ក្រុមហ៊ុន​ថៃ​ ធំ​មួយ​គ្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា

ក្រុមហ៊ុន​សាជីវកម្ម​អមតៈដែល​ជា​ក្រុមហ៊ុន​អចល​ទ្រព្យ​ឧស្សាហកម្ម​ធំ​មួយ​នៅ​ប្រទេស​ថៃគ្រោង​មក​វិនិយោគ​នៅ​កម្ពុជាតាមរយៈ​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ដោយសារ​មើល​ឃើញ​ប្រទេស​កម្ពុជា មាន​ទីតាំង​អំណោយផល​ភូមិសាស្ត្រ​នៅ​តំបន់​អាស៊ាន។​ ​ការ​ប្រកាស​គម្រោង​សិក្សា​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ក្រុមហ៊ុន​សាជីវកម្ម អមតៈ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​រវាង​ស្ថាបនិក ក្រុមហ៊ុន និង​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន នៅ​ទីក្រុង​បាងកក ​កាល​ពី​ថ្ងៃ​អាទិត្យ។ នេះ​បើ​យោង​តាម​ព័ត៌មាន​ផ្សាយ​នៅលើ Facebook នាយក​រដ្ឋមន្ត្រី។​ ...

ជា វណ្ណៈ
http://bit.ly/2elAsgo