ដីធ្លី
ការជួលដីសាធារណៈ
អ្នកកំពង់ស្ពឺសុំឲ្យក្រសួងជួយពីរឿងជម្លោះដីធ្លីជាមួយឧកញ៉ា លីយ៉ុងផាត់
ប្រជាពលរដ្ឋប្រមាណជិត ២០០ នាក់ធ្វើដំណើរមកពីស្រុកចំនួនពីរនៅខេត្តកំពង់ស្ពឺកាលពីថ្ងៃសុក្របានមកប្រមូលផ្ដុំគ្នានៅមុខក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ដើម្បីស្នើដល់រដ្ឋមន្រ្តីក្រសួងនេះឲ្យជួយអន្តរាគមន៍ពីរឿងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរបស់ពួកគេជាមួយនឹងក្រុមហ៊ុនរបស់លោក ឧកញ៉ា លី យ៉ុងផាត់ ខណៈក្រុមហ៊ុនដោះស្រាយមិនទាន់ចប់។ ...
សែន ដាវីត
http://bit.ly/2b8mJWT
ការសិក្សាស្រាវជ្រាវ៖ សម្បទានដីសេដ្ឋកិច្ចមិនបានកាត់បន្ថយភាពក្រីក្រ
យោងទៅតាមឯកសារគោលនយោបាយរបស់រដ្ឋាភិបាល សម្បទានដីសេដ្ឋកិច្ច ត្រូវបានសន្មត់ថានឹងចូលរួមកែប្រែមុខមាត់វិស័យកសិកម្មនៃប្រទេសកម្ពុជា ទៅជាឧស្សាហកម្មធនធ្ងន់ និងចូលរួមលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅទីជនបទរាប់លាននាក់។ ...
ជែក ដេវីស
http://www.phnompenhpost.com/national/elcs-dont-reduce-poverty-paper
នៅខាងក្នុងបណ្តុំក្រុមហ៊ុនដែលជាកន្លែងដែលច្បាប់មូលធននិយម និង ច្បាប់ការងារមិនត្រូវបានអនុវត្ត
នៅក្រោមច្បាប់នៃកម្ពុជា សិទ្ធិដើម្បីរៀបចំបង្កើតត្រូវបានក្តោបក្តាប់យ៉ាងរឹងមាំ។ គ្មាននិយោជក ភ្នាក់ងាររដ្ឋាភិបាល ឬពលរដ្ឋបង្អាក់សកម្មភាពសហជីពបាននោះទេ។ ទោះជាយ៉ាងនេះក្តី នៅផ្នែកខាងក្នុងនៃជញ្ជាំងតំបន់សេដ្ឋកិច្ចពិសេស (SEZs) របស់ប្រទេសកម្ពុជា អ្នករាយការណ៍របស់ In These Time បានឃើញពីប្រព័ន្ធមួយដែលបានរៀបចំឡើងដើម្បីគ្រប់គ្រងយ៉ាងតឹងរឹងលើកម្លាំងពលកម្ម ដោយការដាក់របងរារាំងក្រុមកម្មករនៅខាងក្នុង ហើយក្រុមសហជីពនៅខាងក្រៅ។ មានកម្មករច្រើនរាប់សិបនាក់ និងសកម្មជនសហជីពបានអះអាងថា ខណៈដែលវាមិនមានភាពងាយស្រួលទេក្នុងការរៀបចំបង្កើតដោយឯករាជ្យនៅក្នុងប្រទេសកម្ពុជា ច្បាប់នេះគឺបានរំលោភដោយចេតនានៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (SEZs)។ ជាលទ្ធផល គឺការពុះកញ្ជ្រោលឡើងនៃការមិនសប្បាយចិត្ត។ ...
Matt Kennard and Claire Provost
http://inthesetimes.com/features/special-economic-zones-corporate-utopia-capitalism.html
ករណីជម្លោះដីធ្លីភាគច្រើននៅមិនទាន់បានដោះស្រាយ
ច្រើនជាង២ភាគបីនៃករណីជម្លោះដីធ្លីចំនួន១៥៨ដែលជាលិទ្ធផលនៃកសិកម្មខ្នាតធំអស់រយៈពេល២សប្តាហ៍មិនទាន់ត្រូវបានដោះស្រាយជាផ្លូវការនៅឡើយទេ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់អង្គការNGO Forumប្រចាំនៅកម្ពុជា។ ...
