គណៈមេធាវី និងសេវាកម្មជំនួយផ្នែកច្បាប់

គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ (​សមាគម​)​ គឺជា​ស្ថាប័ន​មិនមែន​រដ្ឋាភិបាល​សម្រាប់​មេធាវី​កម្ពុជា​។​ អនុលោម​តាម​មាត្រា​ ២៤​ នៃ​គោលការណ៍​ជា​មូលដ្ឋាន​របស់​អង្គការសហប្រជាជាតិ​ស្តី​ពី​តួនាទី​មេធាវី​ សមាគម​តំណាង​ឱ្យ​ផលប្រយោជន៍​របស់​មេធាវី​ លើកកម្ពស់​ការ​អប់រំ​ និង​ការ​បណ្តុះបណ្តាល​បន្ត​របស់​ពូក​គេ​ និង​ការពារ​សុចរិត​ភាព​វិជ្ជាជីវៈ​របស់​ពួក​គេ​។​1​ ដើម្បី​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​ មេធាវី​ត្រូវ​ចុះ​ឈ្មោះ​ជាមួយ​សមាគម​។​ អង្គការ​នេះ​បំពេញភារកិច្ច​របស់​ខ្លួន​ដោយ​ឯករាជ្យ​ពី​រដ្ឋាភិបាល​ប៉ុន្តែ​ស្ថិត​នៅ​ក្រោម​​ច្បាប់​ស្តី​ពី​លក្ខ​និ្ត​កៈ​មេធាវី​​។​2 មុន​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ជា​ធរមាន​នៅ​ក្នុង​សមាគម​ មេធាវី​ថ្មី​ត្រូវ​អនុវត្ត​សំណុំរឿង​ពីរ​ដោយ​ផ្អែក​លើ​ការ​ស្ម័គ្រចិត្ត (pro bono)​។​ ទោះ​យ៉ាងណា​ក៏​ដោយ​ បន្ទាប់​ពី​បាន​ចូល​គណៈមេធាវី​ហើយ​ មេធាវី​មិន​តម្រូវ​ឱ្យ​ផ្តល់​សេវាកម្ម​ផ្នែក​ច្បាប់​​ឥត​គិតថ្លៃ​ ឬ​ ជំនួយ​ផ្នែក​ច្បាប់​ឡើយ​។​3

រូបភាពនៃគេហទំព័រគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។ អាជ្ញាបណ្ណមិនត្រូវ​បាន​កំណត់។​

ជំនួយ​ផ្នែក​ច្បាប់​​របស់​​គណៈ​មេធាវី​

​គណៈមេធាវី​ទទួលយក​អតិថិជន​ដែល​មាន​ប្រាក់​ចំណូល​ទាប​បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​កំណត់​ថា​មាន​ភាព​ក្រីក្រ​គ្រប់គ្រាន់​ដោយ​ប្រធាន​ចៅក្រម​នៃ​តុលាការ​ និង​ប្រធាន​ក្រឡាបញ្ជី​នៃ​តុលាការ​។​4​ នៅ​ពេល​ត្រូវ​បាន​អនុម័ត​បុគ្គល​អាច​បញ្ជូន​សំណើ​ដែល​ទទួលយក​របស់​ពួក​គេ​សម្រាប់​ជំនួយ​ផ្នែក​ច្បាប់​ទៅ​ប្រធាន​គណៈមេធាវី​។​ បន្ទាប់​មក​ ប្រធាន​មាន​រយៈពេល​ដប់​ប្រាំ​ថ្ងៃ​ដើម្បី​ចាត់តាំង​មេធាវី​នៃ​នាយកដ្ឋាន​ជំនួយ​ផ្នែក​ច្បាប់​ ចំពោះ​ករណី​របស់​ពួក​គេ​។​5

