អង្គការ​មិនមែន​រដ្ឋាភិបាល​៖​ កុមារ​កម្ពុជា​នៅ​តែ​ងាយ​រង​គ្រោះ​ទៅ​នឹង​ការ​រំលោភ​បំពាន​ផ្លូវភេទ​ដោយ​ជនបរទេស​ 

​លោក​ សំលៀង​ សិលា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ APLE,​ កាលពី​ម្សិលមិញ​ ក្នុងអំឡុងពេល​សិក្ខាសាលា​មួយ​បានឱ្យ​ដឹង​ថា​ប្រទេស​កំពុង​អភិវឌ្ឍន៍​មិន​ទាន់​មាន​មធ្យោបាយ​រឹង​មាំ​ដើម្បី​កាត់​បន្ថយ​ និង​ការពារ​ការ​រំលោភ​បំពាន​ផ្លូវភេទ​កុមារ​។​ ​ ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50563914/cambodian-children-still-vulnerable-to-sex-abuse-by-foreigners-ngo/

​លោក​ ហ៊ុន​ សែន​៖​ លើកកម្ពស់​សិទ្ធិ​កុមារ​

​ខណៈ​ដែល​ទិវា​កុមារ​អន្តរជាតិ​ និង​ទិវា​ពិភពលោក​ប្រឆាំង​នឹង​ពលកម្ម​កុមារ​ជិត​មក​ដល់​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​អំពាវនាវ​ដល់​ក្រសួង​ស្ថាប័ន​ និង​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ទប់ស្កាត់​ការ​បំពាន​លើ​សិទ្ធិ​កុមារ​ និង​ចាត់វិធានការ​ដើម្បី​ការពារ​កុមារ​ពី​គ្រប់​ទម្រង់​ទាំងអស់​នៃ ...

ប៉ិច​ សុធារី
https://www.khmertimeskh.com/50494033/boost-child-rights-hun-sen/

ផែនការ​ជាតិ​សម្រាប់​ការ​ពារកុមារ ត្រូវ​បាន​ដាក់​ចេញ

រា​ជ​​រដ្ឋា​ភិ​បាល កាល​ពី​ម្សិល​មិញ​​បាន​បង្ហាញ​ពី​ផែន​ការ​ជាតិ​មួយ​ដែល​គេ​រង់​ចាំ​ជា​យូរ​មក​ហើយ​ ​ដើ​ម្បី​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​អំ​ពើ​ហិ​ង្សា​លើ​កុមា​ររ​យៈ​ពេល​ ៤​ ឆ្នាំ ក្រោយ​ពី ...

Daphne Chen
http://bit.ly/2kpCFYI

កុមារតាមចិញ្ចើមថ្នល់មិនបានទៅសាលារៀន

អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ កាលពីថ្ងៃសៅរ៍បានបោះពុម្ពផ្សាយរបាយការណ៍មួយស្តីពីបញ្ហាប្រឈមរបស់កុមារដែលនៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ ដែលភាគច្រើនមិនអាចទៅសាលារៀន និងទទួលរងបញ្ហាសុខភាពជាច្រើន។ ...

សែន ដេវិដ
http://www.khmertimeskh.com/5081248/street-children-miss-school/

​ប្រេសិត​អង្គការសហប្រជាជាតិនឹងមកពិនិត្យមើលសិទ្ធិកុមារនៅកម្ពុជា

អ្នករាយការណ៍​ពិសេស​របស់អង្គការសហប្រជាជាតិ​ស្តី​ពី​ស្ថានភាព​សិ​ទិ្ធ​មនុស្ស​នៅ​កម្ពុជា ​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅកម្ពុជា​ជា​លើក​ទី​បួន​របស់​លោកស្រី ចាប់ពី​ថ្ងៃ​ទី​៨​ ដល់​ថ្ងៃ​ទី​១៨​ ខែសីហា ​ដើម្បី​ពិនិត្យ​មើលលើ​សិទ្ធិ​កុមារ​ក្នុង​ចំនោម​បញ្ហា​ផ្សេងៗ​ទៀត​។​ ​ ...

