កូន​អណ្តើក​ហ្លួង ទើប​ញាស់​ថ្មី ៩ ក្បាល​ត្រូវ​បាន​យក​ទៅ​អភិរក្ស

កូន​សត្វ​អណ្ដើក​​ហ្លួង​ចំនួន ៩ ក្បាល ដែល​ទើប​ញាស់​ថ្មី​ ត្រូវបាន​ទៅ​កាន់​មជ្ឈមណ្ឌល​អភិរក្ស​ប្រភេទ​សត្វ​ល្មូន​ខេត្ត​​កោះកុង ដើម្បី​ចិញ្ចឹម​ថែរក្សា​ឲ្យ​មាន​សុវត្ថិភាព និង មាន​ការ​លូត​លាស់​ធំធាត់​ អាច​បង្កាត់​ពូជ​បាន​នា​ពេល​អនាគត។ នេះ​បើតាម​ការ​អះអាង​របស់​លោក អ៊ុក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល​នៃ ...

ឃុត សុភចរិយា
http://bit.ly/2pBCc79

ទូត​កូរ៉េ​មិន​ទទួល​ញត្តិ​សហគមន៍​ព្រៃ​ឡង់

ស្ថានទូត​កូរ៉េ​ខាង​ត្បូង​កាលពី​ម្សិលមិញ​បាន​បដិសេធ​មិន​ទទួល​យក​ញត្តិ ដែល​ដាក់​សុំ​អន្តរាគមន៍​ឲ្យ​ជួយ​បញ្ឈប់​សកម្មភាព​ឈូសឆាយ​បំផ្លាញ​ព្រៃ​ជាង​៣​ម៉ឺន​ហិកតា​នៅតាម​ដង​ទន្លេ​មេគង្គ និង​ជម្រក​សត្វ​ព្រៃរបស់​ក្រុមហ៊ុន​កូរ៉េ​ឈ្មោះ​ស៊ីង​បាយ​អូធិក​(Think Biotech Cambodia)​។ សហគមន៍​ព្រៃ​ឡង់​១៤​នាក់ តំណាង ...

ផាក់ ស៊ាងលី
http://bit.ly/2q0SjOi

ការ​សម្លាប់​ដំរី​ ធ្វើ​ឲ្យ​មាន​ការ​ស្តីបន្ទោស​ ​ចំពោះ​ការ​បញ្ជូន​អ្នក​ជំនាញ​ទៅ​យឺត

ការ​សម្លាប់​សត្វ​ដំរី​ចុះ​ប្រេង​ដោយ​នគរបាល​មូលដ្ឋាន​គូសបង្ហាញ​អំពី​សម្ពាធ​ទៅ​លើ​សត្វ​ដំរី និង​ក៏​បាន​ធ្វើ​ឲ្យ​មាន​ការ​ស្តីបន្ទោស​ចំពោះ​ភាព​យឺតយ៉ាវ​ក្នុង​ការ​បញ្ជូន​អ្នក​ជំនាញ​សត្វព្រៃ​ទៅ​សង្គ្រោះ​សត្វដំរី​នោះ បន្ទាប់ពី​វា​បាន​សម្លាប់​ម្ចាស់​របស់​វា។ ...

ឃុត សុភចរិយា និង Ananth Baliga
http://bit.ly/2oohSbz

ដំរីព្រៃ ១១ ក្បាល​ត្រូវ​បាន​សង្គ្រោះ​ពី​រណ្ដៅ

សត្វ​ដំរីព្រៃ ១១ ក្បាល​ត្រូវ​បាន​ជួយ​សង្គ្រោះ​កាលពី​ថ្ងៃ​សៅរ៍​ក្នុង​តំបន់​ការពារ​កែវសីមា​ក្នុង​ខេត្ត​មណ្ឌលគិរី បន្ទាប់ពី​បាន​ជាប់​ក្នុង​រណ្តៅ​គ្រាប់បែក​ដោយ​គ្មាន​អ្វី​ស៊ី​អស់​ពេល ៤ ថ្ងៃ ប៉ុន្តែ​ក្រុម​អ្នក​ល្បាត​នឹង​បន្ត​តាមដាន​ហ្វូង​ដំរី​នេះ​ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា​ហ្វូង​ដំរី​នេះ​អាច ...

