ព័ត៌មាន​

JHM ​គ្រោង​បើក​សណ្ឋាគារ​ប្រណីត​នៅ​សៀមរាប

ក្រុមហ៊ុន Join.In Hospitality Management (JHM) មាន​មូលដ្ឋាន​នៅ​ទីក្រុង​ស៊ាងហៃ​បាន​បង្ហាញ​ពី​ផែនការ​បើក​សណ្ឋាគារ Tonino Lamborghini Hotels & Resorts នៅក្នុង​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា​ដែល​វា​នឹង​ក្លាយ​ជា​សណ្ឋាគារ​លើក​ដំបូង​របស់​ក្រុមហ៊ុន​នេះ​នៅ​ក្រៅ​ប្រទេស​ចិន​ដីគោក​។ ...

ហ៊ គីមសាយ
https://bit.ly/2N32wU5

ក្រុមហ៊ុន​អាកាសចរណ៍​​ចិន​ នឹងបើក​សាលា​​ជំនាញ​បើក​យន្តហោះ​នៅ​កម្ពុជា

ក្រុមហ៊ុនអាកាសចរណ៍SpringAirlineជាក្រុមហ៊ុនអាកាសចរណ៍មានតម្លៃទាបរបស់ប្រទេសចិនដែលមានមូលដ្ឋាននៅទីក្រុងស៊ាងហៃប្រទេសចិនបានបង្ហាញការចាប់អារម្មណ៍បើកការិយាល័យក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ ព្រមទាំងសាលាបណ្តុះបណ្តាលជំនាញបើកយន្តហោះនៅកម្ពុជា។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។ ...

សុខ ចាន់
http://bit.ly/2c9zYJr

ក្រសួង​គាំទ្រ​អេកូ​ទេសចរណ៍​ និង​សហគមន៍​ទេសចរណ៍

ក្រសួងទេសចរណ៍បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃចន្ទក្នុងការគាំទ្រទីផ្សារទេសចរណ៍សម្រាប់សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍នៃកិច្ចសហការរវាងសមាគមទីភ្នាក់ងារទេសចរណ៍ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក សហព័ន្ធទេសចរណ៍កម្ពុជា និងក្រសួងបរិស្ថាន។ លោក ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ បានថ្លែងក្នុងពិធីបូកសរុបការងារ អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ឆ្នាំ២០១៥ និងឆមាសទី១ ឆ្នាំ២០១៦ ថា អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ គឺជាផ្អែកមួយនៃវិស័យទេសចរណ៍ ដែលកំពុងរីកលូតលាស់ឡើងទាំងក្នុងតំបន់ និងពិភពលោក។ លោករដ្ឋមន្ត្រីថា វិស័យអេកូទេសចរណ៍ គឺជាទីផ្សារកំពុងតែងើបឡើង។ ក្នុងនោះវិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍បានកើនឡើងប្រមាណ ២០ភាគរយរៀងរាល់ឆ្នាំ។ ...

សុខ ចាន់
http://bit.ly/2cEUKBN

ផ្ទុះ​គ្រាប់បែក​នៅ​ថៃ​ មិន​ប៉ះពាល់​ដល់​​ទេសចរណ៍ ​​​ប្រ​ទេសកម្ពុជា

មន្ត្រីរដ្ឋាភិបាលកម្ពុជានិងមន្ត្រីមកពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានបញ្ជាក់ថាការបំផ្ទុះគ្រាប់បែកនៅប្រទេសថៃកាលពីសបា្តហ៍មុនដែលសន្និដ្ឋានថានឹងបាត់បង់ភ្ញៀវទេសចរបរទេសទៅកាន់ប្រទេសថៃ ប្រមាណ ២សែននាក់ដែលមានទឹកប្រាក់ប្រមាណ ជិត៣០០លានដុល្លារនៅប្រទេសថៃ ឆ្នាំនេះ នឹងមិនប៉ះពាល់អ្វីមកដល់ទេសចរណ៍ និងការធ្វើដំណើរតាមផ្លូវអាកាសរបស់ប្រទេសកម្ពុជានោះទេ។ ...

