សិទ្ធិមនុស្ស

សិទិ្ធស៊ីវិល និងនយោបាយ

​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ចាត់​ទុក​របាយការណ៍​សិទ្ធិ​មនុស្ស​របស់​អន្តរជាតិ​ថា​ "​លំអៀង​ គ្មាន​មូលដ្ឋាន​"

​ដោយ​ច្រានចោល​របាយការណ៍​សិទ្ធិ​មនុស្ស​អន្តរជាតិ​ “​លំអៀង​ និង​គ្មាន​មូលដ្ឋាន​”​ ដែល​ចេញ​កាលពី​ឆ្នាំ​មុន​អំពី​ស្ថានភាព​នៅ​ក្នុង​ព្រះរាជាណាចក្រ​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ (CHRC)​ បាន​ចេញផ្សាយ​ឯកសារ​ដែល​ពន្យល់​អំពី​អ្វី​ដែល​បាន​កើតឡើង​នៅ​ក្នុង​ប្រទេស​។​ ...

សុ​ត​ ​គឹម​សឿន​
https://www.khmertimeskh.com/501265400/chrc-calls-intl-human-rights-reports-biased-groundless/

​ក្រសួង​ទាម​ទារ​ឱ្យ​សា​រព័ត៌​មាន​ខេ​ម​បូចា កែតម្រូវ​ខ្លឹម​សារ​អត្ថ​បទ​ទាក់​ទង​នឹង​ការ​លុប​អាជ្ញា​ប័ណ្ណ​ផ្សព្វ​ផ្សាយ​ចំនួន​ ៣

ក្រសួង​ព័ត៌មាន​បាន​ទាម​ទារ​ឱ្យ​សារ​ព័ត៌​មាន​ខេ​ម​បូ​ចា (CamboJA News) កែតម្រូវ​​ខ្លឹម​សារ​អត្ថបទ​ដែល​បាន​ចុះ​ផ្សាយ​ពី​ថ្ងៃទី​ ១៨​ ខែមីនា ឆ្នាំ​ ២០២៣ ដែ​ល​បាន​កាត់​ចោល​ចំណុច​សំខាន់​មួយ​ចំនួន​របស់​អ្នក​នាំពា​ក្យ​ក្រសួង​នេះ​ទាក់​ទង​នឹង​អត្ថបទ​មួយ ...

នាង សុគន្ធា
https://www.postkhmer.com/national/2023-03-20-1807-248205.html

អង្គការ UNESCO និង​មជ្ឈមណ្ឌល​ព័ត៌មាន​ស្ត្រី ប្រកាស​អនុវត្ត​គម្រោង​លើកកម្ពស់​សុវត្ថិភាព​អ្នកសារព័ត៌មាន​ស្ត្រី

​អង្គការ UNESCO និង​មជ្ឈមណ្ឌល​ព័ត៌មាន​ស្ត្រី ប្រកាស​អនុវត្ត​គម្រោង​លើកកម្ពស់​សុវត្ថិភាព​អ្នកសារព័ត៌មាន​ស្ត្រី ដើម្បី​ពង្រឹង​សេរីភាព​នៃ​ការបញ្ចេញមតិ​នៅ​កម្ពុជា បន្ទាប់ពី​មើលឃើញ​បញ្ហា​ប្រឈម​របស់​ស្ត្រី​ក្នុង​វិស័យ​ព័ត៌មាន មានការ​កើនឡើង​នូវ​ការគំរាមកំហែង និង​វាយប្រហារ​ទាំង​ក្រៅ និង​តាម​អុីនធឺណិត​។​ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2023-03-07-1700-247728.html

​អតីត​បុគ្គលិក​ VOD​ ជាង​២០​នាក់​បាន​ដាក់​ពាក្យ​ចូល​បម្រើ​ការងារ​នៅ​រដ្ឋាភិបាល​មុន​ថ្ងៃ​ផុតកំណត់​ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​

