ច្បាប់ និងប្រព័ន្ធតុលាការ

ឧក្រិដ្ឋកម្ម និងការអនុវត្តច្បាប់

គ្រួសារ​របស់​សេដ្ឋី​ជាប់​ពន្ធនាគារ​ និយាយ​ថា​ សវនាការ​មិន​មាន​តម្លាភាព​

ភរិយា​ និង​សាច់ញាតិ​របស់​សេដ្ឋី​ជំ​នួ​ញ​ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​មនុស្សឃាត​លើ​ពា​ណិ​ជ្ច​ករ​ម្នាក់​ទៀត​ បាន​អំពាវនាវ​ដល់​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ឱ្យ​ដោះ​លែង​ជន​សង្ស័យ​ អង្គរក្ស​ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ ដែល​ត្រូវ​បាន​ចាប់ខ្លួន ...

ហ៊ុល រស្មី
http://www.voacambodia.com/content/family-of-jailed-tycoon-say-trial-was-not-transparent/2888747.html

ស្លាប់ ៤ របួស ៧ នាក់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍

មនុស្ស​ប្រុស​ស្រី​ព្រម​ទាំង​ក្មេងៗ​ចំនួន​ ៤ ​នាក់​បាន​ស្លាប់​ភ្លាមៗ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ និង​មនុស្ស ៧ ​នាក់​ផ្សេង​ទៀត​បាន​រងរបួស​ធ្ងន់ និង​ស្រាល​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ពុធ​ក្នុង​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង។ ...

មុំ គន្ធា
http://bit.ly/1DUj4Bp

អ្នកវិភាគ​និយាយ​ថា​ '​វប្បធម៌​សន្ទនា​'​ មិន​អាច​ជួយ​សកម្មជន​ជាប់​ពន្ធនាគារ​ទេ​

មេដឹកនាំ​គណបក្សប្រឆាំង​ មិន​អាច​ច​ចារ​ឱ្យ​មានការ​ដោះ​លែង​សកម្មជន​នយោ បាយ​ ទាំង​១១​នាក់​ ដែល​ត្រូវ​បាន​សម្រេច​ដាក់ទោស​ធ្ងន់ធ្ងរ​កាលពី​ដើមខែ​នេះ​ សម្រាប់​ការ​ជាប់​ពាក់ព័ន្ធ​របស់​ពួក​គេ​ នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​ឈាន​ដល់​ហិង្សា​មួយ​ កាលពី​ឆ្នាំ​មុន​។​ ...

ហ៊ុល រស្មី
http://www.voacambodia.com/content/culture-of-dialogue-wont-help-imprisoned-activists-analysts-say/2883584.html

ប្រទេស​នេះ​បាន​ធ្វើ​ឱ្យ​ការ​រក្សា​ទុក​ប្រាក់​ពិន័យ​៧០%​ដោយ​នគរបាល​ ទៅ​ជា​រឿងស្របច្បាប់​

អ្នកបើកបរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ជាមួយនឹង​៖​ គ្រលុក​ធំៗ​ ជិះ​ម៉ូតូ​គេច​កន្លែង​ដី​ហុយ​ ជៀស​អ្នកលក់​មី​នៅ​លើ​ផ្លូវ​លឿន​ ជាដើម​។​ ឥឡូវនេះ​ អ្នកបើកបរ​ម៉ូតូ​ប្រហែលជា​មិន​ត្រឹមតែ​ខឹង​នឹង​ស្ថានភាព​ផ្លូវថ្នល់​ទេ​ តែ​ថែម​ទាំង​នឹង ...