សុខ ចាន់
http://bit.ly/2bcL2mM

ភ្ញៀវទេសចរ​ក្នុង​ស្រុក​ដើរ​កម្សាន្ត​ក្រៅ​ប្រទេស​កើន​ឡើងក្នុង​ឆមាស​ទី​១

កំណើនភ្ញៀវទេសចរក្នុងស្រុកចេញទៅដើរកម្សាន្តនៅក្រៅប្រទេសជិត៧០ ម៉ឺននាក់ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ កើនឡើង ២៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនភ្ញៀវជាតិសម្រុកទៅក្រៅប្រទេសដើរកម្សាន្តនេះ ត្រូវបានអ្នកជំនាញក្នុងវិស័យនេះ លើកឡើងថា គឺមកពីកត្តាសេដ្ឋកិច្ចរីកចម្រើន។ ...

ជា វណ្ណៈ
http://bit.ly/2bwcuir

សៀមរាប​ នៅ​តែ​ជា​តំបន់​ទេសចរណ៍​ទាក់ទាញ​ខ្លាំង​នៅ​ កម្ពុជា

ចំនួនភ្ញៀវទេសចរសរុបមកទស្សនាខេត្តដែលជាតំបន់ទេសចរណ៍វប្បធម៌ធំជាងគេរបស់កម្ពុជានៅឆមាសទី ១ កើនឡើង ៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនខណៈទេសចរបរទេសសរុបធ្លាក់ចុះតិចតួច។ នេះបើតាមទិន្នន័យពីប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប។ ...

ចេង សុខហ័ង
http://bit.ly/2aN417B

ក្រុមហ៊ុន​អាមេរិក ​វិនិយោគ​១២០​លាន​ដុល្លារ​​នៅ​តំបន់​ឆ្នេរទសចរណ៍

ក្រុមហ៊ុនធំមួយរបស់អាមេរិក គ្រោងនឹងវិនិយោគប្រាក់ចំនួន ១២០ដុល្លារលើការអភិវឌ្ឍសណ្ឋាគារ និងរមណីយដ្ឋានទេសចរណ៍នៅខេត្តព្រះសីហនុ។ ...

ស៊ុំ ម៉ាណេត
http://bit.ly/2au8D2z

ប្រទេស CLMV ពិភាក្សា​ពី​សហប្រតិបត្តិការ​ទេសចរណ៍​ក្នុង​តំបន់

លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍បានចូលរួមកិច្ចប្រជុំ «ប្រទេស ៤ ទិសដៅមួយ» នៅទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសៅរ៍ដើម្បីផ្សព្វផ្សាយទេចរណ៍ទូទាំងតំបន់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV)។ នេះបើយោងតាមមន្ដ្រីខុទ្ទកាល័យក្រសួងទេសចរណ៍។ ...

ឆេង សុខហុង
http://www.phnompenhpost.com/business/southeast-asian-countries-share-efforts-promote-tourism

គម្រោង​បញ្ចប់​ការ​អភិវឌ្ឍ​រមណីយដ្ឋាន​នៅ​កោះរ៉ុង​នឹង​ត្រូវ​ពន្យារ​ដល់​ឆ្នាំ​ ២០១៧

 រមណីយដ្ឋានប្រណីតតម្លៃ ៣០ លានដុល្លាររបស់ក្រុមហ៊ុន រ៉ូយាល់គ្រុបនៅលើកោះរ៉ុងនឹងមិនបញ្ចប់តាមការគ្រោងទុកនោះទេបន្ទាប់ពីក្រុមហ៊ុននេះបានប្រឈមនឹងបញ្ហាការអភិវឌ្ឍកំពង់ផែរបស់ខ្លួន។ ...

ចេង សុខហ័ង and Kali Kotoski
http://bit.ly/28OwcEC

ក្រសួង​ទេសចរណ៍ និង​ក្រុង​ម៉ាកាវ រួម​គ្នា​បណ្តុះ​បណ្តាល​​ធនធាន​មនុស្ស​លើ​វិស័យ​ទេសចរណ៍

ក្រសួងទេសចរណ៍បានចុះហត្ថលេខាលើអនុស្សរណៈក្រោមការយោគយល់ជាមួយភាគីម៉ាកាវ ដើម្បីជំរុញវិស័យទេសចរណ៍ និងបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍សម្រាប់កម្ពុជា។ ...

