អតិថិជន ANZ Royal អាចបង់ពន្ធជារូបិយប័ណ្ណក្នុងស្រុក និងដុល្លារ
អតិថិជនធនាគារ ANZ Royal នឹងអាចបង់ពន្ធជារូបិយប័ណ្ណក្នុងស្រុក និងដុល្លារគ្រប់សាខាទាំងអស់របស់ធនាគារ ANZ Royal និងតាមបណ្ដាញអនឡាញពីខែមេសា ឆ្នាំ២០១៧ បន្ទាប់ពីធនាគារ ANZ Royal បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃសុក្រ។ ...
សុខ ចាន់
http://bit.ly/2kDzyyH
វិស័យឯកជននៅតែប្រឈមនឹងតម្លៃអគ្គិសនីខ្ពស់
ជាការលើកឡើងដដែលពីវិស័យឯកជន ដែលនៅតែបង្ហាញក្តីបារម្ភពីតម្លៃអគ្គិសនីដ៏ខ្ពស់នៅក្នុងប្រទេសកម្ពុជាដែលជាឧបសគ្គរយៈពេលក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស។ ការលើកឡើងបែបនេះធ្វើឡើងនៅក្នុងសន្និសីទពាណិជ្ជកម្មអន្តរជាតិ (IBC) នៅទីក្រុងភ្នំពេញកាលពីថ្ងៃម្សិលមិញដែលមាន ...
Kali Kotoski
http://bit.ly/2lknzWR
១២លានដុល្លារសង់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មី
រដ្ឋាភិបាលបានប្រកាសពីការគ្រោងចំណាយថវិកាចំនួន ១២លានដុល្លារអាមេរិកសម្រាប់ដំណើរការសាងសង់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មី និងមជ្ឈមណ្ឌលវប្បធម៌លើដីទំហំ ៤ហិកតា នៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ខណៈដែលទីតាំងសាកលវិទ្យាល័យចាស់ នឹងត្រូវពង្រីកសារមន្ទីរជាតិ។ ...
ប៉ិច សុធារី
http://bit.ly/2m9u7FX
ភាពយន្តឯកសារឆ្លុះបញ្ជាំងពីសមរភូមិកម្ពុជាជាមួយនឹងប្លាស្ទិក
ក្នុងឱកាសដើម្បីអបអរសាទរទិវាទឹកពិភពលោក កាលពីថ្ងៃពុធ ស្ថាទូតអាមេរិកបានរៀបចំចាក់បញ្ជាំងភាពយន្តឯកសារពីប្រទេសកម្ពុជាមួយបានឈ្នះពានរង្វាន់ស្តីពីផលប៉ះពាល់របស់កាកសំណល់ប្លាស្ទិកនៅជុំវិញពិភពលោកដែល ...
Mark Tilly
http://www.khmertimeskh.com/news/36818/documentary-reflects-cambodia---s-battle-with-plastic/
កិច្ចពិភាក្សាអាស៊ាន-ចិននឹងប្រព្រឹត្តនៅកម្ពុជា
ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំអាស៊ាន-ចិនលើកទី២០ ក្នុងគោលបំណងដើម្បីជម្រុញបន្តការពិភាក្សាបន្ថែមលើសេចក្តីប្រកាសស្តីពីប្រតិបត្តិរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង (DOC) ដែលកិច្ចប្រជុំនេះនឹងនាំដល់ការសម្រេច ...
