កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំងកូវីដ-១៩ AstraZeneca ចំនួន ៥២៣,០០០ ដូស ពី​ប្រទេស​ហុងគ្រី

រដ្ឋមន្ត្រីការបរទេសប្រទេសហុងគ្រី លោក Peter Szijjarto បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសហុងគ្រីកំពុងបញ្ជូនវ៉ាក់សាំងAstraZeneca ចំនួន ៥២៣,០០០ ដូស មកកាន់ប្រទេសកម្ពុជា ជាកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីជួយដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3KRMkSL

ស្ថានទូត​កម្ពុជា​ជូនដំណឹង​ពី​ម៉ាឡេស៊ី​បើក​ប្រទេស​ឡើងវិញ

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃទី​ ៩ ខែមីនា ឆ្នាំ​ ២០២២ បានចេញ​សេចក្តី​ជូនដំណឹង​ទៅដល់​សាធារណជន ប្រជាពលរដ្ឋ សិស្ស និស្សិត ពលករ ពលការិនី ដែល​កំពុងស្នាក់នៅ សិក្សា និង​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី ឱ្យ​ដឹងថា​ប្រទេស​នេះ​បាន​បើក​ប្រទេស​ឡើងវិញ​ហើយ​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2022-03-10-0935-233076.html

លោកនាយក​រដ្ឋមន្ត្រី​សម្រេច​ផ្តល់​រថយន្ត​ដឹក​វ៉ាក់សាំង​ ១០ ​គ្រឿង​ឱ្យដល់​ប្រទេស​ឡាវ

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានសម្រេច​ផ្តល់នូវ​រថយន្ត​សម្រាប់​ដឹក​វ៉ាក់សាំង​ចំនួន​ ១០ ​គ្រឿង ជូន​រដ្ឋាភិបាល​ និង​ប្រជាជន​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដែល​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សុខាភិបាល​នឹងធ្វើ​ពិធី​ប្រគល់​ទទួល​នា​ព្រឹក​ថ្ងៃទី​ ១២ ខែមីនា នៅ​ច្រកព្រំដែន​អន្តរជាតិ​ត្រពាំង ក្រៀល ស្ថិតនៅក្នុង​ខេត្ត​ស្ទឹងត្រែង​ជាប់​ព្រំដែន​ខេត្ត​ចំប៉ាសាក់​នៃ​ប្រទេស​ឡាវ​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2022-03-10-0920-233069.html

ការ​បើក​ច្រក​អន្តរជាតិ​ឡើងវិញ​របស់​ម៉ាឡេស៊ី​នៅ​ថ្ងៃ​ទី​១ ខែ​មេសា បានទំលាយច្រកធ្វើដំណើរវ៉ាក់សាំង ជាមួយ​កម្ពុជា ដែល​គ្រោង​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី១៥ ខែ​មីនា

ប្រទេសម៉ាឡេស៊ីបានប្រកាសកាលពីថ្ងៃអង្គារថា ទីបំផុតខ្លួនបានត្រៀមខ្លួនរួចរាល់ហើយក្នុងការបើកច្រកអន្តរជាតិរបស់ខ្លួនឡើងវិញទាំងស្រុងនៅថ្ងៃទី១ ខែមេសា បន្ទាប់ពីបានបិទអស់រយៈពេលប្រហែល ២ ឆ្នាំដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3J2mQkR

លោកនាយក​រដ្ឋមន្រ្ដី​ឯកភាព​ផ្ដល់​ឱសថ​ព្យាបាល​កូវីដ១៩ Molnupiravir ដល់​មន្ត្រីសុខាភិបាល​ជួរ​មុខ​ដែល​បាន​ឆ្លង​វីរុស​កូវីដ១៩

