កសិកម្ម និង ការនេសាទ
ការនេសាទ ការចិញ្ចឹមត្រី និងជលវប្បកម្ម
អាជីវកម្មចិញ្ចឹមត្រី ឆ្តោ-រ៉ស់ ទាំងអស់ត្រូវឲ្យចុះបញ្ជី
បន្ទាប់ពីរដ្ឋាភិបាលអនុញ្ញាតឲ្យមានការចិញ្ចឹមត្រីឆ្តោដោយស្របច្បាប់ឡើងវិញប្រកាសថ្មីមួយដែលចេញដោយក្រសួងកសិកម្មកាលពីសប្តាហ៍មុនបានតម្រូវឲ្យអ្នកប្រកបរបរចិញ្ចឹមត្រីរ៉ស់ ត្រីឆ្តោទាំងអស់មកចុះបញ្ជីផ្លូវការនៅរដ្ឋបាលជលផល។ ...
ចេង សុខហ័ង
http://bit.ly/1UaqNbU
ការបង្រ្កាបការនេសាទខុសច្បាប់នៅលើបឹងទន្លេសាប
មន្ត្រីជលផលកំពុងព្យាយាមបង្ក្រាបការនេសាទខុសច្បាប់នៅតាមបណ្តោយ ដងទន្លេសាប ក្នុងខេត្តពោធិ៍សាត់ ស្រុកក្រគរ បានលើកឡើងពីតម្រូវការក្នុងការអភិរក្សធនធានសម្រាប់សហគមន៍មូលដ្ឋានដែលមានជីវភាពរស់នៅពឹងផ្អែកលើការ នេសាទ។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/25821/illegal-fishing-crackdown-on-tonle-sap/
ទំនប់នៅឡាវ ជាដើមហេតុធ្វើឱ្យត្រីពុលស្លាប់នៅខេត្តស្ទឹងត្រែង
កាលពីខែមុន សត្វត្រីចំនួនរាប់រយគីឡូត្រូវបានស្លាប់នៅច្រកទន្លេមេគង្គក្នុងស្រុកថាឡាបរិវាត់នាខេត្តស្ទឹងត្រែង ខណៈសកម្មជនព្រៃឈើបានបន្ទោសការសាងសង់ទំនប់ដងសាហុងដ៏ចម្រូងចម្រាសនោះថាជាដើមហេតុនៃហេតុការណ៍នេះ។មន្ត្រីរដ្ឋាភិបាលបាននិយាយកាលពីម្សិលមិញថា ត្រីទាំងនេះត្រូវបានបំពុលដោយអ្នកនេសាទឡាវ។ ...
Phak Seangly
http://www.phnompenhpost.com/national/laos-dam-poison-blamed-stung-treng-fish-deaths
ការចិញ្ចឹមត្រីស្តោរនឹងពឹងផ្អែកលើសាកសពសត្វ
កាលពីសប្តាហ៍មុន រដ្ឋបាលជលផលបានចេញប្រកាសមួយស្តីអំពីវិធានការគ្រប់គ្រងការចិញ្ចឹមត្រីស្តោរប្រកបដោយចីរភាពទៅកាន់ក្រសួងកសិកម្ម នេះបើយោងតាមពាក្យសម្តីរបស់សមាជិកនៃដ្ឋបាលជលបានឱ្យដឹងកាលពីម្សិលមិញ។ ...
Cheng Sokhorng
http://www.phnompenhpost.com/business/snakehead-fish-farms-rely-animal-carcasses
ភាពរាំងស្ងួតប៉ះពាល់បរិមាណផលត្រីទឹកសាបកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានកំណត់ទិសដៅបង្កើនបរិមាណផលត្រីទឹកសាបនៅឆ្នាំនេះខណៈផលិតកម្មត្រីកាលពីឆ្នាំ ២០១៥ បង្ហាញពីការធ្លាក់ចុះធៀបនឹងឆ្នាំ ២០១៤។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំក្រសួងកសិកម្ម។ ...
