កសិកម្ម និង ការនេសាទ
ពលរដ្ឋសុំពន្លឿនការចេញប័ណ្ណខណៈក្រុមហ៊ុនចិនមិនឲ្យធ្វើស្រែ
តំណាងពលរដ្ឋ១០៦គ្រួសាររស់នៅឃុំរាម ស្រុកព្រៃនប់បាននាំគ្នាទៅសាលាឃុំរាម កាលពីម្សិលម៉្ងៃដើម្បីសុំឲ្យមេឃុំ និងស្ថាប័នពាក់ព័ន្ធពន្លឿនការចេញប័ណ្ណឬលិខិតសម្គាល់ម្ចាស់កាន់កាប់ក្បាលដីធ្លីជូនពួកគាត់ឲ្យបានឆាប់ ខណៈក្រុមហ៊ុនចិនមិនឲ្យពួកគាត់បង្កបង្កើនផលលើដីនោះ លុះត្រាតែមានប័ណ្ណឬលិខិតសម្គាល់ម្ចាស់ដី។ ...
សុទ្ធ គឹមសៀន
http://bit.ly/2uzWP8R
ក្រុមហ៊ុន HAGL វៀតណាមព្រមប្រគល់ដីដូនតាឲ្យជនជាតិភាគតិច១១ភូមិវិញ
ក្រុមហ៊ុនវៀតណាម HAGL ដែលមានដីសម្បទានសេដ្ឋកិច្ចលើសពីច្បាប់របស់កម្ពុជាកំណត់ បានយល់ព្រមប្រគល់ភ្នំអារក្សចំនួន១៧ និងពង្រីកទីកប់សព ព្រមទាំងស្តារអូរ៨ កន្លែងឲ្យសហគមន៍ចំនួន១១ភូមិវិញ ក្រោមកិច្ចសម្របសម្រួលពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិដែលជាម្ចាស់ប្រាក់កម្ចីដល់ក្រុមហ៊ុននេះ។ ...
ផាក់ ស៊ាងលី
http://bit.ly/2va6fth
RDB ប្រកាសទទួលការស្នើសុំកម្ចីសម្រាប់ការទិញពោត
ធនាគារអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា គម្រោងផ្តល់កម្ចីសម្រាប់ទិញពោតពីកសិករដើម្បីរក្សាស្ថេរភាពតម្លៃត្រូវបានដាក់ឲ្យប្រើប្រាស់ហើយជាមួយនឹងអត្រាការប្រាក់៥ភាគរយក្នុង១ឆ្នាំបន្ទាប់ពីជំនួបជាមួយក្រុមឈ្មួញ និងម្ចាស់ឡសម្ងួតកាលពីថ្ងៃម្សិលមិញ។ ...
ចេង សុខហ័ង
http://bit.ly/2tIypem
ព្រំដែនវៀតណាមថ្មីល្អសម្រាប់កសិកម្មកម្ពុជា
កាលពីថ្ងៃពុធ ប្រទេសកម្ពុជា និងវៀតណាម បានសម្ពោធដាក់ឲ្យដំណើរការច្រកព្រំដែនអូរយ៉ាដាវនៅខេត្តរតនគិរី ដែលនេះជាអំណោយផលមួយដល់ឧស្សាហកម្មកសិកម្មនៅភាគឦសាននៃប្រទេសកម្ពុជា។ ...
មុំ សុផុន
http://www.khmertimeskh.com/5074019/vietnam-border-boost-farms/
អាជ្ញាធរជម្រុញឱ្យបញ្ចប់នូវជម្លោះដីដាំអំពៅ
អាជ្ញាធរខេត្តកោះកុងបានជំរុញឱ្យប្រជាពលរដ្ឋ ២០០ គ្រួសារដែលជាប់ពាក់ព័ន្ធនឹងវិវាទដីធ្លីរយៈពេលមួយទសវត្សរ៍ជាមួយក្រុមហ៊ុនស្ករអំពៅមួយ រៀបចំភស្តុតាងនៃការអះអាងរបស់ពួកគេ ចំពេលដែលក្តីសង្ឃឹមនៃដំណោះស្រាយចុងក្រោយពីរដ្ឋាភិបាល។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/5074027/push-end-sugarcane-land-row/
តម្លៃកៅស៊ូមានភាពល្អប្រសើរនៅឆមាសទី១
ឧស្សាហកម្មកៅស៊ូកម្ពុជានៅតែបង្ហាញពីសញ្ញាល្អចាប់តាំងពីដើមឆ្នាំនេះមក ខណៈការនាំចេញកើនឡើង៣៧ភាគរយនៅឆមាសទី១ជាមួយតម្លៃបានកើនឡើង៧៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ ...
