សហគមន៍អណ្តែតទឹកនៅខេត្តសៀមរាបទទួលយកវិធីសាស្ត្រការមិនប្រើប្លាស្ទិក
សហគមន៍អណ្តែតទឹកនៅបឹងទន្លេសាបក្នុង ឃុំកែវផុស ស្រុកពួក ខេត្តសៀមរាបដឹងអំពីផលប៉ះពាល់បរិស្ថានដែលបណ្តាលមកពីកាកសំណល់ប្លាស្ទិក ដោយសារពួកគេបានចូលរួមក្នុងយុទ្ធនាការលុបបំបាត់ប្លាស្ទិកពីបឹង។ ...
អ្នកជំងឺកូវីដ ១៩ ដែលព្យាបាលជាអាចឈឺលាប់វិញ តែការឆ្លងទាប
ក្រសួងសុខាភិបាលបានអះអាងថា អ្នកជំងឺដែលជាសះស្បើយពីជំងឺកូវីដ ១៩ អាចមានលទ្ធភាពឈឺលាប់ឡើងវិញមានអត្រាពី ១០ ទៅ ១៥ ភាគរយ ប៉ុន្តែមានលទ្ធភាពចម្លងទាបបំផុត។ ...
មុំ គន្ធា
https://bit.ly/3nVBfEM
កម្ពុជាទទួលបានដំណក់ប្រេងជាលើកដំបូង
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកនេះបានប្រកាសថាបន្ទាប់ពីការទន្ទឹងរងចាំអស់រយៈកាលដ៏យូរកន្លងមកនេះ កម្ពុជាបានចាប់ផ្តើមទាញយកផលិតកម្មប្រេងដំបូងរបស់ខ្លួន នៅតំបន់ប្លុក A នៃឈូងសមុទ្រកម្ពុជា។ ...
សុខ ចាន់
https://www.khmertimeskh.com/50798561/historic-day-for-the-nation-as-apsara-oil-is-now-flowing/
គោលការណ៍ ៣ ដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច
មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា គោលការណ៍ជំរុញរបស់រដ្ឋាភិបាលក្នុងការស្តារសេដ្ឋកិច្ចក្រោយប៉ះពាល់ពីជំងឺកូវីដ-១៩ សម្រាប់ឆ្នាំ ២០២១-២០២៣ គឺជាវិធីសាស្ត្រនៃយុទ្ធសាស្ត្រឆ្ពោះទៅរកការរស់រាន ការធ្វើកំណែទម្រង់ និងភាពធន់នៃ ...
សុខ ចាន់
https://www.khmertimeskh.com/50804674/recovery-to-be-driven-by-three-principles/
រដ្ឋាភិបាល៖ បំណុលរដ្ឋស្ថិតនៅការគ្រប់គ្រងបាន
មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានពិពណ៌នាថាកម្រិតបំណុលសាធារណៈរបស់ប្រទេសកម្ពុជាអាចគ្រប់គ្រងបាន និងអនុញ្ញាតឱ្យមានភាពបត់បែនសម្រាប់ការខ្ចីប្រាក់បន្ថែមទៀតដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេស។ ...
ម៉ៃ គុណមករា
https://www.phnompenhpost.com/business/govt-kingdoms-sovereign-debt-manageable
ក្រសួងនឹងចំណាយថវិកាចំនួន ៥០០ លានដុល្លារអាមេរិកលើផែនការមេរយៈពេល ៥ ឆ្នាំលើជំនាញវិជ្ជាជីវៈ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងចំណាយថវិកាជិត ៥០០ លានដុល្លារដើម្បីសម្រេចផែនការមេរយៈពេល ៥ ឆ្នាំក្នុងការលើកកម្ពស់ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (២០២១-២០២៥) ដោយផ្តោតលើយុទ្ធសាស្ត្រចំនួន ៤។ ...
នៀម ឆេង
https://www.phnompenhpost.com/national/ministry-spend-500m-5-year-vocational-master-plan
មន្ត្រីឧទ្យានុរក្សបង្ក្រាបបទល្មើសធនធានធម្មជាតិជិត ៩ ពាន់ករណីក្នុងឆ្នាំនេះ
មន្ដ្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបង្ក្រាបបទល្មើសធនធានធម្មជាតិ បាន ៨ ៩១៧ ករណី រយៈពេល ១ ឆ្នាំនេះ បើធៀបនឹងឆ្នាំមុនបង្ក្រាបបាន ៥ ៤៧៥ ករណី កើនឡើង ៣ ៤៤២ ករណី។ យោងតាមរបាយការណ៍ក្រសួងបរិស្ថាន។ ...