ឃួន ណារិម
https://www.cambodiadaily.com/news/most-elc-disputes-still-unresolved-114786/
ប្រជាពលរដ្ឋផ្លាស់ទីមានផលលំបាកបន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអំពៅ
ក្នុងឆ្នាំ២០១០ ប្រជាជនច្រើនជាង១,៥០០គ្រួសារក្នុងស្រុកឪរ៉ាល់ខេត្តកំពង់ស្ពឺត្រូវបានផ្លាស់ទីចេញពីដីរបស់ពួកគេដែលបានតាំងទីលំនៅតាំងពីការដួលរលំនៃរបបខ្មែរក្រហមក្នុងឆ្នាំ១៩៧៩មកម្ល៉េះ ដើម្បីផ្តល់ដីនេះទៅកាន់ក្រុមហ៊ុនអំពៅភ្នំពេញមួួយសម្រាប់ការដាំដំណាំខ្នាតធំ។ ...
Jack Davies និង ប៊ុនសេងគង់
http://www.phnompenhpost.com/national/sugar-companys-compensation-deals-leave-families-bitter-kampong-speu
តំបន់សេដ្ឋកិច្ចពិសេសជម្រុញតម្លៃផ្សារមូលបត្រកម្ពុជា
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន JWD Infologistics Plc ដែលមានមូលដ្ឋាននៅប្រទេសថៃបានទិញហ៊ុនរបស់ក្រុមហ៊ុនភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី ៥.២% ហើយគេបានរំពឹងថា ការទិញនេះនឹងជួយជម្រុញតម្លៃជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុនក្នុងស្រុកនៅលើផ្សារមូលបត្រកម្ពុជា (CSX)។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/26106/economic-zone-gets-csx-boost/
តំបន់សេដ្ឋកិច្ចឈានដល់ព្រឹត្តិការណ៍មួយដែលមិនធ្លាប់មាន
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានធ្វើសហប្រតិបត្តិការរួមដោយក្រុមហ៊ុនពហុផលិតមួយដែលមានមូលដ្ឋាននៅប្រទេសចិន ជាមួយនឹងក្រុមហ៊ុន Cambodia International Investment Development Group Co. Ltd បានឈានដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយកាលពីម្សិលមិញ ជាមួយនឹងការបង្កើតរោងចក្រ ទី១០០ ដែលនឹងដំណើរការនៅក្នុងតំបន់សេដ្ឋកិច្ច និងសហប្រតិបត្តិការពាណិជ្ជកម្មនេះ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/25859/economic-zone-reaches-milestone/
អ្នកជាប់ក្នុងជម្លោះនៅខេត្តកំពង់ស្ពឺរងសម្ពាធចំពោះសំណងរបស់ក្រុមហ៊ុនលោក លី យ៉ុងផាត់
បើទោះបីជាមានសេចក្តីថ្លែងការណ៍ចេញដោយតំណាងក្រុមហ៊ុនអំពីកញ្ចប់ប្រាក់សងជម្ងឺចិត្តចំនួន៥០០ដុល្លារទៅកាន់អ្នកជាប់ក្នុងជម្លោះជាមួយក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចរបស់លោកលី យ៉ុងផាត់ថាអាចនឹងចរចារគ្នាបានក៏ដោយ អ្នកដែលបានចូលរួមក្នុងកិច្ចប្រជុំពីសំណាក់អ្នកតំណាងក្រុមហ៊ុននិងប្រជាពលរដ្ឋកាលពីម្សិលមិញបាននិយាយថាពួកគេរងសម្ពាធក្នុងការទទួលយកសំណងនេះ។ ...
Chhay Channyda
http://www.phnompenhpost.com/national/kampong-speu-disputants-pressured-take-sugar-firm-deal
កងកម្លាំងដោះស្រាយបញ្ហាជម្លោះដីធ្លីត្រូវបានបង្កើតឡើងនៅខេត្តរតនគិរី
កាលពីម្សិលមិញ រដ្ឋមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកបេសកម្មពិសេសលោក Ly Thuch បានប្រកាសថា ក្រុមកងកម្លាំងដោះស្រាយបញ្ហាជម្លោះដីធ្លីមួយនឹងត្រូវបង្កើតឡើងនៅខេត្តរតនគិរី បើទោះបីជាអ្នកអង្កេតការណ៍និយាយថាការបង្កើតនេះមានលក្ខណៈយឺតយ៉ាវខ្លាំងក៏ដោយ។ ...
