ទឹក និងអនាម័យ

ជំនួយអភិវឌ្ឍន៍សម្រាប់ ទឹក និងអនាម័យ

ធនាគារអភិវឌ្ឍន៍អាស៊ី អនុម័តហិរញ្ញប្បទានចំនួន ៩៣,៦ លានដុល្លារ ដើម្បីគាំទ្រការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅក្នុងភូមិចំនួន៤០០ ក្នុងប្រទេសកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៩៣,៦ លានដុល្លារ ដើម្បីកែលម្អ និងពង្រីកការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (WASH) ដែលធន់នឹងអាកាសធាតុ និងប្រកបដោយបរិយាប័ន្នសម្រាប់ប្រជាជន ចំនួន ៨៨,០០០ គ្រួសារ នៅក្នុងភូមិចំនួន ៤០០ និងឃុំចំនួន ៥០ នៅទូទាំង៩ខេត្តក្នុងប្រទេសកម្ពុជា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/22n3jh94

ទឹកប្រាក់ ២៥០០០ដុល្លារ ជួយលើកកម្ពស់ការប្រើប្រាស់ទឹកស្អាតនៅខេត្តកំពង់ស្ពឺ

អង្គការវ័តធឺអេតកម្ពុជា (WaterAid Cambodia) ទទួលបានការបរិច្ចាកទឹកប្រាក់ចំនួន ២៥០០០ ដុល្លារ ដែលនឹងប្រើប្រាស់ដើម្បីតភ្ជាប់បណ្តាញទឹកស្អាត សម្រាប់ឱ្យប្រជាពលរដ្ឋជាង ១៣០០០នាក់ និងសិស្សានុសិស្សចំនួន ២៥០នាក់ នៅក្នុងខេត្តកំពង់ស្ពឺ ទទួលបានការប្រើប្រាស់ទឹកស្អាតកាន់តែប្រសើរជាងមុន។​ ...

មាស ម៉ូលីកា
https://tinyurl.com/6k5d5pp

អង្គការ​ទស្សនៈ​ពិភពលោក​លើកកំពស់​ជីវភាព​កុមារ​កម្ពុជា​ ១,៥​ លាន​នាក់​នៅ​ឆ្នាំ​ ២០២៣

​ប្រជាជន​ជាង​ ៣.២​ លាន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រួម​ទាំង​កុមារ​ ១.៥​ លាន​នាក់​ ត្រូវ​បាន​ផ្តល់​សិទ្ធិ​ទទួល​បាន​ទឹក​ស្អាត​ ការ​អប់រំ​បរិ​យា​បន្ន​ ការ​កែ​លម្អ​អាហារូបត្ថម្ភ​ និង​សេវា​ថែទាំ​សុខភាព​ដែល​អាច​ចូល​ដំណើរការ​បាន​ នេះ​បើ​យោង ...

មាស ម៉ូលីកា
https://kiripost.com/stories/world-vision-improves-livelihoods-of-15-million-cambodian-children-in-2023

​អង្គការ​យូ​នី​សេ​ហ្វ​ ប្តេជ្ញា​បន្ត​លើកកម្ពស់​ស្តង់ដា​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ​នៅ​កម្ពុជា​

​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ និង​អង្គការ​យូ​នី​សេ​ហ្វ​ បាន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ ក្នុង​ការ​បន្ត​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​ការ​លើកកម្ពស់​ស្តង់ដា​នៃ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ​មូលដ្ឋាន​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​។​ ...

បូរ ពេជ្យហ្សាលីន
https://www.postkhmer.com/national/2023-10-11-1447-255183.html

​ប្រទេស​ចិន​ និង​អង្គការ​យូ​នី​សេ​ហ្វ​ បង្កើត​គម្រោង​ធន់​នឹង​អាកាសធាតុ​

​គណៈប្រតិភូ​មក​ពី​ប្រទេស​ចិន​ អង្គការ​យូ​នី​សេ​ហ្វ​កម្ពុជា​ និង​អង្គការ​យូ​នី​សេ​ហ្វ​ចិន​ បាន​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​នៅ​ប្រទេស​ ដើម្បី​វាយតម្លៃ​លទ្ធភាព​នៃ​ការ​អនុវត្ត​បច្ចេកវិទ្យា​ទឹក​ និង​អនាម័យ​ដែល​ធន់​នឹង​អាកាសធាតុ​ (WASH)​ ដែល​ជា ...

