គ្រោះមហន្តរាយ

ជំងឺរាតត្បាត

នាយករដ្ឋមន្ត្រី​បារម្ភ​ពី​ការវិវឌ្ឍ​នៃ​មេរោគ​បំប្លែង​ថ្មី ដែល​វា​នឹង​ក្លាយ​ទៅជា​អ្វី​ទៀត ក្រៅពី​អូមីក្រុង

ប្រមុខ​រាជរដ្ឋាភិបាល លោក​ ហ៊ុន សែន សម្តែង​ក្តីកង្វល់​ពី​ការវិវឌ្ឍ​នៃ​មេរោគ​បំប្លែង​ថ្មី ក្រៅពី​ប្រភេទ​អូមីក្រុង ថា​តើ​វា​នឹង​មានការ​បំប្លែង ឬ​ប្រែ​ក្លាយទៅជា​អ្វី​ទៀត ដែល​វា​នៅតែ​ជា​បញ្ហា ដោយ​លោក​បាន​ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បន្ត​ធ្វើការ​តាមដាន​ជាប់លាប់​នូវ​ការ​ប្រែប្រួល​ទាំងឡាយ​នៃ​ជំងឺ​នេះ​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2022-03-29-0925-234034.html

KOICA បង្ហាញ​ពី​ផែនការ និង​គម្រោង​ថ្មី​ជាច្រើន ដើម្បី​គាំទ្រ​ការអភិវឌ្ឍ​កម្ពុជា​ពី​ឆ្នាំ​ ២០២២-២០២៤

លោកស្រី អ៊ីម ចុងហ៊ី អនុប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​ហៅ​កាត់​ KOICA បានបង្ហាញ​ពី​ផែនការ និង​គម្រោង​ថ្មី​ជាច្រើន​ដើម្បី​គាំទ្រ​សម្រាប់​ការអភិវឌ្ឍ​កម្ពុជា​ចាប់ពី​ឆ្នាំ​ ២០២២ ដល់​ឆ្នាំ​ ២០២៤ ដើម្បី​ជួយ​ឱ្យ​សម្រេច​ឱ្យបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​កម្ពុជា​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-03-29-0946-234041.html

ការមកដល់ថ្មីនៃវ៉ាក់សាំងកូវីដ-១៩ បរិច្ចាគដោយប្រទេសចិនជួយដល់ការចាក់វ៉ាក់សាំងនៅកម្ពុជា

យន្តហោះមួយគ្រឿងដែលផ្ទុកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ Sinovac ឧបត្ថម្ភដោយប្រទេសចិនបានមកដល់រាជធានីនៃប្រទេសកម្ពុជាហើយនៅថ្ងៃអង្គារនេះ ចំពេលកម្ពុជាកំពុងចាក់វ៉ាក់សាំងដូសជំរុញការពារជំងឺកូវីដ-១៩។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3uBbZIJ

ប្រទេសចិននៅតែជាអ្នកផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ឈានមុខគេដល់ប្រទេសកម្ពុជា

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ប្រទេសចិន គឺជាអ្នកផ្គត់ផ្គង់វ៉ាក់សាំងឈានមុខគេ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ដល់ប្រទេសកម្ពុជា ខណៈពេលទទួលវ៉ាក់សាំង Sinovac ជាង ១.៥លានដូស ដែលផ្តល់ដោយប្រទេសចិន រួមជាមួយនឹងសម្ភារៈវេជ្ជសាស្រ្តសម្រាប់ការងារចាក់វ៉ាក់សាំង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីម្សិលមិញ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3tNhTHy

កម្ពុជា ចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

កាលពីថ្ងៃទី២៩ ខែមីនា ម្សិលមិញនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា កម្ពុជាបានដាក់ឱ្យដំណើរការឡើងវិញនូវការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ សម្រាប់ពលករដែលត្រឡប់មកពីប្រទេសថៃ ដែលជាវិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគ SARS-CoV-2 ប្រភេទថ្មី ខណៈដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខិតជិតមកដល់។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3tPI9kD

​ផ្សព្វផ្សាយ​ពី​វិធានការ​សុវត្ថិភាព​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​

​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ដាស់តឿន​សាធារណជន​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ និង​ការពារ​សុវត្ថិភាព​របស់​ពួក​គេ​នៅ​ពេល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​នៅ​ខែ​ក្រោយ​។​ ...

