២៥ ​ឆ្នាំ​បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​អំណាច​នៅ​តែ​មូល​ក្នុង​ដៃ​បក្ស​ប្រជាជន

ខណៈ​សង្គ្រាម​​ផ្ទៃក្នុង​បាន​​រលាយ​បាត់​បន្តិច​ម្តងៗ​​នៅ​​ដើម​ខែ​ធ្នូ​ឆ្នាំ​ ១៩៨៧ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​​ព្រះបាទ​នរោត្តម សីហនុ បាន​ជួប​គ្នា​នៅ​ក្នុង​ភូមិ​ Fe're-en-Tardenois ​ដែល​ជា​ភូមិ​ស្ងាត់​មួយ​នៅ​ភាគ​​​ខាង​ជើង​នៃ​ប្រទេស​បារាំង​​​សម្រាប់​ការ​ជជែក​ពិភាក្សា​​​ជា​លើក​ទី​មួយ​​​ស្តីពី​ការ​បញ្ចប់​​សង្គ្រាម​​ស៊ីវិល​នៅ​​​កម្ពុជា​។ វា​ជា​សំណើ​មួយ​ដែល​បាន​​បើក​ផ្លូវ​ឲ្យ​មាន​កិច្ចព្រមព្រៀង​​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​ ១៩៩១ ដែល​​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាលពី​ ២៥ ​ឆ្នាំ​មុន​ហើយ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​របស់​លោក​ ហ៊ុន សែន បាន​ត្រៀម​ខ្លួន​​​ជា​មុន​​​រយៈពេល​ពីរ​ខែ​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​​ជា​សាធារណៈ​ដើម្បី​ធ្វើឲ្យ​មាន​កិច្ចព្រមព្រៀង​មួយ​។ ...

Alex Willemyns and ម៉ិច ដារ៉ា
http://bit.ly/2emjle1