ក្រសួងមហាផ្ទៃលើកឡើងថា NGOs ភាគច្រើនធ្វើព្រងើយកន្តើយចំពោះការតម្រូវឱ្យដាក់ជូនព័ត៌មានធនាគារ
ក្នុងចំណោមអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកប្រមាណ ៥.០០០ មានតែ ២០០ប៉ុណ្ណោះដែលបានដាក់ជូនព័ត៌មានលម្អិតស្តីពីគណនីធនាគារទៅកាន់ក្រសួងមហាផ្ទៃតាមការតម្រូវនេះបើយោងតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងនេះកាលពីម្សិលមិញ ខណៈរដ្ឋាភិបាលបង្កើនការអនុវត្តច្បាប់តម្រូវឳ្យអង្គការនានាបង់ពន្ធ ដោយប្រហែលជាប្រមូលបានពន្ធដែលមិនទាន់បង់ក្នុងចំនួនយ៉ាងច្រើន។ ...
ហង់ សុគន្ធា និង Ben Paviour
http://www.cambodiadailykhmer.com/38458
នាយករដ្ឋមន្រ្តីថានឹងស្នើឳ្យជប៉ុនវិនិយោគប្រាក់ $៨០០លានសង់ខ្សែរថភ្លើងអាកាស
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថានឹងស្នើឳ្យប្រទេសជប៉ុនវិនិយោគទឹកប្រាក់ចំនួន ៨០០ លានដុល្លារ ដើម្បីសាងសង់ខ្សែរថភ្លើងអាកាសរវាងទីក្រុង និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ...
ម៉ៃ គុណមករា និង ឃួន ណារីម
http://www.khmertimeskh.com/5077056/pm-asks-japan-invest-800m-skytrain/
ក្រសួងមហាផ្ទៃប្ដេជ្ញាបញ្ឈប់ការឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ ដើម្បីការពារពលរដ្ឋ
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីម្សិលមិញថា មានពលរដ្ឋខ្មែរពី១០០ទៅ២០០នាក់ឆ្លងព្រំដែនថៃ ដោយខុសច្បាប់ជារៀងរាល់ថ្ងៃ ប៉ុន្តែបើយោងតាមការស្ទាបស្ទង់របស់ទីភ្នាក់ងារមួយនៃអង្គការសហប្រជាជាតិបង្ហាញថា តួលេខមានពី៣.០០០ទៅ៤.០០០នាក់ឯណោះ។ ...
ប្រធានបក្សអំណាចខ្មែរត្រូវចាប់ខ្លួនពីបទញុះញង់បំបែកបំបាក់កងទ័ពមិនឱ្យស្តាប់បញ្ជាលោក ហ៊ុន សែន
នគរបាលជាតិកាលពីម្សិលមិញ បានចាប់ដាក់ខ្នោះភ្លាមៗ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ចំពោះអ្វីដែលត្រូវចោទប្រកាន់ថាបានញុះញង់ និងបំបែកបំបាក់កងទ័ពមិនឱ្យស្តាប់បញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបញ្ជូនទ័ពទៅបណ្តេញកងទ័ពឡាវ ដែលចូលមកបោះទីតាំងនៅក្នុងទឹកដីកម្ពុជានៅខេត្តស្ទឹងត្រែង។ ...
មាស សុខជា
http://bit.ly/2uBPAPq
អ្នកអានព័ត៌មានធ្វើឱ្យមានការខឹងសម្បាចំពោះការនិយាយថាស្ត្រីគួរតែកុំប្រឆាំងនឹងការរំលោភ
អ្នកអានព័ត៌មានទូរទស្សន៍ក្នុងស្រុកម្នាក់ កំពុងប្រឈមនឹងការរិះគន់យ៉ាងធ្ងន់ធ្ងរចំពោះការផ្តល់យោបល់ឱ្យជនរងគ្រោះពីការចាប់រំលោភមិនគួរប្រឆាំងនឹងអ្នកវាយប្រហារ និងគួរតែទទួលយកការរំលោភផ្លូវភេទដើម្បីចៀសវាងការសំលាប់ ដោយសំដៅទៅលើការចាប់រំលោភ ...