ចេង សុខហ័ង
http://bit.ly/2uFhXed
ប្លង់រឹងកម្មសិទ្ធិដីនៅកោះរ៉ុងប្រកាសចេញជាផ្លូវការដើម្បីជម្រុញគម្រោងអភិវឌ្ឍន៍កោះនេះ
បន្ទាប់ពីរដ្ឋាភិបាលបញ្ជាក់ពីកម្មសិទ្ធដីស្របច្បាប់ទៅអោយអ្នកស្រុកកោះរ៉ុង និងបានបញ្ចប់ជម្លោះ ព្រមទាំងភាពមិនច្បាស់លាស់រវាងដីអ្នកស្រុក និងដីរបស់ក្រុមហ៊ុនរួចមកកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នេះ តម្លៃដីនៅទីនោះទំនងជានឹង ...
ពាណិជ្ជករកសិកម្មស្វាគមន៍វិធានការរដ្ឋាភិបាល
ខណៈរដ្ឋាភិបាលបានប្រើប្រាស់វិធីសាស្ត្រដោះស្រាយវិស័យស្រូវអង្ករដើម្បីដោះស្រាយបញ្ហាតម្លៃពោត អ្នកនៅក្នុងវិស័យនេះចាត់ទុកថា ជាដំណោះស្រាយល្អមួយ ទោះបីមិនទាន់បង្ហាញពីជោគជ័យច្រើនក៏ដោយ។ ...
ចេង សុខហ័ង
http://bit.ly/2teim3G
ចំណូលពីវិស័យជលផលបានកើនឡើង
វិស័យជលផលនៅកម្ពុជា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខស្បៀង និងការលើកកម្ពស់អាហារូបត្ថម្ភ បានផ្តល់ប្រាក់ចំណូលជាង ២៧៥,០០០ដុល្លារ ក្នុងឆមាសទីមួយនៃឆ្នាំនេះ។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង ...
សុខ ច័ន្ទ
http://www.khmertimeskh.com/5073695/fisheries-earnings-rise/
អ្នកភូមិព្នងប្រយុទ្ធដើម្បីដែនដីដូនតា ខណៈដែលក្រុមហ៊ុនធ្វើការឈូសឆាយដី
សម្បទានដីបានត្រួតលើផ្នែកខ្លះនៃភូមិចាស់នៃសហគមន៍ជនជាតិដើមភាគតិចព្នង ដែលជាតំបន់សំខាន់ខាងសាសនារបស់ពួកគេ រួមមានដីព្រៃអារក្ស និងដីកប់សព ដោយយោងតាមជំនឿរបស់ជនជាតិភាគតិចព្នង តំបន់ទាំងនោះ មិនត្រូវឱ្យមានការរំខាន ឬចូលទៅបង្កឱ្យមានការ ...
Brendan O’byrne
https://www.cambodiadaily.com/news/as-company-clears-land-bunong-villagers-fight-for-ancestral-home-132609/
រដ្ឋាភិបាលនឹងប្រើថវិកាអង្ករជួយតម្លៃពោត
មន្រ្តីរដ្ឋាភិបាល កាលពីម្សិលមិញ បានឲ្យដឹងថា រដ្ឋាភិបាលបានយល់ព្រមប្រើប្រាស់កញ្ចប់ថវិកាអង្ករ ២៧លានដុល្លា ដើម្បីជួយធានាតម្លៃពោតបន្ទាប់ពីមានការតវ៉ា និងបិទផ្លូវនៅក្នុងខេត្តបាត់ដំបងពីសំណាក់កសិករកន្លងមក។ ...
ឆេង សុខហ៊ង
http://www.phnompenhpost.com/business/government-tap-emergency-rice-fund-help-corn-farmers
បន្ទាប់ពីការតវ៉ា ការចលាចលរបស់កសិករបានរីករាលដាលដល់ស្រុកជិតខាង
បន្ទាប់ពីកសិករប្រហែល ៥០០ នាក់បានតវ៉ាបិទផ្លូវជាតិនៅក្នុងខេត្តបាត់ដំបងកាលពីសប្តាហ៍មុន អាជ្ញាធរក្នុងតំបន់នៅតាមស្រុកជិតខាង កំពុងខិតខំប្រឹងប្រែងធ្វើឱ្យកសិកររាប់រយអ្នកផ្សេងទៀតដែលមិនសប្បាយចិត្តចំពោះតម្លៃពោតនិងដំឡូងមីមានសភាពស្ងប់ស្ងៀមវិញ។ ...
