សេដ្ឋកិច្ច និងពាណិជ្ជកម្ម

ការផ្សះផ្សា​វិវាទ​ដោយ​និយតករ​មូលបត្រ​កម្ពុជា

និយតករ​មូលបត្រ​កម្ពុជា (​ន.ម.ក.) គឺជា​អាជ្ញាធរ​គ្រប់គ្រង និង​ត្រួតពិនិត្យ​ក្នុង​វិស័យ​មូលបត្រ ដែល​ត្រូវបាន​បង្កើតឡើង​អនុលោម​តាម​ព្រះរាជក្រម​លេខ នស/រកម/១០០៧/០២៨ ចុះ​ថ្ងៃទី​ ១៩ ខែ តុលា ឆ្នាំ​ ២០០៩ ដែល​ប្រកាស​ឱ្យប្រើ​ដោយ​ច្បាប់​ស្តីពី​ការបោះ​ផ្សាយ និង​ការជួញដូរ​មូលបត្រ​មហាជន​។ ...

បុគ្គលិក ភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/business/2021-09-27-1043-224257.html

គ្រំចំពុះទា បង្ហាញ​វត្តមាន​នៅ​ផ្សារ​ម៉ាក្រូ

ផលិតផល​គ្រំចំពុះទា អាហារ​សមុទ្រ​មកពី​សហគមន៍​ខេត្ត​កោះកុង ដែល​មាន​វត្តមាន​នៅ​ផ្សារ​ម៉ាក្រូ​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ គឺជា​ផ្នែក​មួយ​នៃ​ការចូលរួម​គាំទ្រ​ការអភិរក្ស​ដើម​កោងកាង និង​បង្កើន​ចំណូល​សម្រាប់​ប្រជាសហគមន៍​។ នេះ​បើតាម​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​។ ...

ធូ វិរៈ
https://www.postkhmer.com/business/2021-09-27-1025-224254.html

NBC ដាក់​ដេញថ្លៃ​ប្រាក់​ដុល្លារ​អាមេរិក​ជាង​ $១០០ ​លាន​ក្នុង​ខែកញ្ញា

ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) ដែល​ជា​ធនាគារកណ្ដាល​របស់​ប្រទេស​កម្ពុជា​បានដាក់​ដេញថ្លៃ​ប្រាក់​ដុល្លារ​អាមេរិក​ជាង​ $១០០ ​លាន​នៅក្នុង​ខែកញ្ញា សម្រាប់​ក្រុមហ៊ុន​ប្តូរប្រាក់ និង​វិស័យ​ហិរញ្ញវត្ថុ​ក្នុង​គោលបំណង​រក្សា​ស្ថិរភាព​រូបិយប័ណ្ណ​ប្រាក់រៀល​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក ក៏​ដូចជា​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​អំឡុងពេល​នៃ​វិបត្តិ​សុខភាព​ឆ្ពោះទៅរក​ការងើប ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-09-28-1340-224320.html

ពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូងសម្រេចបាន ៦៣៥ លានដុល្លារ

ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កូរ៉េខាងត្បូងបានកើនឡើង ១១.៣៣ ភាគរយស្មើនឹង ៦៣៥.៥ លានដុល្លារក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះខណៈប្រទេសទាំងពីរគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅខែក្រោយ។ ...

ជា​ វណ្ណ​យុទ្ធ​
https://bit.ly/39GRsID

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីសន្យាបង្កើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជាបានឲ្យដឹងថាសភាពាណិជ្ជកម្មថ្មីនឹងជួយប្រទេសរបស់លោកលើការស្វែងរកឱកាសធ្វើអាជីវកម្មបន្ថែមទៀតនៅកម្ពុជា និងជំរុញពាណិជ្ជកម្មទ្វេភាគី។ សភាពាណិជ្ជកម្មឥណ្ឌូនេស៊ីនៅកម្ពុជា (IndoCham) នឹងត្រូវបានបង្កើតឡើងនៅខែនេះ។ ...

