មិនមានអ្នកទិញអាហារសមុទ្រ

ពេល​នេះ​គួរតែ​ជា​ពេលវេលា​រីក​ចំរើន​មួយ​សម្រាប់​អ្នកលក់​អាហារ​សមុទ្រ​មុន​ពេល​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​មក​ដល់​ ប៉ុន្តែ​នៅ​ក្នុង​ខេត្តកំពត​ គេ​សង្កេត​ឃើញ​ថា​ គ្រឿងសមុទ្រជាច្រើននៅសល់ពេញៗកន្រ្តក ព្រោះមិន​មាន​អ្នកទិញយក​ទៅ​បរិភោគ​ឡើយ​ បន្ទាប់ពី​បញ្ហា​សារាយ​ដែល​នៅ​ជុំវិញ​ខេត្ត​កែប​បាន​ធ្វើ​ឱ្យ​ទឹក​ឡើង​ពណ៌​បៃតង​ និង​បាន​បណ្តាល​ឱ្យ​ត្រី​ស្លាប់​ជា​ច្រើន​នៅ​តាម​មាត់សមុទ្រ​។​ រដ្ឋាភិបាល​ក៏បាន​ចេញ​ការ​ព្រមាន​ ហាមឃាត់​ប្រជាពលរដ្ឋមិន​ឱ្យ​ចុះ​ហែល​ទឹក​ ឬ​បរិភោគ​អាហារ​សមុទ្រ​នោះ​ទេ​ បើ​ទោះបីជា​ពួក​គេ​បាន​និយាយ​ថា​ស្ថានភាព​ទឹកសមុទ្រ​នឹង​ល្អ​ប្រសើរ​ឡើង​វិញ​នៅ​ថ្ងៃអាទិត្យ​នេះ​ក៏​ដោយ​។​ …​

ជា វណ្ណៈ
http://www.khmertimeskh.com/news/23571/plenty-of-fish--but-no-buyers/