គង់ មេត្តា និង Ananth Baliga
http://www.phnompenhpost.com/national/news-anchor-draws-ire-saying-women-should-not-resist-rape
គម្រោងផ្លូវដែកទៅព្រលានយន្តហោះត្រូវបានផ្អាក
បន្ទាប់ពីមានការតវ៉ាជាច្រើនដោយអ្នកភូមិ ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសបញ្ឈប់គម្រោងផ្លូវដែកដែលមានបំណងដឹកជញ្ជូនទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/5077929/airport-railway-project-halted/
ការជំរុញឲ្យមានការធានារ៉ាប់រងផ្នែកកសិកម្ម
អ្នកក្នុងឧស្សាហកម្មធានារ៉ាប់រងកំពុងជំរុញឱ្យរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍បង្កើត និងគាំទ្រគោលនយោបាយផ្តល់ការធានារ៉ាប់រងផ្តល់ប្រាក់កម្ចីក្នុងវិស័យកសិកម្ម។ ...
សុខ ច័ន្ទ
http://www.khmertimeskh.com/5079418/push-farm-insurance/
ម្រេចកំពតចំនួន ៨០តោន ត្រូវបានគេរំពឹងថានឹងដាក់លើទីផ្សារនៅឆ្នាំនេះ
ម្រេចកំពតដែលជាផលិតផលកម្ពុជាទទួលបានវិញ្ញាបនបត្របញ្ជាក់ពីភូមិសាស្ត្រ (IG) ពីសហភាពអឺរ៉ុប ត្រូវបានគេរំពឹងថា នឹងផ្តល់ទិន្នផលចំនួន ៨០តោន សម្រាប់ទីផ្សារនៅឆ្នាំនេះ។ ...
ជា វណ្ណៈ
http://www.akp.gov.kh/?p=108800
ខ្សែផ្លូវដែកកម្ពុជា-ថៃ មិនត្រូវបានដាក់ចូលក្នុងរបៀបវារៈ
កិច្ចប្រជុំគណៈរដ្ឋមន្រ្តីរវាងកម្ពុជា និងថៃនៅខែក្រោយ នឹងមិនដាក់បញ្ហាផ្លូវដែកភ្នំពេញ-បាងកកទៅក្នុងការពិភាក្សាទេ ដែលនេះធ្វើឲ្យកាលបរិច្ឆេទពិតប្រាកដនៃការចាប់ផ្តើមដំណើរផ្លូវដែកនេះមានភាពស្រពិចស្រពិល។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/5080711/cambodia-thai-rail-link-not-talks-agenda/
ក្រុមហ៊ុនស៊ីនទ្រីផ្អាកប្រមូលសំរាមនៅខេត្តព្រះសីហនុ
ក្រុមហ៊ុនស៊ីនទ្រីដែលប្រមូលសំរាមនៅខេត្តព្រះសីហនុបាន សម្រេចផ្អាកប្រមូលសំរាមនៅទី នោះដោយលើកហេតុផលពីការ លំបាកមួយ ចំនួនទាក់ទងនឹងកត្តាផ្លូវមិនអំណោយផល និងការចំណាយមិនស៊ីគ្នាជាមួយការវិនិយោគរបស់ខ្លួន ខណៈពុំមានកិច្ចសន្យាថ្មី និងយន្តការប្រមូលកម្រៃ ...
សុទ្ធ គឹមសឿន
http://bit.ly/2w5D6eB
មន្ត្រីមូលដ្ឋានបក្សសង្គ្រោះជាតិរិះគន់បម្រាមការប្រជុំ
មន្ត្រីបក្សឃុំ ស្រុក និងខេត្តមកពីគណបក្សសង្គ្រោះជាតិខេត្តកំពង់ឆ្នាំងបានចោទអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចថាបានរារាំងមិនឲ្យពួកគេប្រជុំប្រចាំខែជាមួយសមាជិកបក្ស បន្ទាប់ពីមានការចាប់ខ្លួនលោក កឹម សុខា ប៉ុន្ដែអាជ្ញាធរថាការហាមសំដៅតែអ្នកនិយាយ ...