ទិត្យ គង្សនូវ
https://www.khmertimeskh.com/501048795/public-advised-on-safety-measures-for-khmer-new-year/

កម្ពុជា​ប្តេជ្ញា​លើកកម្ពស់​វិស័យ​សុខាភិបាល​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​លើកកម្ពស់​វិស័យ​សុខាភិបាល​បន្ថែម​ទៀត​ ចំ​ពេល​មានការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501048689/cambodia-committed-to-upgrade-health-sector/

អ្នកជំនាញថា ការធ្លាក់ចុះករណីជំងឺរបេងបណ្តាលមកពីវិបត្តិកូវីដ-១៩

តួលេខ​របស់​មជ្ឈមណ្ឌលជាតិ​កំចាត់រោគរបេង និងហង់សិន បានឲ្យ​ដឹង​ថា ​អ្នក​ទទួល​ការ​ព្យាបាល​ជំងឺ​របេង​ក្នុង​ឆ្នាំ​២០២១ បាន​ថយ​ចុះ​ចំនួន​ ២៦​ភាគរយ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​កន្លង​ទៅ និង​ថា​ការ​ថយ​ចុះ​នេះ​មក​ពី​បញ្ហា​វិបត្តិ​កូវីដ-១៩​។​ ...

ឃី សុវុឌ្ឍី
https://khmer.cambojanews.com/experts-put-drop-in-recorded-tb-cases-down-to-pandemic/

ក្រសួង​សុខាភិបាល​បាន​បញ្ជូន​វ៉ាក់សាំង​កូវីដ​ ១៩​ ទៅដល់​មន្ទីរ​សុខាភិបាល​ទាំង​ ២៥ ​រាជធានី​-​ខេត្ត​ចាក់​ដូស​ជំរុញ

ក្រសួង​សុខាភិបាល​ និង​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​បាន​បញ្ជូន​វ៉ាក់​កូវីដ​ ១៩ រួចរាល់ ទៅដល់​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ទាំង​ ២៥ សម្រាប់​ចាក់​ដូស​ជំរុញ​ជូន​ដល់​ប្រជាពលរដ្ឋ ក្នុង​ចំណោម​អត្រា​នៃ​អ្នក​បាន​ចាក់​វ៉ាក់សាំង​នៅ​ទូទាំង​ប្រទេស​បាន​ចំនួន​ ៩២,៥៥% ធៀប​នឹង​ចំនួន ...

មុំ គន្ធា
https://www.postkhmer.com/national/2022-03-28-0949-233949.html

លោក ប្រាក់ សុខុន កោតសរសើរ​ចិន​ដែល​ឈានមុខ​ផ្តល់​វ៉ាក់សាំង​កូវីដ​ ១៩ រាប់លាន​ដូស​ដល់​ប្រទេស​មេគង្គ​បាន​ទាន់ពេល

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស កោតសរសើរ​ចិន​ដែល​ឈានមុខ​ក្នុង​ការផ្តល់​ឱសថ ការផ្គត់ផ្គង់​សម្ភារ​វេជ្ជសាស្ត្រ និង​វ៉ាក់សាំង​កូវីដ​ ១៩ ​រាប់លាន​ដូស​មកកាន់​បណ្តា​ប្រទេស​មេគង្គ​បាន​ទាន់ពេលវេលា​ក្នុង​អំឡុងពេល​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ និង​វិបត្តិ​សុខាភិបាល​សកល​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-03-26-1102-233910.html

ក្រសួងសុខាភិបាលបើកយុទ្ធនាការជាតិជំរុញការយល់ដឹងអំពីមេរោគកូវីដបំប្លែងថ្មីអូមីក្រុងដើម្បីបញ្ឈប់ការរីករាលដាល

ក្រសួងសុខាភិបាលកាលពីម្សិលមិញបានចាប់ផ្តើមយុទ្ធនាការថ្នាក់ជាតិនៃមេរោគកូវីដ-១៩ ក្រោមប្រធានបទ “អូមីក្រុង រីករាលដាលលឿនជាងវ៉ារ្យ៉ង់មុន និងបង្កឱ្យមានហានិភ័យខ្ពស់ដល់អ្នក និងគ្រួសាររបស់អ្នក” រួមជាមួយអង្គការសុខភាពពិភពលោក (WHO) និងមូលនិធិអង្គការសហប្រជាជាតិកុមារកម្ពុជា (UNICEF) ។​ ...

