កសិកម្ម និង ការនេសាទ
កសិកម្ម
សហព័ន្ធស្រូវអង្ករកម្ពុជា និង ហ្គ្រីនត្រេដនឹងបញ្ចេញអង្ករលក់ក្នុងថ្ងៃនេះ
សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុន ហ្គ្រីនត្រេដ បញ្ចេញអង្ករលក់ដំបូងនៅថ្ងៃនេះដែលខ្លួនរំពឹងថានឹងរួមចំណែកដល់ការទប់ស្កាត់ការឡើងថ្លៃស្បៀង និងរម្ងាប់ក្តីព្រួយបារម្ភរបស់ប្រជាជននៅក្នុងទីក្រុងបណ្តាលមកពីវីរុសកូវីដ ...
ធូ វិរៈ
http://bit.ly/3aLmuh7
គម្រោងស្តារប្រព័ន្ធធារាសាស្ត្ររបស់ JICA ក្នុងខេត្តចំនួន ៣ បានរួចរាល់បានប្រហែល ៩០ ភាគរយហើយ
គម្រោងស្តារប្រព័ន្ធធារាសាស្ត្ររបស់ JICA នៅខេត្តកំពង់ឆ្នាំងពោធិសាត់និងបាត់ដំបងរួចរាល់បានប្រហែល៩០ភាគរយខណៈដែលគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំនេះ។ ...
រដ្ឋមន្ដ្រីកសិកម្មជំរុញអោយមន្ត្រីធ្វើអធិការកិច្ចលើថ្នាំកសិកម្មបន្លំគុណភាព
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន កាលពីថ្ងៃចន្ទ បានណែនាំដល់មន្ត្រីក្រោមឱវាទ និងអ្នកពាក់ព័ន្ធ ពង្រឹងការធ្វើអធិការកិច្ច និងការអនុវត្តច្បាប់ក្នុងការទប់ស្កាត់ការហូរចូលដោយខុសច្បាប់ និងការក្លែងបន្លំគុណភាពថ្នាំកសិកម្ម និងជីកសិកម្ម។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50697605/banned-pesticides-should-be-stopped
មនុស្ស ៥ នាក់ត្រូវបានឃាត់ខ្លួនឲ្យធ្វើកិច្ចសន្យា បញ្ឈប់ការឈូសដីព្រៃ
អាជ្ញាធរខេត្តមណ្ឌលគិរីបានតម្រូវឲ្យជនជាតិវៀតណាមចំនួន ៥ នាក់ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពឈូសឆាយដីព្រៃ ដោយឃាត់គ្រឿងចក្រចំនួន ៤ គ្រឿងទុកនៅទីស្នាក់ការគយខេត្តមណ្ឌលគិរី បន្ទាប់ពីពួកគេបម្រុងឈូសឆាយដីព្រៃនៅក្បែរដែនជម្រកសត្វព្រៃណាំលៀស្ថិតក្នុងភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ប៉ុន្ដែមិនត្រូវបានបណ្ដេញចេញពីកម្ពុជា ...
សុទ្ធ គឹមសឿន
https://bit.ly/2Tj4d3F
ក្រសួងជំរុញអនុវត្តគោលនយោបាយព្រាងសម្រាប់ផលិតកម្មគ្រាប់ស្វាយចន្ទី
ក្រសួងពាណិជ្ជកម្មបានបង្កើតក្រុមការងារដើម្បីរៀបចំគោលនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មគ្រាប់ស្វាយចន្ទីនៅកម្ពុជា។ ...
ធនាគារ ANZ ជួយដល់គ្រួសារកម្ពុជាដែលត្រូវបានគេបណ្តេញចេញដោយបង្ខំដើម្បីយកដីធ្វើចម្ការអំពៅ
ធនាគារ ANZ បានយល់ព្រមជួយដល់ប្រជាជនកម្ពុជារាប់រយគ្រួសារដែលត្រូវបានបណ្តេញចេញពីដីរបស់ពួកគេដោយបង្ខំដើម្បីយកដីធ្វើចម្ការអំពៅនិងរោងចក្រចម្រាញ់ស្ករ។ ...
Erin Handley
https://www.abc.net.au/news/2020-02-27/anz-compensates-cambodian-families-forcibly-evicted-sugar-plant/12006382
ជប៉ុនផ្តល់ជំនួយដើម្បីលើកកម្ពស់វិស័យកសិកម្ម សុខភាពនិងយុវជនរបស់ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃនេះរដ្ឋាភិបាលជប៉ុនបានបរិច្ចាគថវិកាសរុបចំនួន ៨៩០.៤៧១ ដុល្លារសម្រាប់ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ថែទាំសុខភាពមាតានិងកុមារ និងការកសាងសមត្ថភាពយុវជននៅក្នុងប្រទេសកម្ពុជា។ ...