​អតីត​បុគ្គលិក​ជាង​២០​នាក់​នៃ​ស្ថានីយ​វិទ្យុ​ VOD​ ដែល​ត្រូវ​បាន​បិទ​ដោយ​បញ្ជា​របស់​នាយក​រដ្ឋមន្ត្រី​កាលពី​ស​ប្តា​ហ៍​មុន​ ឥឡូវនេះ​បាន​ដាក់​ពាក្យ​ចូល​បម្រើ​ការងារ​ក្នុង​រដ្ឋាភិបាល​នៅ​តាម​ក្រសួង​ស្ថាប័ន​នានា​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501243355/over-20-vod-ex-employees-have-applied-for-government-jobs/

​អ្នកជំនាញ​៖ ការឆ្លើយតប​របស់​ភ្នំពេញ​ប៉ុស្តិ៍ ទៅនឹង​ការ​ផ្សព្វ ផ្សាយ​ខុស និង​ការលើកឡើង​ខុសពី​ការពិត គឺជា​រឿង​ត្រឹមត្រូវ​

អ្នកជំនាញ​ផ្នែក​សារព័ត៌​មានបាន​ថ្លែងថា ការចេញផ្សាយ​បទ​វិចារណកថា របស់​ភ្នំពេញ​ប៉ុស្តិ៍​ឆ្លើយតប​ទៅនឹង​ការផ្សព្វផ្សាយ​ខុស​របស់​សារព័ត៌មាន BBC និង​ការលើកឡើង​ខុសពី​ការពិត​របស់​អតីត​បុគ្គលិក​ភ្នំ​ប៉ុស្តិ៍​ម្នាក់​កាលពី​សប្ដាហ៍​មុន គឺជា​រឿង​ត្រឹមត្រូវ​។​ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2023-02-21-2008-247234.html

លោក​ ហ៊ុន សែន​៖ វិទ្យុ VOD គ្មាន​ថ្ងៃ​បើក​វិញ​ឡើយ​ ព្រោះ​ការផ្សាយ​ថា ហ៊ុន ម៉ា​ណែ​ត ចុះហត្ថលេខា​ជំនួស​ឪពុក​ជាការ​ប្រមាថ​រដ្ឋាភិបាល​ធ្ងន់ធ្ងរ​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ជំហរ​ជាថ្មី​ថា វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ ​(VOD)​ នឹង​គ្មាន​ថ្ងៃ​បើក​ដំណើរការ​វិញ​ទេ ព្រោះ​ការផ្សាយ​ព័ត៌មាន​ថា លោក ហ៊ុន ម៉ា​ណែ​ត ដើរតួ​ជំនួស​ឪពុក​ចុះហត្ថលេខា​ផ្តល់ជំនួយ​ដល់​តួ​ក​គី​ជាការ​ប្រមាថ​ធ្ងន់ធ្ងរ​ដល់​រដ្ឋាភិបាល ហើយ​អាច​នាំឱ្យមាន​ការបែកបាក់​ផ្ទៃក្នុង​គណៈរដ្ឋមន្ត្រី ដែល​លោក​មិនអាច​លើកលែង​ឱ្យបាន ហើយ​ការបិទ​នេះ​ក៏ ...

សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2023-02-21-0844-247194.html

អា​ល្លឺ​ម៉​ង់​ សហភាព​អឺរ៉ុប​ តាមដាន​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​

​ប្រទេស​អា​ល្លឺ​ម៉​ង់​ សហភាព​អឺរ៉ុប​ និង​សហគមន៍​អន្តរជាតិ​ បាន​នឹង​កំពុង​ឃ្លាំមើល​សំណុំរឿង​តុលាការ​របស់​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​ លោក​ កឹ​ម​ សុខា​ ដើម្បី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ និង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​ ​ ...

សុ​ត​ ​គឹម​សឿន​
https://www.khmertimeskh.com/501240200/germany-eu-monitoring-cambodias-democracy-says-sokha/

មន្ត្រី​រដ្ឋាភិបាល​ឆ្លើយតប​ក្តីបារម្ភ​របស់​ឧត្តមស្នងការ​ UN ​ករណី​បិទ​វិទ្យុ​ VOD ដោយ​ថា​ ការបិទ​នេះ ​ដើម្បី​ពង្រឹង​វិជ្ជាជីវៈ​សារព័ត៌មាន

មន្ត្រី​រាជរដ្ឋាភិបាល​ ឆ្លើយតប​ចំពោះ​ក្ដី​ព្រួយបារម្ភ​ របស់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ​(UN) ​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​ករណី​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ ​(VOD​ វីអូឌី)​។ ទាំង​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស ​និង​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ​សុទ្ធតែ​ពន្យល់ថា​ ការសម្រេច​បិទ​វី​អូ​ឌី ​ជាការពង្រឹង​វិជ្ជាជីវៈ​សារព័ត៌​មាន​នៅ​កម្ពុជា​។ ...

សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2023-02-16-1712-247040.html

​បុគ្គលិក​ VOD​ ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​ក្នុង​ការ​សម្រេច​ចូល​បម្រើ​ការងារ​ក្រប​ខណ្ឌ​រដ្ឋ​

​ក្រោយ​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ សម្រេច​ផ្តល់​ក្របខ័ណ្ឌ​រដ្ឋ​សម្រាប់​បុគ្គលិក​របស់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​វី​អូ​ឌី​ដែល​បាត់បង់​ការងារ​ដោយសារ​ការ​ដក​អាជ្ញា​បណ្ណ​ មក​ដល់​ពេល​នេះ​ពួក​គេ​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​ក្នុង​ការ​សម្រេច​ចូល​បម្រើ ...

ត​ន​ ​វិបុល​
https://bit.ly/3lMFWVe

នាយក​រដ្ឋមន្ត្រី​ថា ការ​បិទសារព័ត៌មាន​VOD គឺជួយ​ពង្រឹង​វិស័យ​សារព័ត៌មាន ហើយ​ប្រកាស​​ផ្តល់​​ការងារ​ដល់​អ្នក​សារព័ត៌មាន

បើទោះជាមានការព្រួយបារម្ភពីអន្តរជាតិជា​ច្រើន​ជុំវិញការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យគឺ​វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា អាជ្ញាប័ណ្ណរបស់ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយនេះ​ នឹងមិនត្រូវបានផ្តល់​ឡើងវិញនោះ​ទេ ហើយជំនួស​មក​វិញ​ លោក​ប្រកាស​ផ្តល់​ការងាររដ្ឋដល់​អ្នកសារព័ត៌មាន VOD តាមបណ្តាញ​ហ្វេសប៊ុកកាលពីថ្ងៃអង្គារ​។ ...

ឃួន ណារីម​
https://khmer.cambojanews.com/prime-minister-says-vod-shutdown-strengthens-journalism-offers-reporters-government-jobs/

​លោកនាយក​រដ្ឋមន្ត្រី​ប្រកាស​ផ្តល់​ក្របខ័ណ្ឌ​រដ្ឋ​ដល់​បុគ្គលិក VOD ដែល​បាត់បង់​ការងារ​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ផ្តល់​ក្របខ័ណ្ឌ​រដ្ឋ​ជូន​ដល់​បុគ្គលិក​វិទ្យុសំឡេង​ប្រជាធិបតេយ្យ (VOD) ដែលមាន​បំណង​ចូល​បម្រើ​កិច្ច ការ​រដ្ឋ ដោយសារ​វិទ្យុ​នេះ​ត្រូវបាន​បិទ​និង​មិន​មានឱកាស​បើក​ឡើងវិញ និង​ដោយ​លោក​គិត​ទៅដល់​ជីវភាព​របស់​បុគ្គលិក​ដែល​បាត់បង់​ការងារ​។​ ...

រី សុចាន់
https://www.postkhmer.com/national/2023-02-15-0904-246986.html

​រដ្ឋាភិបាល​ច្រាន​ចោលការ​ព្រួយបារម្ភ​ជុំវិញ​ការ​បិទ​វិទ្យុ​ VOD

​ទាំង​ក្រសួងការបរទេស​ និង​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ម្សិលមិញ​បាន​ច្រាន​ចោលការ​ព្រួយបារម្ភ​ពី​សហគមន៍​អន្តរជាតិ​ និង​ស្ថានទូត​បរទេស​ជុំវិញ​ការ​សម្រេចចិត្ត​ដកហូត​អាជ្ញាប័ណ្ណ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ (VOD)​។​ ...

