កសិកម្ម​ និង​ ការ​នេ​សាទ​

ការនេសាទ ការចិញ្ចឹមត្រី និងជលវប្បកម្ម

ការ​នាំ​ចេញ​ជលផល​កើន​លើស​ ៥២%

ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​រាយការណ៍​ថា​ ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​ជលផល​សរុប​ចំនួន​ ២,០៩២​តោន​ នៅ​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​ ២០២១​ ដោយ​កើនឡើង​ ៥២,៤៧​ ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​ ...

ធូ វិរៈ
https://phnompenhpost.com/business/fisheries-exports-surge-over-52

សមត្ថកិច្ច​បើក​យុទ្ធនាការ​បង្ក្រាប​បទល្មើស​នេសាទ ​​ក្នុង​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​នៅ​រដូវ​ហាមឃាត់

កម្លាំង​បញ្ជាការ​ឯកភាព​នៃ​រដ្ឋបាល​ខេត្តពោធិ៍សាត់​បាន​បន្ត​ចុះ​យុទ្ធនាការ​បង្ក្រាប​បទល្មើស​នេសាទ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ នៅក្នុង​តំបន់​ព្រៃលិចទឹក​បឹងទន្លេសាប​ក្នុង​ភូមិសាស្ត្រ​ស្រុក​ក្រគរ ស្រុក​កណ្ដៀង និង​ស្រុក​បាកាន​។ ក្នុង​ប្រតិបត្តិការ​រយៈពេល​ ៣ ​ថ្ងៃ​កន្លងមកនេះ ក្រុម​សមត្ថកិច្ច​បាន​បង្ក្រាប​ទីតាំង​ប្រព្រឹត្ត​បទល្មើស​នេសាទ​ជាច្រើន​កន្លែង ដោយបាន​រុះរើ​បំផ្លាញចោល​នូវ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2021-07-14-1058-219793.html

មនុស្ស ​៣០​ នាក់​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​នេសាទ​ខុសច្បាប់​

អាជ្ញាធរ​ជលផល​ខេត្តពោធិ៍សាត់​ដែល​ចុះ​ប្រតិបត្តិការ​អនុវត្ត​ច្បាប់​នៅ​បឹង​ទន្លេសាប​បាន​ចាប់ខ្លួន​បុរស​ ៣០​ នាក់​ពី​បទ​នេសាទ​ខុសច្បាប់​កាលពី​ម្សិលមិញ​។​ ...

យីន សឿម
https://www.khmertimeskh.com/50891881/thirty-arrested-for-fishing-illegally/

សហគមន៍​ចំនួន​ ២៥ ​កន្លែង​ត្រូវបាន​ពង្រឹង ​ដើម្បី​ឱ្យ​ចិញ្ចឹម​ត្រី

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា ប្រព័ន្ធគ្រប់គ្រង និង​បង្កើត​កន្លែង​អភិរក្ស​ក្នុង​សហគមន៍​ចំនួន​ ២៥ ​កន្លែង​នៃ​ខេត្ត​គោលដៅ​ទាំង​ ៥ ​ត្រូវបាន​ពង្រឹង ដើម្បី​សហគមន៍​ចិញ្ចឹម​ត្រី​ខណៈ​កូនត្រី​ពូជ​ជិត ៤ ​លាន​ក្បាល ​ត្រូវ​លែង​ទៅក្នុង​អាងទឹក​ធម្មជាតិ​ទាំងនោះ​។   ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-07-06-1348-219347.html

ក្រសួង​បន្ត​ជំរុញ​អនុវត្ត​កម្មវិធី​កំណើន​ក្នុង​ផ្នែក​នេសាទ និង​វារីវប្បកម្ម

លោក វេង សាខុន រដ្ឋមន្ត្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​អះអាងថា ក្រោម​ហិរញ្ញប្បទាន​ពី​សហភាព​អឺរ៉ុប ការអនុវត្ត​កម្មវិធី​ជំរុញ​កំណើន​វិស័យ​ជលផល​ប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន​ផ្នែក​នេសាទ និង​ផ្នែក​វារីវប្បកម្ម​ (CAPFISH Programme) បានសម្រេច​តាម​ផែនការ និង​កំពុង​ពិនិត្យ​លទ្ធភាព​បន្តសកម្មភាព និង​វិធានការ​ថ្មីៗ​ទៀត​ដើម្បី​ជំរុញ​វិស័យនេះ​ឱ្យ​រីកចម្រើន​។ ...

