អាជ្ញាធរខេត្តកណ្តាលអះអាងពីមូលហេតុដែលផ្ទះ ៤០ ខ្នងស្រុត និងខ្លះបាក់ធ្លាក់ចូលទន្លេបាសាក់
អាជ្ញាធរខេត្តកណ្តាលអះអាងជាបឋមថា ផ្ទះរបស់ប្រជាពលរដ្ឋចំនួន ៤០ ខ្នងស្មើនឹង ២១ គ្រួសារ ដែលបានបាក់ស្រុត និងខ្លះធ្លាក់ចូលទៅក្នុងទន្លេបាសាក់ នៅត្រង់ចំណុចភូមិត្រពាំងឈូក ឃុំព្រែកគយ ក្នុងស្រុកស្អាង គឺដោយសារការស្រកចុះនៃទឹកទន្លេ ខណៈមានការស្នើឱ្យធ្វើការស្រាវជ្រាវរកមូលហេតុពិតប្រាកដនៃការបាក់ស្រុតច្រាំងទន្លេនេះ ...
ជា សុខនី
https://www.postkhmer.com/national/2023-04-26-0843-249387.html
កិច្ចសន្យាសាងសង់កំពង់ផែពហុបំណងកំពត ត្រូវបានចុះកិច្ចសន្យារវាងក្រុមហ៊ុនឯកជនពីរ លើផ្ទៃដី ៦០០ ហិកតា
ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើជាសក្ខីភាព ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់កំពង់ផែពហុបំណងកំពត រវាងក្រុមហ៊ុន កំពតឡូជីស្ទីកអេនផត ឯ.ក (KAMPOT LOGISTICS AND PORT COMPANY LIMITED) និងក្រុមហ៊ុន ឆាយណាហាប៊ើរអេនជីនារីង ខមភេនី អិលធីឌី CHINA HARBOUR ENGINEERING COMPANY LTD) ។ ...
វណ្ណ សុជាតា
https://www.postkhmer.com/business/2023-05-06-0608-249760.html
ក្រុមកាងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋជាង ៥ ពាន់នាក់ ដោយឥតគិតថ្លៃ
ក្រុមកាងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ជាង ៥០០ នាក់ បានចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋរស់នៅឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាង ៥ ០០០ នាក់ ដោយឥតគិតថ្លៃ កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៣។ ...
បូរ ពេជ្យហ្សាលីន
https://www.postkhmer.com/national/2023-06-12-1043-251156.html
គម្រោងអច្ឆរិយភាពទន្លេមេគង្គ លែងត្រីប្រភេទកម្រ និងជិតផុតពូជ ១០០ ក្បាលចូលក្នុងទន្លេមេគង្គ
គម្រោងអច្ឆរិយភាពទន្លេមេគង្គ និងរដ្ឋបាលជលផលថ្នាក់ជាតិសហការជាមួយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងបានលែងត្រីមេពូជធំៗ ១០០ ក្បាល ជាប្រភេទត្រីកម្រ និងជិតផុតពូជចូលក្នុងទន្លេមេគង្គ។ នេះបើតាមមន្ត្រីជលផល។ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2023-05-17-1105-250121.html
ក្រុមគ្រូពេទ្យវៀតណាមផ្តល់ការពិនិត្យសុខភាពនិងថ្នាំព្យាបាលដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋនៅកម្ពុជា
កាលពីថ្ងៃទី១៧ ខែមិថុនា ក្រុមគ្រូពេទ្យមកពីសមាគមសប្បុរសធម៌ទីក្រុងហូជីមិញ ម្ចាស់ជំនួយ និងអាជ្ញាធរស្រុកស្អាង បានសហការគ្នាផ្តល់ការពិនិត្យ និងថ្នាំដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋក្នុងស្រុកប្រមាណ ៨០០នាក់។ ...
បុគ្គលិក ខ្មែរថាមស៍
https://shorturl.at/ceCD6
សហគ្រាសធុនមីក្រូ តូច និងមធ្យម ជំរុញឱ្យកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន
កាលពីថ្ងៃព្រហស្បតិ៍ វេទិកាធុរកិច្ចបានពិភាក្សាថា ការអនុវត្តការអនុវត្តប្រកបដោយនិរន្តរភាព សហគ្រាសធុនមីក្រូ តូច និងមធ្យម អាចកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនរបស់ពួកគេ កាត់បន្ថយកាកសំណល់ និងការបំពុល និងអភិរក្សធនធានធម្មជាតិ។ ...
