ការនេសាទត្រីបែបពាណិជ្ជកម្ម និងធនធានជលផលធម្មជាតិ

ត្រីនៅក្នុងបឹងទន្លេសាប ប្រទេសកម្ពុជា។ រូបភាព ដោយ llee Wu, ថតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១០។ ក្រោមអាជ្ញាប័ណ្ណ CC BY-ND 2.0

យោងតាមច្បាប់ជលផលឆ្នាំ២០០៦ សកម្មភាពនេសាទ ចែកចេញជាបីប្រភេទធំៗ ដូចជា ការនេសាទលក្ខណៈគ្រួសារឬចិញ្ចឹមជីវិត ការនេសាទលក្ខណៈខ្នាតតូច និងការនេសាទលក្ខណៈពាណិជ្ជកម្ម។

ការនេសាទត្រីលក្ខណៈពាណិជ្ជកម្ម ត្រូវបានអនុញ្ញាតឱ្យធ្វើការនេសាទ តែនៅក្នុងរដូវកាលនេសាទ អំឡុងខែតុលាដល់ខែឧសភា ខណៈពេលដែលការនេសាទជាលក្ខណៈគ្រួសារ អាចចូលនេសាទបានពេញមួយឆ្នាំ។ ទោះបីជាមានការរឹតបន្តឹងលើការប្រតិបត្ដិការពាណិជ្ជកម្ម និងការប្រើប្រាស់ប្រភេទឧបករណ៍នេសាទក្តី ផលចាប់ត្រីបាន នៅមានបរិមាណច្រើន។1

វិទ្យាស្ថានការអភិវឌ្ឍស្រាវជ្រាវជលផល បានប៉ាន់ប្រមាណតម្លៃសរុបនៃផលិតកម្មជលផលកម្ពុជា ស្ថិតនៅចន្លោះពី ១.២ ទៅ ១.៦ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះមាន៖2

  • ៨០០ លានដុល្លារអាមេរិក ដល់ ១,០០០ លានដុល្លារអាមេរិក បានមកពីធនធានជលផលទឹកសាប
  • ៩៧ លានដុល្លារអាមេរិក ដល់ ១១៧ លានដុល្លារអាមេរិក បានមកពីវារីវប្បកម្មទឹកសាប
  • ១១ លានដុល្លារអាមេរិក ដល់ ១៣ លានដុល្លារអាមេរិក បានមកពីវារីវប្បកម្មទឹកសមុទ្រ
  • ៣២៥ លានដុល្លារអាមេរិក ដល់ ៤២៥ លានដុល្លារអាមេរិក បានមកពីធនធានជលផលទឹកសមុទ្រ

នៅក្នុងឆ្នាំ២០១២ ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភអំពីការនេសាទហួសប្រមាណដែលអាចបំផ្លិចបំផ្លាញធនធានត្រីក្នុងស្រុក រដ្ឋាភិបាលបានសម្រេចដកហូតអាជ្ញាប័ណ្ណឡូតិ៍នេសាទទាំងអស់។ ការនេសាទត្រីបែបពាណិជ្ជកម្មលើបឹងទន្លេសាប ត្រូវបានហាមឃាត់ជអចិន្ត្រៃយ៍។3 គោលបំណង គឺដើម្បីស្តារជីវភាពរបស់អ្នកភូមិក្នុងការនេសាទ និងដើម្បីជំរុញឱ្យមានការអភិរក្សផងដែរ។

ចាប់តាំងពីការហាមឃាត់នេះ ឡូតិ៍នេសាទត្រីសរុបចំនួន ១៥៨ ស្មើនឹង ៩៥៣,៨៦១ ហិកតា ត្រូវបានលុបចោលដែលក្នុងនោះ ប្រមាណ ៩៨,០០០ ហិកតា ត្រូវបានកំណត់ជាតំបន់អភិរក្ស។ រដ្ឋាភិបាលសម្រេចលុបចោលឡូត៍នេសាទ ដើម្បីបំពេញផ្លូវទឹក និងជួយស្តារជីវភាពអ្នកនេសាទខ្នាតតូច ក៏ប៉ុន្តែការនេសាទខុសច្បាប់នៅតែជាបញ្ហាសំខាន់ដែលកើតមានឡើង។4

កាលពីខែមិនា ឆ្នាំ២០១៤ កាសែតភ្នំពេញប៉ុស្តិ៍ បានចុះផ្សាយថា ផលិតកម្មជលផលក្នុងស្រុក បានកើនឡើងគួរឱ្យកត់សម្គាល់ ចាប់តាំងពីមានការហាមឃាត់នេះ។ គួរបញ្ជាក់ថា ផល​ត្រី​សរុប​ប្រមូល​បាន​មាន​ប្រមាណ ៧១៨ ពាន់​តោន ​កើន​លើស​ឆ្នាំ​២០១២ ​ចំនួន ៣៦ ពាន់​តោន។5

បានធ្វើបច្ចុប្បន្នភាព៖ ៣០ កញ្ញា ២០១៥

ទាក់ទងនឹងការនេសាទត្រីបែបពាណិជ្ជកម្ម និងធនធានជលផលធម្មជាតិ

ឯកសារយោង

  • 1. K.G. Hortle, S. Lieng and J. Valbo-Jorgensen. ២០១៤. សេចក្តីផ្តើមស្តីពីជលផលទឹកសាបរបស់ប្រទេសកម្ពុជា. ការអភិវឌ្ឍតំបន់ទន្លេមេគង្គ Series No. 4. ភ្នំពេញ៖ គណៈកម្មការទន្លេមេគង្គ.
  • 2. ណៅ ធួក. ២០១៤. “ការវាយតម្លៃសុខុមាលភាពជលផលរបស់ប្រទេសកម្ពុជា.” The Cambodia Herald, ១ សីហា ២០១៤. ដកស្រង់ ១ មិថុនា ២០១៥, https://opendevelopmentcambodia.net/news/assessing-the-welfare-value-of-cambodias-fisheries/.
  • 3. វង្ស សុខេង និង ម៉ៃ គុណមករា. ២០១២. “សម្តេចហ៊ុនសែនបិទឧស្សាហកម្មត្រីនៅបឹងទន្លេនេសាបជាអចិន្ត្រៃយ៍.”កាសែតភ្នំពេញប៉ុស្តិ៍, ២៩ កុម្ភះ ២០១៤. ដកស្រង់ ១ មិថុនា ២០១៥, http://www.phnompenhpost.com/business/hun-sen-bans-industry-fishing-tonle-sap-lake-permanently.
  • 4. សែន ដាវីត. ២០១៤. “នាយក​រដ្ឋ​មន្ត្រី​ជំរុញ​ឲ្យ​បន្ត​បង្ក្រាប​បទល្មើស​នេសាទ​ទូទាំង​ប្រទេស.”កាសែតភ្នំពេញប៉ុស្តិ៍, ៣១ មិនា ២០១៤. ដកស្រង់ ១ កក្កដា ២០១៥, http://bit.ly/1MRTi8G.
  • 5. ដូចលេខយោងខាងលើ
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

kCbKf
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!