គ្រោះមហន្តរាយ និងការឆ្លើយតបក្នុងគ្រាអាសន្ន
គំនិតផ្តួចផ្តើមខ្សែរក្រវ៉ាត់ និងផ្លូវ (BRI) ផ្តល់អត្ថប្រយោជន៍ជាក់ស្តែងនៅក្នុងប្រទេសកម្ពុជាក្នុងអំឡុងពេលជំងឺរាតត្បាត
បញ្ញវន្តនៅកម្ពុជាបាននិយាយកាលពីថ្ងៃសៅរ៍ថា គម្រោងសហប្រតិបត្តិការក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) បានផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់ប្រទេសកម្ពុជា និងពិភពលោកក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3sGG0Xk
អាជ្ញាធរស្រុកគិរីសាគរ និងដៃគូពាក់ព័ន្ធ ចេញផ្សព្វផ្សាយអប់រំដល់ពលរដ្ឋអ្នកទេសចរកុំចោលសំរាមនៅតាឆ្នេរ ឬចូលសមុទ្រ
អាជ្ញាធរស្រុកគិរីសាគរនៃខេត្តកោះកុង សហការជាមួយដៃគូពាក់ព័ន្ធ បានចេញល្បាត និងផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ និងអ្នកទេសចរ ដែលធ្វើដំណើរទៅលេងកោះស្តេច កុំឱ្យចោលសំរាមនៅតាមឆ្នេរ ឬចូលសមុទ្រ ដែលនាំឱ្យប៉ះពាលដល់បរិស្ថាន និងបាត់បង់សោភណភាព។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-05-16-1847-236476.html
ការនាំចេញកើនឡើង ប៉ុន្តែកម្មករព្រួយបារម្ភពីរោងចក្របិទទ្វារ
អ្នកស្រី ផុន ទូច និងអ្នកស្រី ទៀង ស្រីតូច បានធ្វើការនៅក្នុងវិស័យកាត់ដេរអស់រយៈពេលជាច្រើនឆ្នាំមកនេះ។ ប៉ុន្តែឥឡូវនេះ អ្នកទាំងពីរព្រួយបារម្ភថា អាចបាត់បង់ការងារដូចកម្មកររាប់ពាន់នាក់ទៀតនៅក្នុងវិស័យកាត់ដេរ ដោយមិនមានសំណងសមរម្យ។ ...
ស៊ន សារ៉ាត
https://khmer.cambojanews.com/garment-exports-up-but-workers-worried-about-factory-closures/
អាជ្ញាធរធ្វើរបាំងដែកហាមឆ្លងកន្លែងបាក់ច្រាំងស្ទឹងព្រែកត្នោត
ក្រុមការងារនៃអាជ្ញាធរខេត្តកណ្តាលបានសម្រេចធ្វើរបងដែកឃាំងមិនឱ្យមានការឆ្លងកាត់កន្លែងបាក់ស្រុតច្រាំងមាត់ស្ទឹងព្រែកត្នោតចាប់ពីស្ពានថ្មតាខ្មៅរហូតដល់វិហារ សាថៃជឺប្រវែង ២១០ ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្នុងក្រុងតាខ្មៅ និងអាចផ្អាកទីតាំងដេប៉ូខ្សាច់ ១ កន្លែងនៅក្បែរនោះក្នុងពេលឆាប់ៗនេះ។ នេះបើតាមរដ្ឋបាលខេត្តកណ្តាល។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-05-11-1041-236221.html
ក្រសួងចាប់ផ្ដើមបន្តសុពលភាពបណ្ណ និងលិខិតពលករធ្វើការនៅប្រទេសថៃនាថ្ងៃនេះ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា នៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២ នេះ ក្រសួងនឹងចាប់ផ្តើមបន្តសុពលភាពបណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស (OCWC) និងលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (TD) ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-05-09-0948-236086.html
ពលរដ្ឋងាយរងគ្រោះចំនួន៦១០គ្រួសារ ទទួលអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង
ពលរដ្ឋងាយរងគ្រោះ មានចាស់ជរាឥតទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយកូនច្រើនមានជីវភាពខ្វះខាត ចំនួន៦១០គ្រួសារ ក្នុងស្រុកចំនួន៣ នៃខេត្តបាត់ដំបង ទទួលបានអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3yrvU0b
៩៣.៥៨% នៃប្រជាជនកម្ពុជាបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសដំបូង
ប្រទេសកម្ពុជាជិតសម្រេចបានចំនួនអ្នកចាក់វ៉ាក់សាំងយ៉ាងតិច១ដូស ១៥ លាននាក់ហើយ ប៉ុន្តែនៅមិនទាន់សម្រេចបាននៅឡើយទេ ដោយសារអ្នកមិនទាន់បានចាក់វ់ាក់សាំងនៅមានភាពយឺតយ៉ាវមកទទួលការចាក់វ៉ាក់សាំង។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3vV4r5y
