ការខ្វែងគំនិតគ្នាចំពោះកំរិតគុណភាពខ្យល់នៅភ្នំពេញ
លោក ធីវ សុភារិទ្ធប្រធានការិយាល័យគ្រប់គ្រងគុណភាពខ្យល់ សម្លេងនិងរំញ័រ នៃក្រសួងបរិស្ថានបានមានប្រសាសន៍ថាការអានការកម្រិតបំពុល PM2.5 ដែលជាសន្ទស្សន៍វាស់គុណភាពខ្យល់ បានបង្ហាញឲ្យឃើញថាបញ្ហាប៉ះពាល់នៅមានកម្រិតទាបនៅឡើយ ទោះបីជាអ្នកជំនាញខាងបរិស្ថានមានទស្សនៈផ្សេងចំពោះការអាននេះកាលពីម្សិលមិញ ...
Jovina Chua
http://www.phnompenhpost.com/national/phnom-penh-air-quality-levels-disputed
ប្រទេសចិននឹងទិញកៅស៊ូកម្ពុជាបន្ថែមទៀត
ប្រទេសចិនត្រូវបានគេរំពឹងទុកថា នឹងទិញកៅស៊ូប្រមាណ ៣០០.០០០តោន ពីកម្ពុជាក្នុងឆ្នាំ២០១៨ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងពាណិជ្ជកម្ម ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/40122/china-to-buy-more-cambodian-rubber/
គម្រោងសូឡាថ្មីមួយទទួលបានការគាំទ្រពីក្រសួង
ក្រសួងបរិស្ថានបានប្រកាសគាំទ្រដល់គម្រោងអភិវឌ្ឍន៍ថាមពលសូឡាថ្មីមួយដែលមានទំហំ ១០ មេហ្គាវ៉ាត់នៅខេត្តកែប ដែលជាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា។ គម្រោងននេះនឹងត្រូវបានដឹកនាំអភិវឌ្ឍដោយវិទ្យាស្ថានកំណើនបៃតងសកល (GGGI) ដែលជាអង្គការមួយមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង និងកំពុងប្រតិបត្តិការក្នុង២៧ប្រទេស។ ...
Kali Kotoski
http://bit.ly/2tOXLEc
យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រូវបានកំណត់គោលដៅលើព្រះសង្ឃ
ព្រះសង្ឃបានក្លាយទៅជាគោលដៅធំបំផុតនៃយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់រដ្ឋាភិបាល ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានប្រកាសថា លោកនឹងស្វែងរកគ្រប់មធ្យោបាយដើម្បីលុបបំបាត់ការរំលោភបំពានលើសារធាតុខុសច្បាប់នេះនៅក្នុងចំណោមបព្វជិតទាំងអស់។ ...
ឃី សុវុឌ្ឍី
http://www.khmertimeskh.com/5075391/anti-drug-campaign-set-target-monks/
ជនចាប់ជំរិតជិត២០០នាក់ត្រូវបានឃាត់ខ្លួន
សមត្ថកិច្ចនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឃាត់ខ្លួនជនជាតិចិនជិត២០០នាក់នៅក្រុងប៉ោយប៉ែតកាលពីម្សិលមិញ ពាក់ព័ន្ធនឹងការជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឹណិតលើជនជាតិចិនដូចគ្នា បន្ទាប់ពីប្រតិបត្តិការលើករណីនេះត្រូវបានធ្វើឡើងជាបន្តបន្ទាប់នៅក្នុងខែកក្កដា។ ...
នៀម ឆេង
http://bit.ly/2v1xCCE
កូនសត្វទាព្រៃស្លាបសបានញាស់ដោយជោគជ័យ
កូនសត្វទាព្រៃស្លាបសចំនួន៩ក្បាលដែលជិតផុតពូជនៅក្នុងទាំងពិភពលោកបានញាស់ដោយជោគជ័យ បន្ទាប់ពីសំបុករបស់វាត្រូវបានគេរកឃើញកាលពីខែមុននៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ខេត្តព្រះវិហារ។ ...
វ៉េន រដ្ឋាវង្ស
http://www.khmertimeskh.com/5080411/hatchlings-bring-hope-endangered-ducks/
រដ្ឋាភិបាលច្រានចោលគម្រោងសាកល្បងសម្រាប់ជនល្មើសឱ្យធ្វើសេវាសហគមន៍
មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ម្នាក់បាននិយាយថា គម្រោងសាកល្បងមួយដើម្បីបង្កើនការអនុម័តការធានា និងការដាក់ទោសសេវាសហគមន៍សម្រាប់ជនល្មើសតូចតាចនឹងមិនអាចទៅរួចទេ ប៉ុន្មានសប្តាហ៍បន្ទាប់ពីគម្រោងនេះត្រូវបានប្រកាសក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់មន្ត្រីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ ...