ម៉ិច ដារ៉ា
http://bit.ly/2n8CC3A

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ឲ្យ​សហគមន៍​ចៀស​វាង​​នេសាទ​តំបន់​សត្វ​ផ្សោត​រស់​នៅ

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍អំពាវនាវ​ដល់​ប្រជា​សហគមន៍​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ខេត្ត​ក្រចេះនិង​ស្ទឹងត្រែងចៀសវាង​ការ​ប្រកប​មុខរបរ​នេសាទ​នៅ​តំបន់​សត្វ​ផ្សោត​រស់នៅនិង​ចូលរួម​ថែរក្សា​សត្វ​ផ្សោត​ឲ្យ​បាន​ល្អដើម្បី​ទាក់ទាញ​កំណើន​ទេសចរណ៍​ទៅ​កាន់​តំបន់​នោះ ស្រប​ពេល​ដែល​រាជ​រដ្ឋាភិបាល ចាប់​ផ្តើម​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ ...

ប៉ិច សុធារី
http://bit.ly/2mWNroG

ដំរី​​​មួយ​​​ក្បាល​​​ត្រូវ​​​ចរន្ត​​​អគ្គិសនី​​​ឆក់ងាប់​​​​​​ពេល​​​ត្រដុស​​​នឹង​​​បង្គោលភ្លើង

យោងតាមអាជ្ញាធរខេត្តបានឲ្យដឹងថា សត្វដំរីអាស៊ីមួយក្បាលត្រូវខ្សែភ្លើងដែលមាន ចរន្តខ្លាំងឆក់ងាប់កាលពីព្រឹកម្សិលមិញ នៅក្នុងភូមិមួយក្នុងខេត្តព្រះសីហនុ ដែលមានសត្វដំរីឆ្លងកាត់ជាញឹកញាប់។ ...

អ៊ួច សូនី និង Danielle Keeton-olsen
http://www.cambodiadailykhmer.com/36933

ក្រុម​ការពារ​បរិស្ថាន​​បារម្ភ​ឡាវ​ បិទ​ផ្លូវ​ទន្លេ​ សង់​​វារី​អគ្គិសនី​ដនសាហុង

ក្រុម​យុវជន​ការពារ​បរិស្ថាន​និង​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​ព្រះរំកិល ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង បាន​លើក​ឡើង​ថា អាជ្ញាធរ​ឡាវ​ បាន​បិទ​ផ្លូវ​ទន្លេ​តែ​មួយ​គត់​សម្រាប់​ត្រី​ធ្វើ​ចរាចរ ដើម្បី​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ដល់​ជីវចម្រុះមច្ឆា​ជាតិនិង​សត្វ​ផ្សោត​ដែល​រស់នៅ​ក្នុង​អន្លង់ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2nvFBa5

​គោ-​ក្របី​ ២០០​ក្បាល ​ឈឺ និង​ងាប់​ដោយសារ​ជំងឺ​អុត​ក្តាម

យ៉ាង​ហោច​ណាស់ សត្វ​គោ-​ក្របី​ប្រមាណ ២០០​ក្បាល របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយជ្រំ និង​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង បាន​ឈឺ និង​ងាប់​ជា​បន្តបន្ទាប់ ដោយសារ​កើត​ជំងឺ​អុតក្តាម និង​ជំងឺ​ផ្សេងៗ ក្នុង​រយៈពេល​ប្រមាណ ​៣​សបា្តហ៍​មក​នេះ ខណៈ​ដែល​មន្ត្រី​ជំនាញ​កំពុង​បើក​យុទ្ធនាការ​ចាក់​វាក់​សាំង​សត្វ​គោ​ក្របី​ទូទាំង​ប្រទេស។​ ...