Charlie Campbell
http://time.com/3976259/cambodia-traffic-police-keep-fines-corruption/

ហ្វេ​ស​ប៊ុ​ក​ អាច​ជា​កន្លែង​សក្តានុពល​មួយ​សម្រាប់​សិទ្ធិ​ស្ត្រី​

នៅពេល​ដែល​នគរបាល​ចាប់ខ្លួន​សេដ្ឋី​ សុខ​ ប៊ុ​ន​ កាលពី​ដើមខែ​នេះ​ ហេតុការណ៍​នេះ​ ទំនងជា​មាន​ទំនាក់ទំនង​ជាមួយនឹងការ​ខឹងសម្បា​មួយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វ ផ្សាយ​សង្គម​ ដែល​បាន​បង្ហាញ​ពី​ខ្សែរ​អាត់​វី​ដេ​អូ​របស់​លោក​ កំពុង​តែ​វាយដំ​ទៅ​លើ​ពិធីការនី​ទូរទស្សន៍​មួយ​រូប​ នៅ ...

អ៊ុំ សូនីតា
http://www.voacambodia.com/content/on-facebook-a-potential-venue-for-women-rights/2881566.html

សកម្មជន​គណបក្សប្រឆាំង​ចោទប្រកាន់​ពី​ការ​វាយប្រហារ​និង​ការ​គំរាម​សម្លាប់​ ដោយ​អតីតមន្ត្រី​សុើប​ការ​

​កាលពី​ថ្ងៃ​អង្គារ​ សកម្មជន​ម្នាក់​មក​ពី​គណបក្សប្រឆាំង​នៃ​ប្រទេស​កម្ពុជា​ បាន​ចោទ​ប្រកាន់​អតីតមន្ត្រី​ជាន់ខ្ពស់​ម្នាក់​ ជាមួយនឹង​អង្គការ​សុើប​ការ​នៃ​ប្រទេស​នេះ​ ពី​ការ​គំរាម​សម្លាប់​ប្រឆាំង​នឹង​រូប​លោក​ ដោយ​ធ្វើ​ឱ្យ​រូប​លោក​បារម្ភ​ពី​អាយុជីវិត​លោក​ និង​ស្នើ​សុំអាជ្ញាធរ ...

បុគ្គលិកសារព័ត៌មាន RFA Khmer
http://www.rfa.org/english/news/cambodia/attack-07282015152406.html

ច្បាប់ចរាចរផ្លូវគោកនឹងត្រូវអនុវត្តក្នុងពេលឆាប់ៗនេះ

ច្បាប់ចរាចរផ្លូវគោកនឹងត្រូវអនុម័តក្នុងខែធ្នូ ព្រមទាំងអនុវត្តជាផ្លូវការក្នុងខែមករា នៃដើមឆ្នាំក្រោយដែលនឹងផ្តោតសំខាន់លើកត្តាដែលបណ្តាលឱ្យមាន​គ្រោះថ្នាក់ចរាចរចាប់ផ្តើមឡើងពីការបើកបរក្នុងល្បឿនលឿន។ ...

ឃួន ណារិម
https://www.cambodiadaily.com/news/enforcement-of-traffic-law-to-begin-with-speeding-89659/

នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​៖​ មិន​មាន​ដំណោះស្រាយ​សម្រាប់​សកម្មជន​ជាប់​ពន្ធនាគារ​ពី​បទ​ '​បះបោរ​'

​កាលពី​ថ្ងៃ​ច័ន្ទ​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ ច្រាន​ចោលការ​រិះគន់​ថ្មីៗ​នេះ​ ពាក់ព័ន្ធ​នឹង​លក្ខខណ្ឌ​នៃ​ការ​ដាក់​ពន្ធ​ធនាគារ​វែង​ពេក​ ទៅ​លើ​សកម្មជន​គណ បក្សប្រឆាំង​ ដោយ​លើក​ឡើង​ថា​ មិន​មាន​ដំណោះស្រាយ​នយោបាយ​សម្រាប់​ការ​ដោះ​លែង​ពួក​គេ​នោះ​ទេ​។ ...