មុំ សុផុន
http://www.khmertimeskh.com/5076543/united-nations-envoy-probe-childrens-rights/

ចន្លោះខ្វះខាតនៅក្នុងច្បាប់ដើម្បីការពារកុមារ​៖​ អង្គការសហប្រជាជាតិ

សេចក្តីព្រាងរបាយការណ៍​​របស់​អង្គការសហប្រជាជាតិ​​ ទទួល​បន្ទុក​គ្រឿងញៀន​ និង​ឧក្រិដ្ឋកម្ម​ (UNODC)​ ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង​សិក្ខាសាលា​មួយ​ ដែលបានប្រព្រឹត្តទៅកាលពី​ថ្ងៃ​ចន្ទ​ ដើម្បី​សរសើរ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បង្ក្រាប​ការ​រំលោភ​បំពាន​ផ្លូវភេទ​កុមារ​ ប៉ុន្តែ​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​វិធានការ​ដើម្បី​ទប់ស្កាត់​រូបភាព ...

Martin de Bourmont និង គង់ មេតា
http://www.phnompenhpost.com/national/gaps-persist-laws-protecting-kids-un

ច្បាប់ និងកុមាររងគ្រោះនៃការកេងប្រវ័ញ្ចផ្លូវភេទ

រដ្ឋមន្ដ្រី​ក្រសួងយុត្តិធម៌​បានព្រមាន​ថា ទេសចរណ៍​ផ្លូវភេទ​កុមារ​កំពុង​បន្ត​បំផ្លាញ​អាយុជីវិត​របស់​កុមារ​កម្ពុជា​ ខណៈ​ដែលអ៊ិ​ន​ធឺ​ណិ​ត​អនុញ្ញាត​ឱ្យ​ជន​ប្រព្រឹត្ត​បទល្មើស​អាចបង្ក​អំពើ​រំលោភ​បំពាន​។​​ ...

ពេជ្រ សុធារី
http://www.khmertimeskh.com/news/40172/laws-failing-young-sex-exploitation-victims/

របាយការណ៍ៈ កុមារ​នៅ​ប៉ោយប៉ែត ​ប្រឈម​នឹង​ការ​រំលោភ​បំពាន

របាយការណ៍​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថា និន្នាការ​សម្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ​របស់​ពលករ​កម្ពុជា​អាច​នឹង​មាន​ឥទ្ធិពល​អវិជ្ជមាន​ខ្លាំង​ទៅ​លើ​ក្រុម​កុមារ​ដែល​រស់​នៅ​តាម​បណ្តោយ​ព្រំដែន​ក្រុង​ ប៉ោយ​ប៉ែត ជា​កន្លែង​ដែល​ពួក​គេ​ប្រឈម​មុខ​នឹង​ហានិភ័យ​ផ្សេងៗ ...

Erin Handley
http://bit.ly/2rEHi7a

រដ្ឋមន្ត្រី​ព្រមាន​បិទ​មណ្ឌល​ថែទាំ​ណា​រំលោភ​សិទ្ធិ​កុមារ

លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​បាន​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាលពី​ម្សិលមិញ​ដោយ​ព្រមាន​នឹង​បិទ​មជ្ឈមណ្ឌល​ថែទាំ​កុមារ​ណា​ដែល​មិន​បាន​ចុះ​បញ្ជី និង​អនុស្សរណៈ​ជាមួយ​ស្ថាប័ន​រដ្ឋ បើ​សិន​ជា​រកឃើញ​ថា​មាន​ការ​រំលោភ​បំពាន់ និង​កេងប្រវ័ញ្ច​ផលប្រយោជន៍​ពី​កុមារ។ ...

ទូច សុខា និង Erin Handley
http://bit.ly/2pJtBTq

លោក ហ៊ុន​ សែន ​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​នានា​រួម​គ្នា​ថ្កោលទោស​ អាមេរិក

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​​ប្រទេស​មួយ​ចំនួន ​និង​អង្គការ​យូនីសេហ្វ​គួរ​តែ​​រួបរួម​គ្នា​ហ៊ាន​​ចេញ​មុខ​ថ្កោលទោស​ចំៗ​ចំពោះ​សហរដ្ឋ​អាមេរិក ចំពោះ​អ្វី​ដែល​លោក​ហៅ​ថា​ប្រទេស​មហា​អំណាច​មួយ​នេះ​បាន​បញ្ជូន​កងទ័ព​ទៅ​ធ្វើ​សង្គ្រាម​នៅ​ ...