ប៉ិច សុធារី
http://bit.ly/2kkcIZu

រដ្ឋាភិបាល​បង្កើត​របៀង​ដើម្បី​អភិរក្ស​ជីវៈ​ចម្រុះ

រដ្ឋាភិបាល​​សម្រេច​បង្កើត​របៀង​អភិរក្ស​ជីវៈចម្រុះ​ ដើម្បី​តភ្ជាប់​ពី​តំបន់​ការពារ​ធម្មជាតិ​មួយ​ទៅ​តំបន់​ការពារ​ធម្មជាតិ​មួយ​ទៀត​ដោយ​មាន​ផ្ទៃ​ដី​ជាង​មួយ​លាន​ហិកតា​បន្ថែម​ទៀត​ដើម្បី​ធានា​ស្ថិរភាព សុវត្ថិភាព​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​ផ្តល់​ប្រយោជន៍​ដល់​សង្គម​ជាតិ​គ្រប់​ជំនាន់​រក្សា​លំនឹង ...

ទូច សុខា
http://bit.ly/2kJ4Swb

ដំណាក់​កាល​ធ្វើ​ផែនការ​នៃ​គម្រោង REDD+ ត្រូវ​បាន​ចាប់​ផ្តើម

ក្រសួង​បរិស្ថានបាន​ចុះ​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​នឹង​អង្គការអភិរក្ស​អន្តរជាតិ និង​សាជីវកម្ម​ធនាគារ Mitsui កាល​ពី​ម្សិលមិញ ដើម្បី​ចាប់​ផ្តើម​ដំណាក់​កាល​ធ្វើ​ផែន​ការ​នៃ​កម្មវិធី​ REDD+ ថ្មី​មួយ​សម្រាប់ ​ព្រៃឡង់។ ​ក្រុម​មន្រ្តី​​​បាន​ធ្វើ​ការ​បញ្ជាក់​ពី​ការ​ចុះ​ហត្ថលេខា​នេះ​ផង​ដែរ។​ ​ ...

Cristina Maza
http://bit.ly/2ibZgcU

សហគមន៍​រក​ជំនួយ​ជីក​ស្រះ​ស្តុក​ទឹក​ឲ្យ​សត្វ​ព្រៃ​ផឹក ​បន្ទាប់ពី​អូរ​ធម្មជាតិ​ ត្រូវ​ក្រុមហ៊ុន​លុប​អស់

ប្រជាសហគមន៍​ក្នុង​ស្រុក​ថ្ពង​កំពុង​​តែ​អំពាវនាវ​រក​ថវិកា​ជាង ៤ ​ពាន់​​ដុល្លារ​ដើម្បី​​ជីក​ស្រះ​យក​ទឹក​សម្រាប់​សត្វ​ព្រៃ​ជិត​ផុត​ពូជ​ផឹក​ក្នុង​​រដូវ​ក្តៅ​នេះ បន្ទាប់ពី​ប្រភព​ទឹក​អូរ​ប្រមាណ​ជាង​​ ៥០ កន្លែង​ត្រូវ​បាន​បំផ្លាញ​​​ដោយ ...

ផាក់ ស៊ាងលី
http://bit.ly/2hUR7YM

ការ​បញ្ជូន​សារ​ពី​បញ្ហា​នៅ​ព្រៃឡង់​កើន​ និង​មាន​មន្ត្រី​ជាប់​ពាក់ព័ន្ធ

ការ​បញ្ជួន​ព័ត៌មាន​ស្ដីពី​សកម្មភាព​បទល្មើស និង​​សកម្មភាព​ចុះ​ល្បាត​​ព្រៃឡង់​តាមរយៈ​ទូរស័ព្ទ​ស្មាតហ្វូន​មាន​ការ​កើនឡើង​ដែល​ក្នុង​នោះ​ក៏​មាន​ពាក់ព័ន្ធ​នឹង​មន្ត្រី​មាន​សមត្ថកិច្ច​​យ៉ាង​ហោច​ណាស់​ ១០ ​នាក់​នៅ​ស្រុក​សណ្តាន់​ខេត្ត​កំពង់ធំ​ផង​ដែរ​។ រូបថត​ និង​ឯកសារ​ផ្សេងៗ ...