បុគ្គលិកសារព័ត៌មាន Bangkok Post
http://www.bangkokpost.com/news/asia/635980/no-deal-for-jailed-insurrection-activists-cambodia-pm

ប្រធាន​ស្តី​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ សួរសុខទុក្ខ​សកម្មជន​១១​នាក់​របស់​លោក​ក្នុង​ពន្ធនាគារ​

​នៅ​ព្រឹក​នេះ​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សួរសុខទុក្ខ​សកម្មជន​ ១១​នាក់​របស់​លោក​ ដែល​ត្រូវ​បាន​សម្រេច​ឱ្យ​ជាប់​ពន្ធនាគារ​ពី​ ៧​ឆ្នាំ​ ទៅ​ដល់​ ២០​ឆ្នាំ​ ។​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/acting-president-of-cnrp-visits-his-11-activists-in-jail-8754

ជន​រង​គ្រោះ​ដោយសារ​ការ​បាញ់ប្រហារ​ ធ្វើ​ញត្តិ​ទាមទារ​ឱ្យ​មានការ​ចាប់ខ្លួន​ជន​ដៃដល់​

ជន​រង​គ្រោះ​បី​នាក់​ ដែល​រង​របួស​ដោយ​ការ​បាញ់ប្រហារ​ជា​សាធារណៈ​មួយ​ កាលពី​ដើមឆ្នាំ​២០១២​ បាន​ស្នើ​សុំ​ឱ្យ​នាយក​រដ្ឋមន្ត្រី​ធ្វើ​អន្តរាគមន៍​ និង​តាម​រក​អតីត​អភិបាល​ ដែល​ត្រូវ​ចោទប្រកាន់​ពី​បទល្មើស​។​​ ...

នៅ វណ្ណារិន
http://www.voacambodia.com/content/victims-of-shooting-petition-for-arrest-of-their-assailant/2880176.html

សហរដ្ឋ​អា​មេ​រិច​នៅ​យ៉ាង​ប្រគៀក​នឹង​ការ​ចោទប្រកាន់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​១១​នាក់​

​យោង​ទៅ​តាម​សេចក្តីថ្លែងការណ៍ ​របស់​ស្ថានទូត​សហរដ្ឋ​អា​មេ​រិច​ដែល​ត្រូវ​បាន​ទទួល​កាលពី​ម្សិលមិញ​ បានឱ្យ​ដឹង​ថា​ សហរដ្ឋ​អា​មេ​រិច​ នៅ​តាមដាន​យ៉ាង​ជិត​ស្និត​នឹង​ សំណុំរឿង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ១១​នាក់​ ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​ បទ​បះបោរ​ កើតឡើង ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/us-stays-close-to-the-conviction-of-11-cnrp-activists-8751

គណបក្សកាន់អំណាច​និយាយ​ថា​ មិន​មាន​អ្នកទោស​នយោបាយ​នៅ​ទី​នេះ​ទេ​

ខណៈ ​ពេល​ដែល​កំហឹង​នៅ​តែ​មាន​ក្នុង​ចំណោម​អ្នកគាំទ្រ​គណបក្សប្រឆាំង​ ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​សកម្មជន​​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១១​នាក់​ ពី​បទ​ “​បះបោរ​”​ គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្សកាន់អំណាច​ បាន​ព្រមាន​ថា​ ការ​ចោទ​សួរ​ពី​សាលក្រម​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ ...

មាស សុខជា
http://www.phnompenhpost.com/national/no-political-prisoners-here-says-ruling-party

ការ​ខូចចិត្ត​របស់​អ្នកទោស​ម្នាក់​

ដោយ​កំពុង​កាន់​ដៃ​ប្តី​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​កាលពី​ម្សិលមិញ​ ទិ​ត្យ​ ណា​រិ​ន​ បាន​ផ្តល់​នូវ​ដំណឹង​ក្រៀមក្រំ​មួយ​ថា​ កូនប្រុស​ច្បង​របស់​ពួក​គេ​ បាន​ស្លាប់​ហើយ​។​​ប្តី​របស់​ណា​រិ​ន​ លោក​ អ៊ុ​ក​ ពេជ្រ​សំណាង​ គឺជា​សកម្មជន ...