Phak Seangly
http://www.phnompenhpost.com/national/land-dispute-task-force-be-established-ratanakkiri
ជម្លោះដីធ្លីរវាងជនជាតិភាគតិចព្នងនិងម្ចាស់ហាងការហ្វេក្នុងខេត្តមណ្ឌលគិរីមានសភាពតានតឹង
កាលពីម្សិលមិញ ភាពតានតឹងបានកើតមានឡើង រវាងជនជាតិភាគតិចព្នងនឹងម្ចាស់ក្រុមហ៊ុនការហេ្វមួយដែលកំពុងធ្វើប្រតិបត្តិការលើដីសម្បាទានសេដ្ឋកិច្ចក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលហេតុការណ៍នេះបាននាំឱ្យមានការស៊ើបអង្កេតពីសំណាក់អាជ្ញាធរមូលដ្ឋាននៅទីនោះ។ ...
ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/villagers-coffee-firm-battle-over-mondulkiri-land
រដ្ឋាភិបាលនឹងចាប់ផ្តើមការទន្ទា្រននៅតំបន់ព្រៃការពារ
ក្នុងឆ្នាំ២០០៩ដល់ឆ្នាំ២០១២ ក្រសួងបរិស្ថានបានធ្វើឱ្្យមានការរីកដុះដាលជាលក្ខណៈជាតិ ដោយចុះកិច្ចព្រមព្រៀងទៅឱ្យក្រុមហ៊ុនចំការកៅស៊ូឯកជននិងវិនិយោគពាណិជ្ជកម្មបៃតងនានា នៅក្នុងទីកន្លែងដែលជាតំបន់ការពាររបស់ប្រទេសកម្ពុជា។ ...
Zsombor Peter and Ben Sokhean
https://www.cambodiadaily.com/news/government-will-start-chipping-away-at-protected-areas-113127/
ធនាគារពិភពលោកនឹងធ្វើការបោះឆ្នោតដើម្បីបញ្ឈប់ទណ្ឌកម្មការផ្តល់មូនិធិរយៈពេល៥ឆ្នាំ
នាយកប្រតិបត្តិនៃធនាគារពិភពលោកបានធ្វើការបោះឆ្នោតនៅថ្ងៃនេះ ដើម្បីបន្តគម្រោងជាថ្មីសម្រាប់គ្រួសារដែលបាត់បង់ដីធ្លីនៅក្នុងប្រទេសកម្ពុជា ដែលកំពុងជួបប្រទះនឹងបញ្ហាធំ ដែលការសម្រេចនឹងអាចដកនូវកំហិតទណ្ឌកម្មការផ្តល់ប្រាក់កញ្ចីទៅកាន់ប្រទេសដែលមានបាតុកម្មជុំវិញការបង្ខំផ្លាស់ទីដោយរដ្ឋាភិបាល។ ...
អូន ភាព
https://www.cambodiadaily.com/news/families-in-land-dispute-with-sugar-firm-reach-500-deal-112792/
គ្រួសារជាប់ជម្លោះនៅខេត្តកោះកុងបានយល់ព្រមជាមួយនឹងសំណើររបស់ក្រុមហ៊ុនUDG
ក្រសួងបរិស្ថានបានឱ្យដឹងថា ប្រមាណមួយរយគ្រួសារបន្ថែមទៀតបានទទួលសំណើរសងជម្ងឺចិត្តពីក្រុមហ៊ុនUnion Development Group (UDG) ចំពោះការធ្វើបំលាស់ទីសម្រាប់គម្រោងអភិវឌ្ឍខ្នាតធំមួួយរបស់ក្រុមហ៊ុនេះដែលនឹងត្រូវសាងសង់ឡើងនៅតាមបណ្តោយឈូងសមុទ្រក្នុងខេត្តកោះកុង ។ ...