ស៊ុំ ម៉ាណេត
http://bit.ly/1U9gazS

អាកាសយាន​ដ្ឋាន​កម្ពុជា​បញ្ចប់​ត្រួត​ពិនិត្យផ្នែក​សនិ្តសុខ ត្រៀម​ធ្វើ​សវនកម្ម​អាកាសចរណ៍​

អាកាស​យានដ្ឋាន​ទាំង​បី​នៅ​កម្ពុជាបាន​បញ្ចប់​រួច​រាល់​ហើយ​នូវ​ការ​ត្រួត​ពិនិត្យ​ផ្នែក​សន្តិសុខនិង​ចំណុច​ខ្វះខាត​ដើម្បី​ត្រៀម​លក្ខណៈ​ដែល​ត្រូវ​ធ្វើ​សវនកម្ម​ផ្នែក​អាកាស​ចរណ៍ដោយអង្គការ​អាកាសចរណ៍​អន្តរជាតិ ​នៅក្នុង​ខែ​តុលា ខាង​មុខ​នេះ។​ ...

ជា វណ្ណៈ
http://bit.ly/1Yc1lAi

ទិដ្ឋការថ្មីនឹងបង្កើនការចូលមកដល់របស់ទេសចរណ៍

ដើម្បី​បង្កើន​ចំនួន​អ្នក​ចូល​មក​ទស្សនា​ រដ្ឋាភិបាល​កម្ពុជា​បាន​យល់ព្រម​ចេញ​ទិ​ដ្ឋ​ការ​សម្រាប់​ចេញចូល​ញឹកញាប់​ដែល​មាន​សុពលភាព​ ៣​ឆ្នាំ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​ចិន​ កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​នៅ​ចុងឆ្នាំ​នេះ​ នេះ​បើ​យោង​តាម​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ថោ​ង​ ឃុន ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/24524/new-visas-aim-to-increase-arrivals/

កូរ៉េ​ខាងត្បូង​គ្រោង​បើក​ស្ថានកុងស៊ុល​នៅ​សៀមរាប

សាធារណរដ្ឋ​កូរ៉េ​ គ្រោង​បើក​ស្ថាន​កុងស៊ុល​ក្នុង​ខេត្តសៀមរាប​ ដែល​ជា​តំបន់​ប្រាសាទបុរាណ​អង្គរ​ ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​កម្ពុជា​ និង​កូរ៉េ​ ស្រប​ពេល​ដែល​ចំនួន​អ្នកទេសចរ​កូរ៉េ​ខាងត្បូង​ ចូល​ទស្សនា​នៅ​កម្ពុជា​ ស្ថិត​ក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង​១០​នៃ​តារាង​ភ្ញៀវ​ទេសចរ​បរទេស​។ ...

ជា វណ្ណៈ
http://bit.ly/1W4aE6z

ការសាកល្បងផ្លូវរថភ្លើងក្រុងព្រះសីហនុរបស់ក្រុមហ៊ុន Royal ដំណើរការសម្រាប់ឆ្នាំថ្មីនេះ

ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ជិត​ឈាន​ចូល​មក​ដល់​ ហើយ​អ្នកដំណើរ​ក៏​បាន​តម្រង់​ជួរ​គ្នា​រួច​ទៅ​ហើយ​សម្រាប់​ដំណើរការ​ឡើង​វិញ​នៃ​សេវាកម្ម​ផ្លូវដែក​សម្រាប់​អ្នកដំណើរ​របស់​កម្ពុជា​ ដែល​បម្រើ​ប្រតិបត្ដិការ​ដោយ​ក្រុមហ៊ុន​ Royal​ Railway​ ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ ...

