អាជ្ញាធរដាក់ឱសានវាទ ១ ខែ ឲ្យជនរំលោភដីឆ្នេរកាយដីចេញដាំកោងកាងវិញ
លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ករណីជនខិលខូចចាក់ដីលុបសមុទ្រទន្ទ្រានយកដីព្រៃកោងកាងទៅដាំដើមដូង ក្នុងតំបន់ឆ្នេរពយយាយម៉ី និង ...
វ៉ន ដារ៉ា
https://bit.ly/2GTRY7q
RDB ថាកម្ចីសម្រាប់ឧស្សាហកម្មស្រូវអង្ករនឹងកើន
ធនាគារអភិវឌ្ឍន៍ជនបទគ្រប់គ្រងដោយរដ្ឋបានព្យាករថា តម្រូវការកម្ចីស្រូវសម្រាប់រដូវខាងមុខនេះនឹងកើនឡើងបន្ថែមទៀតធៀបនឹងឆ្នាំមុន។ នេះបើយោងតាមលោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ (RDB) បានឲ្យដឹងកាលពីម្សិលមិញ។ លោកថ្លែងថាខណៈឃ្លាំងស្ដុក និងឡសម្ងួតស្រូវ ...
ចេង សុខហ័ង
https://bit.ly/2NHVYKS
ក្រសួង៖ ច្បាប់អង្គការមិនមែនរដ្ឋាភិបាលជាជោគជ័យមួយគួរឱ្យកត់សម្គាល់
ក្រុមអង្គការមិនមែនរដ្ឋាភិបាលជាងសាមសិប បានចុះបញ្ជីជាមួយរដ្ឋាភិបាលនាពេលថ្មីៗនេះ និងមួយចំនួនទៀតបានសុំផ្លាស់ប្តូរកំណត់ត្រា ចុះបញ្ជីបច្ចុប្បន្នរបស់ពួកគេ បើយោងតាមសេចក្តីថ្លែងការណ៍មួយចេញពីក្រសួងមហាផ្ទៃដែលបានសាទរចំពោះសំណើរនេះ និងចាត់ទុកសំណើរនេះជាការទទួលស្គាល់យ៉ាងពេញលេញលើច្បាប់អង្គការ មិនមែនរដ្ឋាភិបាលដ៏សែនចម្រូងចម្រាសថ្មី របស់ប្រទេសកម្ពុជា។ ...
គុច ណារ៉េន
https://www.cambodiadaily.com/news/ministry-says-ngo-law-a-resounding-success-94500/
អតីតអ្នកលក់ចោទនាយកសាលាស្តីទីថា លក់ទ្រព្យសម្បត្តិរដ្ឋ
អតីតអ្នកលក់ដូរនៅក្នុងវិទ្យាល័យ ហ៊ុន សែន បូរី ១០០ ខ្នង ក្នុងខណ្ឌសែនសុខបានចោទនាយកស្តីទីសាលានេះថាបានលួចលក់ ទ្រព្យសម្បត្តិរដ្ឋតម្លៃជិត ២ ពាន់ដុល្លារ និងទារលុយពីសិស្សរហូតដល់ ១០០ ដុល្លារពេលផ្លាស់ប្តូរចេញ និងចូលសាលារៀននេះប៉ុន្តែសាលាបានបដិសេធ ...
ផាក់ ស៊ាងលី
http://bit.ly/1SwdZcT
កម្ពុជាចាប់អារម្មណ៏លើការពង្រឹងស្តង់ដារសុវត្ថិភាពអាហារ
រដ្ឋលេខាធិការក្រសួងឧស្សាហកម្មនិងសិប្បកម្មលោក Sat Samyបានលើកឡើងថា ខណៈពេលដែលប្រព័ន្ធសេវាគ្រប់គ្រងនិងឃ្លាំមើលផលិតផលអាហារក្នុងមជ្ឈមណ្ឌលមន្ទីរពិសោធឧស្សាហកម្មកម្ពុជា(ILCC)ទទួលបានការរីកចម្រើន មជ្ឈមណ្ឌលILCCនិងមិនទាន់ឈានដល់ស្តង់ដារនៃបណ្តាប្រទេសអាស៊ាននៅឡើយទេ។ ...