ជាង សុខា
http://www.khmertimeskh.com/news/36998/asean-china-talks-set-for-cambodia/
រដ្ឋាភិបាលថា ការរិះគន់របស់អាមេរិកនិង EUពាក់ព័ន្ធមន្ត្រីអាដហុកទជារឿងនយោបាយ
រដ្ឋាភិបាលបានទិតៀនសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប(EU) ចំពោះការរិះគន់របស់ពួកគេពាក់ព័ន្ធមន្ត្រីសិទ្ធិមនុស្សចំនួន៤រូប និងអតីតមន្ត្រីសិទ្ធិមនុស្សមួយរូប ដែលសុទ្ធតែត្រូវបានឃុំខ្លួននៅកម្ពុជាជាងមួយឆ្នាំមកហើយ ដោយចាត់ទុកសេចក្តីថ្លែងការណ៍របស់ពួកគេថា “មានជាប់ពាក់ព័ន្ធរឿងនយោបាយ”។ ...
Matt Surrusco
http://www.cambodiadailykhmer.com/37379
កប៉ាល់ដែលថាមានដឹកខ្សាច់នឹងទៅដល់តៃវ៉ាន់ ថ្ងៃនេះ
កប៉ាល់ទីពីរឈ្មោះ Ocean Beauty ដែលកំណត់អត្តសញ្ញាណដោយអង្គការមាតាធម្មជាតិ និងបានបង្ហោះឃ្លីបវីដេអូដែលថា នៅមានការលួចនាំខ្សាច់ចេញ ខណៈកំពុងមានបម្រាមនោះ ត្រូវគេរំពឹងថានឹងទៅដល់កោះតៃវ៉ាន់នៅថ្ងៃនេះ ដោយមានផ្ទុកខ្សាច់ប្រភេទស៊ីលីកា(ខ្សាច់ ...
Yesenia Amaro
http://bit.ly/2puajNr
ឧស្សាហកម្មកាត់ដេរ មានការនាំចេញកើនឡើង ខណៈចំនួនការងារថយចុះ
ឧស្សាហកម្មកាត់ដេរ មានការនាំចេញកើនឡើង ក្នុងឆ្នាំ២០១៦, កើនឡើង ៧,២ភាគរយ មានទំហំប្រមាណ ៧,៣ពាន់លានដុល្លារ, ខណៈពេលដែលចំនួននៃការចុះបញ្ជីរោងចក្រកាត់ដេរ បានធ្លាក់ចុះ១០,៤ភាគរយទៅវិញ បាននាំអោយចំនួនការងារសំរាប់កម្មករ ក៏ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/39024/garment-industry-exports-up--jobs-down/
រដ្ឋាភិបាលនឹងដាក់ដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅគ្រប់ក្រសួង
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជានឹងដាក់ដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្រសួង ១០ថែមទៀតនៅចុងឆ្នាំនេះ និងនៅគ្រប់ក្រសួង និងស្ថាប័នរដ្ឋទាំងអស់នៅឆ្នាំ២០២០ បន្ទាប់ពីបានអនុវត្តនៅអគ្គនាយកដ្ឋានរតនាគារជាតិនៅឆ្នាំមុនរួចមកហើយ។ ...
ហ៊ គីមសាយ
http://bit.ly/2tKUE1I
អ្នកភូមិព្នងប្រយុទ្ធដើម្បីដែនដីដូនតា ខណៈដែលក្រុមហ៊ុនធ្វើការឈូសឆាយដី
សម្បទានដីបានត្រួតលើផ្នែកខ្លះនៃភូមិចាស់នៃសហគមន៍ជនជាតិដើមភាគតិចព្នង ដែលជាតំបន់សំខាន់ខាងសាសនារបស់ពួកគេ រួមមានដីព្រៃអារក្ស និងដីកប់សព ដោយយោងតាមជំនឿរបស់ជនជាតិភាគតិចព្នង តំបន់ទាំងនោះ មិនត្រូវឱ្យមានការរំខាន ឬចូលទៅបង្កឱ្យមានការ ...