ទូច សុខា និង Erin Handley
http://bit.ly/2mHuyqY

ជនជាតិវៀតណាមដែល​​​​​​ធ្វើ​​​ទារុណកម្ម​​​លើ​​​កុមារ​​​​​កម្ពុជា​​​ នឹងមិនត្រូវ​​​បាន​​​ធ្វើ​​​បត្យាប័នពី​​​វៀត​​​ណាមទេ

បើទោះជាពីដំបូងសង្ឃឹមថា បុរសដែលបានធ្វើទារុណកម្មលើកូនប្រុសអាយុ២ឆ្នាំរបស់ខ្លួនកាលពីពីរឆ្នាំមុននឹងប្រឈមការផ្តន្ទាទោសក្នុងប្រទេសកម្ពុជាក៏ដោយ ក៏ស្ត្រីជាម្តាយក្មេងប្រុសរូបនោះ បាននិយាយកាលពីម្សិលមិញថា នគរបាលវៀតណាមបានប្រាប់អ្នកស្រីថា ជននេះនឹងមិនត្រូវបានធ្វើបត្យាប័នពីប្រទេសវៀតណាមឡើយ។ ...

ផាន់ ស៊ូមី
http://www.cambodiadailykhmer.com/36620

បុរស​​​ដែល​សង្គ្រោះ​កុមារ​​ ​​​​​​​​​​​​ក្លាយ​​ជា​អ្នក​ប្រមាញ់​ជន​រួម​ភេទជាមួយ​កុមារ​

ទោះបីជាលោក អាដាម វីតធីងតុន (Adam Whittington) ទទួលស្គាល់ដោយផ្ទាល់ក្ដី ក៏វាជាការផ្លាស់ប្ដូរមិនធម្មតាឡើយនូវជោគវាសនាសម្រាប់លោក។ កាលពី៨ខែមុន “ភ្នាក់ងារស្វែងរកកុមារ” រូបនេះបានជាប់ពន្ធនាគារនៅក្នុងប្រទេសលីបង់ ដោយប្រឈមនឹងបទចោទចាប់ពង្រត់ បន្ទាប់ពីលោកព្យាយាមចាប់កុមារពីរនាក់នៅតាមផ្លូវក្នុងទីក្រុងបេរូត ហើយប្រគល់ឱ្យទៅម្ដាយរបស់ពួកគេវិញ ប៉ុន្តែមិនបានសម្រេច។ ...

ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/36418

រដ្ឋាភិបាលចាត់វិធានការគ្រប់គ្រងលើការពពោះជំនួស ខណៈអាជីវកម្មនេះប្តូរទិសមកកម្ពុជា

រដ្ឋាភិបាលនឹងកោះប្រជុំនៅខែនេះដើម្បីចាប់ផ្ដើមដោះស្រាយក្ដីកង្វល់នានាដែលលើកឡើងថា កង្វះការគ្រប់គ្រងលើអាជីវកម្មពពោះជំនួសអាចនាំឱ្យមានការកើនឡើងយ៉ាងគំហុកនូវចំនួនភ្នាក់ងារយកកម្រៃជើងសារលើសេវាពពោះជំនួសដែលធ្វើប្រតិបត្តិការនៅកម្ពុជា និងប្ដីប្រពន្ធបរទេសដែលធ្វើដំណើរមកទីនេះដើម្បីប្រើសេវារបស់ពួកគេ។ លោក ផុន ពុធបុរី អ្នកនាំពាក្យក្រសួងកិច្ចការនារីបានមានប្រសាសន៍ថា ក្រសួងនេះគ្រោងរៀបចំកិច្ចប្រជុំមួយនៅសប្ដាហ៍ក្រោយដើម្បីពិភាក្សាអំពីការពពោះជំនួស និងផលប៉ះពាល់របស់វាមកលើកម្ពុជា និងដើម្បីចាប់ផ្ដើមរៀបចំសេចក្តីលម្អិតស្តីពីការឆ្លើយតបរបស់រដ្ឋាភិបាល។ ...

Sonia Kohlbacher
http://www.cambodiadailykhmer.com/33883

អ្នកជំនាញ៖ ប្រព័ន្ធយុត្តិធម៌បរាជ័យក្នុងការជួយដល់ជនរងគ្រោះជាកុមារ

ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាជាញឹកញាប់តែងបរាជ័យក្នុងការជួយគាំទ្រកុមារដែលជាជនរងគ្រោះ និងជាសាក្សីនៃអំពើឧក្រិដ្ឋកម្ម ដែលភាគច្រើននៃពួកគេមានភាពភ័យខ្លាចនឹងការឡើងតុលាការ ដែលធ្វើឱ្យពួកគេមិនអាចនឹងផ្តល់សក្ខីភាព នេះបើតាមប្រសាសន៍អ្នកជំនាញខាងសិទ្ធិកុមារកាលពីម្សិលមិញ។ ...