វ៉ន ដារ៉ា
http://bit.ly/2JqbAVS
ក្រសួងពាណិជ្ជកម្មចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួនពីរ
ក្រសួងពាណិជ្ជកម្ម (MoC) បានធ្វើការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួនពីរគឺក្រុមហ៊ុនពិគ្រោះយោបល់ផ្នែកលក់រាយ និងផ្សព្វផ្សាយផលិតផល BRB និងមួយផ្សេងទៀតជាមួយក្រុមហ៊ុនកូកាកូឡា។ ...
Jason Boken
https://www.khmertimeskh.com/50803679/ministry-of-commerce-signs-two-development-mous/
មន្ត្រីច្រានចោលរបាយការណ៍បង្ហាញពីការកាប់បំផ្លាញព្រៃឈើ ១០០ ករណីនាដើមឆ្នាំនេះ
មន្ត្រីរដ្ឋាភិបាលច្រានចោលរបាយការណ៍របស់សមាគមបណ្តាញយុវជនកម្ពុជា (CYN) ដែលបានរកឃើញថា មានការកាប់បំផ្លាញព្រៃឈើចំនួន ១០០ ករណីនាដើមឆ្នាំ ២០២១ នៅក្នុងដែនជម្រកសត្វព្រៃព្រះរការក្នុងខេត្តព្រះវិហារ។ ...
ឡាយ សាមាន
https://bit.ly/3rF80ax
ក្រសួងព័ត៌មានបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់អ្នកសារព័ត៌មាន
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវកាញារីទ្ធ និងក្រសួងសុខាភិបាលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំមួយសម្រាប់អ្នកសារព័ត៌មាន និងមន្ត្រីព័ត៌មានដែលបានចាប់ផ្តើមកាលពីម្សិលមិញហើយនឹងដំណើរការរហូតដល់ថ្ងៃទី ៩ ខែមេសា ...
ឈុន ស៊ុនលី
https://www.khmertimeskh.com/50833183/information-ministry-launches-vaccination-campaign-for-journalists/
តំបន់អង្គរត្រូវបានរំពឹងថា អាចនឹងបើកទូលាយជាងមុនដល់ភ្ញៀវបរទេសនៅត្រីមាសទី៤
វិស័យឯកជនរំពឹងថា កម្ពុជានឹងបើកទ្វារទូលាយជាងមុនក្នុងការទទួលទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំងរួចរាល់ទៅតំបន់សៀមរាបអង្គរ ចាប់ពីត្រីមាសទី ៤ ឆ្នាំ ២០២១ តទៅ ក្រោយពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកសំណើនេះទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី ...
ហ៊ឹន ពិសី
https://bit.ly/329pAcn
កម្ពុជាបានចុះបញ្ជីម៉ាកពាណិជ្ជកម្មប្រមាណ ៨ ពាន់ម៉ាកក្នុងឆ្នាំ ២០២០
ការចុះបញ្ជីម៉ាកពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្មបានចំនួនជិត ៨ ០០០ ម៉ាក កាលពីឆ្នាំ ២០២០ កើនឡើង ៣០ ភាគរយ ធៀបនឹងឆ្នាំ ២០១៩។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ ២០២០ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ ២០២១។ ...
ធូ វិរៈ
https://bit.ly/3gl1VOs
កម្ពុជានឹងសាងសង់កំពង់ផែសមុទ្រនៅកោះកុង ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី
រដ្ឋាភិបាលកម្ពុជាគ្រោងសាងសង់កំពង់ផែសមុទ្រខ្នាតមធ្យមដែលមានតម្លៃជាង ១ លានដុល្លារនៅខេត្តកោះកុង ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនទឹករវាងប្រទេសកម្ពុជា និងថៃ។ ...
ធូ វិរៈ
https://bit.ly/39GTaKD
ក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មថ្មីកាលពីឆ្នាំមុន ធ្លាក់ចុះជិតពាក់កណ្តាល
ចំនួនក្រុមហ៊ុន និងសហគ្រាសចុះបញ្ជីពាណិជ្ជកម្មថ្មីនៅក្រសួងពាណិជ្ជកម្មក្នុងឆ្នាំ ២០២០ មានចំនួន ៧ ៨៦០ ធ្លាក់ចុះ ៤០,៧២ ភាគរយធៀបនឹងឆ្នាំ ២០១៩ ដែលមានចំនួន ១៣ ២៥៩។ ...