Michael Firn
https://bit.ly/3AP7OuD

បទដ្ឋានគាំពារអ្នកប្រើប្រាស់ដើម្បីធានាបាននូវភាពសុខដុមនីយកម្មអាជីវកម្មក្រោយកូវីដ៖ រដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានអំពាវនាវជាថ្មីម្តងទៀតដល់ពាណិជ្ជករក្នុងការបំពេញកាតព្វកិច្ចការពារអ្នកប្រើប្រាស់ស្របតាមច្បាប់និងបទបញ្ញត្តិជាធរមាននិងរួមចំណែកដល់គោលបំណងរួមនៃសុខដុមនីយកម្មនិងការអភិវឌ្ឍប្រកបដោយចីរភាព។ ...

ធូ វិរៈ
https://www.phnompenhpost.com/business/consumer-protection-norms-ensure-post-covid-business-harmony-minister

​ក្រុមហ៊ុន​ HGB​ Motors​ ចូល​ក្នុង​សង្វៀន​ដំឡើងរថយន្ត​ជាមួយ​ការ​វិនិយោគ​ ៧​ លាន​ដុល្លារ​ នៅ​ប៉ោយ​ប៉ែ​ត​

​ក្រុមហ៊ុន​ HGB​ Motors​ Assembly​ Co​ Ltd​ កំពុង​វិនិយោគ​ប្រមាណ​ ៧​ លាន​ដុល្លារ​អា​មេ​រិ​ក​ នៅ​ក្នុង​រោងចក្រ​ដំឡើងរថយន្ត​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។​ ...

ធូ វិរៈ
https://www.phnompenhpost.com/business/hgb-motors-enters-car-assembly-arena-7m-poipet-investment

​ក្រសួង​ដាក់​ប្រៃសណីយ៍​កម្ពុជា​ទៅ​ទីផ្សារ​អេ​ឡិច​ត្រូ​និក​

​ក្រសួងពាណិជ្ជកម្ម​គ្រោង​ធ្វើ​សមាហរណកម្ម​ប្រព័ន្ធ​ដឹក​ជញ្ជូន​ប្រៃសណីយ៍​កម្ពុជា​ ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ចូល​ទៅ​ក្នុង​គេហទំព័រ​ CambodiaTrade.com​ ដោយ​ធ្វើ​ឱ្យ​ដំណើរការ​ចែកចាយ​ និង​ដឹក​ជញ្ជូន​មាន​ភាព​ងាយស្រួល​ រហ័ស​ និង​សុវត្ថិភាព​ជាង​មុន​ សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​អ្នក​ប្រើប្រាស់​ដែល ...

ម៉ៃ គុណមករា
https://www.phnompenhpost.com/business/ministry-onboards-cambodia-post-e-marketplace

កម្ពុជាផ្តល់អាជ្ញាប័ណ្ណវិនិយោគដល់គម្រោងថ្មីចំនួន ៣ ដែលមានតម្លៃ ១៥ លានដុល្លារអាមេរិក

គម្រោងថ្មីចំនួន ៣ ដែលមានទឹកប្រាក់សរុបចំនួន ១៥,១ លានដុល្លារអាមរិកត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ នេះបន្តផ្តល់ទំនុកចិត្តដល់អ្នកស្វែងរកការងារ ទោះបីជាការបាត់បង់ការងារដោយសារជំងឺរាតត្បាតបានបង្ខំអោយឧស្សាហកម្មជាច្រើនកាត់បន្ថយកម្លាំងពលកម្មក៏ដោយ។ ការវិនិយោគក្នុងឧស្សាហកម្មថ្មីៗកំពុងបន្តហូរចូលមកក្នុងប្រទេសកម្ពុជាដែលជួយសម្រួលដល់អ្នកអត់ការងារធ្វើ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/2XP8Zfr