មន្ត្រី៖ ការចាក់វ៉ាក់សាំងកូវីដច្រើនដូស មិនប៉ះពាល់ដល់សុខភាពឡើយ
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានបញ្ជាក់ឱ្យដឹងថា ការចាក់វ៉ាក់សាំងកូវីដ ១៩ ជាច្រើនដូស មិនមានបញ្ហាណាមួយធ្វើឱ្យប៉ះពាល់ដល់សុខភាពឡើយ ដោយសារគ្រប់វ៉ាក់សាំងដែលបានប្រើប្រាស់ក្នុងប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO)។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-05-05-0945-235920.html
សហរដ្ឋអាមេរិកផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២លានដូស ដល់ប្រជាជនកម្ពុជា
សហរដ្ឋអាមេរិក ដោយសហការជាមួយ COVAX អង្គការយូនីសេហ្វ និងអង្គការសុខភាពពិភពលោក បានបរិច្ចាគវ៉ាក់សាំង Pfizer ចំនួនពីរលានដូស ដល់ព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3w5Lbks
កម្ពុជាទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ជាង៥៣លានដូស និង២០លានដូសទៀតកំពុងជិតមកដល់
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បាននិយាយថា រហូតមកដល់ពេលនេះ កម្ពុជាបានទទួលវ៉ាក់សាំងកូវីដ-១៩ ជាង ៥៣លានដូស ពីជំនួយទ្វេភាគី តាមរយៈយន្តការ Covax និង ការបញ្ជាទិញផ្ទាល់។ វ៉ាក់សាំង ២០ លានដូសបន្ថែមទៀតនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3vFSO2d
មន្ត្រីប្រាប់ឱ្យពលរដ្ឋនៅតំបន់ដីសណ្តរតាមដងស្ទឹងព្រែកត្នោត ប្រុងប្រយ័ត្នជំនន់ទឹកភ្លៀង ខណៈអាងស្តុកទឹកខ្លះជន់ឡើងលើសកម្រិត
អ្នកនៅតំបន់ដីសណ្ដរតាមបណ្ដោយដងស្ទឹងព្រែកត្នោត គួរបង្កើនការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ខណៈកម្ពស់ទឹកនៅអាងស្តុកទឹកធំៗមួយចំនួនបានជន់ឡើងលើសពីកម្រិតដែលត្រូវរក្សាទុក ហើយក្រុមមន្ត្រីធនធានទឹក បានបើកទ្វារទឹកនៃអាងស្តុកទឹកទាំងនោះ ឱ្យហូរស្រុងមកតាមដងស្ទឹង ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2022-05-02-1702-235818.html
វ៉ាក់សាំង Pfizer ជាជំនួយរបស់អាមេរិកប្រមាណ ២ លានដូសនឹងដឹកមកដល់កម្ពុជានៅថ្ងៃនេះ
ប្រទេសកម្ពុជានឹងទទួលបានវ៉ាក់សាំងកូវីដ ១៩ ប្រភេទ Pfizer ប្រមាណជា ២ លានដូសបន្ថែមទៀតដែលជាជំនួយរបស់សហរដ្ឋអាមេរិកផ្តល់ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាតាមរយៈយន្តការកូវ៉ាក់ (COVAX)ដែលវ៉ាក់សាំងទាំងនេះនឹងដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃទី ៣ ខែឧសភា នេះ។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-05-03-1017-235833.html
រដ្ឋាភិបាលចំណាយ ៦៥៣ លានដុល្លារសម្រាប់កម្មវិធីផ្ទេរសាច់ប្រាក់
រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាប្រមាណ ២,៦១៣ ពាន់លានរៀល ឬស្មើនឹង ៦៥៣ លានដុល្លារអាមេរិក សម្រាប់កម្មវិធីផ្ទេរប្រាក់របស់ខ្លួន ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយវិបត្តិកូវីដ-១៩ នេះបើយោងតាមកិច្ចគាំពារសង្គមនៅកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501068056/government-spends-653-million-for-cash-transfer-program/
ថ្ងៃនេះ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់អាមេរិក Pfizer ចំនួនពីរលានដូសទៀត បានមកដល់ប្រទេសកម្ពុជាហើយ
វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Pfizer ចំនួនពីរលានដូស ដែលត្រូវបានផ្តល់ដោយសហរដ្ឋអាមេរិក ដល់ប្រទេសកម្ពុជា តាមរយៈស្ថាប័ន COVAX គ្រោងនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃនេះ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3w4gbl2
កម្ពុជាស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជិត១៦ម៉ឺននាក់ក្នុងត្រីមាសទី១
ភ្ញៀវទេសចរអន្តរជាតិជិត ១៦ម៉ឺននាក់បានធ្វើដំណើរចូលមកកម្ពុជាក្នុងត្រីមាសទី១ ឆ្នាំ២០២២ កើនឡើង ១២៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះជាង ៥៤ភាគរយ បានចូលមកកម្ពុជាតាមផ្លូវអាកាស។ នេះបើយោងតាមក្រសួងទេសចរណ៍។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-04-30-1121-235713.html
លោក ហ៊ុន សែន ណែនាំមន្ត្រីផ្ទេរអ្នកជំងឺកូវីដ ១៩ ចេញពីស្តាតអូឡាំពិក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំឱ្យក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ពិនិត្យ និងរៀបចំផ្ទេរអ្នកជំងឺកូវីដ ១៩ ដែលកំពុងសម្រាកព្យាបាលនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីយកទីកន្លែងនេះឱ្យកីឡាករ-កីឡាការិនីធ្វើការហាត់សមត្រៀមប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-04-29-1015-235642.html
លោក ហ៊ុន សែន សម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាស់ សម្រាប់ទីសាធារណៈ និងទីចំហទូទាំងប្រទេស
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចលើកលែងនូវការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ សម្រាប់ទីសាធារណៈ និងទីកន្លែងចំហនានានៅទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៦ ខែមេសា តទៅ លើកលែងតែទីតាំងដែលបិទជិតប៉ុណ្ណោះ ដោយលោកបានផ្តល់សិទ្ធិទៅដល់ប្រជាពលរដ្ឋជាអ្នកសម្រេចចិត្តដោយខ្លួនឯងថា តើត្រូវពាក់ ឬមិនពាក់ម៉ាស់? ...
មុំ គន្ធា
https://www.postkhmer.com/national/2022-04-27-1018-235464.html
វិស័យទេសចរណ៍ឈានទៅរកការស្ទុះងើបឡើងវិញដោយមានភ្ញៀវទេសចរជាង ៣០០.០០០ នាក់កាលពីចុងសប្តាហ៍មុន
បន្ទាប់ពីការប្រារព្ធពិធី និងការហូរចូលនៃភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រទេសកម្ពុជាមានការកើនឡើងនៃចំនួនអ្នកទេសចរប្រចាំសប្តាហ៍កាលពីចុងសប្តាហ៍មុន ខណៈដែលប្រទេសនេះឆ្ពោះទៅរកការងើបឡើងវិញនៃវិស័យទេសចរណ៍របស់ខ្លួន។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501064160/tourism-sector-moves-toward-recovery-with-more-300000-tourists-recorded-last-weekend/
លោកនាយករដ្ឋមន្ត្រីពិភាក្សាជាមួយមន្ត្រីសុខាភិបាលពីរឿងដែលលោកចង់ឱ្យបញ្ឈប់កាតព្វកិច្ចពាក់ម៉ាស់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលអំពីរឿងដែលលោកចង់ឱ្យមានការដកចេញនូវកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីធ្លាសាធារណៈ ប៉ុន្តែត្រូវតម្រូវឱ្យពាក់ម៉ាស់នៅតាមទីកន្លែងដែលមានការបិទជិតៗ។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-04-26-0838-235387.html
ភាពសុាំនៅក្នុងសហគមន៍ជំរុញឱ្យមានការលើកការពាក់ម៉ាស់ជាកាតព្វកិច្ច
កម្ពុជាកំពុងសម្លឹងមើលការលើកលែងការពាក់ម៉ាស់ជាកាតព្វកិច្ចប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយហេតុថាព្រះរាជាណាចក្រកម្ពុជាដែលបានទទួលភាពសុាំនៅក្នុងសហគមន៍។ ...