សុទ្ធ គឹមសឿន
http://bit.ly/2wJQOWr
ខេត្តកែប និងខេត្តពោធិ៍សាត់ឈ្នះពានរង្វាន់អាស៊ាន
ខេត្តកែប និងខេត្តពោធិ៍សាត់ត្រូវបានផ្តល់ពានរង្វាន់បរិស្ថានអាស៊ាននៅប៊្រុយណេ កាលពីល្ងាចថ្ងៃអង្គារជាលើកដំបូងសម្រាប់ប្រទេសកម្ពុជា។ យោងតាមក្រសួងបរិស្ថាន គណៈកម្មាធិការដែលមានប្រទេសជាសមាជិកអាស៊ានទាំងអស់បានធ្វើការវាយតម្លៃ និងជ្រើសរើសយកខេត្តកែបសម្រាប់ពានពានរង្វាន់ទីក្រុងប្រកបដោយនិរន្តរភាពបរិស្ថានអាស៊ាន ខណៈដែលខេត្តពោធិ៍សាត់ទទួលបានវិញ្ញាបនបត្រទទួលស្គាល់នូវនិរន្តភាពនៃទឹកស្អាតនៅកិច្ចប្រជុំលើកទី ១៤ នៃរដ្ឋមន្រ្តីបរិស្ថានអាស៊ាន។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/5082904/kep-pursat-win-asean-awards/
ផ្លូវដែកតភ្ជាប់ទៅប្រទេសថៃកាន់តែខិតជិត
តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) បាននិយាយកាលពីម្សិលមិញថា ខណៈដែលកិច្ចព្រមព្រៀងលើការដឹកជញ្ជូនតាមផ្លូវដែកបានធ្វើឱ្យប្រទេសកម្ពុជា និងថៃគ្រោងនឹងរៀបចំពិធីនៅដើមឆ្នាំក្រោយ ដើម្បីអបអរសាទរបើកសម្ពោធជាផ្លូវការផ្លូវដែកដែលតភ្ជាប់រាជធានីភ្នំពេញ និងបាងកក។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/5084794/rail-link-thailand-step-closer/
មន្ត្រីយោធាថ្លែងថា សមាគមធាងត្នោត បម្រើយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក
នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិបានថ្លែងកាលពីម្សិលមិញថាសមាគមធាងត្នោតបានទទួលមូលនិធិពី ៤០ ម៉ឺនទៅ ៥០ ម៉ឺនដុល្លារពីអាមេរិកដើម្បីបម្រើយុទ្ធសាស្ត្ររបស់អាមេរិក ប៉ុន្តែសមាគមនេះបានបដិសេធ។ ...
នៀម ឆេង and Ananth Baliga
http://bit.ly/2yBrDbc
ឌឹខេមបូឌាដេលី ប្រកាសផ្សាយវិញតាមប្រព័ន្ធផ្សេង
បន្ទាប់ពីបិទមិនដំណើរការមួយរយៈតាមការបោះពុម្ព កាសែត ឌឹខេមបូឌាដេលី កាលពីយប់ថ្ងៃអង្គារបានប្រកាសគួរឲ្យភ្ញាក់ផ្អើលមួយអំពីការបើកដំណើរការឡើងវិញរបស់ខ្លួនជាកាសែត ឌីជីថល មិនមែនអាជីវកម្ម និងផ្សព្វផ្សាយលើហ្វេសប៊ុក។ ...
Leonie Kijewski និង គង់ មេត្ដា
http://bit.ly/2zNUdVv
ភាពអស្ចារ្យនៃបន្ទាយឆ្មា
ខណៈដែលប្រាសាទអង្គរវត្តមានភាពល្បីល្បាញនៅលើពិភពលោក មានអ្នកទេសចរតិចតួចប៉ុណ្ណោះដែលដឹងពីវត្តមានរបស់ប្រាសាទបន្ទាយឆ្មាដែលមានទីតាំងស្ថិតនៅចម្ងាយប្រហែល ២០ គីឡូម៉ែត្រ ពីព្រំដែនកម្ពុជាជាមួយប្រទេសថៃ។ ...
