ការព្រួយបារម្ភខ្លាចកម្ពុជាដើរមិនទាន់អ្នកប្រព្រឹត្តបទល្មើសក្នុងការបង្ក្រាបការជួញដូរតាមប្រព័ន្ធអ៊ីនធើណែត
អ្នកប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មរបស់អាមេរិក និងអូស្ត្រាលីកំពុងត្រៀមរៀបចំប្រទេសកម្ពុជាសម្រាប់ករណីរំលោភផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធើណែត ប៉ុន្តែមន្ត្រីក្នុងតំបន់បារម្ភថា ក្រុមប្រព្រឹត្តបទល្មើសដើរលឿនជាងប៉ូលីស ដោយសារតែច្បាប់នៅមានកម្រិត។ ការរីករាលដាលនៃប្រព័ន្ធអ៊ីនធើណែតល្បឿនលឿន និងការកើនឡើងនៃការប្រើប្រាស់ទូរស័ព្ទដៃ កំពុងជំរុញឱ្យមានការជួញដូរផ្លូវភេទតាមប្រព័ន្ធអ៊ីនធើណែតនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដែលនេះគឺជាទំរង់នៃទាសភាពសម័យទំនើប ដែលកុមារត្រូវបានគេរំលោភបំពាន និងរំលោភសេពសន្ថវៈដោយមានការដាក់បង្ហាញជាវីដេអូសកម្មភាពផ្ទាល់ សម្រាប់អតិថិជនបង់ប្រាក់ទូទាំងពិភពលោក។ …