ផាក់ ស៊ាងលី
http://bit.ly/2hqBwQU

មន្ត្រី​នៅមូលដ្ឋាន​ចូលរួមបំផ្លាញព្រៃឈើ​នៅក្នុងព្រៃឡង់ទោះត្រូវបាន​ដាក់ជាតំបន់​ការពារ​

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ​ទាំង ​៤​ខេត្ត និង​របាយការណ៍​ឃ្លាំ​មើល​ស្ថានភាព​ព្រៃ​ឡង់ បាន​រក​ឃើញ​ថា បទ​ល្មើស​ព្រៃ​ឈើ និង​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​យក​ជា​កម្មសិទ្ធិ ពី​សំណាក់​ជន​ល្មើស​អណាធិបតេយ្យ អ្នក​មាន​អំណាច និង​មន្ត្រី​មូលដ្ឋាន នៅ​តែ​បន្ត​កើត​មាន និង​ជា​ការ​គំរាមកំហែង​ដ៏​ធំ​ចំពោះ ...

ប៉ិច សុធារី
http://bit.ly/2hA4SwR

គម្រោង​សង់​ខ្សែ​បញ្ជូន​អគ្គិសនី​ គំរាម​កំហែង​អម្បូរ​សត្វ​ខ្សឹប​នៅ​​កម្ពុជា

គម្រោង​សាង​សង់​ខ្សែ​បញ្ជូន​អគ្គិសនី​នៅ​ជាប់​​តំបន់​ការពារ​ទេសភាព​ទំនាប​ខាង​ជើង​ទន្លេ​សាប ដែល​ប្រហែល​ជា​ត្រូវ​បាន​អនុវត្ត​នា​​ដើម​ឆ្នាំ​ក្រោយ នឹង​បង្ក​ជា​ហានិភ័យ​ថ្មី​មួយ​ទៅ​ដល់​សត្វខ្សឹប (ឬ​ ទ្រមាក់​អណ្តើក) ដែល​​ជា​អម្បូរ​​បក្សី​ជិត​ផុត​ពូជ ...

ផាក់ ស៊ាងលី
http://bit.ly/2hOupCy

សត្វសំពោធដែលនាំចេញទៅវៀតណាមត្រូវបានសង្គ្រោះ

ក្រុម​មន្ត្រី​គយ​បាន​រឹបអូស​សត្វ​សំពោធ​នៅ​រស់​ចំនួន​ ៣៥​ ក្បាល​ ដែល​មាន​ទម្ងន់​ប្រហែល​ ៨០​ គីឡូក្រាម​ នៅ​ក្នុង​ខេត្តកណ្តាល​ បន្ទាប់​ពី​អ្នករត់ពន្ធ​មួយ​ក្រុម​បាន​ប្រុង​នឹង​ដឹក​ជញ្ជូន​សត្វ​ទាំងនោះ​ទៅ​កាន់​ប្រទេស​វៀតណាម​តាម​កាណូត​ នេះ​បើ​ឱ្យ​ដឹង​ពី​ក្រុម ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/31112/vietnam-bound-ferrets-rescued/

សមត្ថកិច្ច​ចាប់​សាច់​សត្វព្រៃ​ ៣០ ​គីឡូ

សាច់​សត្វ​ព្រៃ​ជាង ៣០ ​គីឡូក្រាម​ត្រូវ​បាន​ក្រុម​បង្ក្រាប​ចល័ត​ចាប់​រឹបអូស​នៅ​ក្នុង​ផ្សារ​ស្ទឹងត្រែង​កាលពី​ម្សិលមិញ​ប៉ុន្តែ​អ្នក​លក់​មិន​ត្រូវ​បាន​រកឃើញ​នោះ​ទេ។ ក្រុម​បង្ក្រាប​បទល្មើស​សត្វព្រៃ​ចល័ត​ដែល​គាំទ្រ​ថវិកា​ និង​បច្ចេកទេស​ដោយ​អង្គការ​សម្ព័ន្ធមិត្ត​សត្វ​បាន​ឆ្មក់​ចូល​ផ្សារ​ស្ទឹងត្រែង ...