Khuon Narim
https://www.cambodiadaily.com/news/koh-kong-families-reach-agreement-with-udg-112713/
ម្ចាស់អភិវឌ្ឍតំបន់សេដ្ឋកិច្ចនៅខេត្តព្រះសីហនុនឹងធ្វើការឈូសឆាយលើព្រៃកោងកាង
កាលពីម្សិលមិញ អភិបាលខេត្តព្រះសីហនុបានឱ្យដឹងថា ម្ចាស់អភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសមួយនឹងត្រូវបានអនុញ្ញាត្តិឱ្យ ឆូសឆាយ ព្រៃកោងកាងដែលស្ថិតនៅក្នុងឃំុទឹកថ្លាខេត្តព្រះសីហនុ។ ...
មុិច ដារ៉ា និង Igor Kossov
http://www.phnompenhpost.com/national/battle-over-mangrove-sees-sez-trump-ngo
នគរបាលបានបិទវេទិកាស្តីអំពីបញ្ហាដីធ្លីនៅខេត្តព្រះវិហារ
ប្រជាជនជាង២០០នាក់តំណាងឱ្យសហគមបីក្នុងខេត្តព្រះវិហារបានគ្រោងនឹងបើកកិច្ចពិភាក្សាអំពីបញ្ហាទន្លាស់ដីកាលពីម្សិលមិញក្នុវវេទិការសាធារណៈ ត្រូវបាននគរបាលធ្វើការបញ្ឈប់ នេះបើយោងតាមលោក Tork Hong អ្នកតំណាងពីសហគម មូលដ្ឋានមួយដែលស្ថិតនៅជិតព្រៃឡង់។ ...
គង់ មេត្តា
http://www.phnompenhpost.com/national/police-block-preah-vihear-land-dispute-forum
PPSEZ ទទួលចំណាប់អារម្មណ៍ខ្លាំងពីវិនិយោគិនមកពីប្រទេសថៃ
បន្ទាប់ពីមានការចាប់អារម្មណ៍ពីវិនិយោគិនថៃដែលមិននឹកស្មានដល់ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស Phnom Penh SEZ Plc បានអះអាងពីការគ្របដណ្ដប់យ៉ាងពេញលេញលើយុទ្ធសាស្ដ្រ និងការបែងចែកភាគហ៊ុនដែលស្ទាបស្ទង់ ...
Cam McGrath
http://bit.ly/1Tvm7qL
ក្រសួងយុត្តិធម៌ឲ្យតុលាការខេត្តបាត់ដំបងដោះស្រាយបណ្តឹងដីធ្លី
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជំរុញឲ្យតុលាការខេត្តបាត់ដំបងដោះស្រាយ បណ្តឹងឲ្យស្របតាមនីតិវិធីច្បាប់លើករណីជម្លោះដីធ្លីរវាង ប្រជាពលរដ្ឋ ១៣៥ គ្រួសារនៅស្រុកសំពៅលូនជាមួយក្រុមហ៊ុនសួនមានសម្បត្តិដែលឈានដល់ ការឃុំខ្លួនតំណាងពលរដ្ឋម្នាក់ដាក់ពន្ធនាគារ ...
ប៉ិច សុធារី
http://bit.ly/1SLiDUJ
PPSEZ ជំរុញឲ្យមានអ្នកជួលចម្រុះក្រៅពីក្រុមហ៊ុនជប៉ុន
ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ PPSEZ Plc ជាប្រតិបត្តិករសួនឧស្សាហកម្មលើផ្ទៃដី ៣៥៧ ហិកតានៅជាយក្រុងភ្នំពេញបានធ្វើការស្ទាបស្ទង់តម្លៃមូលបត្រជា សាធារណៈកាលពីខែមុនដើម្បីកំណត់តម្លៃភាគហ៊ុនសម្រាប់ការបោះផ្សាយ មូលបត្រជាសាធារណៈលើកដំបូង ...
Cam McGrath
http://bit.ly/21rRsjT
អ្នកភូមិឡពាងតវ៉ាជាថ្មីរឿងដីធ្លី និងបញ្ហាខ្វះទឹក
អ្នកភូមិឡពាង ៣៤ គ្រួសារនៅឃុំតាជេស ស្រុកកំពង់ត្រឡាចបានប្រមូលផ្តុំគ្នានៅមុខសាលាខេត្ត កំពង់ឆ្នាំងកាលពីថ្ងៃម្សិលមិញ ដើម្បីដាក់ញត្តិសុំអន្តរាគមន៍ពីថ្នាក់ខេត្តលើករណីជម្លោះដីធ្លី ជាមួយក្រុមហ៊ុនខេឌីស៊ីដែលបាន ...
