សត្វព្រៃជាច្រើនត្រូវបានរំដោះនោក្នុងខេត្តមណ្ឌលគិរី

ក្រុមអ្នកការពារនៅក្នុងដែនជម្រកសត្វព្រៃស្រែពកនៅក្នុងខេត្តមណ្ឌលគិរីបានឃាត់ខ្លួនបុរសពីរនាក់ ហើយបានរឹបអូសបានសត្វព្រៃជាង ៥០ក្បាលកាលពីថ្ងៃសៅរ៍ នេះបើយោងតាមអង្គការ (WWF) និងមន្ត្រីប៉ូលីសស្រុកកោះញែក។ ... ...

Cristina Maza និង ប៊ុន សេងគង់
http://www.phnompenhpost.com/national/load-wildlife-busted-mondulkiri

ការ​ងាប់របស់​សត្វ​តាម​រយៈ​ថ្នាំ​សម្លាប់​សត្វល្អិត​បង្ក​ឱ្យ​មាន​ភាព​ភ័យ​ខ្លាច​

ភស្តុតាងនៃការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតដែលមានគ្រោះថ្នាក់សម្រាប់ការសម្លាប់សត្វព្រៃតាមប្រភពថ្លុកទឹកក្នុងខេត្តពីរបានបង្កឱ្យមានភាពភ័យខ្លាចនៃការបំពុលក្នុងទ្រង់ទ្រាយធំដែលអាចធ្វើឱ្យប៉ះពាល់ដល់ជីវៈចម្រុះនិងសុខភាពនៃសហគមតាមទីជនបទ នេះបើយោងតាមរបាយការណ៍ថ្មីមួយ។ ... ...

ខេង សុធា និង Sonia Kohlbacher
https://www.cambodiadaily.com/news/animal-deaths-from-pesticide-spark-fears-116162/

រក​ឃើញ​ត្រី​ផ្សោត​ញី​មួយក្បាលនិង​កូន​​បាន​ស្លាប់​ក្នុង​ខេត្តក្រចេះ​

មូលនិធិសត្វព្រៃពិភពលោក (WWF)  កាលពីព្រឹកម្សិលមិញបានឱ្យដឹងថា ត្រីផ្សោតញីមួយក្បាលនិងកូនរបស់វាបានស្លាប់ក្នុងស្រុកចិត្រ បូរី ខេត្តក្រះចេះ ដោយដើមហេតុនៃការស្លាប់នេះនៅមិនទាន់បានរកឃើញនៅឡើយ។ ... ...

Niem Chheng
http://www.phnompenhpost.com/national/mother-and-baby-irrawaddy-dolphins-found-dead-kratie

សត្វដំរីជាប់អន្ទាក់ត្រូវបានស្លាប់ដោយសាររបួសនៅក្នុងប្រទេសកម្ពុជា

ប្រភេទសត្វដំរីអាស៊ីដែលប្រឈមនឹងការជិតផុតពូជមួយក្បាលបានស្លាប់នៅភាគខាងកើតនៃប្រទេសកម្ពុជា បន្ទាប់ពីរងរបួសជើងយ៉ាងធ្ងន់ធ្ងរដោយសារវាបានជាប់នឹងអន្ទាក់ចាប់សត្វមួយ នេះបើតាមការរៀបរាប់ពីមន្ត្រីមូលដ្ឋានកាលពីថ្ងៃច័ន្ទ។ ...  ...

The Gulf Today Team
http://gulftoday.ae/portal/e1650b9b-2e56-4057-8f0d-d7b86cef2577.aspx

ប្រភេទស្រមោចថ្មីត្រូវបានរកឃើញនៅកម្ពុជា

ប្រភេទស្រមោចថ្មីត្រូវបានរកឃើញនៅកម្ពុជាដោយអ្នកស្រាវជ្រាវមកពីប្រទេសជប៉ុន។ ឈ្មោះរបស់វាគឺ Crematogaster indosinensis ហើយវាត្រូវបានគេពណ៌នាលម្អិតនៅក្នុងឯកសារ Annals of the Entomological Society of America។ ... ...