ឆាយ ច័ន្ទនីដា និង Alice Cuddy
http://www.phnompenhpost.com/national/prisoners-heartbreak

មេដឹកនាំ​គណបក្សប្រឆាំង​រិះគន់​សាលក្រម​ថា​ជា​ទ​ង្វើ​នៃ​ការ​គាបសង្កត់​

កាលពី ​ថ្ងៃ​ព្រហស្បតិ៍​ មេដឹកនាំ​នៃ​គណបក្សប្រឆាំង​របស់​ប្រទេស​កម្ពុជា​ បាន​រិះគន់​ការ​ចោទ​ប្រកាន់​ និង​ការ​សម្រេចសេចក្តី​របស់​តុលាការ​ដាក់​ពន្ធនាគារ​សកម្មជន​គណ​បក្ស ​ចំនួន១១​នាក់​ រហូត​ដល់​២០​ឆ្នាំ​ ដោយសារ​បាន​ចូលរួម​ក្នុង​ការ​តវ៉ា​មួយ​ដែល​បាន​ក្លាយ​ជា​ហិង្សារ​ ថា​ជា​ “ ...

បុគ្គលិកសារព័ត៌មាន RFA Khmer
http://www.rfa.org/english/news/cambodia/opposition-party-leader-decries-sentences-as-act-of-repression-07232015161915.html

ប្រទេស​​​កម្ពុជា​ ស្នើ​ឲ្យ​នគរ​បាល​អន្តរ​​​ជាតិ​​​អាំងទែប៉ូល​ជួយតាម​​ប្រមាញ់​​​​មេខ្លោង​​គ្រឿង​ញៀនដ៏ធំ

មន្ត្រី​​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា បុរស​ជនជាតិ​ខ្មែរ​​ម្នាក់​​ត្រូវ​បាន​កត់​ត្រា​ចូល​ក្នុង​បញ្ជី​​ឈ្មោះ​ ឧក្រិដ្ឋជន​​ដែល​សមត្ថកិច្ច​ចង់​​ចាប់​ខ្លួន​បំផុត​របស់​នគរ​បាល​អាំងទែប៉ូល  ហើយ​គេ​គិត​ថា ​ជន​នេះ​កំពុង​លាក់​ខ្លួន​នៅ​ក្នុង ...

គ្រិស ម៉ូល្លឺរ និង ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/26565/

តុលាការ​នៃ​ប្រទេស​កម្ពុជា​ សម្រេច​ផ្តន្ទាទោស​សកម្មជន​គណបក្សប្រឆាំង​ពី​ "​បទ​បះបោរ​"

កាលពី ​ថ្ងៃ​អង្គារ​ តុលាការ​នៃ​ប្រទេស​កម្ពុជា​ បាន​សម្រេច​ផ្តន្ទាទោស​សកម្មជន​គណបក្ស​ប្រឆាំង​១១​នាក់​ ឱ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់​២០​ឆ្នាំ​ ពី​បទ​បះបោរ​ សម្រាប់​ការ​ចូលរួម​ក្នុង​ការ​តវ៉ា​ហិង្សា​មួយ​ ដោយ​បណ្តាល​ឱ្យ​មេធាវី​ការពារ​ចុងចោទ​ និង​ក្រុម​អង្គការសិទ្ធិមនុស្ស​បដិសេធ​ការ​ដាក់ទោស ...

ម៉ម​ មុនីរតន៍
http://www.rfa.org/english/news/cambodia/court-sentences-opposition-party-activists-on-insurrection-charges-07212015164619.html