យីម ស្រីលីន
https://www.khmertimeskh.com/501045908/moh-launches-national-omicron-awareness-drive-to-stop-virus-spread/

ចិនសន្យាផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន២០លានដូសដល់កម្ពុជា

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រកាសថា ប្រទេសចិននឹងផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន២០លានដូសបន្ថែមទៀតដល់កម្ពុជា នេះបើយោងតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3ikEcxN

កម្ពុជាទទួលបានវ៉ាក់សាំង Pfizer ជិត ១៤០,០០០ ដូស ក្រោមមូលនិធិឆ្លើយតបជំងឺកូវីដ-១៩ អាស៊ាន

កម្ពុជាទទួលបានវ៉ាក់សាំង Pfizer ចំនួន ១៣៩,២០០ ដូស ក្រោមមូលនិធិឆ្លើយតបនឹងជំងឺកូវីដ-១៩ អាស៊ាន។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3KXplpd

កម្ពុជា និងធនាគារពិភពលោកពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំក្នុងបរិបទជំងឺកូវីដ-១៩

ព្រះរាជាណាចក្រកម្ពុជា និងធនាគារពិភពលោកបានពិភាក្សាគ្នាអំពីស្ថានភាពអប់រំ និងកិច្ចសហប្រតិបត្តិការក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3ImSdFE

កម្ពុជាលុបចោលតម្រូវការសម្រាប់ការធ្វើតេស្ត PCR ដែលទទួលបានក្នុងរយៈពេល៧២ ម៉ោងមុនពេលមកដល់ និងការធ្វើតេស្តរហ័សនៅពេលមកដល់

ប្រទេសកម្ពុជាបានលុបចោលតម្រូវការសម្រាប់ការធ្វើតេស្ត PCR អវិជ្ជមានដែលទទួលបានក្នុងរយៈពេល៧២ម៉ោងមុនពេលមកដល់កម្ពុជា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3tiTwBp

កម្ពុជា​-​សិង្ហ​បុរី​ ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​បន្ថែម​ទៀត​

ប្រទេស​ទាំង​ពីរ​កំពុង​ផ្លាស់​ប្តូរ​ទស្សនៈ​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្តារ​ឡើង​វិញ​ក្រោយ​វិបត្តិ​កូ​វី​ដ​-១៩​ និង​វឌ្ឍនភាព​នៃ​ការ​ឆ្លើយ​តប​របស់​អាស៊ាន​ចំពោះ​វិបត្តិ​កូ​វី​ដ​-១៩ ...

សុខ សិទ្ធីកា
https://www.khmertimeskh.com/501042016/cambodia-singapore-to-further-boost-bilateral-trade/

ចិនបញ្ជូនអ្នកជំនាញឱសថបុរាណចិន មកកម្ពុជា ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ក្រុមអ្នកជំនាញផ្នែកឱសថបុរាណចិន (Traditional Chinese Medicine) ចំនួន១០នាក់ បានចេញដំណើរមកដល់ប្រទេសកម្ពុជាហើយ នៅថ្ងៃអង្គារនេះ ដើម្បីជួយប្រទេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3ia4qmn

ក្រសួងកសិកម្ម​ចែក​អង្ករ​បម្រុង​ ៣ ​ពាន់​តោន ​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​កូវីដ

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ចែក​ស្បៀង​បម្រុង​ជា​អង្ករ​សង្គ្រោះបន្ទាន់ សរុប​ចំនួន ៣ ពាន់​តោន​ជួយ​ដល់​ប្រជាពលរដ្ឋ ជាង​ ៧​ ពាន់​គ្រួសារ នៅតាម​ខេត្ត​មួយចំនួន ដែល​បាន​រងគ្រោះ​ដោយសារ​វិបត្តិ​កូវីដ​ ១៩​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-03-15-1025-233337.html

គ្រូពេទ្យ​ប្រមូល​សំណាក​ពី​តំបន់​កុមារ​ឆ្លង​ជំងឺ​គ្រុនផ្តាសាយ​បក្សី​ទៅធ្វើ​ពិសោធន៍

ក្រុមគ្រូពេទ្យ​ជំនាញ​នៃ​ក្រសួង​សុខាភិបាល​បាន​ប្រមូល​សំណាក​ចេញពី​តំបន់​ដែល​កុមារ​ឆ្លង​ជំងឺ​ផ្តាសាយបក្សី A/H9 (Influenza A/H9) ​ទៅធ្វើ​ពិសោធន៍​បន្ត ខណៈ​ណែនាំ​ដល់​បុគ្គល​ទូទៅ​ដែល​មិនមាន​ភាពចាំបាច់​កុំទៅ​ប៉ះពាល់​ជាមួយ​សត្វ​បក្សី​ដូចជា មាន់ ទា​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-03-15-0946-233328.html