Brendan O’byrne
https://www.cambodiadaily.com/news/as-company-clears-land-bunong-villagers-fight-for-ancestral-home-132609/
កម្ពុជា-UAE ចុះកិច្ចព្រមព្រៀងការពារវិនិយោគិន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីម្សិលមិញ បានចុះកិច្ចព្រមព្រៀងទ្វេភាគីមួយជាមួយអេមីរ៉ាតអារ៉ាប់រួម (UAE) ស្តីពីការជំរុញ និងការការពារវិនិយោគទៅវិញទៅមក ជាការសម្រេចមួយដែលភាគីកម្ពុជារំពឹងថានឹងរួមចំណែកបង្កើនការបណ្តាក់ទុនពីពាណិជ្ជករ UAE នៅកម្ពុជានាពេលខាង ...
ហ៊ គឹមសាយ
http://bit.ly/2uFn5id
លោក ហ៊ុន សែន បញ្ជាឳ្យធ្វើការស៊ើបអង្កេតដើម្បីឈានទៅបិទអង្គការAIM
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឳ្យក្រសួងមហាផ្ទៃ និងក្រសួងការបរទេសធ្វើការស៊ើបអង្កេតដើម្បីឈានទៅបិទអង្គការ “មេត្រីអន្តរជាតិមណ្ឌលបណ្តុះបណ្តាល” ហៅកាត់ថា AIM ជាបន្ទាន់ដោយប្រើច្បាប់ស្តីពីការគ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាលចំពោះអ្វីដែលលោកបានហៅថា អង្គការនេះបានប្រមាទយ៉ាងធ្ងន់ធ្ងរមកលើស្ត្រីកម្ពុជា បន្ទាប់ពីមានការផ្សាយព័ត៌មានដោយផ្អែកទៅលើប្រភពរបស់អង្គការនេះថា ស្ត្រីជាម្តាយកម្ពុជាបានយកកូនរបស់ខ្លួនលក់ឳ្យធ្វើជាស្រីពេស្យាបម្រើផ្លូវភេទ។ ...
សុទ្ធ គឹមសឿន
http://bit.ly/2uiC2Dl
ការចាប់ខ្លួនលោក កឹម សុខា ធ្វើឱ្យគណបក្សប្រឆាំងប្រឈមនឹងស្ថានភាពមិនច្បាស់លាស់
កាលពីខែមីនា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានឈរកាន់ដៃជាមួយអនុប្រធានគណបក្សសង្គ្រោះជាតិ៣នាក់ ដែលទើបជ្រើសរើសថ្មី។ អ្នកទាំងបួនបានត្រៀមខ្លួនរួចរាល់ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលកំពុងមានសម្រាប់ពួកគេគឺការ ...
ម៉ិច ដារ៉ា និង Ananth Baliga
http://bit.ly/2yISTlf
ខេត្ត ៣ យកដីពីក្រុមហ៊ុនប្រគល់ឲ្យពលរដ្ឋជាង ២០០ គ្រួសារវិញ
ពលរដ្ឋចំនួនជាង ២០០ គ្រួសារនៅក្នុងខេត្តកំពង់ស្ពឺ កោះកុង និងខេត្តព្រះវិហារដែលធ្លាប់មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនលីយ៉ុងផាត់ និងក្រុមហ៊ុនមួយចំនួនដែលនាំចេញស្ករអំពៅត្រូវបានអាជ្ញាធរដោះស្រាយបញ្ចប់ទំនាស់កាលពីម្សិលមិញដោយយកដីពីក្រុមហ៊ុនប្រគល់ជូនពលរដ្ឋវិញបន្ទាប់ពី ...
សុទ្ធ គឹមសឿន
http://bit.ly/2xvoqGm
PM បង្ក្រាបបានឈើហុប ១០០ ដើមនិងឃាត់ខ្លួនវៀតណាម ៦ នាក់
កម្លាំងអាវុធហត្ថខេត្តក្រចេះបានឆ្មក់បង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំមួយក្នុងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចវៀតណាមដោយបានរកឃើញឈើហុបចំនួន ១០០ ដើម គ្រឿងចក្រ និងរថយន្តដឹកឈើជាង ១០ គ្រឿងសម្រាប់ដឹកឈើទៅវៀតណាម និងជនជាតិវៀតណាមចំនួន ៦ នាក់។ ...