ត​ន​ ​វិបុល​
https://www.khmertimeskh.com/501238746/government-dismisses-concerns-over-vod-radio-closure/

​កម្ពុជា​ថា​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គាំទ្រ​ដោយ​លោក​ខាងលិច​ជុំវិញ​ការ​ផ្សាយ​បង្កាច់បង្ខូច​មិន​ប៉ះពាល់​ដល់​សេរីភាព​សារព័ត៌មាន​ទេ​

​កម្ពុជា​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា​ ការ​បិទ​វិទ្យុ​ VOD​ (​សំឡេង​ប្រជាធិបតេយ្យ​)​ ដែល​ផ្តល់​មូលនិធិ​ដោយ​បរទេស​ ជុំវិញ​ការ​ផ្សាយ​ព័ត៌មាន​ «​បង្កាច់បង្ខូច​ដោយ​ចេតនា​»​ មិន​ប៉ះពាល់​ដល់​សេរីភាព​សារព័ត៌មាន​ដ៏​រស់​រវើក​នៅ​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​នោះ​ទេ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501239124/cambodia-says-shutdown-of-west-backed-media-outlet-over-slanderous-broadcast-does-not-affect-press-freedom/

ការ​សោក​ស្តាយ​នៅ​ក្នុង​បន្ទប់​ផ្សាយ​វីអូឌី ​ក្រោយ​រដ្ឋាភិបាល​បញ្ជា​​ឱ្យ​បិទ​ការ​ផ្សាយ

នៅ​ក្នុង​បន្ទប់​ផ្សាយ​វីអូឌី ​នា​ថ្ងៃ​ចន្ទ​នេះ ​អ្នក​សារព័ត៌មាន​ម្នាក់​បាន​ទ្រហោ​យំ ក្រោយ​អង្គភាព​របស់​ខ្លួន​ត្រូវ​បាន​រដ្ឋាភិបាល​បញ្ជាឱ្យ​បិទ​ការ​ផ្សាយ ​ចាប់​ពី​ថ្ងៃ​ទី​១៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​នេះត​ទៅ។ ...

ហាន ណូយ និង ស៊ុន ណារិន
https://khmer.voanews.com/a/regrets-of-loss-of-vod-ordering-to-shut-down-over-controversial-reporting/6960754.html?fbclid=IwAR3opoCuO0A2hKhhl0uYG7ImAhf0SHLtVvYO9sU5k5VJVjFkr0HxjLjUj_s

ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បិទ​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ​ VOD

​ស្ថានទូត​អន្តរជាតិ​ និង​អង្គការ​នានា​ក្នុង​ប្រទេស​កម្ពុជា​បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​បិទ​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ​ VOD​ បន្ទាប់​ពី​ដកហូត​អាជ្ញាប័ណ្ណ​។​ ...

Marissa Carruthers, ឆន រស្មី
https://kiripost.com/stories/cambodia-grave-concerns-raised-over-vod-closure

បុគ្គលិកសារព័ត៌មានVOD និងសង្គមស៊ីវិលមានការសោកស្តាយយ៉ាងខ្លាំង ខណៈរដ្ឋាភិបាលបានដកអាជ្ញាប័ណ្ណ

អង្គភាពសារព័ត៌មានVOD ត្រូវបានដកអាជ្ញាប័ណ្ណ និងបិទការផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់​ពីលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យលុប​អាជ្ញាប័ណ្ណ ទោះបី​មានការ​សុំទោសពីស្ថាប័ននេះ ដោយលោកយល់ថា ស្ថាប័ននេះបានចេញ​លិខិត​សុំទោស​យឺតពេល​ ខណៈបុគ្គលិកស្ថាប័ននេះមានការសោកស្តាយយ៉ាងខ្លាំង។ ...