ឡេង ឡែន
https://www.cambodiadaily.com/news/protest-farmers-unrest-spreads-neighboring-districts-132586/
ការចិញ្ចឹមក្រពើកំពុងងាកទៅរកការពង្រីកទីផ្សារ
ឧស្សាហកម្មក្រពើរបស់កម្ពុជាកំពុងងាកទៅរកការជួញដូរបែបពាណិជ្ជកម្មទៅក្នុងទីផ្សារអន្តរជាតិ។ ខណៈកសិដ្ឋានចិញ្ចឹមក្រពើ១៦បន្ថែមទៀត ដែលបានចុះបញ្ជីជាមួយនឹងសន្ធិសញ្ញា Cites កំពុងរង់ចាំការអនុម័តជាផ្លូវការ។ នេះបើយោងតាមនាយកដ្ឋានអភិរក្សជលផលនៅក្រសួងកសិកម្ម។ ...
ចេង សុខហ័ង
http://bit.ly/2uz7T7g
ជនជាតិថៃត្រូវបានចាប់ខ្លួនដោយសារការនេសាទខុសច្បាប់
ប៉ូលីសខេត្តឧត្តរមានជ័យ បានស្តីបន្ទោសជនជាតិថៃ ៦នាក់ ដែលត្រូវបានចាប់ខ្លួនដោយសារការនេសាទខុសច្បាប់នៅក្រុងសំរោង។ ស្នងការប៉ូលិសសង្កាត់កូនគ្រៀល លោក ផាត គីម បាននិយាយថា បុរស៦នាក់នោះត្រូវបានគេដោះលែងវិញ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/40317/thais-caught-fishing/
ប្រជាកសិករដាំពោតនាំគ្នាបិទផ្លូវដោយសារតម្លៃចុះថោក
ប្រជាកសិករដាំពោត បាននាំគ្នាបិទផ្លូវត្រង់ចំណុចផ្លូវបំបែកស្រុកកំរៀង និងស្រុកភ្នំព្រឹក ក្នុងឃុំតាក្រី ខេត្តបាត់ដំបងកាលពីថ្ងៃព្រហស្បតិ៍ ដោយសង្ឃឹមថា ការបិទផ្លូវនេះនឹងបញ្ចុះបញ្ចូល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យដាក់សម្ពាធលើពាណិជ្ជករឲ្យបង្កើនតម្លៃដំណាំដែលកំពុងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេ។ ...
ឡេង ឡែន
https://www.cambodiadaily.com/news/corn-farmers-block-road-over-low-prices-132502/
ADB ជិតសម្រេចផែនការលើកកម្ពស់តម្លៃកសិផល
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជិតសម្រេចបានផែនការសកម្មភាព៥ឆ្នាំសម្រាប់ឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ហើយ ដែលជាការលើកកម្ពស់ចង្វាក់តម្លៃមានមូលដ្ឋានលើកសិកម្មទូទាំងមហាអនុតំបន់ទន្លេមេគង្គ (GMS) លាតសន្ធឹងកាត់តាមប្រទេសកម្ពុជា ឡាវ វៀតណាម ថៃ មីយ៉ាន់ម៉ា និងខេត្តយូណានប្រទេសចិន។ ...
Kali Kotoski
http://bit.ly/2t9X5MN
GMS នឹងឈានដល់ការបង្កើតយុទ្ធសាស្ត្រសុវត្ថិភាពចំណីអាហារ
សេចក្តីព្រាងយុទ្ធសាស្ត្រប្រាំឆ្នាំសម្រាប់ការលើកកម្ពស់សុវត្ថិភាពផលិតផលកសិកម្ម និងមិនប៉ះពាល់ដល់បរិស្ថាននៅក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS) ដែលនឹងជួយពង្រឹងដល់សុវត្ថិភាពចំណីអាហារក្នុងតំបន់ និងលើកកម្ពស់ដល់ការធ្វើពាណិជ្ជកម្ម គឺត្រូវបានរំពឹងថានឹង ...
សុខ ចាន់
http://www.khmertimeskh.com/news/40334/gms-gets-closer-to-a-food-safety-strategy/
កិច្ចសន្យាកសិកម្ម កំពុងតែត្រូវបានពង្រីកកាន់តែធំ
ក្រុមហ៊ុននាំចេញអង្ករ អេមរូ រ៉ាយស៍ កាលពីម្សិលមិញបានចុះកិច្ចព្រមព្រៀងធានាទិញស្រូវសរីរាង្គពីកសិករសរុប ៤ ០០០ គ្រួសារនៅខេត្តព្រះវិហារ ដោយគ្រោងចំណាយប្រាក់ប្រមាណ៧លានដុល្លារ ដើម្បីទិញស្រូវសរីរាង្គជាង២ម៉ឺនតោននៅរដូវប្រមូលផលឆ្នាំនេះ។ នេះបើតាមសេចក្តីជូន ...
