សេដ្ឋកិច្ច និងពាណិជ្ជកម្ម

ឥណទាន​ធនាគារ SME បញ្ចេញ​ក្នុង​វិស័យ​ទេសចរណ៍​មាន​ជាង​ $៥៤ ​លាន

ប្រា​ក់ជាង ៥៤​ លាន​ដុល្លារ ត្រូវបាន​ធនាគារ SME (SME Bank) អនុម័ត​ទៅឱ្យ​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ចំនួន ៣៥០​ សហគ្រាស ដែល​ស្មើនឹង​ទឹកប្រាក់​ជាង ៥៤​ លាន​ដុល្លារ ឬ​ជាង ៣៦ ​ភាគរយ​ នៃ​គម្រោង​សហ​ហិរញ្ញប្បទាន​ចំ​នួន ១៥០​ លាន​ដុល្លារ​ ដែលរាជរដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ឱ្យ​ធនាគារ SME ប្រើប្រាស់​ដើម្បី​ផ្តល់​កម្ចី​ក្នុងន័យ​ស្តារ និង​ជំរុញ​កំណើន​វិស័យ​ទេសចរណ៍​ឱ្យ​ងើប​ចេញពី​វិបត្តិ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-09-06-1044-254237.html

ឥណ្ឌូនេស៊ី​នឹង​នាំចូល​អង្ករ​ពី​កម្ពុជា​ចំនួន ២៥០ ០០០ ​តោន​ ក្នុង ​១ ​ឆ្នាំ​

ប្រទេស​ឥណ្ឌូនេស៊ី​ នឹង​នាំចូល​អង្ករ ២៥០ ០០០ ​តោន​ ក្នុង ​១​ ឆ្នាំ​ពី​កម្ពុជា ដែលជា​វិធានការ​ដើម្បី​ធានា​សុវត្ថិភាព​ស្បៀងអាហារ​នៅក្នុង​ប្រទេស ខណៈ​ឥណ្ឌូនេស៊ី ក៏បាន​សន្យា​នឹង​គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​សន្តិសុខ​ស្បៀងអាហារ​កម្ពុជា តាមរយៈ​ការផ្គត់ផ្គង់​ជី និង​ផ្តល់​ការបណ្តុះបណ្តាល​ដល់​ប្រជា​កសិករ​ផងដែរ​។ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-09-06-1010-254229.html

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​កាណាដា មាន​ទឹកប្រាក់​ជាង $៥៣៥​ លាន​

ឥទ្ធិពល​វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច​សកល​ដែល​កំពុងតែ​កើតមាន បានធ្វើឱ្យ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​កាណាដា ក្នុង​រយៈពេល ៧ ​ខែ ដើមឆ្នាំ ​២០២៣ សម្រេច​មាន​ជាង ៥៣៥ ​លាន​ដុល្លារ ធ្លាក់ចុះ​ជិត ២៥​ ភាគរយ​បើ​ធៀប​ទៅ​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-09-05-0838-254198.html

អាស៊ាន​ដាក់ឱ្យ​ដំណើរការ​កិច្ចចរចា​នៃ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឌីជីថល​ទូទាំង​តំបន់​លើកដំបូង​របស់​ពិភពលោក​

រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ ដាក់ឱ្យ​ដំណើរការ​កិច្ច​ច​រចា​នៃ​កិច្ចព្រមព្រៀង​ស្តីពី​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឌីជីថល​អាស៊ាន (DEFA) ដែលជា​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ឌីជីថល ​នៅ​ទូទាំង​តំបន់​ដ៏​សំខាន់​ដំបូង​គេ​ក្នុង​ពិភពលោក​ដើម្បី​ជំរុញ​ការផ្លាស់ប្តូរ​ឌីជីថល​របស់​អាស៊ាន​។​ ​ការដាក់ឱ្យ​ដំណើរការ​កិច្ចចរចា​នេះ​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​សេដ្ឋកិច្ច ...