ផុន សុទ្ធីរ័ត្ន និង ឃី សុវុឌ្ឍី
https://khmer.cambojanews.com/vod-staffers-express-regret-over-government-revocation-of-license/

លោកនាយករដ្ឋមន្ត្រីបញ្ជាឱ្យលុបអាជ្ញាប័ណ្ណវិទ្យុVOD ទោះបីស្ថាប័ននេះបានចេញលិខិតសុំអធ្យាស្រ័យ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណវិទ្យុ VOD ដោយ​កំណត់​ត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ទោះបីជា មជ្ឈមណ្ឌល ដើម្បីប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បានផ្ញើលិខិតទៅកាន់លោក ហ៊ុន សែន សុំ​អធ្យាស្រ័យក៏ដោយ ​បន្ទាប់ពីស្ថាប័ន​ព័ត៌មាន​នេះ ចេញអត្ថបទមួយកាលពីថ្ងៃទី៩ ខែកុម្ភៈ អំពីលោក ហ៊ុន ម៉ាណែត ដើរតួនាទី​ចុះហត្ថលេខាជំនួសនាយករដ្ឋមន្រ្តី ដើម្បីផ្តល់ជំនួយដល់ប្រទេសទួកគីដែល​រងគ្រោះរញ្ជួយ​​ដី។ ...

សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/pm-orders-revocation-of-vod-radio-license-despite-apology/

លោក​ ហ៊ុន សែន ​បញ្ជា​ឱ្យ​ក្រសួង​ព័ត៌មាន​លុបចោល​អាជ្ញាប័ណ្ណ​វិទ្យុ VOD

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ល្ងាច​ថ្ងៃទី​ ​១២ ​ខែកុម្ភៈ បាន​បញ្ជា​ឱ្យ​ក្រសួង​ព័ត៌មាន​លុបចោល​អាជ្ញាប័ណ្ណ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ (VOD)​ ចាប់ពីពេលនេះ​តទៅ និង​ត្រូវ​បញ្ចប់​ការផ្សាយ​នៅត្រឹម​ម៉ោង ​១០ ​និង​០០ ​នាទី​ព្រឹក​ថ្ងៃទី​ ១៣ ​កុម្ភៈ​ឆ្នាំ ​២០២៣ ​ជា​កំហិត​បន្ទាប់ពី​វិទ្យុ​នេះ មិន​ព្រម​សូមទោស​ជា​សាធារណៈ​។​ ...

ឡាយ សាមាន
https://www.postkhmer.com/national/2023-02-12-1153-246890.html

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ផ្តល់​អនុសាសន៍​ដល់​លេខា​ធិ​ការដ្ឋាន​ឱ្យ​ពង្រឹង​ការប្រតិបត្តិ ដើម្បី​តាមដាន​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លោក​ ឌិ​ត ទីណា ​បានផ្តល់​អនុសាសន៍​ដល់​លេខាធិការដ្ឋាន​ឱ្យ​ពង្រឹង​ការប្រតិបត្តិ ដោយ​ក្តាប់​ឱ្យបាន​នូវ​ផែនការមេ​របស់​ក្រុមហ៊ុន​ (Master Plan) និង​ធ្វើការ​រៀបចំ​របប​ប្រជុំ​ឱ្យបាន​ទៀងទាត់​ជាមួយ​អន្តរក្រសួង​និង​ពិភាក្សា​ជាមួយ​អង្គភាព​ជំនាញ ដើម្បី​តាមដាន​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​របស់​ក្រុមហ៊ុន ហើយ​ត្រូវធ្វើ​របាយការណ៍​លម្អិត​អំពី​បញ្ហា​ទំនាស់ ...

ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/business/2023-02-03-1526-246620.html

CPP ដាក់ចេញ​គោលដៅ​យុទ្ធសាស្ដ្រ​ចំនួន​ ៥ ​សម្រាប់​រយៈពេល​ ៥​ ឆ្នាំ​ទៀត ​និង​គាំទ្រ​បេក្ខភាព​លោក​ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​អាណ​តិ្ដ​ទី៧

គណបក្ស​ប្រជាជន​កម្ពុជា​ ​(CPP)​ បានដាក់​ចេញ​នូវ​គោលដៅ​ជា​យុទ្ធសាស្ត្រ​ចំនួន ​៥ ​និង​បណ្តា​គោលនយោបាយ​ធំៗ​ជា​អាទិភាព​សម្រាប់​រយៈ​ពេល​ ៥ ​ឆ្នាំ​បន្តទៀត​និង​គាំទ្រ​លោក ហ៊ុន សែន ប្រធាន​គណបក្ស​នេះ ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​សម្រាប់​នីតិកាល​ទី​ ៧ ​នៃ​រដ្ឋសភា ព្រមទាំង​គាំទ្រ​លោក លោក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល ...