លោក​នាយក​រដ្ឋ​មន្រ្ដី ហ៊ុន សែន បាន​ឯកភាព​ឱ្យ​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ និង​ប្រធាន​មន្ទីរពេទ្យ​ជាតិ និង​ប្រធានមណ្ឌល​ព្យាបាល​ជំងឺ​កូវីដ១៩ ថ្នាក់​រាជធានី-ខេត្ត ផ្តល់​ឱសថ Molnupiravir 200mg ជូន​ដល់​មន្ត្រី​សុខាភិបាល និង​មន្ត្រី​ប្រយុទ្ធ​នឹង​ជំងឺកូវីដ១៩ ជួរ​មុខ​ដែល​បាន​ឆ្លង​វីរុស​កូវីដ១៩ និង​បាន​បញ្ជាក់​ដោយ​តេស្ត PCR ហើយ​ធ្វើ​ការ​ព្យាបាល​នៅ​ផ្ទះ។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-05-1648-232868.html

ផ្ទះ ៨០ ​ខ្នង និង​ដំបូល​សាលា ​១ ​បាន​រង​ការខូច​ខាត​ ដោយ​សារ​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​នៅ​ឧត្ដ​រមាន​ជ័យ​

ក្រុមការងារ​គណៈ​កម្មកា​រ​គ្រប់គ្រង​គ្រោះ​មហន្ត​រាយ​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃអា​ទិត្យ​ថា​មានពល​រដ្ឋ​ម្នាក់បាន​រងរបួស​ និងផ្ទះពលរដ្ឋ​ចំនួន​៨០​ខ្នង​រងការខូ​ចខាត​ព្រមទាំងមា​នខូចដំ​បូល​អគារ​សាលា​​រៀន​ចំនួ​ន១​ផងដែរ ដោយសារភ្លៀង​លាយ​ឡំ​ខ្យល់​កន្ត្រាក់ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2022-03-06-1725-232872.html

Thai Smile និង VietJet Air នឹង​បើក​ការហោះហើរ​មក​កម្ពុជា​ក្នុង​ខែ​នេះ

ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​ ២ ​របស់​ថៃ ដែលមាន​តម្លៃ​សមរម្យ​នឹង​ចាប់​បើក​ការហោះហើរ​មក​កម្ពុជា នៅក្នុង​ខែមីនា​នេះ​។ នេះ​បើតាម​ក្រសួងទេសចរណ៍ និង​សមាគម​ទេសចរណ៍​កម្ពុជា​។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-03-03-1016-232690.html

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស ខេង អំពាវនាវ ASEANPOL រួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងកូវីដ-១៩

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស ខេង ដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានអំពាវនាវដល់ASEANPOL ឱ្យរួមគ្នាបង្រ្កាបរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3IxKAgx

លោកនាយក​រដ្ឋមន្ត្រី​ ជំរុញ​ឱ្យ​ប្រកាន់ខ្ជាប់​ការរស់នៅ​តាម​គន្លង​ថ្មី

ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​គ្រប់រូប​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការរស់នៅ​តាម​គន្លង​ប្រក្រតីភាព​ថ្មី ពិសេស​ទម្លាប់​នៃ​ការ​រស់នៅ​ជាមួយ «​ភាព​ស្អាត និង​អនាម័យ​» រួមជាមួយ​ការអនុវត្ត​តាម​វិធាន​សុខាភិបាល និង​វិធាន​នានា​របស់​រាជរដ្ឋាភិបាល​ ដើម្បី​ចូលរួម​ទប់ស្កាត់​ការចម្លង​ជំងឺ​កូវីដ​ ១៩​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2022-03-01-0907-232502.html

​ករណី​អូ​មី​ក្រុង​របស់​កម្ពុជា​ កើន​លើស​ ៩,០០០​ ខណៈ​ព្រះរាជាណាចក្រ​កម្ពុជា​កត់ត្រា​ការ​ស្លាប់​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​ចាប់តាំងពី​ខែវិច្ឆិកា​ ឆ្នាំ​ ២០២១

​ក្នុង​ពេល​ដែល​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ នៅ​ជាប់​ច​ត្តា​ឡី​ស័ក​ កម្ពុជា​នៅ​ថ្ងៃនេះ​បាន​កត់ត្រា​លេខ​បី​ខ្ទង់​ថ្មី​នៃ​ករណី​អូ​មី​ក្រុង​ ខណៈ​ចំនួន​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​នៅ​តែ​មាន​កម្រិត​ខ្ពស់​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501032277/cambodia-omicron-cases-pass-9000-as-kingdom-records-highest-daily-deaths-since-november-2021/