សមាគម​ផ្តល់​ជូន​នូវ​សេវាកម្ម​ផ្នែក​ច្បាប់​​ឥត​គិតថ្លៃ​​ដ៏​ល្អ​តាម​រយៈ​នាយកដ្ឋាន​ជំនួយ​ផ្នែក​ច្បាប់​របស់​ខ្លួន​ដែល​ជួយ​ដល់​អតិថិជន​ដែល​មាន​ប្រាក់​ចំណូល​ទាប​ជាមួយនឹង​តំណាង​មេធាវី​។​​​ មូលនិធិ​សម្រាប់​នាយកដ្ឋាន​ជំនួយ​ផ្នែក​ច្បាប់​បាន​មក​ពី​ប្រភព​ចម្បង​ពីរ​។​ ទី​មួយ​ គឺ​មូលនិធិ​គណៈមេធាវី​ដែល​បាន​មក​ពី​ការ​រួមចំណែក​ចាំបាច់​ពី​មេធាវី​ទាំងអស់​របស់​សមាគម​។​ ទី​ពីរ ​គឺ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចូលរួម​ចំណែក​ផ្តល់​ថវិកា​មួយ​ចំនួន​សម្រាប់​សេវាកម្ម​ជំនួយ​ផ្នែក​ច្បាប់​។ ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចង្អុលបង្ហាញ​ថា​នៅ​ឆ្នាំ​ ២០២១​ រដ្ឋាភិបាល​នឹង​បង្កើន​ថវិកា​ចំនួន​ ២​.០០០ ​លាន​រៀល​ ឬ​ ៥០​ ម៉ឺន​ដុល្លារ​។​6​ ថ្វីបើ​មានការ​បង្កើន​ថវិកា​ក៏​ដោយ​ ការ​គាំទ្រ​សេវាកម្ម​ជំនួយ​ផ្នែក​ច្បាប់​នៅ​តែ​មិន​គ្រប់គ្រាន់​។ ​ចំនួន​តិចតួច​និង​ថយ​ចុះ​នៃ​មេធាវី​ផ្នែក​ច្បាប់​ក៏​ជា​បញ្ហា​ប្រឈម​មួយទៀត​ផង​ដែរ​ជា​ពិសេស​កង្វះ​មេធាវី​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា​។7

ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឯកឧត្តម​ លី​ ច័ន្ទ​តុលា​ បាន​អោយ​ដឹង​​ថា​សម្រាប់​ឆ្នាំ​ ២០២០​ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​បាន​ផ្តល់​ការ​តំណាង​ផ្នែក​ច្បាប់​​​ ២.៥៦៦​ ករណី​សម្រាប់​ជន​ក្រីក្រ​ចំនួន​ ៤.០០០​ នាក់​ ដែល​ក្នុង​នោះ​​ ២៩១​ នាក់​ជា​ស្ត្រី​ និង​ ៨២៦​ នាក់​ជា​អនីតិជន​។​ បន្ថែម​ពីនេះ​​ មាន​សេវា​​ពិគ្រោះ​យោបល់​ផ្នែក​ច្បាប់​ក្នុង​ ២២៦​ ករណី​សម្រាប់​ប្រជាជន​ក្រីក្រ​។​​8 ​គោលនយោបាយ​ថ្មី​មួយ​ក៏​ត្រូវ​បាន​ណែនាំ​ផង​ដែរ​ដើម្បី​ឱ្យ​សមាជិក​អាច​ការពារ​ជន​ក្រីក្រ​ផ្តល់​ដំបូន្មាន​ប្រឹក្សា​សេវាកម្ម​ច្បាប់​ដោយ​ឥត​គិតថ្លៃ​ដល់​សាធារណជន​នៅ​ការិយាល័យ​មេធាវី​នីមួយៗ​។​9 គណៈមេធាវី​បាន​សន្យា​ថា​ នឹង​ពង្រីក​វិសាលភាព​ការពារ​ក្តី​ឱ្យ​ជន​ក្រីក្រ​ឥត​គិតថ្លៃ​ និង​អំពាវនាវ​ឱ្យ​មេធាវី​នៅ​ទូ​ទាំង​ប្រទេស​ជួយ​រក​យុត្តិធម៌​សង្គម​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ភាព​ក្រីក្រ​ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃ​ទី​ ៥​ ខែ​កុ​ម្ភះ​ឆ្នាំ​ ២០២១​។​ ជន​រង​គ្រោះ​នៃ​ឧក្រិដ្ឋកម្ម​ ឬ​បទមជ្ឈិម​ដែល​មិន​មាន​មធ្យោបាយ​ ឬ​លទ្ធភាព​ទទួល​បានការ​តំណាង​ផ្នែក​ច្បាប់​ដូច​ជា​ កម្មករ​កាត់ដេរ​ ស្ត្រី​ និង​កុមារ​ នឹង​ត្រូវ​បាន​លើកទឹកចិត្ត​ផង​ដែរ​ដើម្បី​ស្វែងរក​ជំនួយ​។​​10