Entomology Today
https://entomologytoday.org/2016/07/21/a-new-species-of-ant-found-in-cambodia/

អ្នក​វិទ្យាសាស្ត្រ​ប្រើប្រាស់​ DNA​ សម្រាប់​តាមដាន​ប្រភេទ​សត្វ​ត្រី​កម្រ​ក្នុង​តំបន់​មេគង្គ​

របាយការណ៍ថ្មីមួយបានឱ្យដឹងថា ការប្រមែរប្រមូល DNA សម្រាប់កត្តាបរិស្ថានអាចជា អាវុធដ៏មុតស្រួចសម្រាប់ការតាមដាននិងការពារពួកត្រីជិតផុតពូជបំផុតក្នុងតំបន់ទន្លេមេគង្គ។ ... ...

Erin Handley
http://www.phnompenhpost.com/national/scientists-using-dna-track-mekongs-monsters

បង្កើត​កម្មវិធី​ទូរស័ព្ទ​ថ្មី​​ ដើម្បី​ទប់ស្កាត់​បទ​ល្មើស​សត្វ​ព្រៃ

កម្មវិធីទូរស័ព្ទថ្មីមួយត្រូវបានបង្កើតឡើង និងដាក់ឲ្យដំណើរការជាភាសាខ្មែរនៅកម្ពុជាកាលពីម្សិលមិញដើម្បីធ្វើសេចក្តីរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសសត្វព្រៃនៅពេលឃើញមានសកម្មភាពល្មើសកើតមានឡើង។ ... ...

ផាក់ ស៊ាងលី
http://bit.ly/2aeo5hb

កម្មករ​កសិដ្ឋាន​បង្កាត់​ពូជ​សត្វ​ស្វា​ទទួលយក​កំណើន​ប្រាក់ខែ​១៦​ដុល្លារ​

កម្មកររបស់កសិដ្ឋានបង្កាត់ពូជសត្វស្វាមួយដែលរងការរិះគន់នៅក្រុងពោធិសាត់និងបានធ្វើបាតុកម្មនៅដើមសប្តាហ៍នេះក្នុងការទាមទារតំឡើងប្រាក់បៀរវត្តន៍កាន់តែខ្ពស់ជាងមុន បានទទួលយកកំណើនប្រាក់ខែ១៦ដុល្លារក្នុងមួយខែដែលបានផ្តល់ជូន នេះបើយោងតាមពាក្យសម្តីរបស់អាជ្ញាធរបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍។ ... ...

Phan Soumy
https://www.cambodiadaily.com/news/monkey-farm-workers-accept-16-pay-raise-115492/

សត្វខ្ទីងពីរក្បាលត្រូវបានជាប់អន្ទាក់ព្រានព្រៃបណ្តាលឱ្យស្លាប់នៅក្នុងតំបន់ឧទ្យាន

មេ និងកូនសត្វខ្ទីងពីរក្បាលត្រូវបានស្លាប់បន្ទាប់ពីបានរកឃើញថាបានជាប់អន្ទាក់ព្រានព្រៃនៅតំបន់ការពារមួយនៃជួរភ្នំក្រវ៉ាញ នេះបើយោងតាមឧទ្យានុរក្ស និងមន្ត្រីមកពីមូលនិធិ Maddox Jolie-Pitt (MJP) ដែលជាអង្គការសត្វព្រៃមិនមែនរដ្ឋាភិបាលមួយឧបត្ថម្ភដោយអ្នកនាង Angelina Jolie។ ... ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/26899/two-trapped-gaurs-die-in-sanctuary/

ហ្វូងដំរីត្រូវបានគេប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃ

ក្រុមអ្នកស្រាវជ្រាវបានបញ្ចេញរូបភាពថ្មីៗដែលផ្តល់តាមរយៈការប្រទះឃើញហ្វូងដំរីដែលជិតផុតពូជដ៏កម្រកំពុងធ្វើដំណើរជាមួយកូនៗឆ្លងកាត់ដែនជម្រកសត្វព្រៃស្រែពកនៅក្នុងខេត្តមណ្ឌលគិរីកាលពីដេើមខែមិថុនា។ រូបភាពទាំងនេះ ជាផ្នែកមួយនៃគម្រោងគ្រប់គ្រងការអភិរក្សអនុវត្តន៍ដោយអង្គការវីនរ៉កអន្តរជាតិ និងមូលនិធិសត្វព្រៃពិភពលោកក្នុងនាមជាដៃគូជាមួយគម្រោងគាំទ្រព្រៃឈើ និងជីវៈចម្រុះរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ។ ... ...

