenhpost.com/national/overarching-problems-hinder-search-justice-abused-women-bakc
អង្គការទិន្នន័យអំពីការអភិវឌ្ឍចេញផ្សាយទំព័រថ្មីអំពី «គណៈមេធាវី និងសេវាកម្មជំនួយផ្នែកច្បាប់»
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានផលិត និងផ្សាយទំព័រថ្មីអំពី «គណៈមេធាវី និងសេវាកម្មជំនួយផ្នែកច្បាប់»។ នៅក្នុងទំព័រដែលមានទាំងខេមរភាសា និងភាសាអង់គ្លេសនេះនឹងផ្តល់នូវទិដ្ឋភាពទូទៅនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។=> ...
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី ១៧ ខែមិនា ឆ្នាំ ២០២១ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងអនុស្សរណៈនេះ គណៈមេធាវី ...
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
ការចូលជាមេធាវីស្ម័គ្រចិត្តរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២១ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីអំពាវនាវ ស្តីពីការចូលជាមេធាវីស្ម័គ្រចិត្តរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីចូលរួមចំណែកក្នុងការបម្រើវិស័យយុត្តិធម៌សង្គមឱ្យកាន់តែប្រសើរឡើង គណៈមេធាវីនៃព្រះរាជាណាចក្រ ...
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
គណៈមេធាវី និងសេវាកម្មជំនួយផ្នែកច្បាប់
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (សមាគម) គឺជាស្ថាប័នមិនមែនរដ្ឋាភិបាលសម្រាប់មេធាវីកម្ពុជា។ អនុលោមតាមមាត្រា ២៤ នៃគោលការណ៍ជាមូលដ្ឋានរបស់អង្គការសហប្រជាជាតិស្តីពីតួនាទីមេធាវី សមាគមតំណាងឱ្យផលប្រយោជន៍របស់មេធាវី លើកកម្ពស់ការអប់រំ និងការបណ្តុះបណ្តាលបន្តរបស់ពូកគេ ...
សេចក្តីប្រកាសព័ត៌មានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាស្តីពីការសម្រេចដាក់ទណ្ឌកម្មជាបទវិន័យ
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការសម្រេចដាក់ទណ្ឌកម្មជាបទវិន័យលើលោកមេធាវី សំ សុគង់ បន្ទាប់ពីមេធាវីរូបនេះបានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី ...
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
ថវិកាជំនួយផ្នែកច្បាប់នឹងកើនឡើងពាក់កណ្ដាល
រដ្ឋាភិបាលនឹងបង្កើនថវិការជំនួយផ្នែកច្បាប់ចំនួន ៥០ភាគរយ ដល់គណៈមេធាវីនៅត្រឹមឆ្នាំ២០១៨ ដើម្បីបង់ថ្លៃមេធាវីដែលការពារជនក្រីក្រដោយឥតគិតថ្លៃ។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/5080576/legal-aid-budget-rise-half/
ក្រុមហ៊ុនច្បាប់របស់ថៃនឹងមកបើកការិយាល័យនៅកម្ពុជាឆាប់ៗនេះ
ក្រុមហ៊ុនច្បាប់ដែលមានមូលដ្ឋាននៅទីក្រុងបាងកកឲ្យដឹងថាខ្លួននឹងពង្រីកមកប្រទេសកម្ពុជានៅរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ ទោះបីជាគណៈមេធាវីកម្ពុជាបាននិងកំពុងធ្វើការរឹតបន្តឹងលើការប្រកបវិជ្ជាជីវៈរបស់មេធាវីបរទេសដែលកំពុងតែប្រតិបត្តិការ ...
Charles Rollet
http://bit.ly/1GxJ5gd
ការឆ្លើយតបរបស់អាដហុក៖ គ្រាន់តែស្នើសុំផ្លាស់ទីឯកសារប៉ុណ្ណោះ
អាដហុកបានវាយបកវិញទៅលើការចោទប្រកាន់ពីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អំពីការលូកដៃក្នុងដំណើរការ ប្រព័ន្ធតុលាការដែលពាក់ព័ន្ធនឹងមេធាវីរបស់ខ្លួនដោយបាន និយាយថា ក្រុមនេះគ្រាន់តែស្នើសុំផ្លាស់ទីឯកសារ នៃករណី ដែលបានជាប់គាំងមួយពីផ្ទះមេធាវីទៅការិយាល័យរបស់ខ្លួនតែប៉ុណ្ណោះ ។ ...
ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/adhoc-tells-bar-request-for-case-files-ordinary-90384/
គោលនយោបាយថ្មីរបស់គណៈមេធាវីដើម្បីផ្តល់ជំនួយផ្នែកច្បាប់
គណៈមេធាវីបានដាក់ចេញនូវគោលនយោបាយថ្មីមួយដោយអំពាវនាវឱ្យសមាជិករបស់ខ្លួនការពារជនក្រីក្រ និងផ្តល់ការប្រឹក្សា ផ្តល់ប្រឹក្សា និងសេវាកម្មផ្នែកច្បាប់ដោយស្ម័គ្រចិត្តដល់សាធារណជននៅការិយាល័យមេធាវីនីមួយៗដោយមិនគិតថ្លៃ។ ...
សែន ដាវិត
https://www.khmertimeskh.com/50808340/new-bar-association-policy-to-provide-pro-bono-legal-aid/
ជាង ២.០០០ នាក់ទទួលបានជំនួយផ្នែកច្បាប់ដោយឥតគិតថ្លៃ
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (BAKC) បានប្រកាសថាក្នុងរយៈពេល ១០០ ថ្ងៃពួកគេបានផ្តល់ជូននូវការតំណាងផ្នែកច្បាប់ដោយឥតគិតថ្លៃនៅក្នុងសំណុំរឿងចំនួន ២.១៦៧ សម្រាប់ប្រជាពលរដ្ឋក្រីក្រ។ ...
វ៉ន ដារ៉ា
https://www.phnompenhpost.com/national/over-2000-receive-free-legal-aid
គណៈមេធាវីកម្ពុជា ប្តេជ្ញាពង្រីកវិសាលភាពការពារក្តីឱ្យជនក្រីក្រឥតគិតថ្លៃ
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាបន្តពង្រីកវិសាលភាពនៃគោលនយោបាយស្តីពីការពិគ្រោះយោបល់ និងការការពារក្តីជូនជនក្រីក្រ ដោយឥតគិតកម្រៃឱ្យកាន់តែទូលំទូលាយជាងមុន និងអំពាវនាវដល់មេធាវីទូទាំងប្រទេសចូលរួមទាំងអស់គ្នា ដើម្បីរួមចំណែកក្នុងការបម្រើវិស័យយុត្តិធម៌សង្គមឱ្យកាន់តែប្រសើរ និងចូលរួមកាត់បន្ថយភាពក្រីក្រ ...
ឡាយ សាមាន
https://bit.ly/3tJFFCA
អំពាវនាវឱ្យមេធាវីទាំងអស់ផ្តល់សេវាកម្មឥតគិតថ្លៃដល់ជនក្រីក្រ
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (BAKC) បានចេញលិខិតអំពាវនាវឱ្យមេធាវីទាំងអស់ស្ម័គ្រចិត្តផ្តល់សេវាកម្មផ្នែកច្បាប់ដោយឥតគិតថ្លៃដល់ជនក្រីក្រ។ ...
សែន ដាវិត
https://www.khmertimeskh.com/50811786/call-for-all-lawyers-to-provide-free-services-to-the-poor/
គណៈមេធាវីនឹងចុះបណ្ដុះបណ្ដាលច្បាប់ដល់ថ្នាក់មូលដ្ឋាននៅគ្រប់ក្រុងស្រុកខណ្ឌទាំង២០៩
អាជ្ញាធរថ្នាក់មូលដ្ឋាន ចាប់ពីថ្នាក់ស្រុករហូតទៅដល់ថ្នាក់ភូមិនៅទូទាំងប្រទេស នឹងទទួលបានការបណ្ដុះបណ្ដាលពីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្ថែមការយល់ដឹងទៅលើផ្នែកច្បាប់ រាប់ចាប់ពីលិខិត កើត-ការ-កប់ រហូតដល់ការបែងចែកទ្រព្យ នីតិវិធីព្រហ្មទណ្ឌ និងរដ្ឋប្បវេណី។ ...