គិត​ត្រឹម​ថ្ងៃ​ទី​ ១៨​ ខែមីនា​ឆ្នាំ​ ២០២១​ គណៈមេធាវី​បាន​ទទួល​មេធាវី​ស្ម័គ្រចិត្ត​ចំនួន​ ៤៣៨​ នាក់​ក្នុង​នោះ​មេធាវី​ ២៤៩​ នាក់​ស្ម័គ្រចិត្ត​ផ្តល់​ការពិគ្រោះ​យោបល់​ផ្នែក​ច្បាប់​ដោយ​ឥត​គិតថ្លៃ​ និង​មេធាវី​ ១៨៩​ នាក់​ស្ម័គ្រចិត្ត​ផ្តល់​ដំបូន្មាន​ផ្នែក​ច្បាប់​និង​ការពារ​ជន​ក្រីក្រ​ដោយ​ឥត​គិតថ្លៃ​។​ ប្រជាជន​អាច​ទាក់ទង​មេធាវី​ស្ម័គ្រចិត្ត​ដែល​មាន​កាតព្វកិច្ច​គ្រប់ពេលវេលា​ក្នុង​ម៉ោង​ធ្វើការ​ធម្មតា​នៅ​ទូ​ទាំង​ប្រទេស​។​11​ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្មីៗ​នេះ​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ដើម្បី​ពង្រីក​សេវាកម្ម​ផ្នែក​ច្បាប់​ដល់​ក្មេង​ស្រី​ និង​ស្ត្រី​ដែល​រង​គ្រោះ​ដោយ​អំពើ​ហឹ​ង្សា​ និង​បណ្តុះបណ្តាល​មន្ត្រី​ក្នុង​ច្បាប់​ពាក់ព័ន្ធ​។​12

​រចនា​សម្ព័ន្ធ​របស់​គណៈ​មេ​ធាវី​

​ព័ត៌មាន​ទំនាក់ទំនង​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

អា​ស័​យ​ដ្ឋា​ន​ការិយាល័យ​កែង​ផ្លូវ​លេខ​ ១១២៩​ និង​ផ្លូវ​ ១៩៣០​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​
ទូរស័ព្ទ​(៨៥៥)​ ២៣​ ៦២២​ ៧០៧០
អ៊ីមែល​info@bakc.org.kh
គេហទំព័រ​www.bakc.org.kh