Sok Chan
http://www.khmertimeskh.com/news/25063/kingdom-eyes-improved-food-safety-standard/
រដ្ឋមន្ត្រីនិយាយថាសារាយសមុទ្រគឺកើតឡើងដោយធម្មជាតិ
លោករដ្ឋមន្ត្រីនៃក្រសួងបរិស្ថានកាលពីថ្ងៃសុក្រនេះ បានប្រកាសពីលទ្ធផលនៃការសិក្សារចុងក្រោយរបស់ខ្លួននៃការកើតឡើងនូវសារាយសមុទ្រដែលបង្ខំមិនឱ្យមានអ្នកចុះលេងទឹកនៅក្នុងខេត្តកែបកាលពីដើមខែមេសានោះថាមិនមានសារធាតុគីមីណាមួយត្រូវបានរកឃើញថាមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពមនុស្ស ឬសត្វនោះទេ។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/25239/algae-bloom-was-natural--says-ministry/
ទីភ្នាក់ងារនុយក្លេអែររុស្ស៊ីមានសុទិដ្ឋិនិយមលើទស្សនវិស័យអាស៊ាន
Rosatom ដែលជាទីភ្នាក់ងារថាមពលនុយក្លេអែររបស់រដ្ឋាភិបាលរុស្ស៊ី គឺកំពុងតែមានសុទិដ្ឋិនិយមលើទស្សនវិស័យអាជីវកម្មរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ បន្ទាប់មានការរីកចម្រើនយ៉ាងឆាប់រហ័សនៃគម្រោងក្នុងប្រទេសវៀតណាម និងកិច្ចព្រមព្រៀងជាបន្តបន្ទាប់ជាមួយប្រទេសនានាក្នុងតំបន់ លើកលែងតែប្រទេសសិង្ហបុរី ហ្វីលីពីន និងប្រ៊ុយណេ។ ...
Achara Deboonme
http://www.nationmultimedia.com/business/Russian-nuclear-agency-bullish-on-Asean-outlook-30287441.html
ប្រេសិតសិទ្ធិមនុស្សអាមេរិកជំរុញឱ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស
កាលពីម្សិលមិញ ប្រេសិតសិទ្ធិមនុស្សអាមេរិកដែលមកបំពេញទស្សនកិច្ចបានជំរុញឱ្យរដ្ឋាភិបាលដោះលែងនិងទម្លាក់ការចោទប្រកាន់លើមន្ត្រីសិទ្ធិមនុស្ស និងអតីតមន្ត្រីសិទ្ធិមនុស្សប្រាំរូប ដែលត្រូវបានចាប់ខ្លួនកាលពីខែមេសា អំឡុងអ្វីដែលលោកចាត់ទុកថា ជាស្ថានការណ៍នយោបាយដែលកាន់តែធ្ងន់ធ្ងរទៅ ដែលក្នុងនោះតុលាការផ្ដោតគោលដៅលើអ្នករិះគន់រដ្ឋាភិបាលដោយមិនសមហេតុផល។ ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/33087
ការស្ទង់មតិសង្គមកិច្ច-សេដ្ឋកិច្ចបង្ហាញពីអត្រាតុល្យភាពភេទនៃប្រទេសកម្ពុជា
យោងទៅតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ AKP បានឲ្យដឹងថា ការស្ទង់មតិសង្គមកិច្ច-សេដ្ឋកិច្ចនៃប្រទេសកម្ពុជាឆ្នាំ២០១៤ បានបង្ហាញឲ្យឃើញពីអត្រាតុល្យភាពភេទនៅក្នុងប្រទេសមួយនេះ។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/socio-economic-survey-shows-cambodia%E2%80%99s-balanced-sex-ratio-9023
រដ្ឋាភិបាល៖ អាជ្ញាប័ណ្ណនាំចេញឈើគ្រញូងជាអាជ្ញាប័ណ្ណក្លែងក្លាយ
រដ្ឋាភិបាលបានឱ្យដឹងថាមិនមានការផ្តល់អាជ្ញាប័ណ្ណណាមួួួយចំពោះការនាំចេញឈើគ្រញូងនោះទេ បន្ទាប់ពីកម្ពុជាបានយល់ព្រមនឹងច្បាប់ពាណិជ្ជកម្មថ្មីដ៏តឹងរឹងសម្រាប់ឈើកម្ និងបានឱ្យដឹងថារដ្ឋាភិបាលនឹងពិនិត្យមើលលើទិន្នន័យរបស់អង្គការសហប្រជាជាតិដែលមានអំណះអំណាងផ្សេងពីនេះ។ ...