រី​ សុខ​ចាន់​
https://www.phnompenhpost.com/national/china-and-unicef-forge-climate-resilient-project

​ក្រុង​សៀមរាប​នឹង​គ្មាន​ភាព​ខ្វះខាត​ទឹក​ស្អាត​ទៀត​ទេ​!​ រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​សា្អ​ត​ថ្មី​បាន​ចាប់ផ្តើម​ដំណើរការ​

តំបន់​បេតិកភណ្ឌ​អង្គរ​ក្នុង​ខេត្តសៀមរាប​ គឺជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​ក្នុង​ពិភពលោក​ ដូច​ច្នេះ​ដើម្បី​ចាប់​យក​ភ្ញៀវ​ទេសចរ​ ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ គឺ​មាន​ភាព​ចាំបាច់​បំផុត​។​ ...

បុគ្គលិក ភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2023-08-17-0940-253627.html

ធនាគារអភិវឌ្ឍន៍អាស៊ី​ ផ្ដល់​កម្ចី​៤០​លាន​ដុល្លារ​ ជំរុញ​ផ្ដល់​សេវា​ទឹក​ស្អាត​ និង​អប់រំ​នៅ​ថ្នាក់​មូលដ្ឋាន​

​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ អនុម័ត​ប្រាក់​កម្ចី​ចំនួន​ ៤០​លាន​ដុល្លារ​ សម្រាប់​ជំរុញ​ផ្ដល់​សេវា​ទឹក​ស្អាត​ អនាម័យ​ និង​ការ​អប់រំ​ នៅ​ថ្នាក់​មូលដ្ឋាន​ តាម​រយៈ​កំណែទម្រង់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ​ និង​វិមជ្ឈការ​។​ ...

​ហង្ស​ ​ពណ្ណរាយ​
https://bit.ly/455Lyvt

សេចក្តីរាយការណ៍​ពី​កង្វះខាត​ទឹក​នៅ​រាជធានី​ភ្នំពេញ​ និង​ក្រុង​តា​ខ្មៅ​

​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ (PPWSA)​ បាន​សន្យា​ដោះស្រាយ​បញ្ហា​កង្វះ​ទឹក​ក្នុង​ក្រុង​តា​ខ្មៅ​ និង​ក្រុងភ្នំពេញ​ ចាប់ពី​ខែឧសភា​ ដោយ​មាន​លទ្ធភាព​សាងសង់​រោងចក្រ​ទឹក​ថ្មី​។​ ...

ឆន រស្មី
https://kiripost.com/stories/cambodia-water-shortages-reported-in-phnom-penh-and-takhmao

ទីលាន​ចាក់សំរាម​ ខេត្តបាត់ដំបង​ ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ​ ដើម្បី​ចូលរួម​លើកកម្ពស់​អនាម័យ​

​លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុ​ល​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ និង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ទីលាន​ចាក់សំរាម​ដ៏​ធំ​មួយ​ក្នុង​ក្រុង​បាត់ដំបង​ ក្នុង​គម្រោង​ទន្លេសាប​ដំណាក់កាល​ទី​២​ ក្រោម​កម្ចី​ធនាគារអភិវឌ្ឍន៍អាស៊ី ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3LHqViO

ការ​ដោះស្រាយ​លទ្ធភាព​ប្រើប្រាស់​ទឹក​នៅ​កម្ពុជា​

​អង្គការសហប្រជាជាតិ​កំពុង​រៀបចំ​កិច្ច​ពិភាក្សា​ជា​ក្រុម​ដែល​ផ្តោត​លើ​ការ​ពង្រឹង​ភាព​ធន់​នឹង​ការ​ខ្វះខាត​ទឹក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ចំនួន​ពីរ​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​គំរាមកំហែង​ដោយ​ផល​ប៉ះពាល់​នៃ​ការ​ទទួល​បាន​ទឹក​។​ ...