ប៉ិច សុធារី
http://bit.ly/1VEjmcy
ពលរដ្ឋជាង ៦០០ នាក់មកដាក់ញត្តិជាថ្មីរឿងវិវាទដីធ្លី
ប្រជាពលរដ្ឋជាង ៦០០ នាក់តំណាងឲ្យពលរដ្ឋជាង ៤ ពាន់គ្រួសារមកពីស្រុកមេមត់ និងស្រុកតំបែរ ខេត្តត្បូងឃ្មុំដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនឯកជន ឈ្មួញ និងអាជ្ញាធរមានអំណាចបានលើកគ្នាមកដាក់ញត្តិនៅរដ្ឋសភា ក្រសួង និងស្ថាប័នរដ្ឋមួយចំនួនកាលពី ...
ប៉ិច សុធារី
http://bit.ly/244YxMs
PPSEZ បានប្រកាសពីការចាប់ផ្តើម IPO
បន្ទាប់ពីមានការពន្យារពេលជាច្រើនដងក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ PPSEZ PLC ពីម្សិលមិញប្រកាសថាខ្លួនបានត្រៀមរួចរាល់សម្រាប់ការបោះផ្សាយ មូលបត្រលក់ជាសាធារណៈលើកដំបូង (IPO) ក្នុងផ្សារហ៊ុនកម្ពុជាហើយដែលកាលបរិច្ឆេទនៃការធ្វើ Bookbuilding (ការស្ទាបស្ទង់តម្លៃមូលបត្រជាសាធារណៈ ...
Kali Kotoski
http://bit.ly/1Vb6TN2
ប្រជាជនក្នុងខេត្តកោះកុងទាមទារដីត្រលប់មកវិញ
កាលពីព្រឹកថ្ងៃសុក្រ អ្នកតំណាងប្រជាជនចំនួន៥២៦គ្រួសារក្នុងខេត្តកោះកុងបាន ជិះម៉ូតូទៅដាក់ញត្តិ ដល់សាលាស្រុករបស់ ពួកគេដើម្បីទាមតារយកដីរបស់ពួកគេដែលបានផ្តល់ជាដីសម្បទានកាលពី ឆ្នាំ២០០៦ ក៏ដូចជាទាមទារ សំណងជម្ងឺ ...
ប៊ុន សេងគង់
http://www.phnompenhpost.com/national/koh-kong-locals-seek-lands-return
ចម្ងល់ជុំវិញការអះអាងរបស់លោក ហ៊ុន សែន នៅតែអាថ៌កំបាំង
គិតត្រឹមថ្ងៃសុក្រ វានឹងមានរយៈពេលមួយខែហើយចាប់តាំងពីលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន បានឡើងថ្លែងសុន្ទរកថា អំឡុងពិធីសម្ពោធទីស្នាក់ការថ្មីរបស់ក្រសួងបរិស្ថាននៅក្នុងរាជធានី ភ្នំពេញ ដើម្បីប្រកាសថា ដីទំហំ១លានហិកតាត្រូវបានដកហូតពីម្ចាស់ដីសម្បទានសេដ្ឋកិច្ច ហើយនឹងត្រូវយកទៅចែក ...
ហ្សមប៊រ ភីធឺរ៍ និង អូន ភាព
http://www.cambodiadailykhmer.com/news/30729/
ក្រុមហ៊ុនថៃនឹងសាងសង់រោងចក្រតម្លៃ ៣០ លានដុល្លារអាមេរិក
ស្របពេលដែលប្រទេសកម្ពុជាបានក្លាយជាផ្នែកមួយនៃសហគមន៍សេដ្ឋកិច្ចអាស៊ានពលរដ្ឋកម្ពុជាដែលរស់នៅបរទេសត្រូវបានគេមើលឃើញថាមានឱកាសច្រើនក្នុងការវិនិយោគនៅកម្ពុជាបើទោះបីជាបញ្ហាកម្លាំងពលកម្មជំនាញនៅតែជាបញ្ហាក៏ដោយ។ នេះបើ ...
សុខ ចាន់
http://www.khmertimeskh.com/news/22973/thai-company-to-build--30-million-factory/