ចេង សុខហ័ង
http://bit.ly/1TdB4n2
ក្រុមហ៊ុនណូវែសេឡង់គ្រងនឹងបង្កើតកសិដ្ឋានចិញ្ចឹមត្រីតម្លៃ២៤លានដុល្លារ
ក្រុមហ៊ុនណូវែសេឡង់ Vitamar AS Co បានធ្វើគម្រោងវិនិយោគក្នុងទឹកប្រាក់តម្លៃ ២៤លានដុលា្លរក្នុងកសិដ្ឋានចិញ្ចឹមត្រី ខ្នាតធំក្នុងខេេត្តព្រះសីហនុនៅប្រទេសកម្ពុជា នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនAKP កាលពីម្សិលមិញ។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/norwegian-firm-plans-build-24m-fish-farm
គ្រោះរាំងស្ងួតជំរុញឱ្យមានការអំពាវនាវសម្រាប់កសិដ្ឋានចិញ្ចឹមត្រីឱ្យមានការនាំចូល
ក្រុមមន្ត្រីបាននិយាយថា ការអូសបន្លាយនៃគ្រោះរាំងស្ងួត គឺកំពុងបង្កើនការភ័យខ្លាចថា ការផ្គត់ផ្គង់ត្រីក្នុងស្រុកនឹងខ្វះខាត ដូច្នេះកម្ពុជាអាចនឹងត្រូវចាប់ផ្តើមនាំចូលត្រីពីខាងក្រៅដើម្បីឆ្លើយតបទៅនឹងកង្វះខាតនៅតាមទីផ្សារ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/24523/drought-prompts-calls-for-fish-farms--imports/
ត្រីនៅក្នុងបឹងទន្លេឆ្មារស្លាប់កាន់តែច្រើន
ចំនួននៃត្រីដែលបានស្លាប់នៅក្នុងតំបន់ការពារបឹងទន្លេឆ្មារ ខេត្តកំពង់ធំ កាន់តែកើនខ្លាំងជាងមុនក្នុងអំឡុងពេលមួយសប្តាហ៍ ដែលគិតតាំងពីមានសេចក្តីរាយការណ៍ពីមន្ត្រីជលផល ថ្ងៃទី ២៣ មេសាមកទល់នឹងពេលនេះ ត្រីប្រមាណ ៧០ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/24438/fish-death-toll-rises-in-tonle-chhmar-lake/
ក្រសួងព្យាយាមជួយសង្គ្រោះដល់ត្រីក្នុងបឹងឆ្មារ
បច្ចុប្បន្ននេះ កំពុងមានកិច្ចខំប្រឹងប្រែងដើម្បីជួយសង្គ្រោះដល់ត្រីដែលនៅសេសសល់នៅក្នុងទន្លេការពារបឹងឆ្មារ ក្នុងខេត្តកំពង់ធំ បន្ទាប់ពីត្រីប្រមាណ ៧០តោនត្រូវបានស្លាប់កាលពីប៉ុន្មានសប្តាហ៍មុនពីដោយសារការឡើងកម្តៅ នេះបើ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/24315/ministry-tries-to-save-fish-in-shallow-lake/
ត្រីរាប់សិបតោនត្រូវបានរកឃើញងាប់នៅបឹងទន្លេឆ្មា
មន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានរកឃើញថាត្រីរាប់សិបតោនបានងាប់កាលពីថ្ងៃសៅរ៍នៅក្នុងបឹងទន្លេឆ្មាដែលត្រូវបានចាត់ទុកថាជាដែនជម្រកសត្វព្រៃដែលទទួលការការពារស្ថិតនៅក្បែរបឹងទន្លេសាប នៅឃុំពាមបាង ...
ប៉ាវ ស៊ុយ
http://bit.ly/1pwG4W5
ក្រសួងកសិកម្មផ្ញើលិខិតជូនលោក ហ៊ុន សែន ស្នើឱ្យដកបម្រាមលើការចិញ្ចឹមត្រីឆ្តោ
ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា ក្រសួងកសិកម្ម នឹងស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដកបម្រាមលើការចិញ្ចឹមត្រីឆ្ដោដើម្បីកាត់បន្ថយការពឹងផ្នែកលើ ប្រភពចំណីអាហារនាំចូលពី ...
ត្រីផ្សោតដែលជិតផុតពូជប្រទះឃើញស្លាប់នៅខេត្តក្រចេះ
សាកសពផ្សោតមួយ ត្រូវបានគេប្រទះឃើញនៅលើច្រាំងនៃទន្លេមេគង្គនៅព្រឹកថ្ងៃព្រហស្បតិ៍ ក្នុងស្រុកជាតិបូរី ខេត្តក្រចេះ នេះបើយោងតាមប៉ូលីស។ ប្រធានប៉ូលីសស្រុកលោក នួន យិន បាននិយាយថា មន្ត្រីជលផលមិនអាច ...