កម្ពុជា​រំពឹង​ទទួលបាន​ទីផ្សារ​តំបន់​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាងជើង

សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា​ (CPSF) សហការ​ជាមួយ Harvest II បានប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​កម្មវិធី «​បេសកកម្ម​នាំចេញ​ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាងជើង​» ដែលជា​កម្មវិធី​ប្រើប្រាស់​បច្ចេកវិទ្យា​ប្រព័ន្ធ​ឌីជីថល​ថ្មី​មួយ​ក្នុង​ការសម្របសម្រួល និង​ផ្សារភ្ជាប់​ក្រុមហ៊ុន​ក្នុងស្រុក​សំដៅ​ជំរុញ​ដល់​ការនាំចេញ​ផលិតផល​កសិកម្ម​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-09-22-1119-224020.html

សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើង ៥,៥% នៅឆ្នាំ ២០២២ បើទោះបីជាឆ្នាំនេះមានភាពរអាក់រអួលក៏ដោយ

ធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank-ADB) បានព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជានឹងស្ទុះងើបឡើងវិញ ៥,៥ % នៅឆ្នាំ ២០២២ ទោះបីមានការថយចុះបន្តិចក៏ដោយ ១,៩% ត្រូវបានព្យាករណ៍នៅឆ្នាំនេះចំពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/39sffvF

ការដាក់ឱ្យ​ដំណើរការ «​គម្រោង​ធានា​ឥណទាន​សម្រាប់​សហហិរញ្ញប្បទាន ៥០ ​លាន​ដុល្លារ​» ​ដើម្បី​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម ដោយ​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា

សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC) មាន​សេចក្តី​សោមនស្ស​ក្រៃលែង ក្នុង​ការប្រកាស​ដាក់ឱ្យ​ដំណើរការ​នូវ «​គម្រោង​ធានា​ឥណទាន​សម្រាប់​សហហិរញ្ញប្បទាន (CFGS)» ​ជា​ផ្លូវការ​។ គម្រោង CFGS ត្រូវបាន​បង្កើត​ឡើងជា​ពិសេស សម្រាប់​កម្ចី​សហហិរញ្ញប្បទាន​ដែល​ផ្តល់​ក្រោម​គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម ជំហាន​ទី​ ២ (SCFS II) របស់​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/business/2021-09-22-1000-224011.html

គណៈកម្មការព្រឹទ្ធសភាអនុម័តច្បាប់វិនិយោគ

ច្បាប់វិនិយោគថ្មីនឹងមានភាពទាក់ទាញជាងមុន និងផ្តល់ឱ្យប្រទេសកម្ពុជានូវជម្រើសកាន់តែប្រសើរក្នុងការរុករកបរិយាកាសវិនិយោគក្នុងតំបន់ និងពិភពលោក ដែលកំពុងវិវត្តឥតឈប់ឈរ នេះបើយោងតាមប្រធានគណៈកម្មាធិការទី ៣ ព្រឹទ្ធសភាលោក ម៉ុង ឬទ្ធី។ ...

ម៉ៃ គុណមករា
https://www.phnompenhpost.com/business/senate-committee-passes-investment-law

ព្រឹទ្ធសភា​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ RCEP​ ទ្វេភាគី​ជាមួយ​ប្រទេស​ចិន​

​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ទី​ ២០​ ខែកញ្ញា​ បាន​អនុម័ត​ជា​ឯក​ច្ឆ័​ន​លើ​សេចក្តីព្រាងច្បាប់​ (៣៨-០)​ ចំនួន​ ២​ ដែល​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP)​ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​ទ្វេភាគី​ (CCFTA)​។​ ...