ធូ វិរៈ
https://www.postkhmer.com/business/2021-07-02-1055-219177.html

​អំពាវនាវ​ឱ្យ​មានការ​ការពារ​ធនធានធម្មជាតិ​នៅ​ក្នុង​ទិវា​មច្ឆជាតិ​លើក​ទី​ ១៩

​ដើម្បី​អបអរសាទរ​ទិវា​មច្ឆជាតិ​លើក​ទី​ ១៩​ ថ្ងៃនេះ​លោក​ វេ​ង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​អំពាវនាវ​ដល់​អ្នកនេសាទ​ទាំងអស់​ឱ្យ​អនុវត្ត​នូវ​អនុសាសន៍​ទាំង​ ៧​ របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដើម្បី​ការពារ​ និង​អភិរក្ស​ធនធាន​ជលផល​។​   ...

សុន មិនា
https://www.khmertimeskh.com/50884603/call-for-protection-of-resources-on-19th-national-fish-day/

អង្គការសហប្រជាជាតិនឹងជួយវិស័យជលផលកម្ពុជាដែលជួបការលំបាក

ប្រទេសកម្ពុជានឹងទទួលបានការគាំទ្រក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងទប់ស្កាត់ការនេសាទខុសច្បាប់បន្ទាប់ពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ទទួលបានការអនុម័តពីមូលនិធិបរិស្ថានសកល (GEF) ដើម្បីអនុវត្តគម្រោងនៅក្នុងប្រទេសចំនួន ៨ រួមទាំងប្រទេសកម្ពុជាផងដែរ។ ...

បុគ្គលិក ខ្មែរថាមស៍
https://bit.ly/35P1wNE

​ទិន្នផល​ត្រី​ដែល​ចិញ្ចឹម​បាន​កើនឡើង​ជិត​ ២០០​ ភាគរយ​ក្នុង​រយៈពេល​ ៥​ ឆ្នាំ​ចុង​ក្រោយ​នេះ​

​ផលិតកម្ម​ត្រី​ចិញ្ចឹម​បាន​កើនឡើង​ ១៩៧​ ភាគរយ​ក្នុង​រយៈពេល​ ៥​ ឆ្នាំ​ចុង​ក្រោយ​នេះ​ដោយសារ​តែ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​ផលិតកម្ម​ក្នុងស្រុក​។​ ...

ជា​ វណ្ណយុទ្ធ
https://www.khmertimeskh.com/50878183/farmed-fish-yield-rises-by-nearly-200-percent-in-last-five-years/

ក្រសួង​កសិកម្ម​ថា ​ពលរដ្ឋ​ម្នាក់​បរិភោគ​ត្រី​ ៥២,៤ ​គីឡូ​ក្នុង​ ១ ​ឆ្នាំ ខណៈ​អ្នក​នៅ​តំបន់​លិចទឹក​ហូប​ប្រមាណ​ ៧៥,៦ ​គីឡូ​ក្នុង ១ ​ឆ្នាំ

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រកាស​ពី​កំណើន​នៃ​ការបរិភោគ​ត្រី​របស់​ប្រជាជន​កម្ពុជា​ក្នុង​ម្នាក់​មាន​ចំនួន​​ ៥២,៤ ​គីឡូក្រាម​ក្នុង​ ១ ​ឆ្នាំ​ ខណៈ​ប្រជាជន​រស់នៅ​តំបន់​ទំនាប​លិចទឹក បរិមាណ​នៃ​ការបរិភោគ​ត្រី​បាន​កើនឡើង​ដល់​ទៅ​ប្រមាណ ៧៥,៦ ​គីឡូក្រាម​ក្នុង​ ១ ​ឆ្នាំ ដែល​កំណើន​នេះ​បាន​ធ្វើឱ្យ​មាន​បញ្ហា ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-06-17-0934-218372.html

សំណង់បណ្ដែតទឹកជាង ១ ៥០០ សំណង់ បាន​រុះរើ​និង​ជម្លៀស​ចេញ​ពី​ផ្ទៃ​ទន្លេ​ក្នុង​​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ​

មក​ទល់​ពេល​នេះ​ ​ផ្ទះ​បណ្ដែត​ទឹក​និង​បែ​ចិញ្ចឹម​ត្រី​របស់​និគម​ន​ជន​ជាតិ​វៀត​ណាម​ជាង​ ១ ៥០០ ​ត្រូវ​បាន​រុះរើ​ និង​ជម្លៀស​ចេញ​ពី​ផ្ទៃ​ទន្លេ​នៃ​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ​។​ ​នេះ​បើ​តាម​ការ​អះអាង​របស់​លោក ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2021-06-16-1801-218359.html

