កូវីដ-១៩៖ ប៉ាណ្ណូបរិធាន
កូវីដ-១៩ នៅប្រទេសកម្ពុជា គឺជាទំព័រព័ត៌មានទិន្នន័យមួយ ដែលអនុញ្ញាតអោយសាធារណជនអាចចូលទៅប្រើប្រាស់ប៉ាណ្ណូបរិធាន (Dashboard) ដែលមានបង្ហាញនូវរាល់ព័ត៌មាននៃករណីកូវីដ-១៩ ដែលបានរកឃើញនៅក្នុងប្រទេសកម្ពុជា តាមរយៈការធ្វើទស្សនីយកម្មទៅជាក្រាបព័ត៌មានអន្តរកម្ម ដែលបង្ហាញករណីទាំងនោះទៅតាមប្រភេទ ខេត្ត ភេទ និងសញ្ជាតិ។ សំណុំទិន្នន័យបច្ចុប្បន្នភាពចុងក្រោយនៃករណីកូរីដ-១៩ នៅក្នុងប្រទេសកម្ពុជា និងធនធានពាក់ព័ន្ធ ដូចជា វីដេអូអប់រំ និងឯកសារសម្រាប់អាននានា ក៏ត្រូវបានអនុញ្ញាតឱ្យលោកអ្នកអាចចូលមើល និងទាញយកបានដោយសេរី ពីគេហទំព័ររបស់យើង។ ...
គម្របព្រៃឈើ (២០១៥-បច្ចុប្បន្ន)
យោងតាមការបោះពុម្ពផ្សាយគម្របព្រៃឈើកម្ពុជាឆ្នាំ២០១៨ ដែលចេញនៅខែធ្នូ ឆ្នាំ២០២០ ដោយក្រសួងបរិស្ថាន5 ប្រទេសកម្ពុជាបានធ្វើការវាយតម្លៃព្រៃឈើថ្នាក់ជាតិចំនួនប្រាំបីលើកក្នុងឆ្នាំ១៩៥៨/៦៥ ឆ្នាំ១៩៩២/៩៣ ឆ្នាំ១៩៩៦/៩៧ ឆ្នាំ២០០២ ឆ្នាំ២០០៦ ឆ្នាំ២០១០ ឆ្នាំ២០១៤ ឆ្នាំ ...
ថវិកា និងលទ្ធកម្មសាធារណៈ
កំណើនថវិកាជាតិនៅក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ថវិកាជាតិរបស់ប្រទេសកម្ពុជា បានមានការកើនឡើងគួរឱ្យកត់សម្គាល់ ជិតប្រមាណ ១.៦ ពាន់លានដុល្លារអាមេរិក ដែលចំនួននេះកើនពី ៣.៤ ពាន់លានដុល្លារអាមេរិក ...
ចំណូលសាធារណៈពីវិស័យឧស្សាហកម្មនិស្សារណកម្ម
ឧស្សាហកម្មនិស្សារណកម្ម រួមមានវិស័យរុករករ៉ែ និងរ៉ែ ការរុករកឧស្ម័នធម្មជាតិ និងប្រេង រោងចក្រចម្រាញ់ប្រេង និងការទាញយកថ្មសម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់ ដូចជាខ្សាច់ ថ្ម និងក្រួស។ ធនធាននិស្សារណកម្មរបស់ប្រទេសកម្ពុជាបានបាត់បង់យ៉ាង ...
គម្របព្រៃឈើ (១៩៧៣-២០១៤)
កំណត់៖ បន្ទាប់ពីទទួលបានមតិស្ថាបនាពីរដ្ឋបាលព្រៃឈើ និងស្ថាប័នផ្សេងទៀត អូឌីស៊ីបានធ្វើ បច្ចុប្បន្នភាពទៅលើទិន្នន័យដែលមាននៅលើទំព័រនេះ និងបន្ថែមទិន្នន័យអំពីគម្របព្រៃឈើឆ្នាំ២០១៤ ដោយប្រើវិធីសាស្រ្តដូចមាន បរិយាយនៅក្នុងកំណត់សម្គាល់ ដែលលោកអ្នកអាចរកអានបាននៅទីនេះ។ សូមមេត្តាទាក់ទងមកយើងខ្ញុំ ប្រសិនបើ លោកអ្នកមានសំនួរពាក់ព័ន្ធនឹងការធ្វើបច្ចុប្បន្នភាពទាំងនេះ ឬទិន្នន័យដែលបង្ហាញនៅទីនេះ។ សូមចុចត្រង់នេះ ដើម្បីមើលទំព័រនេះ នៅពេលដែលវាត្រូវបានធ្វើបច្ចុប្បន្នភាពជាលើកទី១ នៅថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១៤។ នៅឆ្នាំ២០០៦ រដ្ឋបាលព្រៃឈើនៃប្រទេសកម្ពុជា បានបោះពុម្ពផ្សាយផែនទីមួយ ដែលបង្ហាញពីគម្របព្រៃឈើនៃប្រទេសកម្ពុជាឆ្នាំ២០០២ ។ បន្ទាប់មកនៅឆ្នាំ ២០១១ រដ្ឋបាលព្រៃឈើ ដែលទទួលបានការគាំទ្រពីអង្គការឈើត្រូពិចអន្តរជាតិ និងរដ្ឋាភិបាលនៃប្រទេសដាណឺម៉ាក បានបោះពុម្ពផ្សាយគម្របព្រៃឈើនៅប្រទេសកម្ពុជា ឆ្នាំ២០១០ ដែលរួមមានផែនទីនៃការផ្លាស់ប្តូរគម្របព្រៃឈើរវាងឆ្នាំ២០០៦ និង២០១០ និងរវាងឆ្នាំ២០០២ និង២០១០56។ រហូតមកទល់ពេលបច្ចុប្បន្ន ដោយសារតែមិនមានការបោះពុម្ពផ្សាយផែនទីផ្លូវការ ឬការវិភាគជាក់លាក់ពាក់ព័ន្ធជាមួយនឹង ប្រទេស ...