រដ្ឋាភិបាលកម្ពុជាបានរៀបចំមូលនិធិ ៥០ លានដុល្លារ សម្រាប់ជួយ SME
រដ្ឋាភិបាលកម្ពុជាបានរៀបចំមូលនិធិ ៥០ លានដុល្លារ សម្រាប់វិស័យសហគ្រាសធុនតូច និងមធ្យម (SME) ដើម្បីបង្កើនចង្វាក់ផលិត និងរក្សាសមត្ថភាពប្រកួតប្រជែងនៅក្នុងវិស័យកសិឧស្សាហកម្មនៅក្នុងប្រទេស កម្ពុជា។ នេះបើយោងតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ...
ធូ វិរៈ
http://bit.ly/2HOW1CS
ដំណឹងល្អសម្រាប់កសិករដាំស្រូវនៅកម្ពុជា
បន្ទាប់ពីមានការព្រួយបារម្ភអំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃការព្យួរផ្នែកខ្លះនៃ EBA របស់គណៈកម្មការអឺរ៉ុបទៅលើឧស្សាហកម្មនាំចេញអង្កររបស់កម្ពុជាមក មានព័ត៌មានជាវិជ្ជមានបានឱ្យដឹងថា អង្ករផ្កាម្លិះ និងអង្ករក្រអូប ដែលជាប្រភេទដំណាំ ...
សុខ ចាន់
https://www.khmertimeskh.com/50694317/future-is-bright-for-nations-rice-farmers
ការនាំចេញកៅស៊ូរបស់កម្ពុជានៅខែមករាបានកើនឡើង ១៧ ភាគរយ
កម្ពុជាបាននាំចេញកៅស៊ូចំនួន ២៧ ៤៤៥ តោន ដែលមានតម្លៃ ៤០ លានដុល្លារ នៅខែមករា ឆ្នាំ ២០២០ កើនឡើង ១៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមមន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានកៅស៊ូ។ ...
ធូ វិរៈ
https://bit.ly/3bVFb2S
ទិន្នផលផលិតកម្មអំបិលបានឈានដល់កម្រិតទាបមួយផ្សេងទៀតនៅឆ្នាំនេះ
តួលេខពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បង្ហាញថា ផលិតកម្មអំបិលកាលពីឆ្នាំទៅមានកម្រិតទាបមួយទៀតដោយសារអាកាសធាតុមិនអំណោយផល និងកង្វះកម្លាំងពលកម្ម។ អំបិលដែលផលិតបានសរុបចំនួន ១៨.៤៣០ តោន ដែលនាំឱ្យការអំពាវនាវឱ្យមានការនាំចូលអំបិលបន្ថែម។ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50692903/salt-production-yields-hit-another-record-low-year
ក្រសួងកសិកម្មប្រកាសឲ្យក្រុមហ៊ុននាំចេញអង្ករ ដាក់ពាក្យត្រួតពិនិត្យមកអគ្គនាយកដ្ឋានកសិកម្
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រកាសឲ្យដឹងថា អ្នកនាំចេញអង្ករ និងផលិតផលកសិឧស្សាហកម្មអាចមកដាក់ពាក្យស្នើសុំត្រួតពិនិត្យភូតគាមអនាម័យនៅច្រកចេញចូលតែមួយនៅអគ្គនាយកដ្ឋានកសិកម្ម។ នេះបើតាមអ្នកនាំពាក្យក្រសួងបានឲ្យដឹងកាលពីថ្ងៃពុធ។ ការសម្រេចនេះធ្វើឡើងតាមសំណើរបស់សហព័ន្ធស្រូវអង្ករ ...
ធូ វិរៈ
https://bit.ly/2vMBcoM
ការនាំចេញផ្លែស្វាយកំពុងជួបការលំបាកខណៈវីរ៉ុសណូវែលកូរ៉ូណាកំពុងប៉ះពាល់ដល់ទីផ្សារផ្លែឈើស្រស់
ចេកស្រស់នៅតែត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ទោះជាយ៉ាងណាក៏ដោយផ្លែស្វាយស្រស់ទៅកាន់ទីផ្សារកូរ៉េខាងត្បូងត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយឥទ្ធិពល Novel Coronavirus នៅលើទីផ្សារផ្លែឈើស្រស់។ ...