ផាក់ ស៊ាងលី
http://bit.ly/2e2PmF6

ពាណិជ្ជកម្ម​ព្រុយ​​​​ត្រី​​​ឆ្លាម​​​​​​​​នៅ​តែ​កើត​មាន​​​នៅ​​​​​​ក្នុង​​​​​​ប្រទេស​​​កម្ពុជា​​​ ទោះបី​ជា​​​មានបម្រាម

ក្នុងឋានៈជាហត្ថលេខីនៃសន្ធិសញ្ញាអន្តរជាតិដើម្បីការពារប្រភេទសត្វជិតផុតពូជ ប្រទេសកម្ពុជាបានប្រកាសចាត់ទុកការលក់ព្រុយត្រីឆ្លាមថាខុសច្បាប់ទាំងស្រុង។ ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្ដែង ការលក់ព្រុយឆ្លាមធ្វើឡើងដោយបើកចំហ និងដោយគ្មានការរំខានពីសមត្ថកិច្ច។ ...

Aisha Down
http://www.cambodiadailykhmer.com/34787

សត្វសំពោច និងសត្វពស់ដែលជិតផុតពូជត្រូវបានជួយសង្គ្រោះ

បុរស​បី​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​កាលពី​រសៀល​ថ្ងៃ​សៅរ៍​ ពី​បទរត់ពន្ធ​សត្វ​សំពោច​ និង​សត្វ​ពស់​​តាម​រថយន្ត​ ដែល​​ពួក​គេ​អាចនឹងមាន​គោលបំណង​លក់​សត្វ​ទាំងនោះ​ទៅ​កាន់​ប្រទេស​វៀតណាម​។​ ​ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/30610/endangered-civets--snakes-rescued/

ការ​ជួញដូរ​សត្វ​ ពង្រូល ​ត្រូវ​បាន​ហាមប្រាម​ជា​ផ្លូវការ

កាលពី​ថ្ងៃ​ពុធ​​ម្សិលម្ង៉ៃ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ «​ថ្ងៃ​ល្អ​មួយ​សម្រាប់​សត្វ​ពង្រូល​» បន្ទាប់ពី​​កិច្ចប្រជុំ​នៃ​​​ប្រទេស​ហត្ថលេខី​​​នៃ​អនុសញ្ញា​ CITES​បាន​សម្រេច​​​បញ្ចូល​​​​ «​សត្វ​ស៊ី​ស្រមោច​» ​ ...

Shaun Turton
http://bit.ly/2dAaepv

គយ​ចាប់​រថយន្ត​ដឹក​សត្វ​ព្រៃ​ជិត​ ៤០០ គីឡូក្រាម

ការិយាល័យគយ នៅច្រកព្រំដែន កម្ពុជា-វៀតណាម ជ្រៃធំ កាលពីយប់ថ្ងៃពុធបានបង្ក្រាបចាប់រថយន្តមួយគ្រឿង និងរឹបអូសបានសត្វពស់ និងអណ្តើកភ្នំសរុបជិត ៤០០ គីឡូក្រាម ដែលក្រុមឈ្មួញកំពុងដឹកទៅកាន់ប្រទេស វៀតណាម។ ...