ធូ វិរៈ
https://www.phnompenhpost.com/business/senate-approves-draft-laws-rcep-bilateral-fta-china

គម្រោងនាំចេញតាមប្រព័ន្ធអនឡាញដែលឧបត្ថម្ភដោយ USAID ជំរុញការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារ MENA

កាលពីថ្ងៃច័ន្ទ សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ( Cambodia Pepper and Spices Federation-CPSF) សហការជាមួយទីភ្នាក់ងារជំនួយអាមេរិក USAID (USAID-funded Feed the Future Cambodia Harvest II ) បានចាប់ដំណើរការ “ប្រព័ន្ធបេសកកម្មនាំចេញអនឡាញទៅកាន់កាន់មជ្ឈឹមបូព៌ានិងអាហ្វ្រិកខាងជើង” (Virtual Export Mission to the Middle East and North Africa) ដែលជាកម្មវិធីនាំចេញឌីជីថលថ្មីមួយដែលមានគោលបំណងផ្តល់ ជំនួយនិងជំនាញដ៏សំខាន់ដល់អាជីវកម្មកម្ពុជានិងបង្កើតការនាំចេញទៅកាន់តំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង (Middle Eastern and North African -MENA) ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/2XAEcCK

ADB បន្ថយការព្យាករផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាមកត្រឹម ១.៩% ដោយសារជំងឺរាតត្បាតកូវីដ-១៩

ធនាគារអភិវឌ្ឍន៏អាស៊ី (ADB) បានទម្លាក់ការព្យាករណ៍ជាងពាក់កណ្តាលលើកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំនេះ។ និងបានកាត់បន្ថយការព្យាករណ៍ផលិតផលក្នុងស្រុកសរុបមកត្រឹម ១.​៩ ភាគរយពីការព្យាករណ៍កាលពីខែមេសាដែលជាការព្យាករណ៍កំណើន ៤ ភាគរយ។ ADB បានទុកការព្យាករណ៍នៅឆ្នាំក្រោយដោយមិនផ្លាស់ប្តូរលើការពង្រីកផលិតផលក្នុងស្រុកសរុបចំនួន ៥.៥ ភាគរយ។ ...

Michael Firn
https://bit.ly/2Zic2Nr

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​គ្រោង​ទៅ​ប្រទេស​កូរ៉េ ដើម្បី​ចុះ​ហត្ថលេខា CKFTA

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរស័ក្តិ គ្រោង​នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ធ្វើដំណើរ​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​ នា​ខែតុលា​ខាងមុខ ដើម្បី​ចុះហត្ថលេខា​ជា​ផ្លូវការ​នៅលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េ​ (CKFTA) ដោយផ្ទាល់​ប្រសិនបើ​ស្ថានភាព​កូវីដ ​១៩ មាន​ភាពធូរស្រាល ប៉ុន្តែ​ប្រសិនបើ​ស្ថានភាព​មិន​ល្អការចុះ​ហត្ថលេខា​អាច​នឹងត្រូវ​ធ្វើឡើង​តាម​អនឡាញ​។ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-09-21-1054-223927.html

កំពង់ផែស្វយ័តក្រុងភ្នំពេញបង្កើនសមត្ថភាពផ្ទុកកុងតឺន័រហូតដល់ ៤០០,០០០ TEUs

កំពង់ផែស្វយ័តក្រុងភ្នំពេញបានបើកដំណើរការស្ថានីយកុងតឺន័រថ្មីរបស់ខ្លួនកាលពីថ្ងៃច័ន្ទដោយបង្កើនសមត្ថភាពពេញលេញក្នុងការគ្រប់គ្រងកុងតឺន័ររហូតដល់ ៤០ ម៉ឺន TEUs ក្នុងមួយឆ្នាំ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3tV5dNj

ក្រសួង​តម្រូវ​ឱ្យ​ម្ចាស់​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​មក​ស្នើសុំ​អាជ្ញាបណ្ណ

ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ឱ្យ​សហគ្រាស​ឯកបុគ្គល នីតិបុគ្គល និង​សាខា​ក្រុមហ៊ុន​បរទេស​ទាំងអស់ ដែល​បាន​ធ្វើ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា​ឱ្យ​មក​ដាក់ពាក្យ​ស្នើសុំ​លិខិត​អនុញ្ញាត ឬ​អាជ្ញាបណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ឱ្យបាន​មុន ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២១។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-09-18-1023-223806.html