ក្រុមហ៊ុនបន្លែប្រើ QR កូដ ដើម្បីសម្គាល់ប្រភពដើម
ក្រុមហ៊ុនបន្លែធម្មជាតិ Natural Agriculture Village បានប្រើប្រាស់ QR កូដលើផលិតផលដែលធ្វើឲ្យអតិថិជនអាចដឹងពីប្រភពផលិតផល ដើម្បីធានាសុវត្ថិភាពស្របនឹងគោលការណ៍រដ្ឋាភិបាលក្នុងការផ្ដល់សុវត្ថិភាពស្បៀងអាហារដល់អតិថិជន។ លោកស្រី ប៊ុន សៀង ប្រធានក្រុមហ៊ុន Natural Agriculture Village និងជាសមាជិករបស់ក្រុមហ៊ុន Green Gold ដែលជាក្រុមហ៊ុនចែកចាយក្នុងស្រុក បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃសៅរ៍ថា កសិករដែល ...
ធូ វិរៈ
https://bit.ly/39Jqka3
សមាគមចិញ្ចឹមសត្វ ជំរុញកសិករឲ្យចិញ្ចឹមជ្រូកឡើងវិញ
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានស្នើឲ្យប្រជាជនខិតខំពង្រឹងការចិញ្ចឹមសត្វជ្រូកឡើងវិញ ដើម្បីកាត់បន្ថយការនាំចូល ខណៈបច្ចុប្បន្នជ្រូកកំពុងមានតម្រូវការច្រើន និងមានតម្លៃខ្ពស់។ នេះបើតាមប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។ ទោះបីជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកន្លងមកមានគោលនយោបាយចំពោះការពង្រឹងការចិញ្ចឹមជ្រូក ...
ហ៊ឹន ពិសី
https://bit.ly/2Sxs0wl
ការនាំចេញអង្ករក្នុងខែមករាបានធ្លាក់ចុះជាង ១៥ ភាគរយ
ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានចំនួន ៥០ ៤៥០ តោន ធ្លាក់ចុះ ១៥,៣៩ ភាគរយ ដែលមានតម្លៃ ៣៩ លានដុល្លារ នៅក្នុងខែមករា ឆ្នាំ ២០២០ ធៀបនឹងខែមករា ឆ្នាំ ២០១៩។ នេះបើតាមអគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា។ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានប្រាប់ ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា ការនាំចេញអង្ករកម្ពុជាទៅកាន់សហភាពអឺរ៉ុបបានធ្លាក់ចុះ ២២ ភាគរយ ឬ ...
ធូ វិរៈ
https://bit.ly/2up9NJr
ប្រទេសកម្ពុជាគ្រោងនាំចេញអង្ករទៅប្រទេសគុយវ៉ែត
យោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ប្រទេសកម្ពុជាគ្រោងនាំចេញអង្ករទៅប្រទេសគុយវ៉ែតតាមអ្វីដែលត្រូវបានពិពណ៌នាថា ជាការធ្វើពិពិធកម្មទីផ្សារ។ ក្រសួងក៏បានប្រកាសដែរថា កិច្ចព្រមព្រៀងទិញនេះគ្រោងនឹងចុះហត្ថលេខានៅខែក្រោយ។ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50688095/cambodia-plans-to-export-rice-to-kuwait
ក្រសួងនឹងទទួលបានថវិកាចំនួន ១២៥ លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍន៍ជនបទ
មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) រួមជាមួយរដ្ឋាភិបាល និងធនាគារវិនិយោគអឺរ៉ុប (EIB) កំពុងចាប់ផ្តើមគម្រោងអភិវឌ្ឍន៍ជនបទចំនួន ១២៥ លានដុល្លារ ដែលគម្រោងនេះមានគោលបំណង ដើម្បីលើកកម្ពស់ប្រាក់ចំណូល និងសន្តិសុខស្បៀងសម្រាប់គ្រួសារចំនួន ២០០,០០០ ក្នុងប្រទេសកម្ពុជា។ ...
សែន ដាវិដ
https://www.khmertimeskh.com/50686840/ministry-to-get-125-million-for-rural-development-project
ក្រសួងជំរុញឱ្យមានផលិតកម្មសត្វចិញ្ចឹមសម្រាប់ទីផ្សារក្នុងស្រុក
កាលពីម្សិលមិញក្រសួងកសិកម្មបានជំរុញឱ្យកសិករ និងវិស័យឯកជនបង្កើនការផលិតជ្រូក និងគោដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបន្ទាប់ពីមានការធ្លាក់ចុះ ដោយសារតែជំងឺសត្វជ្រូកអាហ្វ្រិក និងកត្តាដទៃទៀតនាំឱ្យមានការកើនឡើងនៃការនាំចូលកាលពី ...