ស្រី គំនិត
http://www.khmertimeskh.com/news/23635/endangered-irrawaddy-dolphin-found-dead-in-kratie/
មិនមានអ្នកទិញអាហារសមុទ្រ
ពេលនេះគួរតែជាពេលវេលារីកចំរើនមួយសម្រាប់អ្នកលក់អាហារសមុទ្រមុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរមកដល់ ប៉ុន្តែនៅក្នុងខេត្តកំពត គេសង្កេតឃើញថា គ្រឿងសមុទ្រជាច្រើននៅសល់ពេញៗកន្រ្តក ព្រោះមិនមានអ្នកទិញយកទៅបរិភោគឡើយ បន្ទាប់ពីបញ្ហាសារាយដែលនៅជុំវិញខេត្តកែបបានធ្វើឱ្យ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/23571/plenty-of-fish--but-no-buyers/
ការនាំចេញត្រីធ្លាក់ចុះ ប្រាក់ចំណូលកើនឡើង
ទោះបីជាមានការធ្លាក់ចុះនៃការនាំចេញកាលពីឆ្នាំមុន ប៉ុន្តែប្រាក់ចំណូលដែលបានមកពីវិស័យជលផលបានកើនឡើងជិត៣០ភាគរយបើធៀបនឹងឆ្នាំ២០១៤។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/23124/fish-exports-down--income-rises/
ការបង្ក្រាបបទល្មើសនេសាទបានកើនឡើងនៅឆ្នាំ២០១៥
នៅក្នុងឆ្នាំ២០១៥កន្លងទៅសមត្ថកិច្ចរដ្ឋបាលជលផលបានបង្ក្រាបបទល្មើសនេសាទបានជិត៤០០០ករណីបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៤បានកើនឡើងចំនួនជិត៣០០ករណីដោយក្នុងនោះបានបញ្ជូនទៅកាន់តុលាការចំនួន១៨១ករណី ដាក់ពន្ធនាគារ ...
បាន សុខរិទ្ធ
http://bit.ly/1oKYMZR
ពស់ថ្លាន់បួន និងសត្វផ្សេងទៀតបានជួយសង្គ្រោះនៅក្នុងការបង្រ្កាប
កូនអណ្តើក ៥៧ ក្បាល ពស់ថ្លាន់ចំនួន ៤ ក្បាល និងរថយន្តដឹកទំនិញចំនួន ២ ត្រូវបានរឹបអូសក្នុងអំឡុងពេលនៃការចាប់ខ្លួនបុរសបួននាក់នៅខេត្តកំពង់ឆ្នាំងកាលពីថ្ងៃសៅរ៍ ខណៈពេលដែលពួកគេត្រូវបានចោទប្រកាន់ថាបានដឹកសត្វការពារទៅលក់នៅភ្នំពេញ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/21974/four-lucky-pythons--animals-rescued-in-crackdown/
សម្ព័ន្ធទន្លេកម្ពុជាស្នើឲ្យរដ្ឋាភិបាលជំរុញឲ្យឡាវលុបចោលគម្រោងទំនប់ដនសាហុង
សម្ព័ន្ធទន្លេកម្ពុជា ដែលមានអង្គការចំនួន១៤ បានស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាមទារលុបចោលគម្រោងទំនប់វារីអគ្គិសនីដនសាហុងប្រទេសឡាវ និងផ្អាកលើការសម្រេចចិត្តលើគម្រោងទំនប់តាមដងទន្លេមេនៃទន្លេមេគង្គ ដោយសារគម្រោងនេះនឹង ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1QZmVFt
សកម្មជនបរិសា្ថនសុំឱ្យជំនួបអាមេរិកនិងអាស៊ានលើកឡើងពីទំនប់ដនសាហុង
តំណាងសហគមន៍ដែលអាចនឹងរងផលប៉ះពាល់ពីការសាងសង់ទំនប់វារីអគ្គិសនី ដនសាហុង ប្រទេសឡាវ និងអ្នកការពារបរិស្ថាន ស្នើឲ្យការប្រជុំកំពូលរវាងមេដឹកនាំសហរដ្ឋអាមេរិក និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន ធ្វើការពិភាក្សាឲ្យបានច្រើនអំពីទំនប់ ...