សាហ្វីយ៉ា ឆាល
http://www.khmertimeskh.com/news/26631/elephant-herds-spotted--in-wildlife-sanctuary

អង្គការ​ការពារ​បរិស្ថាន​​រឹប​អូស​សាច់​សត្វ​ព្រៃ​ជិត​១០០​គីឡូ

សាច់សត្វព្រៃទម្ងន់ជិត១០០គីឡូ ត្រូវបានអង្គការការពារបរិស្ថានមួយ ឃាត់ និងរឹបអូសពីឈ្មួយ នៅតាមបណ្តោយផ្លូវជាតិលេខ៧ ស្ថិតនៅក្នុងខេត្តក្រចេះ។ នេះបើតាមយោងតាមសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ ខេត្តក្រចេះ។ លោក ម៉ី វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ បាននិយាយថា សាច់សត្វព្រៃទម្ងន់ ៩៦គីឡូក្រោម ក្នុងនោះសាច់ជ្រូកព្រៃ ៦០គីឡូក្រាម និងសាច់សត្វឈ្លូស ៣៦គីឡូក្រាម ត្រូវបានរឹបអូសពីក្នុងរថយន្តម៉ាក Land Cruiser សេរីចាស់មួយគ្រឿង បន្ទាប់ពីមន្ត្រីអង្គការការពារបរិស្ថានមួយនៅក្នុងតំបន់ បានឃាត់រថយន្តដឹកសាច់ព្រៃ កាលពីថ្ងៃសៅរ៍ នៅចំណុចភូមិសាស្ត្រ ឃុំសម្បុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ... ...

ជា វណ្ណៈ
http://bit.ly/24ZSzrj

ចំនួននៃសត្វផ្សោតមានការកើនឡើងតិចតួច

ស្ថិតិត្រីផ្សោតក្នុងទន្លេមេគង្គកម្ពុជាបានកើនឡើងចំនួន ៤ក្បាល បន្ថែមក្នុងរយៈពេលត្រីមាសក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ ២០១៦ ខណៈដែលឃើញថាអត្រាស្លាប់មានការធ្លាក់ចុះបើធៀបទៅនឹងឆ្នាំកន្លងទៅ។ ... ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/26288/slight-increase-in-dolphin-numbers/

គ្រូព្យាបាល​ជនជាតិ​ព្នង​​​បារម្ភ​ចំពោះ​ព្រៃឈើ​ដែល​កាន់​តែ​ហិនហោច​

នៅពេលលោក ហ្វ្រង់ស្វ័រ សាសាញ (Francois Chassagne) ឱសថវិទូបារាំងគ្រោងរាយនាមឱសថបុរាណដែលប្រើប្រាស់ដោយក្រុមជនជាតិដើមភាគតិចព្នងរបស់កម្ពុជាកាលពីឆ្នាំ២០១៣ លោកបានជួបប្រទះឱសថគួរឲ្យភ្ញាក់ផ្អើលសម្រាប់ព្យាបាលការរលាកនោះគឺរុក្ខជាតិទឹកដោះខ្លា។ ... ...

Ben Paviour
http://www.cambodiadailykhmer.com/32205

អ្នក​អភិរក្ស​បរិស្ថាន​បាន​ព្រមាន​ថា​វិ​ថី​ថ្មី​អាច​មាន​ផល​ប៉ះពាល់​ដល់​សត្វ​ស្លាប​

អ្នកអភិរក្សបរិស្ថានបានព្រមានថាគម្រោងវិថីថ្មីមួយដែលឆ្លងកាត់តំបន់អភិរក្សអាចមានផលប៉ះពាល់ដល់សត្វស្លាបជិតផុតពូជនៅតំបន់អភិរក្សសត្វព្រៃសៀមប៉ាងក្នុងខេត្តស្ទឹងត្រែង។ ... ...

គង់ មេត្តា និងIgor Kossov
http://www.phnompenhpost.com/national/conservationists-caution-road-through-sanctury-may-harm-birds

WWF៖ ប្រភេទ​សត្វ​ព្រៃ​កម្ពុជា «មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង»

ប្រភេទសត្វព្រៃជាច្រើនកំពុង «មានការធ្លាក់ចុះយ៉ាងខ្លាំង» នៅក្នុងតំបន់វាលភាគខាងកើតនៃប្រទេសកម្ពុជា ដោយសារតែការបាត់បង់ជម្រក ការចូលធ្វើផ្លូវ ការខ្វះការអនុវត្តច្បាប់ និងការបរបាញ់ខុសច្បាប់។ នេះបើតាមអង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) ដែលបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញ។ ... ...