ម៉ន សុខកែវ
https://kiripost.com/stories/cambodia-msmes-urged-to-reduce-carbon-footprint
ឆ្នាំនេះ កម្ពុជារំពឹងទុកថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៤លាននាក់បន្ទាប់ពីប្រទេសចិនបានបន្ធូរបន្ថយវិធានការកូវីដ-១៩ របស់ខ្លួន
មន្ត្រីមកពីក្រសួងទេសចរណ៍មួយរូបបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសកម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៤ លាននាក់នៅឆ្នាំ២០២៣ បន្ទាប់ពីប្រទេសចិនបានបន្ធូរបន្ថយវិធានការកូវីដ-១៩របស់ខ្លួននៅដើមខែ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3GPZwa1
គិតត្រឹមថ្ងៃទី ២០ មករា អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលសរុប ២១ ៦៤០ ច្បាប់
អង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃសុក្រ ទី ២០ ខែមករានេះ បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ២៧៣ ច្បាប់ ដែលធ្វើឱ្យចំនួនឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលទទួលបានសរុបចំនួន ២១ ៦៤០ ច្បាប់ គិតត្រឹមថ្ងៃសុក្រ ទី ២០ ខែមករានេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ។ ...
ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/national/2023-01-21-1122-246142.html
អភិបាលខេត្តកណ្តាល បានណែនាំដល់អាជ្ញាធរឱ្យរៀបចំកន្លែងស្នាក់នៅបណ្ដោះអាសន្ន ជូនប្រជាពលដ្ឋដែលរងគ្រោះដោយទឹកជំនន់
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានណែនាំដល់អាជ្ញាធរក្រុងតាខ្មៅ និងមន្ទីរពាក់ព័ន្ធ ត្រូវរៀបចំកន្លែងស្នាក់នៅបណ្ដោះអាសន្ន ជូនប្រជាពលដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ឱ្យបានសមរម្យ នឹងត្រូវរៀបចំបង្គន់អនាម័យជូនពួកគាត់ប្រើប្រាស់ឱ្យបានសមរម្យផងដែរ។ ...
ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/national/2023-01-21-0857-246134.html
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មបារាំង ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី
រដ្ឋមន្ត្រីពាណិជ្ជកម្មបារាំង គ្រោងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃអង្គារនេះ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី ដែលជាផ្នែកមួយនៃការបង្កើនការប្តេជ្ញាចិត្តរបស់ទីក្រុងប៉ារីស ទៅកាន់តំបន់។ ...
ប្រាក់ ចន្ធុល
https://kiripost.com/stories/cambodia-french-trade-ministers-visit-to-strengthen-bilateral-relations
ការដោះស្រាយលទ្ធភាពប្រើប្រាស់ទឹកនៅកម្ពុជា
អង្គការសហប្រជាជាតិកំពុងរៀបចំកិច្ចពិភាក្សាជាក្រុមដែលផ្តោតលើការពង្រឹងភាពធន់នឹងការខ្វះខាតទឹកនៅក្នុងប្រទេសកម្ពុជា និងប្រទេសចំនួនពីរផ្សេងទៀតដែលត្រូវបានគំរាមកំហែងដោយផលប៉ះពាល់នៃការទទួលបានទឹក។ ...
Marissa Carruthers
https://kiripost.com/stories/tackling-access-to-water-in-cambodia
អង្គការ OIF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីបន្តអនុវត្តគម្រោងចាស់ និងបង្កើតគម្រោងថ្មីៗ
តំណាងអង្គការ OIF ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកលោក Edgar DOERIG បំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជួបជាមួយដៃគូសំខាន់ៗនៅកម្ពុជា ហើយបន្តអនុវត្តគម្រោងដែលមានស្រាប់ និងបង្កើតគម្រោងថ្មីៗ ស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្ររបស់អង្គការ OIF។ ...
បុគ្គលិកភ្នំំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2023-03-24-0950-248359.html
ប្រតិបត្តិករសាទរ ពេល NBC លុបឈ្មោះស្ថាប័នឥណទានជនបទជាង ១០០ ស្ថាប័ន
ប្រតិបត្តិករហិរញ្ញវត្ថុ និងអ្នកសេដ្ឋកិច្ច យល់ឃើញថា ការលុបឈ្មោះគ្រឹះស្ថានឥណទានជនបទជាង ១០០ ស្ថាប័នដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រការលុបអាជ្ញាប័ណ្ណរបស់ធនាគារជាតិនៃកម្ពុជា (NBC) នាពេលថ្មីៗនេះ នឹងមិនប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុនៅកម្ពុជាឡើយ។ ...