រី សុចាន់
https://www.postkhmer.com/business/2023-09-04-1810-254188.html

អ្នកពាក់ព័ន្ធ​ជំរុញឱ្យមាន​ការកែលម្អ​បរិយាកាស​វិនិយោគ​ និង​ពង្រឹង​ធនធានមនុស្ស​បន្ថែម

​វិនិយោគិន​ក្នុងស្រុក និង​អ្នកជំនាញ​សេដ្ឋកិច្ច បាន​ជំរុញឱ្យមាន​ការកែលម្អ​បរិ​យា​កាស​វិនិយោគ​បន្ថែមទៀត ​ដើម្បីឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ដែល​ទាក់ទាញ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ដ៏​លេចធ្លោ​មួយ នៅក្នុង​តំបន់​អាស៊ាន​។​ ​លោក​ តាន់ មុនី​វណ្ណ​ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ដែល​បច្ចុប្បន្ន​កំពុងមាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៣ និង ...

វណ្ណ សុជាតា
https://www.postkhmer.com/business/2023-09-05-0944-254206.html

ធនាគារជាតិ​នៃ​កម្ពុជា​ ប្រកាស​ដាក់​ដេញថ្លៃ​ប្រាក់​ ៥០​ លាន​ដុល្លារ​ ខណៈ​អ្នកជំនាញ​ថា​ នេះ​ជា​វិធានការ​ដើម្បី​រក្សា​ស្ថិរភាព​ប្រាក់​រៀល​

​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ប្រកាស​ដាក់​ដេញថ្លៃ​ប្រាក់​ ៥០​ លាន​ដុល្លារ​ ចំនួន​ ៤​ លើក​នៅ​ក្នុង​ខែកញ្ញា​ ឆ្នាំ​២០២៣​នេះ​ ដែល​ការ​ប្រកាស​នេះ​ត្រូវ​បាន​ អ្នកជំនាញ​ក្នុង​វិស័យ​ធនាគារ​លើក​ឡើង​ថា​ ជា​វិធានការ​ដ៏​សំខាន់​ និង​ទាន់​ពេលវេលា​ក្នុង​ការ​រក្សា​ស្ថិរភាព ...

វណ្ណ សុជាតា
https://www.postkhmer.com/national/2023-09-05-1755-254218.html

សេដ្ឋកិច្ច​ឌី​ជី​ថ​ល​របស់​អាស៊ាន​នឹង​កើនឡើង​ដល់​ ៣៣០​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២៥

សេដ្ឋកិច្ច​ឌី​ជី​ថល​អា​ស៊ាន​ដែល​មាន​ចំនួន​ ១​៩​៤​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២​០​២​២​ ​បច្ចុប្បន្ន​មាន​ការ​កើន​ឡើង​រហូត​ទៅដល់​ ​៣​៣​០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២​០​២​៥ ...

Manoj Mathew
http://tinyurl.com/bdd4munk

​ឥណ្ឌូ​ណេ​ស៊ី​នឹង​នាំ​ចូល​អង្ករ​ ២៥​ម៉ឺន​តោន​ពី​កម្ពុជា​

​លោក​ប្រធានាធិបតី​ Joko​ Widodo​ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​ទទួល​ការ​យល់ព្រម​ពី​រដ្ឋាភិបាល​កម្ពុជា​សម្រាប់​ការ​ផ្គត់ផ្គង់​អង្ករ​ចំនួន​ ២៥០,០០០​ តោន​ក្នុង​មួយ​ឆ្នាំ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://tinyurl.com/x75juyu7

​កម្ពុជា​-​ជប៉ុន​ នឹង​ប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​គោលនយោបាយ​ នៅ​ខែវិច្ឆិកា​

​កម្ពុជា​-​ជប៉ុន​ គ្រោង​នឹង​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​គោលនយោបាយ​លើក​ទី​១៤​ រវាង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ ២​ នៅ​អំឡុង​ខែវិច្ឆិកា​ខាង​មុខ​ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ជប៉ុន​ ក្នុង​រយៈពេល​ ៧​ ខែ​ ឆ្នាំ​២០២៣​ សម្រេច​បាន​ជាង​ ១​ ពាន់​លាន ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-09-04-0830-254164.html