បែន សុខហ៊ាន
http://www.phnompenhpost.com/national/government-rejects-pilot-project-offenders-do-community-service
កម្ពុជានឹងនាំចេញអង្ករទៅបង់ក្លាដែសខែ ១១
កិច្ចព្រមព្រៀងនាំចេញអង្កររបស់កម្ពុជាជាមួយប្រទេសបង់ក្លាដែស បានឈានដល់កិច្ចព្រមព្រៀងបញ្ចប់ហើយ ហើយការនាំចេញដំបូងនឹងចាប់ផ្ដើមនៅខែវិច្ឆិកា។ នេះបើយោងតាមលោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់កាលពីម្សិលមិញ។ ...
ចេង សុខហ័ង
http://bit.ly/2xFbYp7
សមត្ថកិច្ចបញ្ជូនសម្បកសាច់ក្រក និងវត្ថុតាងទៅមន្ទីរពិសោធន៍ ខណៈទីតាំងផលិតត្រូវបានបិទ
គិតមកដល់ថ្ងៃម្សិលមិញ សមត្ថកិច្ច បានដាក់កងកម្លាំងនៅយាមការពារទីតាំងសិប្បកម្មផលិតសម្បកសាច់ក្រកខុសច្បាប់ដ៏ធំមួយកន្លែងក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ខណៈមេការសិប្បកម្មនេះម្នាក់កំពុងត្រូវបានសាកសួរ ហើយវត្ថុតាងកំពុងត្រូវបានធ្វើពិសោធ បន្ទាប់ពី ...
នៀម ឆេង
http://bit.ly/2AnCYL8
របាយការណ៍បង្ហាញថា ចំនួនអគ្គិភ័យបានថយចុះបើធៀបនឹងឆ្នាំ ២០១៦
កាលពីម្សិលមិញ មន្ត្រីមកពីនាយកដ្ឋាន បង្ការ ពន្លត់អគ្គិភ័យ និងសង្រោះនៃក្រសួងមហាផ្ទៃ បាននិយាយថា ករណីអគ្គិភ័យនៅក្នុងឆ្នាំ ២០១៧ នេះបានបណ្ដាលអោយមានមនុស្សស្លាប់ចំនួន ២២ នាក់ និងរងរបួសចំនួន ១២ នាក់។ ...
មុំ គន្ធា
http://www.khmertimeskh.com/5098592/report-shows-decrease-fires-past-year/
ជំនួយជំរុញដល់ការអភិវឌ្ឍគយ
រដ្ឋាភិបាលជប៉ុនកាលពីថ្ងៃអង្គារបានសន្យាផ្តល់ជំនួយនាវាល្បាតពីរដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយរវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចលោក អូន ព័ន្ធមុនីរ័ត្ន និងលោក Iizuka Atsushi អគ្គនាយក នៃ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/50101351/aid-boost-customs-development/
តើគណបក្សប្រឆាំងថ្មីរបស់កម្ពុជាពិតជាមានសារៈសំខាន់មែនទេ?
ការគោរពចំពោះការផ្លាស់ប្តូរនយោបាយរបស់មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី គឺប្រព្រឹត្ដហួសដោយសារតែការគោរពរបស់លោកចំពោះខ្លួនលោកជាអ្នកញុះញង់។ នោះប្រហែលជាមូលហេតុដែលចុងសប្តាហ៍នេះនៅសហរដ្ឋអាមេរិក គាត់បាន ...
David Hutt
https://thediplomat.com/2018/01/does-cambodias-new-opposition-party-really-matter/
២៥ ឆ្នាំបន្ទាប់ពីមានកិច្ចព្រមព្រៀងក្រុងប៉ារីសអំណាចនៅតែមូលក្នុងដៃបក្សប្រជាជន
ខណៈសង្គ្រាមផ្ទៃក្នុងបានរលាយបាត់បន្តិចម្តងៗនៅដើមខែធ្នូឆ្នាំ ១៩៨៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងព្រះបាទនរោត្តម សីហនុ បានជួបគ្នានៅក្នុងភូមិ Fe’re-en-Tardenois ដែលជាភូមិស្ងាត់មួយនៅភាគខាងជើងនៃប្រទេសបារាំង ...