កំណើន​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ នៅ​ទូទាំងប្រទេស​បាន​កើនឡើង​ជាង​ ៩០% ​ធៀប​នឹង​ពលរដ្ឋ​ចំនួន ១៦ ​លាន​នាក់

ក្រសួង​សុខាភិបាល​បានប្រកាស​ឱ្យដឹងថា កំណើន​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ​-១៩ ក្នុងប្រទេស​កម្ពុជា​បាន​កើនឡើង​រហូតដល់​ជាង​ ៩០% ហើយ​នៃ​តួលេខ​សរុប​ធៀប​នឹង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ខណៈដែល​យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូវីដ​ ១៩ សម្រាប់​ក្រុម​កុមារ​អាយុ​ពី​ ៣ ​ឆ្នាំ​ដល់​ក្រោម​ ៥ ​ឆ្នាំ​បានចាប់ផ្តើម​នៅ​ថ្ងៃទី​ ២៣ កុម្ភៈ ឆ្នាំ ...

មុំ គន្ធា
https://www.postkhmer.com/national/2022-02-24-0912-232269.html

កម្ពុជា​គ្រោង​បង្កើត​សួន​ទេសចរណ៍​តេជោ Westerdam នៅ​ខេត្ត​ព្រះសីហនុ

រដ្ឋាភិបាល​តាមរយៈ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​នៃ​ក្រសួង​ទេសចរណ៍​គ្រោង​បង្កើត​សួន​ទេសចរណ៍​តេជោ Westerdam នៅក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ក្រៅពី​តំបន់ឆ្នេរ និង​កោះ និង​ជាពិសេស​ដើម្បី​រំឭក​ដល់ពេល​កម្ពុជា​ដែល​បាន​អនុញ្ញាតឱ្យ​នាវា​ទេសចរណ៍​របស់​អាមេរិក Westerdam ដែល​ផ្ទុក​មនុស្ស​សរុប​ជាង​ ២ ០០០ ​នាក់​ឱ្យចូល​ចត​កាលពីដើមឆ្នាំ​ ២០២០ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-02-23-1123-232221.html

ក្រុមហ៊ុន Compare the Market: តម្លៃ​អគ្គិសនី​កម្ពុជា​មិន​ប្រែប្រួល​ពី​ឆ្នាំ​ ២០១៩-២០២០

កម្ពុជា គឺជា​ប្រទេស​ ១ ក្នុងចំណោម​ប្រទេស​ចំនួន​ ៩ ដែល​តម្លៃ​អគ្គិសនី​មិន​ប្រែប្រួល​ចាប់ពី​ឆ្នាំ​ ២០១៩​ ដល់​ឆ្នាំ ២០២០ បើ​ទោះ​មានការ​រំខាន​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩​។ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-02-23-1124-232222.html

បន្ត​បើក​៖​ នាយក​រដ្ឋមន្ត្រី​នឹង​មិន​ណែនាំ​ការ​បិទ​ខ្ទប់​ឡើង​វិញ​លើ​រលក​អូ​មី​ក្រុង​ទេ​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ម្សិលមិញ​បាន​រំសាយ​ការ​ភ័យ​ខ្លាច​ដែល​កំពុង​រាលដាល​យ៉ាង​ទូលំទូលាយ​ថា​អាច​នឹង​មានការ​បិទ​ខ្ទប់​ប្រទេស​ចំពោះ​ការ​កើនឡើង​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ដ៏​ច្រើន​ដោយសារ​អូ​មី​ក្រុង​។​ ​ ...