រដ្ឋាភិបាល​ផ្តល់​ថវិកា​ដល់​សហគមន៍​នេសាទ​ ដើម្បី​គ្រប់គ្រង​ធនធាន​ជលផល

រាជរដ្ឋាភិបាល​បន្ត​ផ្តល់​ថវិកា​ជួយ​ដល់​សហគមន៍​នេសាទ​ចំនួន ១៥០ ​សហគមន៍​បន្ថែមទៀត ដោយ​ក្នុង​ ១ ​សហគមន៍​ទទួលបាន​ថវិកា ៤ ​លាន​រៀល សម្រាប់​បម្រើ​ការងារ គ្រប់គ្រង​សហគមន៍ និង​គ្រប់គ្រង​ធនធាន​ជលផល ការពារ​ព្រៃ​លិចទឹក ការល្បាត​យាមកាម​នៅ​កន្លែង​អភិរក្ស និង​រៀបចំ​ផែនការ​គ្រប់គ្រង​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-06-17-1057-218390.html

មន្ត្រី​ជំនាញ​ជីក​ប្រឡាយ​សង្គ្រោះ​ត្រីមេពូជ​ពី​ការគំរាមកំហែង​ ដោយ​ភាពរាំងស្ងួត

ក្រុមមន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តសៀមរាប​កំពុង​បន្ត​ជីកស្ដារ និង​បូមទឹក​ដាក់​ក្នុង​ប្រព័ន្ធ​អូរ ប្រឡាយ និង​អាង​ស្តុក​ទឹក​មួយចំនួន ក្នុង​តំបន់​អភិរក្ស​ត្រី​មេពូជ បឹង​ពារាំង ដើម្បី​ជួយសង្គ្រោះ​ត្រីមេពូជ​នៅក្នុង​ស្ថានភាព​គំរាមកំហែង​ ដោយសារ​ភាពរាំងស្ងួត​ក្នុង​រដូវប្រាំង​។ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2021-06-07-0938-217813.html

​ការ​ចាប់​ត្រី​ទន្លេសាប​មានការ​ថយ​ចុះ​ដោយសារ​គ្រោះ​ធម្មជាតិ​និង​មនុស្ស​

​បឹង​ទន្លេសាប​ដែល​បាន​ចូលរួម​ចំណែក​ផ្តល់​ជា​កសិផល​ត្រី​ជាង​ពាក់កណ្តាល​ត្រី​ដែល​ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ឥឡូវនេះ​ត្រូវ​បាន​ប្រឈម​នឹង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ក្នុង​ការ​ចាប់​ត្រី​ដោយសារ​តែ​ការ​បាត់បង់​ព្រៃ​លិច​ទឹក​ ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​ ទំនប់​ទឹក ...

ម៉ៅ ចន្ទ័វីរៈ
https://www.khmertimeskh.com/50865777/tonle-sap-fish-catch-declines-due-to-nature-and-human-harm/https://www.khmertimeskh.com/50865777/tonle-sap-fish-catch-declines-due-to-nature-and-human-harm/

ខេត្តកំពត​បង្កើត​គណៈកម្មការ​ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​​នេសាទ​ឱ្យមាន​ប្រសិទ្ធភាព

រដ្ឋបាល​ខេត្តកំពត​បាន​សម្រេច​បង្កើត​គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល​គ្រប់​ប្រភេទ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត ដើម្បី​ជា​យន្តការ​មួយ​សម្រាប់​យកមក​​អនុវត្ត​លើ​ការគ្រប់គ្រង​ធនធាន​ជលផល និង​ការបង្ក្រាប​បទល្មើស​នេសាទ​នានា​ឱ្យ​រឹតតែ​​មាន​ប្រសិទ្ធភាព​។ លោក វិត វឌ្ឍនា អ្នកនាំពាក្យ​​រដ្ឋបាល​ខេត្តកំពត​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ ...

នៅ ស៊ីវុត្ថា
https://bit.ly/2RsGKjH

​សមាគម​វា​រី​វប្បករ​កម្ពុជា​៖​ វិស័យ​វារីវប្បកម្ម​ក្នុងស្រុក​នឹង​អន្តរាយ​បើ​ការ​នាំ​ចូល​បែប​អនាធិបតេយ្យ​នៅ​បន្ត​មាន​

​ខណៈ​ការ​ធ្វើ​វារីវប្បកម្ម​ក្នុងស្រុក​ចាប់ផ្តើម​មាន​សម្ទុះ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប៉ុន្តែ​បែរជា​ផលរបរ​អ្នក​នៅ​ក្នុង​វិស័យ​នេះ​កំពុង​ប្រឈម​មុខ​ខ្លាំង​ឡើងៗ​នឹង​ការ​ប្រកួតប្រជែង​ពី​ផលិតផល​នាំ​ចូល​ខុសច្បាប់​ពី​ក្រៅប្រទេស​។​ នេះ ...