ប៉ិច សុធារី
https://www.khmertimeskh.com/50686845/ministry-urges-livestock-production-boost-for-local-market
តម្លៃដំឡូងមីនៅរដូវប្រមូលផលនៅឆ្នាំនេះ កើនឡើងតិចតួច
តម្លៃដំឡូងមីនៅតាមបណ្តាខេត្តជាប់នឹងព្រំដែនថៃនារដូវប្រមូលផលឆ្នាំ ២០១៩-២០២០ កើនឡើងតិចតួចបើធៀបនឹងឆ្នាំមុន ខណៈការប្រមូលផលនៅពេលនេះសម្រេចបានប្រមាណ ៦០ ភាគរយហើយ។ នេះបើយោងតាមមន្ត្រីនៃមន្ទីរកសិកម្មខេត្ត។ ដំឡូងមីត្រូវបានគេចាប់ផ្តើមដាំក្នុងខែឧសភា និងប្រមូលផលចាប់ពីខែវិច្ឆិកា ...
ហ៊ឹន ពិសី
https://bit.ly/2tysJox
ដំណាំស្រូវជាង ៦៧ ពាន់ហិកតា ត្រូវបានបំផ្លាញដោយទឹកជំនន់ និងភាពរាំងស្ងួតកាលពីឆ្នាំមុន
ផ្ទៃដីបង្កបង្កើនផលស្រូវប្រមាណជាង ៦៧ ពាន់ហិកតា នៅក្នុងឆ្នាំ ២០១៩ បានរងការខូចខាតដោយសារគ្រោះធម្មជាតិ បណ្ដាលមកពីភាពរាំងស្ងួត ហើយក៏បានធ្វើឲ្យទិន្នផលស្រូវថយចុះប្រមាណ ០,៥៤ ភាគរយ។ នេះបើយោងតាមលោកស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្មថ្លែងនៅក្នុងសន្និសីទកាសែតកាលពីម្សិលមិញ។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានរៀបចំសន្និសីទសារព័ត៌មាននៅ ...
សុទ្ធ គឹមសឿន
https://bit.ly/3be0kVV
អង្គការសត្វព្រៃព្រមានអំពីការបរិភោគសាច់សត្វព្រៃ
កាលពីម្សិលមិញអង្គការសត្វព្រៃចំនួន ២ បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយដោយអំពាវនាវ ឱ្យ ពលរដ្ឋបញ្ឈប់ការធ្វើជំនួញ និងការប្រើប្រាស់សត្វព្រៃខុសច្បាប់ចំពេលមានការភ័យខ្លាចនៃការរាតត្បាតវីរុសកូរូណា។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅក្នុងសេចក្តីថ្លែងការណ៍ ...
សែន ដាវិដ
https://www.khmertimeskh.com/50685778/virus-prompts-warning-of-meat-consumption
នាយករដ្ឋមន្ត្រីជំរុញវិនិយោគិនវិនិយោគលើការកែច្នៃអង្ករ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យអ្នកវិនិយោគិនវៀតណាមមកវិនិយោគលើរោងចក្រកែច្នៃអង្ករនៅកម្ពុជា ខណៈទំហំពាណិជ្ជកម្មឈានដល់ជាង ៥ ពាន់លានដុល្លារ។ ថ្លែងក្នុងពិធីពិសារអាហារជាមួយសហគមន៍ និងធុរកិច្ចវៀតណាមនៅកម្ពុជា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមឆ្នាំ ២០២០ កាលពីថ្ងៃ ...
ធូ វិរៈ
https://bit.ly/2tyviqA
ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជានៅឆ្នាំ ២០១៩ កើនឡើងជិត ១០០ ភាគរយ ខណៈគុណភាពកាន់តែល្អ
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ប្រទេស កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីប្រហែល ២០២ ៣១៨ តោនកាលពីឆ្នាំមុនទៅទីផ្សារបរទេសកើនឡើងជិត ១០០ ភាគរយ ធៀបនឹងឆ្នាំ ២០១៨ ដែលមានចំនួនប្រហែល ១០១ ៩៧៣ តោន។ លោក ខាន់ សំបាន ប្រធាននាយកដ្ឋានកសិឧស្សាហកម្មក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ការនាំចេញសរុបបង្ហាញពីកំណើនដ៏រឹងមាំ ដោយសារតែ ...
ធូ វិរៈ
https://bit.ly/2tUse80