រី សុចាន់
https://www.postkhmer.com/national/2023-01-30-0850-246431.html

ស្ថាប័ន​ជំនាញ កំពុង​រួមគ្នា​លើកកម្ពស់​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​នៃ​ប្រព័ន្ធ​សារព័ត៌​មាននៅ​កម្ពុជា

អ្នកជំនាញមកពី​គណៈកម្មការ​ទី៥ នៃរដ្ឋសភា​ តំណាង​គណៈកម្មការ​ពា​ក់​ព័ន្ធ​ និង​ក្រសួង​ព័ត៌មាន បាននិងកំពុង​រួមគ្នា​ជំរុញ​លើកកម្ពស់​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​នៃ​ប្រព័ន្ធ​សារព័ត៌​មាននៅ​កម្ពុជា ខណៈ​ស្ថាប័ន​ទាំងនេះ​យល់ថា ព័ត៌មាន​គឺមាន​សារៈសំខាន់​បំផុត សម្រាប់​ការរស់នៅ​រប​ស់​ប្រជាពលរដ្ឋ​ក្នុង​សតវត្សរ៍​ថ្មី​នេះ។ ...

សែម ពិសី
https://www.postkhmer.com/national/2023-01-26-1852-246325.html

នាយក​រដ្ឋមន្ត្រី​អះអាង​ថា​ ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នឹង​ត្រូវ​អនុម័ត​ក្រោយ​ការ​បោះ​ឆ្នោត​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ជំរុញ​ឱ្យ​ក្រសួង​ព័ត៌មាន​បញ្ចប់​ការ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដែល​បាន​ពន្យារពេល​ជា​យូរ​មក​ហើយ​នោះ​ អំឡុង​កម្មវិធី​ជួប​ជាមួយ​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​សៅរ៍​នៅ​រាជធានី​ភ្នំពេញ​។​ លោក​បាន​អះអាង​ថា ...

ឃួន ណារីម​
https://khmer.cambojanews.com/prime-minister-claims-access-to-information-law-will-be-approved-after-elections/

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​៖ ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​គឺ​នឹង​ចេញ​នៅ​អាណត្តិ​ទី​៧

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​ជំនួប​ជាមួយនឹង​អ្នកសារព័ត៌មាន​ជិត​ ៥ ០០០​ នាក់​ នៅ​ល្ងាច​ថ្ងៃទី ​១៤ ​មករា​នេះ​ថា ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​គឺ​នឹង​ចេញ​នៅ​អាណត្តិ​ទី​៧ នៅក្រោយ​ការបោះឆ្នោតជាតិ ឬ​អាច​ថា វា​នឹង​បញ្ចប់​នៅ​ចន្លោះ​ឆ្នាំ​២០២៤ ឬ ២០២៥​។ លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​៖«​ឥឡូវនេះ ច្បាប់​នេះ ...

ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/national/2023-01-14-1842-245924.html

​មន្ត្រី​៖​ ក្រសួង​កំពុង​ខិតខំ​ព​ន្លឿ​ន​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​ ដោយ​សង្ឃឹមថា​ ច្បាប់​នេះ​នឹង​ត្រូវ​បាន​អនុម័ត​នៅ​ក្នុងឆ្នាំនេះ​

​ក្រសួង​ព័ត៌មាន​ បាន​ឆ្លើយ​តប​ទៅ​កាន់​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ ដែល​ស្នើ​ឱ្យ​មានការ​ព​ន្លឿ​ន​ការ​អនុម័ត​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​ ដោយ​បញ្ជាក់​ថា​ ក្រសួង​បាន​និង​កំពុង​ខិតខំ​ព​ន្លឿ​ន​សេចក្តីព្រាងច្បាប់​នេះ​ជា​បន្តបន្ទាប់​ ហើយ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2023-01-14-1059-245909.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Dca6w
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!