ហ៊ឹន ពិសី
https://bit.ly/3dXgjuF

អ្នក​ចិញ្ចឹម​ត្រី​ស្នើ​សុំ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ជួយ​រក​ទីផ្សារ​លក់​ត្រី ខណៈ​មាន​ត្រី​នាំចូល​ពី​បរទេស​ក្នុង​ចំនួន​ច្រើន

ប្រធាន​សមាគម​វារីវប្បករ​នៅ​កម្ពុជា និង​អ្នក​ចិញ្ចឹម​ត្រី​បានស្នើ​​សុំឱ្យ​ក្រសួង​ពាក់ព័ន្ធ​ជួយ​រក​ដំណោះស្រាយ​បញ្ហា​កកស្ទះ​ត្រី​ចិញ្ចឹម​ដែល​នៅ​សល់​ប្រមាណ​ជាង ២ ម៉ឺន​តោន នៅ​ក្នុង​ឆមាស​ទី១ ឆ្នាំ ២០២១ នេះ ដោយសារ​តែ​មាន​ការ​នាំ​ចូល​ត្រី​ក្នុង​ចំនួន​ច្រើន​ពី​ក្រៅ​ប្រទេស។ ...

អោម ប៊ុនធឿន
https://bit.ly/2P8MEow

ក្រសួងកសិកម្ម​ដក​បម្រាម​លើ​ត្រី​ចិញ្ចឹម​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម​

​ក្រសួងកសិកម្ម​បាន​លុប​ចោលការ​ហាមឃាត់​ជា​បណ្តោះអាសន្ន​លើ​ការ​នាំ​ចូល​ត្រី​កសិផល​និង​នេសាទ​ចំនួន​ ៤​ ប្រភេទ​ពី​ប្រទេស​វៀតណាម​។​ ...

ជា​ វណ្ណយុទ្ធ
https://www.khmertimeskh.com/50812385/agriculture-ministry-lifts-ban-on-farmed-fish-imported-from-vietnam/

អ្នកនេសាទនៅបឹងទន្លេសាបអះអាងថាការថយចុះទិន្នផលនេសាទដោយសារកត្តាបរិស្ថាន

​ប្រជា​នេសាទ​មួយ​ចំនួន​ដែល​រស់នៅ​តំបន់​ស្នូល​នៃ​ជីវ​មណ្ឌល​បឹង​ទន្លេសាប​ក្នុង​ខេត្តកំពង់ធំ​អះអាង​ថា​ ទិន្នផល​នេសាទ​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​ ៣​ ឆ្នាំ​ចុង​ក្រោយ​នេះ​ដោយសារ​កម្រិត​ទឹក​ទាប​នៅ​រដូវវស្សា​ ភ្លើង​ឆេះ​ព្រៃ​នៅ​រដូវប្រាំង​ និង​ការ​ប្រែប្រួល​អាកាសធាតុ ...

Rhea Mae Soco
https://www.khmertimeskh.com/50810402/tonle-sap-fishermen-claim-a-decline-in-fishing-yield-due-to-environmental-factors/

ការ​ធ្វើ​អធិការ​កិច្ចការ​នាំ​ចូល​ត្រី​ហាមឃាត់​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នឹង​ចាប់ផ្តើម​

​ក្រសួងកសិកម្ម​បាន​បង្ហាញ​ផែនការ​ដើម្បី​ធ្វើ​ឱ្យ​មានការ​បង្ក្រាប​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ចំពោះ​ការ​នាំ​ចូល​ពូជ​ត្រី​ខុសច្បាប់​ដែល​ត្រូវ​បាន​ចុះបញ្ជី​ជា​បណ្តោះអាសន្ន​ដើម្បី​ការពារ​ឧស្សាហកម្ម​ត្រី​ក្នុងស្រុក​។​ ប្រភេទ​នេះ​រួម​មាន​ត្រី​ប្រា​ ត្រី​ឆ្តោរ​ និង​ត្រី​ដទៃ​ទៀត​ដែល ...

ជា​ វណ្ណយុទ្ធ
https://www.khmertimeskh.com/50806570/surprise-inspections-on-banned-fish-imports-to-start/

អ្នកនេសាទមានការព្រួយបារម្ភចំពោះអនាគតរបស់ពួកគេនៅពេលបឹងត្រូវបានចាក់បំពេញ

អស់រយៈពេលជិត ៤០ ឆ្នាំមកហើយដែលលោកអ៊ឹងជឿន អាយុ ៦៣ ឆ្នាំជាអ្នកនេសាទនៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ភាគខាងជើងរាជធានីភ្នំពេញបានពឹងផ្អែកលើការនេសាទនៅបឹងតាមោក ដើម្បីរកស៊ី និងចិញ្ចឹមគ្រួសារ។ ...