ប៊ុន សេងគង់ និង Cristina Maza
http://www.phnompenhpost.com/national/justice-system-failing-child-victims-experts

ការចោទប្រកាន់ថាក្មេងត្រូវបានវាយដំនៅមណ្ឌលព្រៃស្ពឺ

ក្រុមមន្ត្រីនៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺក្នុងទីក្រុងភ្នំពេញ ខណ្ឌពោធិ៍សែនជ័យកំពុងឆ្លេឆ្លារដើម្បីទប់ស្កាត់ការរិះគន់បន្ទាប់ពីមានការណ៍រាយការណ៍ថាក្មេងប្រុសម្នាក់ និងបុរសម្នាក់ត្រូវបានវាយដំ ហើយរងរបួសនៅទីនោះ ជាមួយនឹងការរៀបរាប់របស់ប្រធានមណ្ឌល ក្មេងប្រុសម្នាក់នោះរងរបួសដោយខ្លួនឯងបន្ទាប់ពីដួលលើបំណែកអំបែងកែវ។ ...

មុំ គន្ធា
http://www.khmertimeskh.com/news/27112/child-allegedly-beaten-at-prey-speu/

កម្ពុជា​ទទួល​ចំណាត់​ថ្នាក់​ទាប​ក្នុង​ការ​ការពារ​សិទ្ធិ​កុមារ

របាយការណ៍ថ្មីមួយបានផ្តល់ចំណាត់ថ្នាក់ទី ១២៥ ក្នុងចំណោម ១៦៣ ប្រទេស មកដល់ប្រទេសកម្ពុជា ទៅលើការការពារសិទ្ធិកុមារ បើទោះបីជារដ្ឋាភិបាលកំពុងតែធ្វើការដើម្បីបញ្ចប់អនុក្រឹត្យ និងបទបញ្ញត្តិ ដើម្បីពង្រឹងការការពារកុមារពីការរំលោភបំពាន កេងប្រវ័ញ្ញ និងការមិនយកចិត្តទុកដាក់យ៉ាងណាក្តី។ ...

Yesenia Amaro
http://bit.ly/1tpT4yW

កុមារ​កម្ពុជា ប្រឈម​ការ​គំរាមកំហែង​លើ​​រាង​កាយ ​និង​កេង​ប្រវ័ញ្ច​ផ្នែក​សេដ្ឋកិច្ច

កុមារកម្ពុជាបានប្រឈមនឹងការគំរាមកំហែងមួយចំនួនដែលរារាំងដល់ការការពាររបស់ពួកគេក្នុងនោះមានអំពើហិង្សាលើកុមារការរំលោភបំពានផ្លូវភេទការកេងប្រវ័ញ្ចផ្នែកសេដ្ឋកិច្ចនិងភាពបរាជ័យនៃប្រព័ន្ធយុត្តិធម៌ ក្នុងការផ្ដន្ទាទោសអ្នករំលោភបំពានលើកុមារ។ ...

មុំ គន្ធា
http://bit.ly/1PlR6ti

ការទទួលបានយុត្តិធម៌សម្រាប់កុមារស្ថិតក្នុងចំណោមប្រទេសយ៉ាប់យឺនក្នុងសកលលោក

របាយការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​ដោយ​ក្រុម​តស៊ូ​មតិ​អន្តរជាតិ​ Child​ Rights​ In­­­­ternational​ Network​ បាន​ដាក់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា​ក្នុង​លំដាប់​១៦៦​ ក្នុង​ ចំណោម​ប្រទេស​១១៩៧​ប្រទេស​ សម្រាប់​ប្រសិទ្ធិ​ភាព​នៃ​ប្រព័ន្ធ​តុលាការ​ ក្នុង​ កិច្ច​ការពារ​សិទ្ធិ​កុមារ​នៅ​ក្នុង​ប្រទេស​នេះ​។​ ...