ឃុត សុភចរិយា
http://bit.ly/2cNAs6g

អណ្តើកហ្លួងជាច្រើននឹងទៅកាន់ជម្រកថ្មី

សត្វអណ្តើកហ្លួងដែលជិតនឹងផុតពូជប្រមាណ ២០០ ក្បាល នឹងត្រូវបាននាំយកទៅកាន់មជ្ឈមណ្ឌលអភិរក្សមួយនៅស្រុកមណ្ឌលសីមា ខេត្តកោះកុងនៅថ្ងៃនេះ ជាមួយនឹងក្រពើភ្នំ ១៣ ក្បាលទៀត។ លោក Eng Mengey មន្ត្រីទំនាក់ទំនងសម្រាប់អង្គការ WCS បាននិយាយថា សព្វថ្ងៃនេះជីវិតសត្វអណ្តើកហ្លួងទាំងនេះកំពុងប្រឈមនឹងការគំរាមកំហែង ដោយសារតែការបាត់បង់ជម្រក។   ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/29655/royal-turtles-get-new-home/

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបន្តកម្មវិធីបង្កាត់ពូជឆ្កែទុកលក់ដើម្បីរកប្រាក់បន្ថែម

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចាប់ផ្ដើមកម្មវិធីបង្កាត់ពូជឆ្កែដែលបានផ្អាកសកម្មភាពជាយូរមកហើយ ដោយសង្ឃឹមថា នឹងបំពេញបន្ថែមចំនួនឆ្កែហិតរកគ្រឿងផ្ទុះព្រមទាំងបំពេញបន្ថែមហិបប្រាក់របស់ខ្លួនដែលកាន់តែរលស់បន្តិចម្ដងៗ ដោយលក់ឆ្កែទាំងនេះទៅឱ្យស្ថាប័នផ្សេងៗរួមទាំងនគរបាលបង្ក្រាបកុបកម្មជាដើម។ ឆ្កែទើបកើតដំបូងក្នុងចំណោមឆ្កែប្រាំមួយក្បាលជាប្រភេទឆ្កែនាំមកពីប្រទេសបែលហ្ស៊ិក បានកើតនៅមណ្ឌលបង្វឹកឆ្កែរបស់ CMAC ក្នុងខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី៨ ខែសីហា ហើយឆ្កែមួយក្បាលទៀតប្រហែលនឹងកើតនៅថ្ងៃអាទិត្យ។ ...

អូន ភាព
http://www.cambodiadailykhmer.com/33886

អង្គការ​សម្ព័ន្ធ​សត្វ​ព្រៃ ​សាទរ​នឹងការបញ្ឈប់ការប្រមាញ់សត្វដំរី

ដើម្បីអបអរសាទរទិវាសត្វដំរីពិភពលោកនៅថ្ងៃនេះ ក្រុមអភិរក្ស អង្គការសម្ព័ន្ធសត្វព្រៃ បានអបអរសាទរនូវជោគជ័យរបស់ខ្លួនក្នុងការបញ្ឈប់ការប្រមាញ់សត្វដំរីនៅភ្នំក្រវាញឲ្យធ្លាក់ដល់កម្រិតសូន្យក្នុងមួយទសវត្សរ៍ចុងក្រោយនេះ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មួយកាលពីថ្ងៃពុធ។ ...

ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/28419/wildlife-alliance-celebrates-zero-poaching/

WWF ស្តីបន្ទោសការអនុគ្រោះដល់អ្នកចាប់សំពោចធ្វើអាហារ

ក្រុមអ្នកការពារបរិស្ថាន WWF ត្រូវបានរិះគន់ពីការលើកលែងទោសដល់បងប្អូនប្រុស ៣នាក់ដែលត្រូវបានចាប់ខ្លួននៅក្នុងខេត្តមណ្ឌលគិរីកាលពីសប្តាហ៍មុនដោយបានរកឃើញសត្វព្រៃជាច្រើនោក្នុងរថយន្តដូចជា សត្វអណ្តើក បង្គួយ ពស់ ស្វា និងសត្វសំពោច ដែលសត្វទាំងអស់នោះនឹងត្រូវយកទៅធ្វើអាហារសម្រាប់ពិធិជប់លៀង។ ...

ផាន សូមី
https://www.cambodiadaily.com/news/wwf-slams-lenience-civet-caterers-116537/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

EmNkU
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!