ធូ វិរៈ
https://bit.ly/2QYYG4A
ក្រសួងព័ត៌មានរកឃើញការផ្សាយព័ត៌មានក្លែងក្លាយ ប្រមាថ ញុះញង់ ចំនួន ១ ៣៤៣ ករណី ក្នុងឆ្នាំ ២០២០
ក្រសួងព័ត៌មានបានរកឃើញប្រភពព័ត៌មាននានា ដោយបានផ្សព្វផ្សាយព័ត៌មានមិនពិត និងដំណឹងក្លែងក្លាយ ញុះញង់ រិះគន់ និងជេរប្រមាថថ្នាក់ដឹកនាំ និងព្រះមហាក្សត្រចំនួន ១ ៣៤៣ ករណី ក្នុងឆ្នាំ ២០២០ ក្នុងនោះបានលុបអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយចំនួន ៣ ដែលផ្សាយបំពានច្បាប់ធ្ងន់ធ្ងរ។ នេះបើតាមលោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មានវិទ្យា និងសោតទស្សន៍នៃក្រសួងព័ត៌មាន។ ...
វ៉ន ដារ៉ា
https://bit.ly/3c679eS
«ពានរង្វាន់ដឹងគុណ» នឹងត្រូវរៀបចំជូនអ្នកកាសែត ដែលបានចូលរួមលើកកម្ពស់វិស័យព័ត៌មាន
ក្រសួងព័ត៌មាននឹងរៀបចំកម្មវិធី «ពានរង្វាន់ដឹងគុណ» ដល់អ្នកសារព័ត៌មាន ដែលលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ចូលរួមលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជារយៈពេល ៥ ទសវត្សរ៍មកហើយ ចាប់ពីទសវត្សរ៍ ឆ្នាំ ១៩៧០ មកដល់បច្ចុប្បន្ន។ ពានរង្វាន់នេះបែងចែកជា ២ គឺពានរង្វាន់ជយលាភីចំនួន ៥ នាក់ និងពានរង្វាន់កិត្តិយសចំនួន ៥ នាក់។ ...
អោម ប៊ុនធឿន
https://bit.ly/3o9Zn69
វិនិយោគិនរុស្ស៊ីចាប់អារម្មណ៍លើវិស័យប្រេង
ប្រទេសកម្ពុជាបានអញ្ជើញវិនិយោគិនរុស្ស៊ីឱ្យចូលរួមក្នុងវិស័យប្រេងនៅកម្ពុជា។ ការអញ្ជើញនេះត្រូវបានធ្វើឡើងបន្ទាប់ពីការចាប់ផ្តើមផលិតកម្មប្រេងនៅកម្ពុជានាពេលថ្មីៗនេះនៅក្នុងដែនសមុទ្ររបស់ខ្លួន។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/50808397/russian-investment-sought-for-oil-sector/
ប្រជាជនក្នុងស្រុកក្នុងការទ្រទ្រង់ឧស្សាហកម្មទេសចរណ៍
Camboticket បានវាយលុកចូលទីផ្សារក្នុងឆ្នាំ ២០១៤ ហើយមិនយូរប៉ុន្មាន ត្រូវបានគេមើលឃើញថាមានភាពលូតលាស់ខ្លាំង និងប្រើប្រាស់ច្រើនក្នុងចំណោមអ្នកដំណើរបរទេស។ ទោះយ៉ាងណាបច្ចុប្បន្ននេះ វាកំពុងប្រតិបត្តិការប្រចាំថ្ងៃខណៈមានប្រជាជនក្នុងស្រុកទទួលយកវេទិកាកក់សំបុត្រ ...
Husain Haider
https://www.khmertimeskh.com/50807109/locals-struck-by-travel-bug-sustain-tourism-industry/
ក្រសួងអប់រំផ្តល់នូវទូរទស្សន៍ចំនួន ៤០ ឈុតដើម្បីលើកកម្ពស់ការបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិច
ក្រសួងអប់រំបានផ្តល់ទូរទស្សន៍ចំនួន ៤០ ឈុតដល់សាលារៀននៅខេត្តចំនួន ៣ ជាប់ព្រំដែនប្រទេសថៃដើម្បីលើកកម្ពស់ការរៀនសូត្រពីចម្ងាយ។ ...
Rhea Mae Soco
https://www.khmertimeskh.com/50809502/education-ministry-provides-40-tv-sets-to-promote-e-learning-teaching/
ច្បាប់ញុះញង់ក្នុងយុគសម័យឌីជីថល៖ ករណីរបស់រ៉ុងឈុននៅតែបន្ត
កាលពីម្សិលមិញសាលាដំបូងរាជធានីភ្នំពេញបានបន្តបើកសវនាការជំនុំជម្រះក្តីចំពោះប្រធានសហជីពលោករ៉ុងឈុននិងអ្នកគាំទ្រ ២ នាក់របស់គាត់ដែលត្រូវបានចោទប្រកាន់ពីបទ “ញុះញង់” ទាក់ទងនឹងសេចក្តីថ្លែងដែលលោកបានអះអាងថាកម្ពុជា ...
ប៊ុត រស្មីគង្គា
https://www.khmertimeskh.com/50810401/incitement-law-in-the-digital-age-rong-chhuns-case-continues/