Zsombor Peter
https://www.cambodiadaily.com/news/rosewood-export-permits-were-faked-govt-says-114772/
រដ្ឋមន្រ្តីក្រសួងការងារថា ប្រាក់ខែគោល ១៦០ ដុល្លារ នៅឆ្នាំ ២០១៨
ខណៈការចរចារលើប្រាក់ឈ្នួលគោលរបស់កម្មករប្រចាំឆ្នាំកំពុងតែត្រូវបានធ្វើឡើង រដ្ឋមន្រ្តីក្រសួងការងារ លោក អ៊ិត សំហេង នៅក្នុងឱកាសជំនួបជាមួយក្រុមកម្មវិធីយុវជនអាស៊ីអាគ្នេយ៍ បានបញ្ជាក់ថា ប្រាក់ឈ្នួលរបស់កម្មករកាត់ដេរនឹងឡើងទៅដល់ ១៦០ ដុល្លារនៅឆ្នាំ ២០១៨។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ ...
Cristina Maza
http://bit.ly/2cT5cST
រដ្ឋាករទឹកប្រកាសភាគលាភ ៣លានដុល្លារអាមេរិក
ក្រុមមន្ត្រីបាននិយាយថា អាជ្ញាធររដ្ឋាករទឹកស្វយ័តភ្នំពេញ (PPWSA) ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនចំនួនបីដែលបានចុះបញ្ជីនៅលើផ្សារហ៊ុន នឹងចំណាយប្រាក់ច្រើនជាង ៣ លានដុល្លារអាមេរិកទៅក្នុងភាគលាភសម្រាប់ឆ្នាំ ២០១៥ នៅ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/23339/water-authority-announces--3-mil-dividend/
របាយការណ៍៖ អំពើពុករលួយប៉ះពាល់ដល់ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
ការប្រព្រឹត្តអំពើពុករលួយក្នុងសំណាក់ជួរមន្ត្រីរដ្ឋាភិបាលបានរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស នេះបើយោងតាមការលើកឡើងរបស់មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកក្នុងការវាយតម្លៃប្រចាំឆ្នាំដែលកម្ពុជាមានចំណាក់ថ្នាក់ប្រសើរជាងមុន តែនៅមិនទាន់បានដល់កម្រិតស្តង់ដារអប្បបរិមានៅឡើយ។ ...
Sonia Kohlbacher
https://www.cambodiadaily.com/news/graft-hindering-fight-against-human-trafficking-report-says-114944/
ចំណូលបានពីកំពង់ផែស្វយ័តកើនឡើង
ចំណូលសរុបរបស់ក្រុមហ៊ុនរបស់រដ្ឋដែលបានចុះបញ្ជី កំពង់ផែស្វយ័តភ្នំពេញ បានកើនឡើង ៧.៤៩ ភាគរយ នៅត្រឹមចុងខែធ្នូ ឆ្នាំមុន ដែលនាំអោយឱ្យកំណើនសុទ្ធមានចំនួន ១៦.៥ លានដុល្លារ បើធៀបនឹងឆ្នាំកន្លងទៅបានត្រឹមចំនួន ១៥.៣៥ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/37268/revenue-rises-at-the-autonomous-port/
អង្គរសង្ក្រាន្តបីថ្ងៃ រកចំណូលបានប្រមាណ ៩៥ លានដុល្លារ
អង្គរសង្ក្រាន្តឆ្នាំនេះនៅខេត្តសៀមរាប រយៈពេលបីថ្ងៃ រកចំណូលបានជាង ៩០ លានដុល្លារ ជាមួយនឹងភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ១,៦ លាននាក់។ នេះបើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ដែលបានប្រាប់ទីភ្នាក់ងារ AKP។ ...