​សហគ្រិន​ស្ត្រី​បី​រូប​មក​ពី​ទីក្រុង​ Mysuru​ ប្រទេស​ឥណ្ឌា​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​

​គណៈប្រតិភូ​សហគ្រិន​ស្ត្រី​មក​ពី​ប្រទេស​ឥណ្ឌា​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ប្រកបដោយ​ផ្លែផ្កា​មក​កាន់​ប្រទេស​កម្ពុ​ជានា​ពេល​ថ្មីៗ​នេះ​ ដោយ​មាន​សហគ្រិន​ស្ត្រី​ចំនួន​៥៥​នាក់​ (២៥​នាក់​មក​ពី​ Karnataka)​ មក​ពី​អង្គការ​នានា​ដូច​ជា​ អង្គការ​Ubuntu​ Consortium​ សហព័ន្ធ​សភាពាណិជ្ជកម្ម ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://tinyurl.com/ztyf9rxn

​ស្ថានទូត​ឥណ្ឌូ​ណេ​ស៊ី​នៅ​ភ្នំពេញ​ ស្វែង​យល់​ពី​កិច្ច​សហប្រតិបត្តិការ​កសិកម្ម​ជាមួយ​ខេត្តបាត់ដំបង​

​ភារធារី​ឥណ្ឌូ​ណេ​ស៊ី​នៅ​ទីក្រុង​ភ្នំពេញ​ លោកស្រី​ Lauti​ Nia​ Astri​ និង​ក្រុមការងារ​ផ្នែក​សេដ្ឋកិច្ច​ បាន​ចុះ​ទៅ​ដល់​ខេត្តបាត់ដំបង​ ដើម្បី​ប្រមូល​ទិន្នន័យ​សេដ្ឋកិច្ច​ និង​ស្វែងរក​ឱកាស​ និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ជា​ពិសេស​ផ្នែក​សន្តិសុខ​ស្បៀង​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://shorturl.at/tyD13

​កម្ពុជា​រក​ចំណូល​បាន​ពី​ការ​នាំ​ចេញ​កៅស៊ូ​ក្នុង​ទឹកប្រាក់​ ២២៨,៥​ លាន​ដុល្លារ​ក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​នេះ​

​យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កៅស៊ូ​ នៅ​រយៈពេល​៧​ខែ​ ឆ្នាំ​២០២៣​ ពោល​ចាប់ពី​ខែមករា​ ដល់​ខែកក្កដា​ កម្ពុជា​ទទួល​បាន​ចំណូល​ជិត​ ២៣០​លាន​ដុល្លារ​ ពី​ការ​នាំ​ចេញ​ជ័រកៅស៊ូ​ និង​ឈើ​កៅស៊ូ​។​ ...

Adur Pradeep
http://tinyurl.com/yda9f7sa

ដើមទុន​ចុះបញ្ជី​ក្រុមហ៊ុន​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា កើន​ដល់​ជាង $៨,៤​ ពាន់​លាន​

ចំនួន​ដើមទុន​ក្រុម​ហ៊ុន​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដំណាក់កាល​ទី ​១ (Online Business Rgistration System via IT Platform phase 1)​ បាន​កើន​ដល់​ជាង ៨,៤ ពាន់​លាន​ដុល្លារ ដែល​ស្មើនឹង​ក្រុមហ៊ុន​ជិត ២៩ ០០០ ខណៈ​កាលពីដើមឆ្នាំ ​២០២៣ ចំនួន​ក្រុមហ៊ុន​ចុះបញ្ជី​មាន​ត្រឹមតែ ២០ ៦៩៣ និង​មាន​ដើមទុន​ជាង ៥,៨១​ ពាន់​លាន​ដុល្លារ​។ នេះ​បើតាម Online Business Registration Service​។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-08-31-0827-254087.html

ការ​រឹតត្បិត​ការនាំចេញ​អង្ករ និង​គ្រាប់​ធញ្ញជាតិ​របស់​ឥណ្ឌា ជា​ឱកាសល្អ​សម្រាប់​កម្ពុជា​