ជំនួយ​រដ្ឋ​ជិត​ ៦00​ លាន​ដុល្លារ​បាន​ជួយ​ជន​ក្រីក្រ​ក្នុងអំឡុងពេល​រាតត្បាត​

​អាជ្ញាធរ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​បាន​ប្រើប្រាស់​ជំនួយ​ជិត​ ៦០០​ លាន​ដុល្លារ​ចែក​ដល់​ជន​ក្រីក្រ​ក្រោម​ផែនការ​គាំពារ​សង្គម​។​ ...

សុ ជាតា
https://www.khmertimeskh.com/501040447/nearly-600-mn-in-state-aid-helped-the-poor-during-pandemic/

​រថយន្ត​ដឹក​វ៉ាក់សាំង​ចំនួន​ ១០​ គ្រឿង​របស់​កម្ពុជា ​ត្រូវបាន​ប្រគល់ជូន​រដ្ឋាភិបាល​ឡាវ​

រថយន្ត​ដឹក​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​ចំនួន​ ១០ ​គ្រឿង ដែលជា​ជំនួយ​មនុស្សធម៌​របស់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ត្រូវបាន​ប្រគល់ជូនរ​ដ្ឋា​ភិ​បាល​​ឡាវ ដែល​ជំនួយ​នេះ នឹង​ជួយ​បង្កើន​ការចាក់​វ៉ាក់សាំង​ក្នុងប្រទេស​ឡាវ ​ឱ្យមាន​ប្រសិទ្ធភាព និង​បង្កើន​ចំណងមិត្តភាព​ទ្វេភាគី​បន្ថែមទៀត​រវាង​ប្រទេស​ទាំង ​២​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-03-14-1034-233279.html

ក្នុង​ខែ​មីនា​នេះ រដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារី បាន​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ឧបករណ៍ បណ្តុះ​បណ្តាល​ ៣​កម្រិត​ផ្សេង​គ្នា ស្តីពី​ការ​ចិញ្ចឹម​កូន​បែបវិជ្ជមាន​តាម​ប្រព័ន្ធ​អនឡាញ

ក្នុងខែមីនានេះ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារី បាន​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ឧបករណ៍​បណ្តុះ​បណ្តាល ៣ កម្រិត​ផ្សេង​គ្នា ស្តីពី​ការ​ចិញ្ចឹម​កូន​បែប​វិជ្ជមាន​តាម​ប្រព័ន្ធ​អនឡាញ ដើម្បី​លើក​កម្ពស់​ការ​អប់រំ​កូន​បែប​វិជ្ជមាន​តាម​រយៈការ​បង្កើន​ចំណេះ​ដឹង និង​ជំនាញ និងការ​ស្វែង​រក​ការ​គាំទ្រ​សមស្រប និង​ទាន់​ពេលវេលា។ ...

រី សុចាន់
https://www.postkhmer.com/national/2022-03-12-1105-233244.html

កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំងកូវីដ-១៩ AstraZeneca ចំនួន ៥២៣,០០០ ដូស ពី​ប្រទេស​ហុងគ្រី

រដ្ឋមន្ត្រីការបរទេសប្រទេសហុងគ្រី លោក Peter Szijjarto បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសហុងគ្រីកំពុងបញ្ជូនវ៉ាក់សាំងAstraZeneca ចំនួន ៥២៣,០០០ ដូស មកកាន់ប្រទេសកម្ពុជា ជាកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីជួយដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3KRMkSL

ស្ថានទូត​កម្ពុជា​ជូនដំណឹង​ពី​ម៉ាឡេស៊ី​បើក​ប្រទេស​ឡើងវិញ

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃទី​ ៩ ខែមីនា ឆ្នាំ​ ២០២២ បានចេញ​សេចក្តី​ជូនដំណឹង​ទៅដល់​សាធារណជន ប្រជាពលរដ្ឋ សិស្ស និស្សិត ពលករ ពលការិនី ដែល​កំពុងស្នាក់នៅ សិក្សា និង​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី ឱ្យ​ដឹងថា​ប្រទេស​នេះ​បាន​បើក​ប្រទេស​ឡើងវិញ​ហើយ​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2022-03-10-0935-233076.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

E4tbu
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!