Khmer Times
http://www.khmertimeskh.com/95988/the-wonder-of-banteay-chhmar/
ស្ថានីយវិទ្យុប្រមាណ ១៧ មិនអនុញ្ញាតឲ្យផ្សព្វផ្សាយឡើងវិញ
ក្រសួងព័ត៌មានសម្រេចមិនអនុញ្ញាតឲ្យស្ថានីយវិទ្យុប្រមាណជា ១៧ ស្ថានីយដំណើរការផ្សាយឡើងវិញនោះទេ បន្ទាប់ពីត្រូវបានបិទកាលពីខែសីហាមក និងថែមទាំងកំពុងតែពិចារណាក្នុងការលុបអាជ្ញាប័ណ្ណកាសែតចំនួន ២៧៥ អង្គភាពទៀតដោយសារមិនបានចេញផ្សាយ ...
ផាក់ ស៊ាងលី និង នៀម ឆេង
http://bit.ly/2zjOx7i
រដ្ឋមន្ត្រីពាណិជ្ជកម្មអំពាវនាវឱ្យមានការពឹងផ្អែកលើខ្លួនឯង
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបាននិយាយកាលពីថ្ងៃសុក្រថា នៅពេលដែលប្រទេសកម្ពុជាបន្តការអភិវឌ្ឍសេដ្ឋកិច្ចដ៏គួរអោយចាប់អារម្មណ៍របស់ខ្លួន និងឈានដល់ដំណាក់កាលខ្ពស់នៃឧស្សាហូបនីយកម្មនិងសុខុមាលភាពសង្គមនោះ វាក៏មានការចាំបាច់មួយដែលត្រូវធ្វើបន្ទាន់ក្នុងការត្រៀមខ្លួនសម្រាប់ការកាត់បន្ថយជំនួយអភិវឌ្ឍន៍អន្តរជាតិនាពេលអនាគត។ ...
ស៊ុំ ម៉ាណេត
http://www.khmertimeskh.com/5096663/commerce-minister-calls-self-reliance/
ក្រុមមេធាវីជនត្រូវចោទកឹម សុខា ធ្វើពហិការក្នុងការសួររបស់ចៅក្រម
ក្រុមមេធាវីការពារក្ដីអោយអតីតមេបក្សប្រឆាំងលោកកឹម សុខាកាលពីម្សិលមិញ បានធ្វើពហិការជាលើកដំបូង ក្នុងដំណើរការសាកសួររបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លើសំណុំរឿង “ក្បត់ជាតិ” ដើម្បីតវ៉ាទៅនឹងអ្វីដែលពួកគេចាត់ទុកថាចៅក្រមបានរំលោភសិទិ្ធក្នុងការបន្តសាកសួរកូនក្ដីក្នុងគុក ខណៈមន្រ្តីតុលាការ និងមន្រ្តីក្រសួងយុត្តិធម៌អះអាងថា ចៅក្រមនៅតែអាចបន្តនិតិវិធីបាន បើទោះបីគ្មានការសហការពីជនត្រូវចោទ ឬមេធាវីការពារក្ដីរបស់ជនត្រូវចោទក៏ដោយ។ ...
បែន សុខហ៊ាន
http://www.phnompenhpost.com/national/sokha-laywers-snub-questions
អតិផរណានៅឆ្នាំ ២០១៧ ទាប និងអាចគ្រប់គ្រងបាន
អតិផរណានៅកម្ពុជាកាលពីឆ្នាំមុនបានកើនឡើងដល់ ២,៩ ភាគរយ ដោយសារការកើនឡើងតម្លៃទំនិញសំខាន់ៗ ជាពិសេស សាំង និងផលិតផលកសិកម្ម ដោយធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា អត្រាអតិផរណាទាបគឺបណ្តាលមកពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចបានល្អ។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/50100904/inflation-2017-low-manageable/