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាបាន​លើកឡើងថា ការ​រឹត​បន្តឹង​ការនាំចេញ​អង្ករ​បាក់ និង​អង្ក​រស​ប្រភេទ​ផ្សេងទៀត​រួមទាំង​រឹតបន្តឹង​ការនាំចេញ​ស្រូវ​សាលី និង​ស្ករ និង​រក្សាទុក​គ្រា​ប់ធ​ញ្ញ​ជាតិ​មួយចំនួន​របស់​ប្រទេស​ឥណ្ឌា ដែលជា​ប្រទេស​នាំចេញ​អង្ករ​ធំជាងគេ​នៅលើ​ពិភពលោក គឺជា​ឱកាស​សម្រាប់​កម្ពុជា​។​ ...

វណ្ណ សុជាតា
https://www.postkhmer.com/business/2023-08-31-0944-254085.html

​ដើមទុន​ចុះបញ្ជី​ក្រុមហ៊ុន​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ កើន​ដល់​ជាង​ $៨,៤​ ពាន់​លាន​

​ចំនួន​ដើមទុន​ក្រុមហ៊ុន​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដំណាក់កាល​ទី​ ១​ (Online​ Business​ Rgistration​ System​ via​ IT​ Platform​ phase​ 1)​ បាន​កើន​ដល់​ជាង​ ៨,៤​ ពាន់​លាន​ដុល្លារ​ ដែល​ស្មើនឹង​ក្រុមហ៊ុន​ជិត​ ២៩​ ០០០​ ខណៈ​កាលពីដើម​ឆ្នាំ​ ២០២៣​ ចំនួន​ក្រុមហ៊ុន​ចុះបញ្ជី​មាន​ត្រឹមតែ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-08-31-0827-254087.html

​ទី​ម័​រ​ខាងកើត​ ប្តេជ្ញា​នឹង​បង្កើន​ល្បឿន​ចុះ​ MoU​ ជាមួយ​កម្ពុជា​

​ប្រទេស​ទី​ម័​រ​ខាងកើត​ បាន​ប្តេជ្ញា​នឹង​អនុវត្ត​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ស្តី​ពី​ពាណិជ្ជកម្ម​អង្ករ​ពី​ប្រទេស​កម្ពុជា​ឱ្យ​បាន​ឆាប់​ សំដៅ​លើកកម្ពស់​ទំនាក់ទំនង​សេដ្ឋកិច្ច​ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២​។​ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-08-31-0917-254081.html

​ពាណិជ្ជកម្ម​កម្ពុជា​-​ចក្រភព​អង់គ្លេស​ មាន​តម្លៃ​ជិត​ $៥០០​ លាន​

​ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​កម្ពុជា​-​ចក្រភព​អង់គ្លេស​ ក្នុង​រយៈពេល​ ៧​ ខែ​ ឆ្នាំ​ ២០២៣​ មាន​ទឹកប្រាក់​ជិត​ ៥០០​ លាន​ដុល្លារ​ ក្នុង​នោះ​ប្រាក់​នៃ​ការ​នាំ​ទំនិញ​ពី​កម្ពុជា​គ្របដណ្តប់​រហូត​ដល់​ជិត​ ៩០​ ភាគរយ​។​ នេះ​បើ​តាម​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-08-31-0851-254082.html

​នាយក​រដ្ឋមន្ត្រី​ជំរុញ​ការ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ ដើម្បី​កំណើនសេដ្ឋកិច្ច​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​ផ្តល់​អាទិភាព​ដល់​ការ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ដើម្បី​កំណើនសេដ្ឋកិច្ច​បន្ថែម​ទៀត​ និង​ផលប្រយោជន៍​កម្មករ​។​ ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/501351236/pm-pushes-industrial-sector-development-for-economic-growth/

