មន្ត្រីពន្ធនាគារខេត្តរតនគិរីជាង ៣០ នាក់ប្ដឹងសុំឲ្យដកប្រធានពីតំណែង
មន្ត្រីពន្ធនាគារខេត្តរតនគិរីជាង ៣០ នាក់បានផ្តិតមេដៃស្នើឲ្យក្រសួងមហាផ្ទៃដកប្រធានពន្ធនាគារពីតំណែងក្រោមការចោទពីរឿងប្រព្រឹត្តអំពើពុករលួយ និងប្រើអំណាចគាបសង្កត់មន្រ្តីក្រោមឱវាទ។
មន្ត្រីពន្ធនាគារខេត្តរតនគិរីចំនួន ៣២ នាក់បានផ្តិតមេដៃដាក់ពាក្យបណ្តឹងទៅអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃដើម្បីស្នើសុំស៊ើបអង្កេត និងដកលោក ទីន សុវណ្ណនី ចេញពីតំណែងជាប្រធានពន្ធនាគារខេត្តដោយចោទថាគាត់បាននិងកំពុងយកពន្ធនាគារ និងអ្នកទោសទៅធ្វើជាអាជីវកម្មបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនតាមអំពើចិត្តយកឈ្មោះមន្ត្រីមានអំណាចទៅគាបសង្កាត់ និងគំរាមកំហែងមន្ត្រីក្រោមឱវាទ និងលួងលោមស្ត្រីអ្នកទោសម្នាក់យកទៅរួមដំណេកជាច្រើនដងផងដែរ។ …
ផាក់ ស៊ាងលី
http://bit.ly/1McaSPx