មួង ឈានណារិទ្ធ
https://www.khmertimeskh.com/50804750/fishermen-worried-for-their-future-as-lake-getting-filled/

មន្ត្រី​អភិរក្ស និង​ប្រជាសហគមន៍ថា បទល្មើស​នេសាទ​ក្នុង​តំបន់​អភិរក្ស​អន្លង់​ផ្សោត​កាំពី​នៅតែ​បន្ត​កើតមាន

ក្រុម​អ្នក​អភិរក្ស​សត្វ​ផ្សោត និង​ប្រជា​សហគមន៍​នៅ​តំបន់​រមណីយដ្ឋាន​អន្លង់​កាំ​ពី និយាយថា​បទល្មើស​នេសាទ​ក្នុង​តំបន់​អភិរក្ស​អន្លង់​ផ្សោត​កាំពី​នៅ​តែ​បន្ត​កើតមាន​គួរឱ្យ​ព្រួយបារម្ភ​។ ការលើកឡើង​របស់​ពួកគេ ធ្វើឡើង​ក្រោយពី​ប្រទះឃើញ​ផ្សោត​ឈ្មោល​ពេញវ័យ​ ១ ​ក្បាល​ថ្មី​ទៀត ទម្ងន់​ជិត​ ១០០ ​គីឡូក្រាម​ ងាប់​ដោយ​ជាប់ ...

ឃុត សុភចរិយា
https://bit.ly/39aEi7b

​ការ​នេសាទ​ត្រូវ​បាន​ហាមឃាត់​បន្ទាប់​ពី​ជម្លោះ​ក្នុងភូមិ​នានា​ត្រូវ​បាន​សម្របសម្រួល​

​អាជ្ញាធរ​ស្រុក​កំពង់ត្រឡាច​បាន​ចេញ​សេចក្តី​ហាមប្រាម​ជា​បណ្តោះអាសន្ន​កាលពី​ថ្ងៃ​ម្សិលមិញ​ ដើម្បី​ទប់ស្កាត់​អំពើ​ហឹ​ង្សា​ ខណៈ​ការ​សម្រុះសម្រួល​នៅ​តែ​បន្ត​ដោះស្រាយ​ជំ​លោះ​រវាង​ប្រជាជន​នៅ​ក្នុងភូមិ​ចំនួន​ ៣​ និង​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ​ឡ​ពាង​។​ អាជ្ញាធរ​ក៏​បាន​បញ្ជា​ឱ្យ ...

ប៊ុត រស្មីគង្គា
https://www.khmertimeskh.com/50804407/fishing-banned-after-villages-dispute-mediated/

​អំពាវនាវ​ឱ្យ​រារាំង​ការ​នាំ​ចូល​ត្រី​ខុសច្បាប់​

​កាលពី​ម្សិលមិញ​ លោក​វេ​ង​សា​ខុន​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​អំពាវនាវ​ជា​ថ្មី​ម្តងទៀត​ឱ្យ​អាជ្ញាធរ​ទប់ស្កាត់​ការ​រត់ពន្ធ​ត្រី​ចិញ្ចឹម​ពី​ប្រទេស​ជិតខាង​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​។​ ​ ...

ជា​ វណ្ណីយុទ្ធ
https://www.khmertimeskh.com/50800805/call-to-block-illegal-fish-imports/

ធនាគារ​ក្តាម​បង្កើត​ផល​នេសាទ​ជលផល​សមុទ្រ​

​មន្ត្រី​ជលផល​ខេត្ត​បាន​និយាយ​ថា​ការ​អភិវឌ្ឍ​ធនាគារ​ក្តាម​នៅ​ក្នុង​ជលផល​សហគមន៍​បាន​បង្កើន​ទិន្នផល​ក្តាម​សមុទ្រ​ជា​បណ្តើរៗ​។​ ធនាគារ​ក្តាម​គឺជា​កន្លែង​ដែល​ក្តាម​មាន​ផ្ទៃពោះ​ត្រូវ​បាន​រក្សា​ទុក​រហូត​ដល់​ពង​ដែល​ភ្ជាប់​មក​ជាមួយ​។​ សមាជិក​សហគមន៍ ...

ធូ វិរៈ
https://www.phnompenhpost.com/business/crab-banks-buoy-marine-fisheries-yields

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

rB8uE
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!