យីម ស្រីលីន
https://www.khmertimeskh.com/501029906/staying-open-pm-wont-reintroduce-lockdown-over-omicron-wave/

ចំណូល​ពី​ទេសចរ​អន្តរជាតិ​នៅក្នុង​ឆ្នាំ​ ២០២១ មាន​ត្រឹម ១៨៤ លាន​ដុល្លារ

កម្ពុជា​រក​ចំណូល​ពី​ភ្ញៀវទេសចរ​អន្តរជាតិ​បាន​ត្រឹម​ ១៨៤​ លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​ ២០២១ ធ្លាក់ចុះ ៨២​ ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០២០ ខណៈ​ការធ្លាក់ចុះ​ដ៏គំហុក​នេះ​គឺ​បណ្តាលមកពី​ឥទ្ធិពល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ នៅ​គ្រប់​ប្រទេស​លើ​ពិភពលោក​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-02-22-1153-232125.html

រដ្ឋ​បាល​រាជធានី​ឱ្យអតីត​បុគ្គលិក​ក្រុម​ហ៊ុន​ណា​ហ្គាវើល​ដ៍បញ្ឈប់​ការ​ប្រមូល​ផ្ដុំ​ ដើម្បី​អនុវត្ត​វិធាន​ការ​សុខា​ភិបា​ល

រដ្ឋបាល​រាជ​ធានី​ភ្នំពេញបាន​អំពាវ​នាវ​ឲ្យ​អតីត​បុគ្គល​ក្រុមហ៊ុន​​ណាហ្គា​វើ​លដ៍​បញ្ឈប់​ការ​ប្រមូល​ផ្ដុំ​តវ៉ា​ ដើម្បី​អនុវត្ត​វិធាន​ការ​សុខាភិ​បាល​ពិសេស​ការឆ្លង​រីក​រាល​ដាល​ជំងឺ​កូ​វីដ ១៩​ ខណៈ​ការ​ប្រមូលផ្តុំ​សា​ថ្មី​របស់​ពួកគេ​រយៈ​ពេល ២ ថ្ងៃ​ជាប់​គ្នា ត្រូវ​បាន ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-02-22-1645-232181.html

ការចាក់វ៉ាក់សាំងកូវីដ-១៩ លើកុមារអាយុពី ៣ ទៅ ៥ ឆ្នាំនឹងចាប់ផ្តើមនៅថ្ងៃស្អែក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា យុទ្ធនាការចាក់វ៉ាក់សាំងកុមារអាយុពី ៣ ទៅ ៥ឆ្នាំ ប្រឆាំងជំងឺកូវីដ១៩ នឹងចាប់ផ្តើមនៅថ្ងៃស្អែក។ ​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501029708/c-19-vaccination-of-3-to-5-year-old-children-to-begin-tomorrow/

ករណីអូមីក្រុងរបស់កម្ពុជា កើនលើសចំនួនសរុប ៧,០០០ ខណៈអ្នកស្លាប់កាន់តែច្រើន

ថ្ងៃនេះកម្ពុជាបានរកឃើញករណីកូវីដ-១៩ អូមីក្រុងថ្មី ដែលចំនួននេះគឺជាការកត់ត្រា ១៨ ថ្ងៃជាប់ៗគ្នានៃលេខបីខ្ទង់ហើយនៅតែមានការស្លាប់ដោយសារជំងឺកូវីដ បន្ថែមដល់ការបារម្ភនៃការរីករាលដាល ខណៈដែលព្រះរាជាណាចក្របានកត់ត្រាចំនួនសរុបប្រចាំថ្ងៃរបស់អូមីក្រុងខ្ពស់បំផុតទី ២ មិនធ្លាប់មាន។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501029737/cambodia-omicron-cases-surge-past-7000-total-as-more-deaths-recorded/

​នាយករដ្ឋមន្ត្រី​៖ មិនចាំបាច់​បិទ​ប្រទេស​ដោយសារ​អូ​មី​ក្រុង​ទេ​

​ឆ្លើយតប​នឹង​ពាក្យ​ច​ចាម​អារាម​មួយចំនួន ដែល​លើកឡើងថា រាជរដ្ឋាភិបាល​គ្រោង​បិទ​រាជធានី​ភ្នំពេញ ឬ​បិទ​ប្រទេស បន្ទាប់ពី​មាន​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ បំប្លែង​ថ្មី អូ​មី​ក្រុង​, នៅ​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ លោក ហ៊ុន សែន បានប្រកាសថា មិនមាន​ភាពចាំបាច់​ណា​ដែល​ត្រូវ​បិទ​រាជធានី​ភ្នំពេញ ឬ​បិទ​ប្រទេស​ដូច​កាល​ឆ្នាំ​២០២១​នោះឡើយ ដោយសារ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/34TAp7A