Marissa Carruthers
https://kiripost.com/stories/tackling-access-to-water-in-cambodia

មីក្រូហិរញ្ញវត្ថុ​ចូល​រូ​ម​ក្នុង​វិស័យ​ទឹក​ស្អាត​ និង​អនាម័យ​

​ភាព​ជា​ដៃគូ​រវាង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ និង​ Water.org​ មាន​គោលបំណង​បង្កើន​លទ្ធភាព​ទទួល​បាន​ទឹក​ស្អាត​ និង​អនាម័យ​ទូ​ទាំង​ប្រទេស​ ដោយ​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​វិស័យ​ហិរញ្ញវត្ថុ​។​ ...

Marissa Carruthers
https://kiripost.com/stories/cambodia-microfinance-to-tap-into-wash-sector

​ធនាគារពិភពលោក​ ព្រះរាជាណាចក្រ​កម្ពុជា​ ព​ន្លឿ​ន​សកម្មភាព​អនាម័យ​ ទឹក​ស្អាត​

​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ សហការ​ជាមួយ​ធនាគារពិភពលោក​ បាន​បង្កើត​ផែនការ​សកម្មភាព​ ដើម្បី​ព​ន្លឿ​ន​ការ​អនុវត្ត​គម្រោង​កែ​លម្អ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ​នៅ​តាម​ទីក្រុង​ និង​ខេត្ត​របស់​ប្រទេស​។​ ...

ស៊ឹម ពិសី
https://www.phnompenhpost.com/national/world-bank-kingdom-accelerate-activities-sanitation-clean-water

​រោងចក្រ​ប្រព្រឹត្តិ​កម្ម​ទឹកស្អាត​ថ្មី​នៅ​ខេត្តបាត់ដំបង ​នឹង​ឆ្លើយតប​តម្រូវការ​របស់​ពលរដ្ឋ​នៅ​តំបន់​ឆ្ងាយៗ

គម្រោង​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​ស្ថិតនៅក្នុង​ក្រោម​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ខេត្ត ( Provincial water supply and Sanitation project ) ដែល​ទទួលបាន​ហិរញ្ញប្បទាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង​សហ​ហិរញ្ញប្បទាន​ដោយ ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) ព្រមទាំង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​ស្ថិតក្នុង​ភូមិ​កំពង់​សី​មា សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់ ...

យុទ្ធ វីរៈ
https://www.postkhmer.com/national/2023-01-26-1715-246312.html

​ទឹកប្រាក់​ ២០​ លាន​ដុល្លារ​នឹង​សន្យា​ជួយ​ជលផល​ឆ្នេរសមុទ្រ​ និង​សមុទ្រ​

​កិច្ចព្រមព្រៀង​តម្លៃ​ ២០​ លាន​ដុល្លារ​ត្រូវ​បាន​ចុះហត្ថលេខា​ ដើម្បី​បង្កើន​ភាព​ធន់​នឹង​អាកាសធាតុ​នៅ​កម្ពុជា​ និង​និរន្តរភាព​នៃ​ជលផល​ឆ្នេរសមុទ្រ​ និង​សមុទ្រ​។​ ...

ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/20m-pledged-to-aid-marine-and-coastal-fisheries

អភិបាលក្រុងភ្នំពេញសុំជំនួយបារាំងសាងសង់រោងចក្រសម្អាតទឹកស្អុយថ្មី

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើប្រទេសបារាំង ជួយសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អុយមួយទៀត នៅភាគពាយព្យនៃរាជធានីភ្នំពេញ ដែលនឹងធ្វើប្រព្រឹត្តិកម្មទឹក (សម្អាតទឹកកខ្វក់ឱ្យទៅជាទឹកល្អ) មុនពេលហូរចូលទន្លេសាប។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3G4b3Sp

លោក ឃួង ស្រេង ស្នើឱ្យ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​កសាង​រោងចក្រ​ផលិត​ទឹកស្អាត​ថ្មី​មួយកន្លែង​ទៀត​នៅ​សណ្តរ​ស្ទឹង​ព្រែកត្នោត

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ស្នើឱ្យ​អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ កសាង​រោងចក្រ​ផលិត​ទឹកស្អាត​ថ្មី​មួយកន្លែង​ទៀត នៅ​សណ្តរ​ស្ទឹង​ព្រែកត្នោត​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ ដើម្បី​ចែកជូន​ទៅ​ប្រជាពលរដ្ឋ​នៅក្នុង​ខណ្ឌ​ចំនួន​ ៣ ។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-11-17-1102-226975.html

លោក​ ប្រាក់ សុខុន នឹង​ចុះហត្ថលេខា​លិខិត​ប្ដូរ​សារ និង​ឯកសារ​ពាក់ព័ន្ធ​ស្តីពី​ការផ្តល់​ឥណទាន​សម្បទាន និង​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន ជាមួយ​នឹង​លោក​ មិកាម៉ា ម៉ាសាហ៊ីរ៉ូ នៅ​ថ្ងៃទី ១១ តុលា

លោក​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នឹង​ចុះហត្ថលេខា​លិខិត​ប្ដូរ​សារ និង​ឯកសារ​ពាក់ព័ន្ធ​ស្តីពី​ការផ្តល់​ឥណទាន​សម្បទាន និង​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន​ជាមួយ​នឹង​លោក​ មិកាម៉ា ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១។ ...

មុំ គន្ធា
https://www.postkhmer.com/national/2021-10-08-1021-224760.html

​អង្គការ​មិនមែន​រដ្ឋាភិបាល​និយាយ​ថា​ទឹក​ស្អាត​បាន​ផ្គត់ផ្គង់​ដល់​ប្រជាជន​ ២​ ម៉ឺន​នាក់​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​

​អង្គការ​ទស្សនៈ​ពិភពលោក​កម្ពុជា​បាន​ចំណាយ​ប្រាក់​ជាង​ ៣​ លាន​ដុល្លារ​ក្នុង​រយៈពេល​ ១៨​ ឆ្នាំ​ដើម្បី​អប់រំ​ប្រជាជន​អំពី​ការ​ប្រើប្រាស់​ទឹក​ស្អាត​ និង​អាហារូបត្ថម្ភ​ សម្រាប់​កុមារ​នៅ​ស្រុក​ជល​គិរី​ ខេត្តកំពង់ឆ្នាំង​ ដោយ​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ក្នុង​តំបន់​ជិត​ ២​ ម៉ឺន​នាក់​។ ...

ឡាយ​ សា​មាន​
https://www.phnompenhpost.com/national/clean-water-supplied-20000-kampong-chhnang-says-ngo

ជប៉ុន​ផ្តល់​ហិរញ្ញប្បទាន​ $២២ ​លាន​ សម្រាប់​សង់​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ពោធិ៍សាត់

លោក ប្រាក់ សុខុន ​រដ្ឋមន្ត្រីក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​​អន្តរជាតិ និង​លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ដែល​មាន​ទឹកប្រាក់​ ២ ៤០៥ ​លានយ៉េន​ស្មើនឹង​ប្រមាណ​ ២២ ​លាន​ដុល្លារ សម្រាប់​អនុវត្ត​គម្រោង​ «​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ខេត្ត ...