នៀម ឆេង
https://tinyurl.com/yk63y2j6
គណៈមេធាវី និង UNICEF នឹងផ្តល់មេធាវីការពារក្តីសម្រាប់អនីតិជន នៅតាមតុលាការគ្រប់រាជធានី-ខេត្ត
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (Bar Association) តាមរយៈកិច្ចសហការជាមួយមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF) នឹងផ្ដល់មេធាវីការពារក្ដីដល់កុមារ ដែលជាជនល្មើស និងកុមារជាជនរងគ្រោះ តាមសាលាដំបូងរាជធានី-ខេត្ដទូទាំងប្រទេស។ នេះបើតាមលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីពីម្សិលមិញ។ ...
វ៉ន ដារ៉ា
https://bit.ly/3r88x5O
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាតំណាងឱ្យជនក្រីក្រនៅក្នុងករណីជិត ៥.០០០ ករណី
គិតត្រឹមខែវិច្ឆិកា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (BAKC) បានផ្តល់ការតំណាងច្បាប់ក្នុងសំណុំរឿងជិត ៥ ពាន់ករណីសម្រាប់ប្រជាពលរដ្ឋក្រីក្រនៅសាលាដំបូងរាជធានីភ្នំពេញ និងខេត្តដែលជាការកើនឡើងជិត ៣០ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
វ៉ន ដារ៉ា
https://www.phnompenhpost.com/national/bakc-represents-poor-nearly-5000-cases
គណៈមេធាវី និងក្រុមប្រឹក្សាជាតិរួមគ្នាការពារក្តីឱ្យស្ត្រី និងក្មេងស្រីក្រីក្រ
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាចុះអនុស្សរណៈជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីស្តីពី «កិច្ចសហប្រតិបត្តិការផ្តល់សេវាការពារក្តីដល់ស្ត្រី និងក្មេងស្រីក្រីក្រ ដែលរងគ្រោះដោយអំពើហិង្សា និងការអប់រំច្បាប់» ដើម្បីផ្តល់សេវាការពារក្តីតាមផ្លូវច្បាប់ដល់ពួកគេ និងបណ្តុះបណ្តាលចំណេះដឹងលើវិស័យច្បាប់ ...
វ៉ន ដារ៉ា
https://bit.ly/3lKYwZQ
គណៈមេធាវីដាក់ទិសដៅចម្បងលើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការសម្រាប់អនុវត្ដនៅឆ្នាំក្រោយ
ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លោក លី ច័ន្ទតុលា បានដាក់ចេញទិសដៅការងារចម្បងសម្រាប់ឆ្នាំ ២០២៤ ដោយផ្តោតលើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ស្របគ្នានឹងការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងយុត្តិធម៌ ដើម្បីលើកកម្ពស់ឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី ហើយបានជំរុញដល់សហភាតាទាំងអស់ចូលរួមឱ្យបានសកម្ម ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2023-10-18-1026-255278.html
លោក ហ៊ុន ម៉ាណែត ជំរុញឱ្យក្រុមមេធាវីបន្តចូលរួមរៀបចំនីតិរដ្ឋ ប្រព័ន្ធយុត្តិធម៌ និងពង្រឹងយុត្តិធម៌សង្គម
លោក ហ៊ុន ម៉ាណែត បានជំរុញដល់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកានៃក្រុមមេធាវីរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យបន្តចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការរៀបចំនីតិរដ្ឋ កែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ពង្រឹងយុត្តិធម៌សង្គម និងការពារសិទ្ធិពលរដ្ឋ ដើម្បីពង្រឹងនិរន្តរភាពនៃការកសាងអភិវឌ្ឍជាតិឱ្យមានមូលដ្ឋានរឹងមាំ។ នេះ ...
ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/national/2023-01-21-1115-246140.html
ក្រសួងអនុញ្ញាតឱ្យគណៈមេធាវីសហការជាមួយអាជ្ញាធរផ្សព្វផ្សាយច្បាប់ និងសេវាការពារក្ដី
ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យគណៈមេធាវីសហការជាមួយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រុមប្រឹក្សាឃុំ សង្កាត់ ភូមិ និងមន្ត្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំ សង្កាត់ ដើម្បីរៀបចំផ្សព្វផ្សាយច្បាប់ជាមូលដ្ឋានក្នុងវិស័យរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ផ្សព្វផ្សាយវិជ្ជាជីវៈមេធាវី និងផ្សព្វផ្សាយសេវាការពារក្ដីជូនជនក្រីក្រ ...
ហង្ស ពណ្ណរាយ
https://tinyurl.com/5n98daxy