កម្ពុជាបាននាំចេញសម្លៀកបំពាក់មានតម្លៃ ៥ ពាន់លានដុល្លារក្នុងរយៈពេល ៨ ខែ

បើយោងតាមស្ថិតិពីក្រសួងពាណិជ្ជកម្ម​ តម្លៃនៃការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្លាស់ពីកម្ពុជាបានកើនឡើង ៣.៣ ភាគរយស្មើនឹង ៥.០២១ ពាន់លានដុល្លារក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះបើប្រៀបធៀបទៅនឹងចំនួន ៤.៨៦១ ពាន់លានក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។ ...

ជា​ វណ្ណ​យុទ្ធ​
https://bit.ly/2XClxqA

ការសាងសង់កំពង់ផែទឹកជ្រៅត្រូវបានកំណត់ពេលសាងសង់នៅពាក់កណ្តាលឆ្នាំ ២០២២

ក្រុមហ៊ុនចុះបញ្ជីកំពង់ផែស្វយ័តក្រុងព្រះសីហនុបានកំណត់កាលវិភាគសាងសង់ស្ថានីយកំពង់ផែទឹកជ្រៅដល់ពាក់កណ្តាលឆ្នាំ ២០២២ ដោយការសាងសង់គ្រោងនឹងចំណាយពេល ៣ ឆ្នាំ។ ...

ជា​ វណ្ណ​យុទ្ធ​
https://bit.ly/3EDXqbC

គ្មានការគួរឱ្យរំពឹងទុកនៃការផ្លាស់ប្តូរតម្លៃទំនិញក្នុងអំឡុងពេលភ្ជុំបិណ្ឌ

តម្លៃទំនិញប្រើប្រាស់ត្រូវបានគេរំពឹងថានឹងមានស្ថិរភាពបើទោះបីជាការចំណាយកើនឡើងក្នុងរយៈពេលរដូវភ្ជុំបិណ្ឌក្នុងសម័យកូវីដលើកទី ២ ដែលចាប់ផ្តើមនៅសប្តាហ៍នេះក៏ដោយនេះបើយោងតាមពាណិជ្ជករដែលមានមូលដ្ឋាននៅក្នុងរាជធានី។ ...

ធូ វិរៈ
https://www.phnompenhpost.com/business/no-significant-price-changes-expected-during-pchum-ben

សម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ នាំចេញ ៧ ពាន់លានដុល្លារ

យោងតាមក្រសួងពាណិជ្ជកម្ម កម្ពុជាបានលក់សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរមានតម្លៃជាង ៦.៨១៨៦ ពាន់លានដុល្លារនៅលើទីផ្សារអន្តរជាតិក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២១ ។ ...

ធូ វិរៈ
https://www.phnompenhpost.com/business/garment-footwear-travel-goods-exports-7b

កម្ពុជា​អាច​នឹង​ចាប់ផ្តើម​បើកទទួល​ភ្ញៀវទេសចរ​ចិន​ឱ្យមក​កម្សាន្ត​មុនគេ

អ្នក​ក្នុង​វិស័យ​ទេសចរណ៍​អះអាងថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចហើយ​ក្នុង​ការទទួល​ភ្ញៀវទេសចរ​ជនជាតិចិន​ឡើងវិញ បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ចុង​សប្តាហ៍​មុន លើកឡើង​ថា កម្ពុជា​អាច​នឹង​បើកទ្វារ​ឡើងវិញ​ក្នុងពេល​ឆាប់ៗ ដើម្បី​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ​រួចរាល់ ដោយ​ផ្តើម​ពី​ភ្ញៀវ​ជនជាតិ​ចិន​។   ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-09-20-1102-223859.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

8vX5D
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!