ហ៊ គីមសាយ
http://bit.ly/2u6XpLP
ការនាំចេញអង្ករបន្តកើន តែក្នុងអត្រាទាប
ការនាំចេញអង្កររបស់កម្ពុជានៅតែកើនឡើងក្នុងកម្រិតទាបនៅក្នុងរយៈពេល៦ខែដំបូង ឆ្នាំនេះជាមួយកំណើនជាង៧ភាគរយធៀបនឹងរយៈពេលដូចជាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍បានពីក្រសួងកសិកម្ម។ ...
ចេង សុខហ័ង
http://bit.ly/2ubxjH5
ប្រទេសចិននឹងទិញកៅស៊ូកម្ពុជាបន្ថែមទៀត
ប្រទេសចិនត្រូវបានគេរំពឹងទុកថា នឹងទិញកៅស៊ូប្រមាណ ៣០០.០០០តោន ពីកម្ពុជាក្នុងឆ្នាំ២០១៨ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងពាណិជ្ជកម្ម ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/40122/china-to-buy-more-cambodian-rubber/
មន្ត្រីកសិកម្មខេត្តព្រះវិហារ ចុះអន្ដរាគមន៍ករណីខ្យងបំផ្លាញសន្ទូង
មន្ត្រីកសិកម្មបានថ្លែងកាលពីម្សិលមិញថាបន្ទាប់ពីផ្ទុះករណីខ្យងមាសបំផ្លាញសន្ទូងកសិករនៅស្រុកឆែបក្នុងរយៈពេលមួយសប្ដាហ៍កន្លងមកនេះ ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារលោក ពឹង ទ្រីដា បានចាត់ឲ្យមន្ត្រីការិយាល័យកសិកម្មស្រុកឆែបចុះអន្តរាគមន៍ជួយដល់ប្រជាកសិករដើម្បីរក ...
ឃុត សុភចរិយា
http://bit.ly/2uMuw48
រោងចក្រកែច្នៃម្រេចនៅត្បូងឃ្មុំនឹងបើកខែក្រោយ
រោងចក្រកែច្នៃ និងសម្អាតគ្រាប់ម្រេចតម្លៃ៤០ម៉ឺនដុល្លារ ដែលបានវិនិយោគដោយក្រុមហ៊ុននាំចេញអង្ករដ៏ធំមួយរបស់កម្ពុជានឹងចាប់ផ្ដើមប្រតិបត្តិការនៅខែក្រោយ ដោយកំណត់ទិសដៅនាំចេញ ២០០០តោននៅឆ្នាំក្រោយ។ ...
ចេង សុខហ័ង
http://bit.ly/2urRNsP
ក្រសួងនិងភាគីពាក់ព័ន្ធពិភាក្សាបញ្ហាប្រឈម នៃវិស័យកសិកម្ម
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) កាលពីម្សិលមិញ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្តីពី «គន្លងថ្មីនៃកំណើនវិស័យកសិកម្មកម្ពុជា» ដែលប្រមូលផ្តុំដោយភាគីពាក់ព័ន្ធជាច្រើនក្នុងវិស័យកសិកម្មដើម្បីឲ្យពួកគេលើកឡើងពីបញ្ហាប្រឈមកំពុងជួបប្រទះក្នុងវិស័យកសិកម្ម ដើម្បីក្រសួងត្រៀម ...
ហ៊ គីមសាយ
http://bit.ly/2sKvfSe
ក្រុមការងារពិនិត្យការនាំចូលជ្រូក ត្រូវរំលាយចោល
ក្រុមការងារវិស័យឯកជន ដែលត្រូវបានបង្កើតឡើងដោយអ្នកពាក់ព័ន្ធនឹងផលិតកម្មជ្រូក ក្នុងគោលបំណងទប់ស្កាត់ការនាំចូលជ្រូកដោយខុសច្បាប់មកទីផ្សារកម្ពុជា ត្រូវបានរំលាយចោលវិញហើយ ដោយសារក្រសួងកសិកម្មអះអាងថា ក្រុមការងារនេះគ្មានភារកិច្ចត្រួតពិនិត្យលើការងារនេះ ...
ចេង សុខហ័ង
http://bit.ly/2tOSb7z