ផាក់ ស៊ាងលី
http://bit.ly/2gp1QsY
ការជីកយករ៉ែក្រោមដីនៅក្នុងខេត្តរតនគីរី
ទាំងអ្នកជីកយករ៉ែ និងឈ្មួញកណ្តាលនៅក្នុងតំបន់រុករករ៉ែ បាននិយាយថានៅលើដីដែលពួកគេកំពុងជីករុករកនោះដែលត្រូវបានធ្វើឡើងរ៉ែនេះត្រូវចំនាយប្រហែល ១០,០០០ ដុល្លារក្នុងមួយហិកតា ក្នុងមួយ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/5098126/working-underground-ratanakkiri/
កម្ពុជា និងចិន ចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ១៩ គាំទ្រគម្រោងអភិវឌ្ឍន៍
មន្ត្រីជាន់ខ្ពស់ និងពាណិជ្ជករកម្ពុជា-ចិន កាលពីម្សិលមិញ បានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការសរុបចំនួន ១៩ ដែលភាគច្រើនជាគម្រោងដែលគាំទ្រដល់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រួមមានផ្លូវថ្នល់ កំពង់ផែ បណ្ដាញអគ្គិសនី ការបង្ហោះផ្កាយរណប និងគម្រោងកសាងអាកាសយានដ្ឋាន ...
ហ៊ គឹមសាយ និងចេង សុខហ័ង
http://www.phnompenhpost.com/business/china-deals-swiftly-signed
របាយការណ៍៖ ធនាគារពិភពលោកជាអ្នកផ្ដល់ហិរញ្ញវត្ថុដល់ទំនប់វារីអគ្គិសនីចម្រូងចម្រាស
ធនាគារពិភពលោកកំពុងប្រើប្រាស់ស្ថាប័នអន្តរការីដែលគ្មានការគ្រប់គ្រងត្រឹមត្រូវនានាឲ្យជួយផ្ដល់ហិរញ្ញវត្ថុដល់គម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ និងគម្រោងផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា ដោយបណ្ដេញ ឬគំរាមបណ្ដេញប្រជាពលរដ្ឋរាប់ពាន់គ្រួសារចេញ នេះបើយោងតាមរបាយការណ៍ថ្មីមួយដែលហៅការអនុវត្តនេះបែបថាជាការអនុវត្ត “ដ៏អាក្រក់”។ ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/34734
ការចរចាបែងចែកចំណូលពីប្រេងនឹងធ្វើនៅខែនេះ
KrisEnergy Ltd ជាក្រុមហ៊ុនថាមពល ចុះបញ្ជីនៅសិង្ហបុរីនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបែងចែកប្រាក់ចំណូលថ្មី ជាមួយរដ្ឋាភិបាលកម្ពុជានៅខែនេះ ដែលបើកផ្លូវសម្រាប់ការទាញយកប្រេង និងឧស្ម័នធម្មជាតិនៅក្នុងប្លុកA ទំហំ ៤ ៧០៩ គីឡូម៉ែត្រការ៉េនៅឈូងសមុទ្រថៃ។ នេះបើតាម ...
Kali Kotoski
http://bit.ly/2mRdO4h
CNRP គ្រោងចំណាយជាង $១ លានឃោសនា ឯ CPP រំពឹងបេក្ខជន
គណបក្សនយោបាយសំខាន់ៗចំនួនពីរដែលកំពុងប្រកួតប្រជែងគ្នាសម្រាប់ការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខបានបង្ហាញអំពីគម្រោងថវិកាផ្សេងៗគ្នាដោយគណបក្សប្រឆាំងសន្យាថានឹងចំណាយជាង ...
មាស សុខជា
http://bit.ly/2okaS0H