Alex Willemyns and ម៉ិច ដារ៉ា
http://bit.ly/2emjle1
សេវាកម្មបញ្ញើរបស់ប្រៃសណីយ៍កម្ពុជា មានការកើនឡើងខ្ពស់
ប្រៃសណីយ៍កម្ពុជាមើលឃើញកំណើនសេវាកម្មបញ្ញើនិងឡូជីស្ទីកកើនឡើងក្នុងឆ្នាំ២០១៦ដោយសារចំនួនអ្នកវិនិយោគបរទេសនៅក្នុងស្រុកកើន លំហូរចូលភ្ញៀវទេសចរបរទេស និងទំនោរកើនឡើងការទិញទំនិញតាមអនឡាញ។ លោក អោក បូរ៉ា អគ្គនាយកនៃប្រៃសណីយ៍កម្ពុជា កាលពីម្សិលមិញ បានឲ្យដឹងថា សេវាកម្មបញ្ញើ និងឡូជីស្ទីក មានកំណើនគួរឲ្យកត់ ...
ជា វណ្ណៈ
http://bit.ly/2htcWfy
កម្ពុជាត្រូវការ$១២ពាន់លាន ដើម្បីអភិវឌ្ឍពលកម្មជំនាញ
លោក ប៉ាន សូរស័ក្ត រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសកម្ពុជាត្រូវការទឹកប្រាក់ប្រហែល១២ពាន់លានដុល្លារសម្រាប់រយៈពេល១០ឆ្នាំ ដើម្បីវិនិយោគនៅក្នុងការអភិវឌ្ឍកម្លាំងពលកម្ម ជំនាញ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីសម្រេចបានតាមទិសដៅគោលនយោបាយ ...
Post Staff
http://bit.ly/2idePx5
កសិករ ៥ នាក់ត្រូវបានចាប់ខ្លួនទៅតុលាការ ព្រោះរានដីតំបន់អភិរក្ស
ក្រុមមន្ត្រីបរិស្ថានខេត្តពោធិ៍សាត់កាលពីម្សិលមិញបានបញ្ជូនខ្លួនប្រជាកសិករប្រុស-ស្រីចំនួន ៥ នាក់ទៅកាន់តុលាការខេត្តដោយចោទប្រកាន់ពីបទ «រុករានដីព្រៃលិចទឹកក្នុងតំបន់ហាមឃាត់» ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ នេះបើតាមការអះអាងរបស់លោក រិន រ៉ាន់ដា នាយកគ្រប់គ្រងតំបន់ធនធានធម្មជាតិប្រើប្រាស់ច្រើន ...
ឃុត សុភចរិយា
http://bit.ly/2kLDUUm
លោក គឹម សុខ ប្រាប់រដ្ឋាភិបាលឲ្យបញ្ចេញវីដេអូស្តីពីការធ្វើឃាតលោកបណ្ឌិត កែម ឡី
ដោយមិនខ្វល់នឹងបណ្តឹងទាមទារសំណងជំងឺចិត្តចំនួន៥០០.០០០ដុល្លារដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ប្តឹងនោះលោក គឹម សុខ អ្នកធ្វើអត្ថាធិប្បាយនយោបាយបានវិលត្រឡប់មកផ្តល់បទសម្ភាសន៍តាមវិទ្យុវិញកាលពីម្សិលមិញ ដើម្បីលើកឡើងថា រដ្ឋាភិបាល ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/36536
ប្រៃសណីយ៍កម្ពុជារកចំណូលបាន ៩ លានដុល្លារ
នៅក្នុងឆ្នាំ ២០១៦ ប្រៃសណីយ៍កម្ពុជាដែលជាស្ថាប័នរដ្ឋរកចំណូលបានប្រមាណ ៩ លានដុល្លារ នេះបើយោងតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយចំណូលទាំងនេះគឺបានមកដោយសារតែកំណើននៃភ្ញៀវទេសចរណ៍ និងវិនិយោគិនបរទេស។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/37219/cambodia-post-delivers--9-million/
ជនបរទេសជាច្រើនត្រូវបានបញ្ជូនត្រលប់ទៅមាតុប្រទេសវិញ
ក្រសួងមហាផ្ទៃបានប្រកាសកាលពីម្សិលមិញបានបញ្ជូនជនបរទេសចំនួន ៤៦ នាក់ដែលមកពីប្រទេសចំនួន ៦ ទៅកាន់ប្រទេសរបស់ពួកគេវិញ និងមនុស្សចំនួន ៨៧ នាក់ទៀតកំពុងឃាត់ខ្លួន ដោយសារពួកគេបានចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ឬទិ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/38120/more-foreigners-deported/
ផែនការដាំដើមឈើដើម្បីស្តារព្រៃឈើឡើងវិញ
ក្រសួងបរិស្ថានគ្រោងនឹងដាំដើមឈើចំនួន ៥០០.០០០ ដើមនៅក្នុងតំបន់ការពារនៅទូទាំងប្រទេសក្នុងឆ្នាំនេះដើម្បីបង្កើនគម្របព្រៃឈើនិងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/news/39992/tree-planting-plan-to-revive-national-forests/