សុខ ចាន់
http://www.khmertimeskh.com/news/23465/royal-railway-trials-sihanoukville-run-for-new-year/

អ្នកប្រតិបត្តិការសេវាទេសចរណ៍៖ ការបើកឱ្យចូលទស្សនាប្រាសាទព្រះវិហារពីខាងថៃនឹងប៉ះពាល់ដល់អាជីវកម្មរបស់ពួកគេ

រដ្ឋាភិបាល​ប្រហែល​នឹង​អនុញ្ញាត​ឱ្យ​បើក​ច្រកព្រំដែន​ខាង​មុខ​នៃ​ប្រាសាទព្រះវិហារ​ឡើង​វិញ​ ក្នុង​គោលបំណង​រឹង​ចំណងមិត្តភាព​ជាមួយ​ប្រទេស​ថៃ​ឡើង​វិញ​ ​ខណៈ​ដែល​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​នេះ​ហាក់​មាន​ភាព​ប្រសើរ​ឡើង​ ប៉ុ​ន្តៃ​អ្នក​ប្រតិបត្តិការ​ទេសចរណ៍​ក្នុង​តំបន់​នានា ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/23232/opening-preah-vihear-border-will-hurt-business--tourism-operators/

ខេត្តសៀមរាបនៅតែជាគោលដៅទេសចរណ៍មួយក្នុងចំណោមគោលដៅល្អបំផុតដទៃទៀត

ខេត្តសៀមរាប​ ជា​ទីបណ្តុំ​នៃ​ប្រាសាទបុរាណ​ជា​ច្រើន​ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​របស់​UNESCO​ ត្រូវ​បាន​គេ​បោះ​ឆ្នោត​ឱ្យ​ស្ថិត​នៅ​លេខ​រៀង​លំដាប់​ទី​៥ ​ក្នុង​ចំណោម​គោលដៅ​ទេសចរណ៍​ល្បីៗ​ចំនួន​២៥​ទូ​ទាំង​ពិភពលោក​កាលពី​ឆ្នាំ​២០១៥​ គួរ​បញ្ជាក់​ដែរ​ថា​ កាលពី ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/23123/siem-reap-still-one-of-world---s-best-destinations/

ក្រុមហ៊ុនរបស់ឥណ្ឌាគ្រោងនឹងវិនិយោគ ១ ពាន់លានដុល្លារអាមេរិកនៅកម្ពុជា

ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ឥណ្ឌា​កំពុង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​ និង​សណ្ឋាគារ​កម្ពុជា​ និង​ក្រុមហ៊ុន​នេះ​ក៏​បាន​និយាយ​ថា​ ទឹកប្រាក់​ ១​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នឹង​ត្រូវ​វិនិយោគ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​។​ ​ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/22859/indian-company-plans-to-invest--1-billion-in-cambodia/

អាកាសយានដ្ឋានភ្នំពេញចាប់ផ្តើមពង្រីកទីលាននៅសប្តាហ៍ក្រោយ

មន្ត្រីជាន់ខ្ពស់​មក​ពី​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​ (SSCA)​ បាន​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍កាល​ពី​ម្សិលមិញ​ថា​ ការ​ពង្រីក​ស្ថានីយ​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នឹង​ត្រូវ​បាន​បើក​ជា​ផ្លូវការ​នៅ​ចុង​ស​ប្តា​ហ៍​ក្រោយ​។​ ​ ...

សុខ ចាន់
http://www.khmertimeskh.com/news/22474/capital---s-airport-starts-adding-more-space-next-week/

កំពង់ផែ​ទេសចរណ៍​នៅ​ខេត្ត​កំពត នឹង​ចាប់​ផ្ដើម​សាងសង់​នៅ​ឆ្នាំ​នេះ

កំពង់ផែ​ទេសចរណ៍​នៅ​ខេត្ត​កំពតនឹង​ចាប់​ផ្ដើម​ដំណើរ​ការ​សាងសង់​នៅ​ក្នុង​ឆ្នាំ​នេះបន្ទាប់​ពី​ទទួល​បាន​ការ​អនុម័ត​យល់ព្រម​ពី​រាជរដ្ឋាភិបាលលើ​កម្ចី​ប្រមាណ​១៨​លាន​ដុល្លារ​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី(ADB)កាល​ពី​ឆ្នាំ​២០១៤ កន្លង​ទៅ​នេះ។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត ...

សុខ ចាន់
http://bit.ly/1Rm72ZT

រដ្ឋាភិបាលគ្រោងនឹងចេញគោលនយោបាយ​ថ្មីសម្រាប់ទាក់ទាញជនបរទេស​ចូល​និវត្ត

រដ្ឋាភិបាល​កំពុង​នឹង​មាន​គម្រោង​មួយ​ដែល​ជំរុញ​ឱ្យ​កម្ពុជា​ប្រែ​ក្លាយជា​ ផ្ទះ​ទី​ពីរ​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​ចូល​និវត្ត​ នេះ​បើ​យោង​ទៅ​តាម​ពង្រៀង​ ច្បាប់​មួ​យ​ពី​ក្រសួង​ទេសចរ​កាលពី​ថ្ងៃ​ពុធ​។​ ​ ...