ពាណិជ្ជកម្ម​កម្ពុជា​-​ម៉ាឡេស៊ី ឆ្នាំ​ ២០២១ មាន​ទឹកប្រាក់​ជាង $៥០០ ​លាន

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-​ម៉ាឡេស៊ី នៅក្នុង​ឆ្នាំ​ ២០២១ មាន​ទឹកប្រាក់​ជាង ៥០០ ​លាន​ដុល្លារ កើនឡើង ១៣,១៤ ​ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-02-21-1407-232045.html

រដ្ឋាភិបាល​ចំណាយ​ថវិកា​សន្សំ​អស់​ជាង $២ ​ពាន់​លាន​ ដើម្បី​គ្រប់គ្រង​ផលប៉ះពាល់​លើ​វិស័យ​សំខាន់ៗ ចាប់ពី​ឆ្នាំ​ ២០២០-២០២២

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាយ​ថវិកា​សន្សំ​របស់​រដ្ឋ​អស់​ជាង ២១២៧ ​លាន​ដុល្លារ​ចាប់ពី​ឆ្នាំ ​២០២០ ដល់​ឆ្នាំ​ ២០២២ ដើម្បី​គ្រប់គ្រង​ផលប៉ះពាល់​លើ​វិស័យ​សំខាន់ៗ​ក្នុងអំឡុងពេល និង​ក្រោយ​វិបត្តិ​កូវីដ​ ១៩​។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-02-21-1135-232049.html

ក្រសួង​សុខាភិបាល​ និង​ស្ថាប័ន​ធ្វើការ​ផ្នែក​ប្រឆាំង​កូវីដ ប្រាប់​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​ពី​ការឆ្លង​កូវីដ

ក្រសួង​សុខាភិបាល​រួម​នឹង​អនុគណៈកម្មការ​ឆ្លើយតប​បន្ទាន់ និង​ស្រាវជ្រាវ​រក​បុគ្គល​ផ្ទុកមេរោគ​កូវីដ​ ១៩ បាន​ទទូច​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​ពី​ការឆ្លង​មេរោគ​កូវីដ​ ១៩ ហើយ​ត្រូវ​ធ្វើតេស្ត រហ័ស​រក​អង់​ទីហ្ស៊ែន​កូវីដ​ ១៩ ប្រសិនបើ​សង្ស័យ​ឆ្លង​ជំងឺ​នេះ​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2022-02-22-1043-232113.html

កម្ពុជា​ព្រមាន​ពី​តួលេខ ​៤​ខ្ទង់ នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ប្រចាំថ្ងៃ​

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា បាន​ព្រមាន​អំពី​តួលេខ​៤​ខ្ទង់ នៃ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ប្រចាំថ្ងៃ ដោយ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ប្រកាន់ខ្ជាប់​នូវ​វិធាន​សុខាភិបាល​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/36mlmn3

​បាតុករ​អតីត​បុគ្គលិក​ណាហ្គា​វើ​ល​ដ៏​ ២៤​នាក់​ទៀត​ឆ្លង​កូ​វីដ​-១៩

​ក្នុង​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៩-២០ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ លទ្ធផល​វត្ថុ​សំណាក​របស់​ក្រុម​បាត​ករ ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ចំនួន ​២៤​នាក់​បន្ថែម​ទៀតហើយ ត្រូវបាន​រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ខណៈ​អ្នក​ដែល​ពាក់ព័ន្ធ​មួយចំនួន​មិនទាន់​មក​យក​សំណាក​អស់​នៅឡើយ​ទេ​។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3I8NuYL

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

bw4FB
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!