កម្ពុជា ជប៉ុន យល់ព្រមធានាការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP
កម្ពុជា និងជប៉ុនកាលពីថ្ងៃអាទិត្យបានព្រមព្រៀងគ្នាដើម្បីធានាការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដើម្បីផលប្រយោជន៍ទាំងអស់គ្នា នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមកម្ពុជា-ជប៉ុន។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501044760/cambodia-japan-agree-to-ensure-full-implementation-of-rcep-free-trade-deal/
កម្ពុជាដាក់ឱ្យអនុវត្តការប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស GTAS ជាផ្លូវការ
រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្តនូវការប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (Global Travel Assessment System – GTAS) នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ដោយរំពឹងថា វានឹងបង្កើនប្រសិទ្ធភាពការងាររបស់គយនិងរដ្ឋាករកម្ពុជា និងទប់ស្កាត់បទល្មើសឆ្លងដែន។ ...
រ៉ាន់ រើយ
https://www.postkhmer.com/business/2022-04-23-0947-235290.html
ផែនការយុទ្ធសាស្ត្រគ្រប់គ្រង និងបង្ការភាពពិការភ្នែកត្រូវបានចាប់ផ្តើម
កម្ពុជាបានដាក់ចេញជាផ្លូវការនូវផែនការយុទ្ធសាស្ត្រជាតិស្ដីពីការគ្រប់គ្រងនិងបង្ការភាពពិការភ្នែកឆ្នាំ២០២១-២០៣០។ ពិធីប្រកាសដាក់ឱ្យប្រើប្រាស់នៅរាជធានីភ្នំពេញកាលពីសប្តាហ៍មុន ក្រោមអធិបតីភាព លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3m5uDEJ
មន្ត្រី និងអ្នកសិក្សា៖ ប្រទេសចិនដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខថាមពលនៅកម្ពុជា
មន្ត្រី និងអ្នកសិក្សាកម្ពុជាបាននិយាយនៅថ្ងៃទី១៤ ខែមិថុនាថា ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខថាមពលរបស់កម្ពុជា ដែលជាធាតុសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3HmrzxX
គ្មានករណីកូវីដថ្មីនៅកម្ពុជាទេ
ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែមិថុនា បានប្រកាសថា គ្មានករណីឆ្លងជំងឺកូវីដ-១៩ថ្មី និងគ្មានអ្នកស្លាប់ថ្មីទេ។ គិតត្រឹមថ្ងៃទី១៤ ខែមិថុនា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៦,២៦២ ករណី ក្នុងនោះជាសះស្បើយ ១៣៣,២០៦ នាក់ និងស្លាប់ចំនួន ៣,០៥៦ នាក់។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.phnompenhpost.com/national/no-new-covid-cases-cambodia-24
ការចូលរួមក្នុងមូលដ្ឋាន ការអនុវត្តច្បាប់មានសារៈសំខាន់ក្នុងការបញ្ចប់វិបត្តិជាប់អន្ទាក់នៅកម្ពុជា
កាំភ្លើងច្នៃដែលរឹបអូសបានពីអ្នកប្រមាញ់ត្រូវបានគេដាក់តាំងបង្ហាញក្នុងយុទ្ធនាការសូន្យអន្ទាក់ (Zero-Snaring Campaign) ក្នុងខេត្តក្រចេះ ប្រទេសកម្ពុជា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3zWnH4K
ទំនិញកសិកម្មរបស់កម្ពុជាកំណត់យកប្រទេសចិនជាគោលដៅនាំចេញសំខាន់
ទំប្រទេសចិនគឺជាគោលដៅនាំចេញដ៏សំខាន់កាន់តែខ្លាំងឡើងសម្រាប់ទំនិញកសិកម្មរបស់កម្ពុជា ដោយសារតែមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ដែលបានចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ២០២២។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3iU7O8K
កម្ពុជា-ចិន ឆ្លុះបញ្ចាំងពីការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២១ ខែធ្នូនេះ បានសហការរៀបចំសិក្ខាសាលាមួយនៅរាជធានីភ្នំពេញ ដើម្បីពិនិត្យលើកិច្ចសហប្រតិបត្តិការទ្វេភាគីប្រឆាំងនឹងជំងឺកូវីដ-១៩ និងពិភាក្សាអំពីមាគ៌ាឆ្ពោះទៅមុខ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3HYcmp8
គជប គ្រោងបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតនាខែមករា ឆ្នាំក្រោយ ដើម្បីឱ្យពលរដ្ឋផ្ទៀងផ្ទាត់ឈ្មោះច្បាស់លាស់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) គ្រោងបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ដើម្បីឱ្យប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងនេះ ពិនិត្យមើលឱ្យប្រាកដថា ខ្លួនពិតជាមានឈ្មោះនៅ ...