អ្នកជំនាញបរិស្ថានបារម្ភពីការផុតពូជត្រីកម្រនៅខែត្រភាគឦសាន
អ្នកជំនាញបរិស្ថានបារម្ភពីការធ្លាក់ចុះចំនួនប្រភេទត្រីកម្រនៅដងទន្លេនៅខែត្រភាគឦសាន ដូចជាទន្លេមេគង្គលើ ទន្លេស្រែពក ទន្លេសេកុង និងទន្លេសេសាន។ ការបារម្ភនេះបន្ទាប់ចំនួននៃការចាប់បានត្រីកម្រក្នុងតំបន់របស់ប្រជានេសាទកាន់តែថយពី ...
ម៉ែន សុធីរ
http://www.rfa.org/khmer/news/environment/concern-over-fishes-losing-02062016035808.html
សៀវភៅមគ្គុទេ្ទសក៍នឹងដាក់ចេញ ដើម្បីជំរុញការនាំចេញផលនេសាទ
សៀវភៅមគ្គុទ្ទេសក៍ សម្រួលការនាំចេញដែលគេរំពឹងថានឹង ដាក់ចេញនៅខែ មេសា ឆ្នាំនេះនឹងជំរុញដល់ការនាំចេញផលនេសាទរបស់កម្ពុជា។ ...
ចេង សុខហ័ង
http://bit.ly/1noNRF9
បរិមាណត្រីសម្រាប់ធ្វើប្រហុកនឹងធ្លាក់ចុះ
មន្ដ្រីក្រសួងកសិកម្មបានឲ្យដឹងថាទិន្នផលត្រីប្រហុកនៅពេលចាប់ផ្តើមនៅឆ្នាំនេះមានការកើនឡើងបើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុនបើទោះបីជាមិនទាន់មានតួលេខក៏ដោយ។បើទោះបីយ៉ាងនេះក្តី ...
ស ច័ន្ទដារ៉ា
http://bit.ly/1V0ayuh
កសិករនិងអ្នកនេសាទ មើលឃើញពីការប្រែប្រួលដោយសារអាកាសធាតុ
ក្នុងភូមិកំពង់ភ្លុក នៅបឹងទន្លេសាប ស្ថិតក្នុងខេត្តសៀមរាប ដែលជាលំនៅដ្ឋានរបស់មនុស្សរាប់ពាន់គ្រួសារ អ្នកនេសាទនិយាយថា ទិន្នផលនេសាទឆ្នាំនេះ បានតិចតួចពេកពិបាកនឹងផ្គត់ផ្គង់ជីវភាព។និង នី មេឃំុកំពង់ភ្លុក ក្នុងខេត្តសៀមរាប បានប្រាប់ឱ្យដឹង ...
សុខ ខេមរា
http://www.voacambodia.com/content/farmers-and-fishermen-warily-eye-changes-to-climate/3109070.html
បង្គោលដែកថែបត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារមួយនៅលើបឹងទន្លេសាប
អាជ្ញាធរក្នុងខេត្តសៀមរាបកំពុងស្វែងរកមនុស្សរាប់សិបនាក់ដែលរងការចោទប្រកាន់ក្រុមអ្នកនេសាទជនជាតិវៀតណាមអំពីការវាយប្រហារដោយង្គោលដែកថែបទៅលើភាគីខ្មែរមួយក្រុម ខណៈពេលដែលពួកគេកំពុងធ្វើការនៅលើដងទន្លេសាប កាលពីយប់ថ្ងៃចន្ទ។ ...
អូន ភាព
https://www.cambodiadaily.com/news/steel-poles-used-in-attack-on-tonle-sap-river-103156/
អ្នកនេសាទត្រូវបានសម្លាប់ដោយអន្ទាក់ឆក់កណ្តុរ
កាលពីថ្ងៃអង្គារនគរបាលខេត្តកណ្តាលបានចាប់ខ្លួនម្ចាស់អន្ទាក់ឆក់កណ្តុរមួយរូបដែលបានសម្លាប់ អ្នកនេសាទម្នាក់ នៅក្នុងស្រែលិច ទឹកខាងក្រោយផ្ទះជនសង្ស័យកាលពីយប់ថ្ងៃចន្ទ នេះបើយោងតាមពាក្យសម្តីរបស់មន្ត្រីមួយរូប។ ...
ប៊ុត គឹមសាយ
https://www.cambodiadaily.com/news/fisherman-killed-by-electrified-rat-trap-103174/