ផលិតកម្មជលផល
ការនេសាទត្រីបែបពាណិជ្ជកម្ម និងធនធានជលផលធម្មជាតិ
ការនេសាទត្រីបែបពាណិជ្ជកម្ម និងធនធានជលផលធម្មជាតិ
ត្រីនៅក្នុងបឹងទន្លេសាប ប្រទេសកម្ពុជា។ រូបភាព ដោយ llee Wu, ថតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១០។ ក្រោមអាជ្ញាប័ណ្ណ CC BY-ND 2.0។យោងតាមច្បាប់ជលផលឆ្នាំ២០០៦ សកម្មភាពនេសាទ ចែកចេញជាបីប្រភេទធំៗ ដូចជា ការនេសាទលក្ខណៈគ្រួសារឬចិញ្ចឹមជីវិត ការនេសាទលក្ខណៈខ្នាតតូច និងការនេសាទលក្ខណៈពាណិជ្ជកម្ម។ការនេសាទត្រីលក្ខណៈពាណិជ្ជកម្ម ត្រូវបានអនុញ្ញាតឱ្យធ្វើការនេសាទ តែនៅក្នុងរដូវកាលនេសាទ អំឡុងខែតុលាដល់ខែឧសភា ខណៈពេលដែលការនេសាទជាលក្ខណៈគ្រួសារ អាចចូលនេសាទបានពេញមួយឆ្នាំ។ ទោះបីជាមានការរឹតបន្តឹងលើការប្រតិបត្ដិការពាណិជ្ជកម្ម និងការប្រើប្រាស់ប្រភេទឧបករណ៍នេសាទក្តី ផលចាប់ត្រីបាន នៅមានបរិមាណច្រើន។1វិទ្យាស្ថានការអភិវឌ្ឍស្រាវជ្រាវជលផល បានប៉ាន់ប្រមាណតម្លៃសរុបនៃផលិតកម្មជលផលកម្ពុជា ស្ថិតនៅចន្លោះពី ១.២ ទៅ ១.៦ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះមាន៖2៨០០ លានដុល្លារអាមេរិក ដល់ ១,០០០ លានដុល្លារអាមេរិក បានមកពីធនធានជលផលទឹកសាប៩៧ លានដុល្លារអាមេរិក ដល់ ១១៧ លានដុល្លារអាមេរិក បានមកពីវារីវប្បកម្មទឹកសាប១១ លានដុល្លារអាមេរិក ...