យឹម ស្រីលីន
https://www.khmertimeskh.com/501060754/herd-immunity-protection-prompts-lifting-of-mandatory-mask-wearing/
មានការធ្លាក់ចុះយ៉ាងខ្លាំងនៃការប្រើប្រាស់ថ្នាំ Molnupiravir នៅពេលដែលការឆ្លងមេរោគកាន់តែស្រាល
មានការធ្លាក់ចុះយ៉ាងខ្លាំងនៃការប្រើប្រាស់ថ្នាំគ្រាប់ Molnupiravir ដើម្បីព្យាបាលការឆ្លងមេរោគកូវីដ-១៩ ហើយជំនួសដោយការប្រើប្រាស់ថ្នាំគ្មានវេជ្ជបញ្ជាសាមញ្ញ ដើម្បីព្យាបាលរោគសញ្ញា ឬលក្ខខណ្ឌស្រដៀងគ្នា។ Molnupiravir ក៏ត្រូវបានមនុស្សជាច្រើនចាត់ទុកថាមិនអាចទិញបាន។ ...
យឹម ស្រីលីន
https://www.khmertimeskh.com/501060021/sharp-drop-in-molnupiravir-use-as-infections-get-milder/
អត្រាភាពក្រីក្រនៅកម្ពុជាកើនឡើង ដោយសារជំងឺកូវីដ-១៩
អត្រានៃភាពក្រីក្ររបស់ប្រជាជនកម្ពុជាបានកើនឡើងពី 13.5 ភាគរយក្នុងឆ្នាំ 2014 ដល់ 17.8 ភាគរយក្នុងឆ្នាំ 2019 និង 2020 នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងផែនការ។ ...
សុខ សិទ្ធិការ្យ
https://www.khmertimeskh.com/501060205/poverty-rate-increases-in-cambodia-due-to-covid-19/
អគ្គិភ័យឆាបឆេះឃ្លាំងស្តុកខ្សែភ្លើងក្នុងរោងចក្រអគ្គិសនីជប៉ុននៅខេត្តសៀមរាប បំផ្លាញខ្សែភ្លើងអស់ជាច្រើនដុំ
អគ្គិភ័យបានឆាបឆេះឃ្លាំងស្តុកខ្សែភ្លើងក្នុងរោងចក្រអគ្គិសនីជប៉ុន នៅខេត្តសៀមរាប ដោយបំផ្លាញខ្សែភ្លើងអស់ជាច្រើនដុំ នារសៀលថ្ងៃទី១៥ ខែមេសា ស្ថិតនៅក្រុមទី៧ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ដែលករណីនេះត្រូវបានសង្ស័យបណ្តាលមកពីការដុតសំរាម។ ...
រី សុចាន់
https://www.postkhmer.com/national/2022-04-16-1228-234945.html
ត្រូវបន្តពាក់ម៉ាស់និងចាក់វ៉ាក់សាំងដើម្បីបញ្ចៀសការរីករាលដាលកូវីដ-១៩
នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្រើនរំលឹកប្រជាពលរដ្ឋឲ្យពាក់ម៉ាស់ និងចាក់វ៉ាក់សាំង ដើម្បីការពារករណីឆ្លងជំងឺកូវីដ-១៩ ក្នុងអំឡុង និងក្រោយពិធីបុណ្យចូលឆ្នាំថ្មី។ ...
យឹម ស្រីលីន
https://bit.ly/3MaUt59