Post Staff
http://bit.ly/2oqYqra
កម្ពុជា-UAE ចុះកិច្ចព្រមព្រៀងការពារវិនិយោគិន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីម្សិលមិញ បានចុះកិច្ចព្រមព្រៀងទ្វេភាគីមួយជាមួយអេមីរ៉ាតអារ៉ាប់រួម (UAE) ស្តីពីការជំរុញ និងការការពារវិនិយោគទៅវិញទៅមក ជាការសម្រេចមួយដែលភាគីកម្ពុជារំពឹងថានឹងរួមចំណែកបង្កើនការបណ្តាក់ទុនពីពាណិជ្ជករ UAE នៅកម្ពុជានាពេលខាង ...
ហ៊ គឹមសាយ
http://bit.ly/2uFn5id
រដ្ឋាភិបាល ផ្អាកការនាំខ្សាច់ចេញទៅបរទេស
មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានលើកឡើងថា មកដល់ពេលនេះ រាជរដ្ឋាភិបាល នៅតែបន្តផ្អាកការនាំខ្សាច់ចេញទៅបរទេសជាបណ្ដោះអាសន្ន ដោយពុំទាន់កំណត់កាលបរិច្ឆេទបើកឲ្យមានការនាំចេញជាថ្មីទេ ក្រោយពីមានអង្គការសង្គមស៊ីវិលមួយចំនួន បានដាក់មន្ទិល ...
ប៉ិច សុធារី
http://bit.ly/2jXo2gz
កម្ពុជា-UAE ចុះកិច្ចព្រមព្រៀងការពារវិនិយោគិន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីម្សិលមិញ បានចុះកិច្ចព្រមព្រៀងទ្វេភាគីមួយជាមួយអេមីរ៉ាតអារ៉ាប់រួម (UAE) ស្តីពីការជំរុញ និងការការពារវិនិយោគទៅវិញទៅមក ជាការសម្រេចមួយដែលភាគីកម្ពុជារំពឹងថានឹងរួមចំណែកបង្កើនការបណ្តាក់ទុនពីពាណិជ្ជករ UAE នៅកម្ពុជានាពេលខាង ...
ហ៊ គីមសាយ
http://bit.ly/2uFn5id
កិច្ចប្រជុំកំពូលបន្ទាន់បានអំពាវនាវទាក់ទងនឹងវិបត្តិគ្រាប់បែកឧស្ម័នបង្ហូរទឹកភ្នែក
ក្រសួងការពារជាតិថ្ងៃនេះនឹងរៀបចំកិច្ចប្រជុំជាបន្ទាន់មួយអំពីសកម្មភាពដែលនឹងត្រូវធ្វើជាមួយនឹងគ្រាប់បែកឧស្ម័នបង្ហូរទឹកភ្នែកពីរ ដែលបានរកឃើញក្នុងខេត្តស្វាយរៀង។ គ្រាប់បែកនេះត្រូវបានគេជឿថា ត្រូវបានទម្លាក់ដោយសហរដ្ឋអាមេរិកក្នុងអំឡុងសង្គ្រាមវៀតណាម។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/5083637/emergency-summit-called-tear-gas-bomb-crisis/
កម្ពុជា នឹងដោះគ្រាប់បែកគីមីដោយខ្លួនឯង បើអាមេរិក មិនមកយកតាមការស្នើ
អង្គការស៊ីម៉ាក់ និងអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការដោះគ្រាប់បែកគីមី ២ គ្រាប់នៅខេត្តស្វាយរៀងនៅសប្តាហ៍ក្រោយ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនរំពឹងថា សហរដ្ឋអាមេរិកនឹងមកយកគ្រាប់បែករបស់ខ្លួនដែលបានទម្លាក់ក្នុងសម័យសង្គ្រាមជាមួយនឹងវៀតណាម ...
ផាក់ ស៊ាងលី
http://bit.ly/2wnAsSF