រ៉ាន់ រើយ
https://www.postkhmer.com/national/2023-04-18-1000-249104.html
ប្រយុទ្ធប្រឆាំងនឹងការបំពុលប្លាស្ទីកនៅកម្ពុជា
ក្រសួងបរិស្ថាន ស្ថានទូតជប៉ុន និងអង្គការ GIZ បានអនុវត្តគម្រោង 3RproMar ហើយអង្គការ UNDP បានរៀបចំវេទិកាជាតិលើកទី៣ ស្តីពី “ការប្រយុទ្ធប្រឆាំងនឹងការបំពុលប្លាស្ទិកនៅកម្ពុជា” កាលពីដើមខែនេះ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/40lcLY2
រដ្ឋមន្ត្រីកសិកម្ម ណែនាំមន្ត្រីពីគោលដៅបង្កើត មន្ទីរពិសោធន៍កសិកម្ម
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បង្ហាញពីគោលដៅរបស់ក្រសួងដែលចង់បានមន្ទីរពិសោធន៍កសិកម្មកម្រិតស្តង់ដាអន្តរជាតិដើម្បីជួយដល់ផ្នែកចំណីអាហារឱ្យមានសុវត្ថិភាពខ្ពស់ និងទប់ស្កាត់ជំងឺសត្វ និងជំងឺឆ្លងផ្សេងៗ។ ...
រី សុចាន់
https://www.postkhmer.com/national/2023-04-20-1220-249185.html
គណៈប្រតិភូក្រសួងធនធានទឹកនិងគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ីចុះពិនិត្យការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយ
គណៈប្រតិភូក្រសួងធនធានទឹក និងឧតុនិយម រួមនឹងគណៈប្រតិភូ សហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយ និងអាជ្ញាធរដែនដីថ្នាក់ក្រោមជាតិនៃស្រុកបាណន់ ស្រុកបរវេល និងក្រុងបាត់ដំបង រួមនឹងគណៈប្រតិភូធនាគារអិវឌ្ឍន៍អាស៊ី ADB នៅថ្ងៃទី៤ ខែមីនា បានចុះពីនិត្យការដ្ឋានគម្រោងកែលម្អវិស័យធារាសាស្រ្តកំពីងពួយ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2023-03-04-0848-247642.html
រាជរដ្ឋាភិបាល និងអង្គការដៃគូក្នុងវិស័យបរិស្ថាន អំពាវនាវឱ្យចូលរួមបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់
ក្រសួងបរិស្ថាន និងអង្គការដៃគូបានប្រកាសបន្តយុទ្ធនាការអន្ទាក់សូន្យទៅកាន់ភាគនិរតីនៃប្រទេសកម្ពុជា នៅថ្ងៃទី ៣ ខែមីនានេះ តាមប្រព័ន្ធហ្ស៊ូម ដោយអំពាវនាវឱ្យសាធារណជនបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2023-03-04-0957-247629.html
គណៈកម្មាធិការព្រំដែន ប្រតិកម្មរឿងផ្សព្វផ្សាយ វៀតណាម បង្ខិតបង្គោលព្រំដែនចូលដីកម្ពុជា
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ចេញប្រតិកម្ម និងទាត់ចោលទាំងស្រុងរាល់ការចោទប្រកាន់ប្រទេសវៀតណាម បង្ខិតបង្គោលព្រំដែនចូលទឹកដីកម្ពុជា ថាគ្មានមូលដ្ឋានច្បាស់លាស់ និងស្នើសមត្ថកិច្ចចាត់វិធានការលើបុគ្គលទាំងនោះតាមផ្លូវច្បាប់។ ...
ហង្ស ពណ្ណរាយ
http://rb.gy/f1fwn
បណ្ណកម្មសិទ្ធិដីធ្លីចំនួន ៦២៣ ត្រូវបានចែកជូនពលរដ្ឋជាង ៣០០ គ្រួសារក្នុងខេត្តកំពង់ធំ
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្តុ ៦២៣ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋនៅភូមិក្តីតាចិន ឃុំទ្រៀល ស្រុកតាំងគោកចំនួន ៣៣២ គ្រួសារ នាថ្ងៃទី ២០ខែកក្កដា ឆ្នាំ ២០២៣ នេះ ដើម្បីឱ្យពលរដ្ឋមានសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ និងប្រើប្រាស់។ ...
បុគ្គលិកភ្នំំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2023-07-21-1331-252571.html
លោក ហ៊ុន សែន ណែនាំអភិបាលខេត្តទាំងអស់ត្រូវការពារសិទ្ធិ និងដោះស្រាយវិវាទកម្មករឱ្យបានឆាប់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តាំទៅដល់អភិបាលខេត្តទាំងអស់ត្រូវការពារសិទ្ធិកម្មករ និងត្រូវខិតខំដោះស្រាយបញ្ហា ឬវិវាទកម្មករឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដើម្បីផ្សះផ្សាបញ្ចប់វិវាទនៅមូលដ្ឋានដោយកុំរង់ចាំតែក្រសួងការងារចុះទៅដោះស្រាយ។ ...
សុខ រក្សា
https://www.postkhmer.com/national/2023-06-05-0850-250845.html