ខេង​ សុធា​
https://www.cambodiadaily.com/news/government-targets-foreign-retirees-with-new-policy-108126/

រដ្ឋាភិបាល​រៀបចំ​សេចក្ដី​ព្រាង​ឯកសារ​គោល​នយោបាយ​ ផ្ទះ​ ទេសចរណ៍

ខណៈ​ចំនួន​អ្នក​ទេសចរ​មក​កម្ពុជាកើន​ឡើង​ជា​រៀងរាល់​ឆ្នាំរដ្ឋាភិបាល​កម្ពុជា កំពុង​រៀប​ចំ​សេចក្ដី​ព្រាង​ឯកសារ​គោលនយោបាយ​និវេសនដ្ឋាន​(ផ្ទះ​ទី​២)ទេសចរណ៍​ដើម្បី​អភិវឌ្ឍន៍ និង​លើក​កម្ពស់​វិស័យ​ទេសចរណ៍​បន្ថែម ​។​ លោក​ គាត ឈន់​ ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំ​ការ និង​ជា​​ប្រធាន​​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​​ប្រសាសន៍ ...

ស៊ុំ ម៉ាណេត
http://bit.ly/1PGOaC6

សំណូកព្រលានយន្តហោះនៅតែបន្តរុករានភ្ញៀវទេសចរ

ប្រធាននៃក្រុមការងារទេសចរណ៍មួយក្រុមបានឱ្យដឹងថា លោកបានប្រាប់រាជរដ្ឋាភិបាលក្នុងអំឡុងពេលកិច្ចប្រជុំ ដែលទើបនឹងកន្លងផុតទៅ អំពីរឿងហេតុដែល​ភ្ញៀវទេសចរអន្តរជាតិ នៅតែបន្តទាមទារឱ្យផ្តល់ប្រាក់សំណូក មួយចំនួនតូចខណៈពេលមកដល់ប្រទេសកម្ពុជា បើទោះបីជាមានការសន្យារយៈពេលប៉ុន្មានឆ្នាំកន្លងមកដើម្បីលុបបំបាត់ការអនុវត្តនេះក៏ដោយ។ ...

Huot Chanpav and Simon Henderson
https://www.cambodiadaily.com/news/airport-bribes-continue-to-plague-visitors-90755/

វិស័យទេសចរនៅកម្ពុជាធ្វើការជជែកពិភាក្សាស្តីអំពីការលើកលែងទិដ្ឋាការ

វិស័យទេសចរនៅកម្ពុជាកំពុងស្វែងរកវិធីសាស្ត្រក្នុងកាបង្កើនភាពប្រកួតប្រជែងរបស់ខ្លួន ដោយមានពាណិជ្ជកម្មមួយចំនួនស្នើរឱ្យមានការលើងលែងទិដ្ឋាការចំពោះប្រទេសដែលមានភ្ញៀវទេសចរច្រើនជាងគេ។ ...

Igor Kossov
http://www.khmertimeskh.com/news/13275/tourism-industry-debates-visa-exemptions/

កម្ពុជា​និង​ថៃ​រួមដៃគ្នា​លើកកំពស់​វិស័យ​ទេសចរណ៍​ "​រាជា​ណាចក្រ​ពីរ​ គោលដៅ​តែ​មួយ​"

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​ បាន​រួមដៃគ្នា​លើក​កំពស់​វិស័យ​ទេសចរណ៍​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ និង​បរទេស​ នៅ​ក្រោម​កិច្ចព្រមព្រៀង​ “​រាជាណាចក្រ​ពីរ​ គោលដៅ​តែ​មួយ​”​។​ ​ទិ​ត​ ច​ន្ថា​ រដ្ឋលេខាធិការ​នៃ​ក្រសួងទេសចរណ៍​នៃ ...

បុគ្គលិកសារព័ត៌មាន Global Post
http://bit.ly/1L9z2vH

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

GprfG
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!