ម៉ិច ដារ៉ា
https://bit.ly/33QYBR6

មូលនិធិ​អភិវឌ្ឍន៍​អនាម័យ​ (DIB​)ត្រូវ​បាន​សម្ពោធ​នៅ​ថ្ងៃនេះ​

មូលនិធិ​អភិវឌ្ឍន៍​អនាម័យ​ ១០​ លាន​ដុល្លារ​ដំបូងបង្អស់​លើ​ពិភពលោក​ក្នុង​គោលបំណង​នាំមក​នូវ​អនាម័យ​ប្រកបដោយ​សុវត្ថិភាព​ដល់​គ្រួសារ​ក្រីក្រ​ និង​ងាយ​រងគ្រោះ​បំផុត​នៅ​ខេត្ត​ចំនួន​ ៦ របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​នៅ​ថ្ងៃនេះ​។ ​ ...

តាំង វីដា
https://www.khmertimeskh.com/660228/sanitation-development-impact-bond-dib-launched-today/

អូស្ត្រាលី ​រំលែក​ការ​យល់ដឹង​លើ​ការ​គ្រប់គ្រង​ទឹក​ស្អាត​ដល់​កម្ពុជា

ស្ថានទូត​អូស្ត្រាលីបាន​បើក​សម្ពោធ​គម្រោង​កែលម្អ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​កម្ពុជា-អូស្ត្រាលី (WUIP) ដែល​នឹង​ជួយ​ចែករំលែក​ចំណេះដឹង​ដល់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​នៅ​កម្ពុជា​ដើម្បី​ផ្តល់​សេវា​ទឹកស្អាត​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ឲ្យ​រឹតតែ​ប្រសើរ​ជាង​មុន ខណៈ​សេវា​នេះ មាន​ភាពខុស​គ្នា​ខ្លាំង​រវាង​ប្រទេស​ទាំង ២។​ ...

រី សុចាន់
https://bit.ly/2XVZMB2

ក្រសួង​សាធារណការ​ចុះហត្ថលេខា​លើ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ដែល​មាន​ចំនួន​ទឹកប្រាក់​ប្រមាណ​ជាង​ ៦៣​ លាន​ដុល្លារ

​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​កាលពី​ម្សិលមិញ​ បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ក្រុង​តា​ខ្មៅ​ ជាមួយ​ក្រុមហ៊ុន​ Dohwa​ Engineering​ របស់​ប្រទេស​កូរ៉េ​។​ ​ ...

សែន ដាវីត
https://www.khmertimeskh.com/50563331/ministry-inks-63-million-water-treatment-project/

​ចិន​សន្យា​ផ្តល់​ប្រាក់​ ១​ លាន​ដុល្លារ​សម្រាប់​បរិស្ថាន​

រដ្ឋាភិបាល​ចិន​បាន​សន្យា​ជួយ​ក្រសួងបរិស្ថាន​ក្នុង​ការ​កែ​លម្អ​ការ​គ្រប់គ្រង​គុណភាព​ទឹក​ ការ​ផ្គត់ផ្គង់​ឧបករណ៍​ និង​ទឹកប្រាក់​ប្រហែល​ ១​ លាន​ដុល្លារ​។​ សេចក្តី​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​នៅ​ឯ​កិច្ចប្រជុំ​កាលពី​ម្សិលមិញ​រវាង​លោក​ អ៊ា​ង​ សុ​ផល្លែ​ត​ អនុរដ្ឋលេខាធិការ​ និង​លោក ...

ឃី សុវុទ្ធី
http://www.khmertimeskh.com/50100775/china-pledges-1-million-environment/

ក្រុមហ៊ុន​ចិន​នឹង​បង្កើត​រោងចក្រ​ផលិត​ទឹក​ដ៏​ធំ​

​ក្រុមហ៊ុន​ Shanghai​ Mechanical​ Power​ Engineering​ និង​ Shanghai Micro​ Purification​ Technology​ កំពុង​សម្លឹង​ស្វែងរក​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ដើម្បី​សាងសង់​រោងចក្រ​ឧស្សាហកម្ម​ទឹក​ស្អាត​នៅ​ខេត្ត​កែប​ នេះ​បើ​យោង​តាម​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​។​ ​ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/39525/chinese-companies-to-set-up-mega-water-plant/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

HzE4N
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!