Igor Kossov
http://bit.ly/1U6XfJ4

អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការលើការងារអភិរក្សបានស្តីបន្ទោសលើការបាត់បង់ជីវិតរបស់សត្វក្រពើរដែលជិតផុតពូជ

ក្រុមការពារបរិស្ថានមួយបានចោទប្រកាន់ពីការធ្លាក់ចុះនៃសត្វក្រពើទឹកសាបខ្នាតតូចដែលកំពុងតែជិតផុតពូជនៅក្នុងជ្រលងអារ៉ែង ខេត្តកោះកុង ដែលមូលហេតុចម្បងនោះមកពីអន្ទាក់ដែលគេជឿថាបានសម្លាប់ក្រពើញីមួយដែលកំពុងពេញវ័យបន្តពូជនៅក្នុងតំបន់នេះ។ ... ...

Janelle Retka
https://www.cambodiadaily.com/news/conservation-ngo-blamed-for-death-of-endangered-crocodile-113521/

ការិយាល័យគយជួយសង្គ្រោះដល់សត្វអណ្តើក ពស់ ប្រមាណ ៧០០គីឡូក្រាមនៅក្បែរព្រំប្រទល់

មានការដឹកជញ្ជូនធំមួយដែលរួមមានអណ្តើក និងពស់ដែលត្រូវបានរកឃើញដាក់ចោលកាលពីព្រឹកថ្ងៃសៅរ៍នៅច្រាំងទន្លេតូចមួយក្បែរប៉ុស្តិ៍ត្រួតពិនិត្យតាមបណ្តោយព្រំប្រទល់ជាមួយប្រទេសវៀតណាម នេះបើយោងតាមមន្ត្រីគយ។ ... ...

កាំង សុធា
https://www.cambodiadaily.com/news/customs-bureau-saves-700-kgs-of-turtles-snakes-near-border-113519/

ទំនប់វារីអគ្គិសនីទន្លេមេគង្គគំរាមកំហែងដល់ប្រភេទត្រីផ្សោតដ៏កម្រ ព្រមទាំងអ្នកភូមិផងដែរ

ទំនប់វារីអគ្គិសនី Don Sahong កំពុងគំរាមកំហែងដល់ត្រីផ្សោតដែលរស់នៅក្នុងទន្លេមេគង្គ យ៉ាងហោចណាស់ ៨០ក្បាល ព្រមទាំងជីវភាពរស់នៅរបស់ប្រជាជនដែលនៅផ្នែកខាងក្រោមនៃទន្លេមេគង្គក្នុងប្រទេសកម្ពុជា ដែលពួកគេពឹងផ្អែកយ៉ាងខ្លាំងទៅលើធនធាននៃទន្លេនេះ។ ... ...

Pratch Rujivanarom
http://www.nationmultimedia.com/national/Mekong-dam-a-threat-to-rare-dolphins--and-villager-30286974.html

សាច់សត្វព្រៃត្រូវបានរឹបអូសបន្ទាប់ពីការប្រមាញ់

សាច់សត្វជ្រូកព្រៃ និងក្តាន់ប្រហែល ១០០ គីឡូក្រាមត្រូវបានរឹបអូសកាលពីយប់ថ្ងៃពុធ បន្ទាប់ពីប៉ូលីសបានដេញតាមរថយន្តទំនើបមួយនៅក្នុងឃុំអូរឬស្សី ខេត្តក្រចេះ នេះបើឱ្យដឹងពីស្នងការរងនៃអង្គភាពនគរបាលសេដ្ឋកិច្ចខេត្ត លោក រិន វាសនា។ ... ...

ប៊ុត រស្មីគង្គារ
http://www.khmertimeskh.com/news/25478/meat-seized-after-wild-chase/

កម្ពុជា​នឹង​អង្កេត​សត្វ​ខ្លា​ក្នុង​ព្រៃរបស់​គេ​មុន​ពេល​នាំ​ចូល​សត្វ​ខ្លា​ជា​ថ្មី​មក​ពី​ប្រទេស​ឥណ្ឌា​

មុនពេលដែលប្រទេសកម្ពុជាចាប់ផ្តើមយុទ្ធនាការនាំចូលសត្វខ្លាជាថ្មីពីប្រទេសឥណ្ឌា រដ្ឋបាលព្រៃឈើនៃប្រទេសកម្ពុជា នឹងមានបេសកម្មពិសេសមួយ ត្រួតពិនិត្យមើលសត្វខលាក្នុងព្រៃរបស់ប្រទេសគេ បើទោះបីជាមានរបាយការណ៏ថា សត្វខ្លាបានដាច់ពូជទៅហើយ។ ... ...