ច្បាប់ចរាចរថ្មីសម្រាប់បង្ក្រាបអ្នកបើកបរទំនើង

ការងារប្រចាំថ្ងៃរបស់ លោក វេជ្ជបណ្ឌិត​ ឆរ ណារ៉េត​ ទាក់ទងនឹងការព្យាបាលអ្នកជំងឺដែល រងគ្រោះដោយចរាចរ​អនាធិបតេយ្យនៅតាមដងវិថី​នៃព្រះរាជាណាចក្រកម្ពុជា។​ ការមិនពាក់មួកសុវត្ថិភាព​ ការមិនគោរពភ្លើងសញ្ញាចរាចរ និងការបើកបរបញ្ច្រាសទិស ជារឿងប្រក្រតីដែលកើតមានឡើង​ក្នុងចរាចរតាមដងផ្លូវជារៀងរាល់ថ្ងៃនៅក្នុងប្រទេស។ លោកវេជ្ជបណ្ឌិតបានធ្វើការនៅអង្គភាពគាំពារ​ផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យកាល់ម៉ែត តាំងពីឆ្នាំ១៩៩១មកម្ល៉េះ។​ ជាមធ្យមក្នុងថ្ងៃធម្មតា មានប្រមាណ៩០ភាគរយនៃអ្នកជម្ងឺ​របស់​លោក​ជាជនរងគ្រោះ​ពី​គ្រោះថ្នាក់​ចរាចរ។ ...

Jonathan Cox
http://www.khmertimeskh.com/news/13504/new-law-aims-to-tame-wild-drivers/

មហាសេដ្ឋី​កម្ពុ​ជាមួយ​រូប​ ត្រូវ​បាន​ឃាត់ខ្លួន​ បន្ទាប់​ពី​ត្រូវ​បាន​ចោទប្រកាន់​ពី​ការ​វាយប្រហារ​ទៅ​លើ​តារា​សម្តែង​

ពាក់ព័ន្ធ​នឹង​សំណុំរឿង​ដែល​នាំ​ឱ្យ​មានការ​មិន​ពេញចិត្ត​ទូរ​ទាំង​ប្រទេស​ អាជ្ញា ធរ​បានឱ្យ​ដឹង​ថា​ មហាសេដ្ឋី​កម្ពុជា​ខាង​អចលនទ្រព្យ​ ដែល​ការ​វាយប្រហារ​ដោយ​ហិង្សា​របស់​ខ្លួន​មាន​បង្ហាញ​នៅ​លើ​វី​ដេ​អូ​ ត្រូវ​បាន​ចាប់ខ្លួន​ហើយ​កាល ពី​ថ្ងៃ​សៅរ៍​។​​មហាសេដ្ឋី​រូប ...

បុគ្គលិកសារព័ត៌មាន VOA Khmer
http://www.voacambodia.com/content/cambodia-tycoon-arrested-after-alleged-attack-of-actress/2869273.html

តុលាការ​ស្តាប់​រឿងរ៉ាវ​របស់​ឆ្មាំ​សន្តិសុខ​

​សវនាការ​លើ​សំណុំរឿង​ របស់​សកម្មជន​គណបក្សប្រឆាំង​១១​នាក់​ ជាប់ ចោទ​ពី​បទ​ “​បះបោរ​”​ ដែល​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ដោយ​ហិង្សារ​មួយ​កាលពី​១​ឆ្នាំ​មុន​ បាន​បន្ត​ជា​ថ្មី​ទៀត​ហើយ​កាលពី​ម្សិលមិញ​ ជាមួយនឹង​ការ​ផ្តល់​សក្ខីកម្ម​ពី​ឆ្មាំ​សន្តិសុខ​៤​នាក់​ ក្នុង ...

ប៊ុត រស្មីគង្គារ
http://www.phnompenhpost.com/national/court-hears-guards-stories

ស ខេង ​បញ្ជា​ឲ្យ​​ចាប់​ឧកញ៉ា​ សុខ ប៊ុន ទោះបី​ឧកញ៉ា​រូប​នេះ​សុំទោស

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​ចេញ​បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​​ចាប់​ខ្លួន​​លោក​ឧកញ៉ា​ សុខ ប៊ុន ដែល​មាន​កេរ្តិ៍ឈ្មោះ​អាស្រូវ​ប្រើ​ហិង្សា​លើ​​អតីត​ពិធីការិនី​ទូរទស្សន៍ កញ្ញា​ សាសា យក​មក​​​ទទួល​ខុស​ត្រូវ​តាម​ច្បាប់​ឲ្យ​ខាង​តែ​បាន​បើ​ទោះបី​ជា​ឧកញ៉ា​រូប​ នេះ ...