​ពាណិជ្ជកម្ម​កម្ពុជា​-​អា​មេ​រិ​ក​កើន​ដល់​៥,៣​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ និង​សហរដ្ឋអាមេរិក​មាន​ចំនួន​ ៥,៣​ ពាន់​លាន​ដុល្លារ​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​នេះ​ ធ្លាក់​ចុះ​ ១៤​ ភាគរយ​ពី​ ៦,២​ ពាន់​លាន​ដុល្លារ​សម្រាប់​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ នេះ​បើ​យោង​តាម​របាយការណ៍​ពី​ការិយាល័យ​ជំរឿន​សហរដ្ឋអាមេរិក​កាលពី ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/501350472/cambodia-united-states-trade-reaches-5-3-billion-in-h1/

​កូរ៉េ​ខាងត្បូង​ នឹង​នាំ​សាច់​គោ​លេខ​១​ Hanwoo​ មក​កម្ពុជា​ជា​លើក​ដំបូង​

តាម​ការ​បញ្ជាក់​របស់​ក្រសួងកសិកម្ម​កូរ៉េ​ខាងត្បូង​កាលពី​ម្សិលមិញ​ កូរ៉េ​ខាងត្បូង​ នឹង​នាំ​សាច់​គោ​មានគុណ​ភាព​ខ្ពស់​របស់​ខ្លួន​ Hanwoo​ មក​កម្ពុជា​លើក​ដំបូង​។​ ...

Adur Pradeep
https://tinyurl.com/y6hhdb92

​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន​រំពឹង​ថា​នឹង​កើន​ដល់​ ១៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៥

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ឈាន​ដល់​ ១៥​ ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២៥​ កើនឡើង​ពី​ ១១​ ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២២​។​ លោក​ វ​ង្សី​ វិស្សុត​ ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​ និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ បាន​លើក​ឡើង​ពី ...

Adur Pradeep
https://tinyurl.com/2kuxjd48

​ធនាគារជាតិ​នៃ​កម្ពុជា​ត្រៀម​ចាត់វិធានការ​រក្សា​ស្ថិរភាព​អត្រា​ប្ដូរ​ប្រាក់​

​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC)​ នឹង​ធ្វើ​អន្តរាគមន៍​ក្នុង​ទីផ្សារ​រូបិយប័ណ្ណ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ធ្លាក់​ចុះ​នៃ​ប្រាក់​រៀល​ និង​ការ​ឡើងថ្លៃ​នៃ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុង​ទីផ្សារ​ប្តូរ​ប្រាក់​អន្តរជាតិ​។​ ...

​កង​ ​សុធា​
https://tinyurl.com/5n97f59v

​របាយការណ៍​៖​ ការ​ដក​ប្រាក់​កម្ចី​ស្ថិត​នៅ​ក្នុង​សភាព​យឺត​ ហើយ​ប្រាក់​កម្ចី​មិន​ដំណើរការ​កើនឡើង​

​យោង​តាម​របាយការណ៍​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​ឆ្នាំ​២០២៣​ ដោយ​ក្រុមហ៊ុន​ Mekong​ Strategic​ Capital​ បាន​ឲ្យ​ដឹង​ថា​ កំណើន​នៃ​ការ​ដក​ប្រាក់​កម្ចី​ពី​ស្ថាប័នហិរញ្ញវត្ថុ​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​មាន​លេខ​មួយ​ខ្ទង់​នៅ​ឆ្នាំ​នេះ​ក្នុង​ប្រទេស​កម្ពុជា​ បើ​ប្រៀបធៀប​នឹង ...

Manoj Mathew
https://tinyurl.com/4y4wna37

​កិច្ច​គាំពារ​វិនិយោគិន​ក្នុង​វិស័យ​មូល​ប​ត្រ

​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​ (​ន​.​ម​.​ក​.)​ ជា​អាជ្ញាធរ​ដែល​មានមុខ​ងារ​គ្រប់គ្រង​ត្រួតពិនិត្យ​ និង​អភិវឌ្ឍ​វិស័យ​មូល​ប​ត្រ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​ កិច្ច​គាំពារ​វិនិយោគិន​ក្នុង​វិស័យ​មូល​ប​ត្រ​ គឺជា​ការងារ​ចម្បង​ និង​អាទិភាព​ដែល ...

បុគ្គលិក ភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/business/2023-08-28-0953-253987.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

NpNZD
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!