Ians team
http://www.thehansindia.com/posts/index/Environment/2016-05-09/Cambodia-scouts-for-tigers-before-relocating-big-cats-from-India/226945

ពលរដ្ឋ​កំពុង​នាំ​គ្នា​សង្គ្រោះ​ស្វា​ខ្មៅ​​ដែល​នៅ​រស់​ក្រោយ​ពី​​ភ្លើ​ឆេះ​ព្រៃ​

លោកទូចត្រេនអាយុ៥៧ ឆ្នាំជាអ្នកនេសាទដែលតែងតែទៅរកត្រីនៅតាមបឹងព្រៃលិចទឹកនៅ តំបន់បឹងទន្លេសាប នៃឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ប៉ុន្តែលោកបានប្តូរទម្លាប់របស់លោក ដោយបូមទឹកដាក់ប៊ីដុង ដើម្បីដឹកតាមគោរយន្តយកទៅដាក់ឲ្យសត្វស្វាដែលកំពុងប្រឈមនឹង អាកាសធាតុក្តៅ អត់ទឹក បន្ទាប់ពីរូបលោកបានឃើញសត្វស្វាខ្មៅប្រមាណជាង៣០ក្បាលងាប់នៅ ក្នុងព្រៃដោយសារតែអាកាសធាតុក្តៅ និងអត់ទឹកផឹក។ ... ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/1NoWU4T

ប្រភេទសត្វស្វាដ៏កម្រត្រូវបានប្រទះនៅក្នុងព្រៃ

លោក​ Robin​ Loveridge​ បាន​ងើប​ពី​អង្រឹង​របស់​គាត់​ពេល​ព្រលឹម​ស្រាងៗ​ដើរ​ចេញ​ទៅ​មាត់ទន្លេរ​សេ​កុង​ ដែល​ស្ថិត​នៅ​ក្ន​ង​ព្រៃ​សៀម​ប៉ា​ង​ ពេល​ដែល​គាត់​បានឃើញ​សត្វ​ស្វា​មាន​រោម​ពណ៌​មាស​ភ្លឺ​ចុះ​ពី​មែកឈើ​មក​រក​គាត់​។ ...

Jonathan Cox
http://www.khmertimeskh.com/news/24674/rare----costumed-ape----sighted-in-forest/

កំដៅ, ការខ្វះទឹកប៉ះពាល់ដល់ជីវិតបក្សីកម្រ

អ្នកអភិរក្សកំពុងសម្តែងការព្រួយបារម្ភថា សត្វបក្សីដែលជិតផុតពូជមួយចំនួនរបស់កម្ពុជាទំនងមិនបង្កាត់ពូជទេក្នុងឆ្នាំនេះដោយសារតែភាពតានតឹងកំដៅខ្លាំង, អសមត្ថភាពក្នុងការស្វែងរកអាហារឱ្យបានគ្រប់គ្រាន់ និងការបាត់បង់ជម្រកដោយសារភ្លើងឆេះព្រៃ និងការទន្ទ្រានរបស់មនុស្ស។ ... ...

Igor Kossov
http://www.phnompenhpost.com/national/heat-water-shortages-affecting-rare-bird-life

សត្វដែលជិតផុតពូជត្រូវបានដោះលែងឱ្យមានសេរីភាពដោយមន្ត្រីប៉ូលីស

សត្វ​សំពោច​ ៥​ក្បាល​ត្រូវ​បាន​ជួយ​សង្គ្រោះ​កាលពី​ព្រឹក​ម្សិលមិញ​ បន្ទាប់​ពី​មន្ត្រី​យោធា​ខេត្ត​សហការ​ជាមួយនឹង​បុគ្គលិក​អង្គការ​ Wildlife​ Alliance​ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ ដែល​បាន​ប៉ុនប៉ង​នាំ​សត្វ​ទាំងនេះ​តាម​ម៉ូតូ​យក​ទៅ​លក់​នៅ​ផ្សារ​វាល​រេញ​ ក្នុង​ខេត្ត​ព្រះ​សីហ ...

ប៊ុត រស្មីគង្គា
http://www.khmertimeskh.com/news/24611/endangered-animals-freed-by-police/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

dUyyU
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!