ឆាយ ច័ន្ទនីដា
http://bit.ly/1I2pQdD

យុវជន​កម្ពុជា​ធ្វើ​យុទ្ធនាការ​ប្រយុទ្ធ​នឹង​អំពើ​ហិង្សា​ប្រឆាំង​ស្ត្រី​

យុវជនកម្ពុជា​ និង​សមាជិក​កងកម្លាំងប្រដាប់អាវុធ​ប្រមាណ​ជា​ ៤០០​នាក់​ បាន​មក​ធ្វើ​យុទ្ធ​នា​ការ​​ស្នើ​សុំ​ឱ្យ​មា​នការ​បញ្ឈប់​ហិង្សា​ប្រឆាំង​នឹង ​ស្ត្រី​ និង​នារី​ភេទ​ ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយប្រហារ​ព្រៃផ្សៃ​ដោយ​សេដ្ឋី​អចល នទ្រព្យ​ ទៅ​លើ​អតីត​ពិធីការនី ...

បុគ្គលិកសារព័ត៌មាន RFA Khmer
http://www.rfa.org/english/news/cambodia/young-cambodians-launch-campaign-to-combat-violence-against-women-07102015135041.html

៦ ​ខែ​ដើម​ឆ្នាំ​​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ ១២២៩ នាក់

មន្រ្តី​រដ្ឋាភិបាល​បាន​​ឲ្យ​​ដឹង​ថា​អត្រា​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆមាស​ទី ១ ឆ្នាំ​ ២០១៥ ​មាន​ការ​កើនឡើង​​បើ​​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ទៅ​នឹង​ឆ្នាំ​មុន​ខណៈ​ពេល​ដែល​ករណី​គ្រោះថ្នាក់​មាន​ការ​ថយ​ចុះ។ លោក​ រ៉ុន រ័ត្នវាសនា ប្រធាន​នាយកដ្ឋាន​សណ្តាប់ធ្នាប់ ...

មុំ គន្ធា
http://bit.ly/1C1b06h

ផ្ទេរ​អ្នក​ទោស​ ៨០ ​នាក់​ពី​ពន្ធនាគារ​ខេត្ត​កំពង់​ឆ្នាំង

មន្ត្រី​ពន្ធនាគារ​បាន​ឲ្យ​ដឹង​ថា​អ្នកទោស​ចំនួន​ ៨០ នាក់​ក្នុង​ចំណោម​ ៥៣១ ​នាក់​នៅក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង​នឹង​ត្រូវ​ផ្ទេរ​ទៅ​កន្លែង​ផ្សេង​នៅក្នុង​សប្តារហ៍​នេះ​ដោយសារ​តែ​ចំនួន​អ្នក​ទោស​មាន​ការ​កើនឡើង​បណ្តាល​ឲ្យ​ពន្ធនាគារ​មាន​ភាព​ចង្អៀត​ណែន​ និង​ពិបាក​ក្នុង​ការ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1IIkDUw

ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ ស្វាគមន៍​ការ​សុើ​ប​អង្កេត​ករណី​ឃាតកម្ម​លើ​ក្រុម​សហជីព​

​សេចក្តី​ប្រកាស​របស់​រដ្ឋាភិបាល​ ស្តីពី​ការ​បង្កើត​គណៈកម្មការ​សុើប​អង្កេត​ករណី​ឃាតកម្ម​លើសមា​ជិក​សហជីព​ ការងារ​ដែល​មាន​អាយុ​ប្រហែលជា​១​ទសវត្សរ៍​ ត្រូវ​បាន​ស្វាគមន៍​ផង​ និង​នៅ​បន្សល់ទុក​មន្ទិល​សង្ស័យ​ផង​។​ ​កាលពី​ថ្ងៃ​សៅរ៍​ ទីភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ​ចំនួន​ពីរ​–​អង្គការ ...

ទិន សុខាវុធ
http://www.khmertimeskh.com/news/12692/un-agencies-welcome-probe-into-slaying-of-unionists/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

3YK93
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!