ភីធឺរ៍ ហ្វត
https://www.cambodiadaily.com/news/access-to-justice-for-nations-children-among-worlds-worst-108455/

កម្ពុជាស្ថិតនៅក្បែរនឹងបាតបញ្ជីជាសកលស្តីពីដំណើរការនៃការកាត់ទោសចំពោះកុមារ

បណ្តាញសិទ្ធិកុមារអន្តរជាតិ (CRIN) បានចេញផ្សាយតារាងចំណាត់ថ្នាក់នៅទូទាំងពិភពលោករបស់ខ្លួនក្នុងការការពារសិទិ្ធស្របច្បាប់របស់កុមារបណ្តាប្រទេសនានា ជាមួយគ្នានេះដែរ ប្រទេសកម្ពុជាបានធ្លាក់មកនៅចំណាត់ថ្នាក់ទី ១៦៦ លើ​ ១៩៧​ ដែលនាំមុខដោយប្រទេស តុងហ្គោ និង ប្រទេសលីប៊ីបន្ទាប់ពីកម្ពុជា។ ...

Jonathan Cox
http://www.khmertimeskh.com/news/21373/cambodia-near-bottom-in-global-list-of-children---s-access-to-justice/

នគរបាល​ឆ្មក់ចូល​ផ្ទះ​​ប្តីប្រពន្ធពីរនាក់​សង្គ្រោះ​កុមារ​ដើរ​លក់​ផ្លែឈើ​ជាង​២០នាក់​

យោង​តាមនគរ​បាល​បាន​ឲ្យ​ដឹង​ថា កម្មករ​កុមារ​ជាង​២០​នាក់​​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​រាជ​​​ធានី​​​​ភ្នំពេញ​កាលពី​ម្សិលមិញ បន្ទាប់ពី​​អាជ្ញាធរ​ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​បាន​ចាប់​ខ្លួន​ប្ដី​ប្រពន្ធ​ពីរ​នាក់​ដែល​បាន​បង្ខំ​កុមារ​ទាំង ...

សេក ឧត្តម
http://www.cambodiadailykhmer.com/news/27717/

សហគមន៍​ការពារ​បង​ប្អូន​ស្រី​ក្នុង​ករណី​ទាសករ​ផ្លូវ​ភេទ

សាច់​ញាតិ​និង​អ្នក​ជិតខាង​របស់​បង​ប្អូន​ស្រី​ពីរ​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​សប្តាហ៍​មុន ទាក់ទិន​នឹង​ការ​ចោទ​អំពី​ទាសភាព​ផ្លូវ​ភេទ​លើ​ក្មួយ​ស្រី​អាយុ​១៣​របស់​ខ្លួន​នោះ មាន​កំហឹង​​យ៉ាង​ខ្លាំង។ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/26958/

ជនល្មើសរំលោភផ្លូវភេទកុមារ Molodyakov ត្រូវបានទោសនៅប្រទេសរុស្ស៊ី

ជនល្មើសរំលោភផ្លូវភេទកុមារជាច្រើនលើកច្រើនសារ លោក Stanislav Molodyakov ដែលបានធ្វើសកម្មភាពលើកុមារនៅតាមដងផ្លូវក្នុងប្រទេស កម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ មុនពេលត្រូវបាននិរទេសខ្លួនទៅកាន់ប្រទេសកំណើតវិញនៅឆ្នាំ ២០១២ ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ១១ ឆ្នាំពីបទចាប់រំលោភសិស្សសាលាស្រីជាច្រើននាក់នេះបើយោងតាមប្រព័ន្ធនៃផ្សព្វផ្សាយរបស់រុស្ស៊ី។ ...

Ben Woods
https://www.cambodiadaily.com/news/notorious-pedophile-molodyakov-guilty-in-russia-90577/

ការដោះលែងអ្នកទោសរំលោភផ្លូវភេទសញ្ជាតិបារាំងទទួលរងការរិះគន់ពីសំណាក់អង្គការពាក់ព័ន្ធ

 អង្គការមិនមែនរដ្ឋាភិបាលជាច្រើនបានព្រមានថា ​ការដោះលែងអ្នកទោសរំលោភផ្លូវភេទជនជាតិបារាំង លោក Philipe Broaly ខណៈ​ពេលដែលបណ្តឹងសាទុក្ខរបស់តុលាការនៅជាប់ជាធរមាននៅឡើយ ជាការចំអកឡកឡើយដល់ជនរងគ្រោះ​និងជាជំហានត្រលប់ថយក្រោយ​មួយយ៉ាងធំក្នុងកិច្ចគាំពារកុមារនៅកម្ពុជា។   ...

Jack Laurenson
http://www.khmertimeskh.com/news/13589/release-of-french-pedophile-sparks-outrage/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

r7wgJ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!