​ទាក់ទង​នឹ​ង​គណៈមេធាវី​ និង​សេវាកម្ម​ជំនួយ​ផ្នែក​ច្បាប់​

ឯកសារយោង

  1. 1. ​ការិយាល័យ​ឧត្តមស្នងការ​ទទួល​បន្ទុក​សិ​ទិ្ធ​មនុស្ស​,​ “​គោលការណ៍​ជា​មូលដ្ឋាន​ស្តី​ពី​តួនាទី​មេធាវី​,”​ មាត្រា​ទី​ ២៤,​ ថ្ងៃ​ទី​ ២៧​ ខែសីហា​ ឆ្នាំ​១៩៩០​។​
  2. 2. “​ច្បាប់​ស្តី​ពី​លក្ខ​និ្ត​កៈ​មេធាវី​​,”​ មាត្រា​ទី​ ១​។​
  3. 3. Allen​ Park,​ “​ប្រ៊ូ​បូ​ណូ​នៅ​កម្ពុជា​,”​ Thomson​ Reuters​ Foundation​ News,​ ថ្ងៃ​ទី​ ២២​ ខែឧសភា​ ឆ្នាំ​១៩៩០​។ ចូល​មើល​​ខែ​កញ្ញា​ ឆ្នាំ​២០២១។​
  4. 4. “​​ច្បាប់​ស្តី​ពី​លក្ខ​និ្ត​កៈ​មេធាវី​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,”​ មាត្រា​ទី​ ៣០​។​
  5. 5. “​បទបញ្ជាផ្ទៃក្នុង​របស់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,”​ មាត្រា​ទី​ ៦​។​
  6. 6. ​វ៉​ន​ ដា​រ៉ា​,​ “​ជាង​ ២.០០០​ នាក់​ទទួល​បាន​ជំនួយ​ផ្នែក​ច្បាប់​ដោយ​ឥត​គិតថ្លៃ​,”​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ថ្ងៃ​ទី​ ២១​ ខែកុម្ភៈ​ ឆ្នាំ​២០២១​។​​ ចូល​មើល​​ខែ​កញ្ញា​ ឆ្នាំ​២០២១។
  7. 7. ការិយាល័យ​ឧត្តមស្នងការ​ទទួល​បន្ទុក​សិ​ទិ្ធ​មនុស្ស, “ជំនួយ​ផ្នែក​ច្បាប់“។ ចូល​មើល​​ខែ​កញ្ញា​ ឆ្នាំ​២០២១។​
  8. 8. ​វ៉​ន​ ដា​រ៉ា​,​ “​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តំណាង​ឱ្យ​ជន​ក្រីក្រ​នៅ​ក្នុង​ករណី​ជិត​ ៥.០០០​ ករណី​,”​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ចុះ​ថ្ងៃ​ទី​ ១១​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​។​ ចូលមើល​ខែកញ្ញា​ ឆ្នាំ​២០២១។
  9. 9. ​សែន​ ដា​វិត​,​ “​គោលនយោបាយ​ថ្មី​របស់​គណៈមេធាវី​ដើម្បី​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​,”​ កាសែត​ខ្មែរ​ថា​ម​ស៍​,​ ថ្ងៃ​ទី​ ២៩​ ខែមករា​ ឆ្នាំ​២០២១​។​ ចូល​មើល​​ខែកញ្ញា​ ឆ្នាំ​២០២១។​
  10. 10. ​ឡាយ​ សា​មាន​,​ “​គណៈមេធាវី​កម្ពុជា​ ប្តេជ្ញា​ពង្រីក​វិសាលភាព​ការពារ​ក្តី​ឱ្យ​ជន​ក្រីក្រ​ឥត​គិតថ្លៃ​,”​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ថ្ងៃ​ទី​ ១០​ ខែកុម្ភៈ​ ឆ្នាំ​២០២១​។ ចូល​មើល​​ខែ​កញ្ញា​ ឆ្នាំ​២០២១។​
  11. 11. គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (BAKC). “សេចក្តីជូនដំណឹង​ លេខ​ ៤៤១​ ស្តី​ពី​បញ្ជី​ឈ្មោះ​មេធាវី​ស្ម័គ្រចិត្ត​ផ្តល់​ការពិគ្រោះ​យោបល់​ផ្នែក​ច្បាប់​ និង​ការ​ការពារ​ក្តី​ជូន​ជន​ក្រីក្រ​ដោយ​ឥត​គិត​កម្រៃ​,” ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
  12. 12. ​វ៉​ន​ ដា​រ៉ា​,​ “​គណៈមេធាវី​ និង​ក្រុមប្រឹក្សា​ជាតិ​រួម​គ្នា​ការពារ​ក្តី​ឱ្យ​ស្ត្រី​ និង​ក្មេង​ស្រី​ក្រីក្រ​,”​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ថ្ងៃ​ទី​ ២១​ ខែ​មិ​នា​ ឆ្នាំ​២០២១។​​ ចូល​មើល​​ខែ​កញ្ញា​ ឆ្នាំ​២០២១។​
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ZMEzy
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!