យុទ្ធ វីរៈ
https://www.postkhmer.com/national/2022-12-20-1752-244950.html
កិច្ចព្រមព្រៀងជាច្រើននឹងត្រូវបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជានៅប្រទេសម៉ាល់ឌីវ
កិច្ចព្រមព្រៀងមួយចំនួនស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋម៉ាល់ឌីវ នឹងត្រូវបានចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសម៉ាល់ឌីវ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Xv56p8
មន្ត្រីជាន់ខ្ពស់កម្ពុជានិយាយថា ប្រទេសចិនបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍កម្ពុជា
លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិយាយកាលពីថ្ងៃពុធថា ប្រទេសចិនគឺជាអ្នករួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្ររបស់កម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3j4oJFV
រដ្ឋមន្ត្រីការបរទេសចិននឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងសប្តាហ៍នេះ
កាលពីថ្ងៃពុធ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែសីហា។ ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/4jr9bb7j
ក្រសួងសេដ្ឋកិច្ចថា៖ សេដ្ឋកិច្ចកម្ពុជានៅតែមានកំណើនរឹងមាំក្នុងឆ្នាំនេះ
យោងតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣ ត្រូវបានវាយតម្លៃថា នឹងសម្រេចបានកំណើនក្នុងអត្រា ៥,៦% ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលមានកំណើនមិនច្បាស់លាស់។ ...
ជា វណ្ណយុទ្ធ
https://tinyurl.com/35by2j8u
បទបង្ហាញពីឱកាសវិនិយោគនៅកម្ពុជា
មន្ត្រីជាន់ខ្ពស់នៃស្ថាប័នដែលសម្រេចលើការវិនិយោគឯកជន និងសាធារណៈរបស់កម្ពុជា បានធ្វើបទបង្ហាញពីឱកាស និងបញ្ហាប្រឈមសំខាន់ៗសម្រាប់ការវិនិយោគក្នុងប្រទេសដល់ឧកញ៉ា និងពាណិជ្ជករបរទេសកម្ពុជា កាលពីថ្ងៃសុក្រ។ ...
កង សុធា
https://www.khmertimeskh.com/501342478/investment-opportunities-in-cambodia-unveiled/
ឪពុកម្តាយទាមទារហាមប្រាមអាហារមិនល្អនៅក្នុងសាលារៀន
ដោយកត់សម្គាល់ពីការកើនឡើងនៃការធាត់នៅក្នុងកូនរបស់ពួកគេដោយសារតែបង្អែម និងអាហារសម្រន់ដែលបរិភោគនៅសាលារៀន ឥឡូវនេះឪពុកម្តាយកំពុងអំពាវនាវឱ្យហាមឃាត់អាហារ និងភេសជ្ជៈដែលធ្វើអោយសុខភាពមិនល្អ។ ...
ថាំង ស៊ីណន
https://kiripost.com/stories/cambodia-parents-demand-unhealthy-food-ban-in-schools-phnom-penh
នាយករដ្ឋមន្ត្រីចិនបានផ្ញើរសារអបអរសាទរ នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា
លោក Li Qiang នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋប្រជាមានិតចិន បានផ្ញើរសារអបអរសាទរឯកឧត្តមកិត្តិទេសាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
http://rb.gy/gzl3h
កម្ពុជា និងជប៉ុន កោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងការបោសសម្អាតមីន
កម្ពុជា និងជប៉ុនបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អរបស់ពួកគេ ជាពិសេសក្នុងវិស័យបោសសម្អាតមីន។ ការកោតសរសើរនេះ ធ្វើឡើងក្នុងដំណើរទស្សនៈកិច្ចរបស់ក្រុមនិស្សិតមកពីសាកលវិទ្យាល័យ Chuo ប្រទេសជប៉ុន ដឹកនាំដោយសាស្ត្រាចារ្យ Hanatani Atsushi មកកាន់ទីស្នាក់ការកណ្តាលរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែកញ្ញា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3AYR05D
ការកើនឡើងតម្លៃជើងហោះហើរប៉ះពាល់ដល់ទេសចរណ៍
ធុរកិច្ចបាននិយាយកាលពីថ្ងៃអង្គារថា ការកើនឡើងតម្លៃសំបុត្រយន្តហោះកំពុងជះឥទ្ធិពលដល់ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា ដែលត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយកូវីដ-១៩។ ...
សេង ម៉េងហេង
https://kiripost.com/stories/rising-flight-prices-impact-tourism-rebound
ក្រសួងបានដាំកូនឈើ ១៧០០០ដើមក្នុងតំបន់ការពារធម្មជាតិខេត្តមណ្ឌលគិរី
ក្រសួងបរិស្ថានកំពុងដាំដើមអាកាស្យា និងកូនឈើប្រភេទផ្សេងទៀតចំនួន ១៧,០០០ ដើម នៅលើផ្ទៃដី ៦,៥ ហិកតា ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគិរី ដើម្បីកែលម្អគម្របព្រៃឈើ។ ...
រី សុខចាន់
https://www.phnompenhpost.com/national/ministry-plants-17k-saplings-mkiri-natural-protected-area
មជ្ឈមណ្ឌលអាកាសចរណ៍ស៊ីវិលចិន-អាស៊ានត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ
កាលពីពេលថ្មីៗនេះ មជ្ឈមណ្ឌលសហប្រតិបត្តិការអាកាសចរស៊ីវិលចិន-អាស៊ាន ត្រូវបានបើកសម្ពោធជាផ្លូវការនៅក្នុងអំឡុងវេទិកាស្តីពីកិច្ចសហប្រតិបត្តិការឧស្សាហកម្មនៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ីរបស់ប្រទេសចិន។ ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/22txmrzj