បរិស្ថាន និងធនធានធម្មជាតិ
ជីវៈចម្រុះ
ធនធានសត្វព្រៃ និងរុក្ខជាតិត្រូវបានរកឃើញនៅខេត្តមណ្ឌលគិរី
ក្រុមអ្នកស្រាវជ្រាវកំពុងប្រារព្ធការរកឃើញសត្វព្រៃ និងប្រភេទរុក្ខជាតិកម្រមួយចំនួនធំ ក៏ដូចជាទឹកធ្លាក់ក្នុងដែនជម្រកសត្វព្រៃភ្នំណាំលៀ ក្នុងខេត្តមណ្ឌលគិរី។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501059227/wealth-of-wildlife-and-plants-discovered-in-mondulkiri-says-moe/
ក្រពើកម្រដែលគេលែងចូលព្រៃក្នុងប្រទេសកម្ពុជា បង្កើនក្តីសង្ឃឹមសម្រាប់ការអភិរក្សសត្វល្មូន
ក្រពើសៀម ឬ Crocodylus siamensis ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ថាជាសត្វជិតផុតពូជដែលមានចំនួនប្រហែល២៥០ ក្បាលដែលត្រូវបានគេប៉ាន់ស្មានថាកំពុងរស់រានមានជីវិតនៅក្នុងទន្លេនៃប្រទេសកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3DRadY3
គម្រោងព្រៃឡង់បៃតងការពារត្រពាំងជាង ១០០ ក្នុងដែនជម្រកសត្វព្រៃ
គម្រោងព្រៃឡង់បៃតងកំពុងការពារត្រពាំងដែលមានហានិភ័យខ្ពស់ជាង ១០០ ត្រពាំង នៅក្នុងដែនជម្រកសត្វព្រៃ ព្រះរកា គូលែនព្រហ្មទេព ឆែប និងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ចាប់ពីដើមខែកុម្ភៈ ដល់ចុងខែឧសភា ខណៈក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធកំពុងបើកយុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិ ដើម្បីផ្តល់សុវត្ថិភាពបន្ថែមដល់សត្វព្រៃ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-03-31-0938-234182.html
សត្វស្លាបនៅតំបន់អភិរក្សរាប់រយក្បាលបានងាប់ ដោយសារអាកាសធាតុក្ដៅ
សត្វស្លាបរាប់រយក្បាលត្រូវបានប្រទះឃើញឈឺងាប់នៅតំបន់អភិរក្សបឹងស្នេហ៍ទួលពាន់តាឡី ស្ថិតនៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ដោយសារកត្តាអាកាសធាតុក្តៅ ខណៈមន្ត្រីជំនាញបានដើរប្រមូលសត្វងាប់ទាំងនោះទៅកប់ចោលដើម្បីបញ្ចៀសក្លិនស្អុយរាលដាលទៅសត្វផ្សេងទៀត។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-03-30-1336-234134.html
រដ្ឋាភិបាលជំរុញឱ្យការពារដំរី និងជម្រករបស់ពួកគេ
អ្នកអភិរក្សសត្វដំរីក្នុងខេត្តមណ្ឌលគិរី អំពាវនាវដល់រដ្ឋាភិបាលឲ្យការពារសត្វដំរី និងថែរក្សាព្រៃឈើ។ ការអំពាវនាវនេះធ្វើឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើការសម្លាប់ដំរីសម្រាប់ភ្លុករបស់វា និងផ្នែកផ្សេងៗទៀត។ ...
សុត គឹមសឿន
https://www.khmertimeskh.com/501050336/government-urged-to-protect-elephants-and-their-habitats/
«ទឹកឃ្មុំព្រៃមណ្ឌលគិរី» ត្រូវបានប្រកាសជាផលិតផល GI
«ទឹកឃ្មុំព្រៃមណ្ឌលគិរី» ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ក្នុងគោលដៅផ្តល់កិច្ចការពារកម្មសិទ្ធិបញ្ញា លើកកម្ពស់គុណភាពសម្បកវេចខ្ចប់ និងកេរ្តិ៍ឈ្មោះ ព្រមទាំងបង្កើនចង្វាក់តម្លៃ បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាជន។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-03-28-1136-233973.html
បទល្មើសព្រៃឈើ ការទន្ទ្រានយកដី និងការបរបាញ់សត្វព្រៃខុសច្បាប់ចំនួន ៨០០ ករណីត្រូវបានរាយការណ៍កាលពីឆ្នាំមុន
បទល្មើសព្រៃឈើ ការទន្ទ្រានយកដី និងការបរបាញ់សត្វព្រៃខុសច្បាប់មានចំនួន ៨១១ ករណីដែលត្រូវបានរាយការណ៍កាលពីឆ្នាំមុន ហើយក្នុងចំណោម ៣២០ ករណីដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើត្រូវបានពិន័យ ខណៈដែល ៤៩១ ករណីផ្សេងទៀតត្រូវបានបញ្ជូនទៅតុលាការ។ ...
ក្រុមការងាររដ្ឋបាលព្រៃឈើភេទរុក្ខជាតិ កេសរកូលព្រៃ នៅខេត្តសៀមរាប
មន្ត្រីក្រុមការងាររដ្ឋបាលព្រៃឈើកំពុងបន្តធ្វើការស្រាវជ្រាវប្រភេទរុក្ខជាតិកេសរកូលព្រៃ (អ័រគីដេ) នៅក្នុងខេត្តសៀមរាប ខណៈរកឃើញចំនួន ១៨០ ប្រភេទកាលពីសប្តាហ៍មុន នៅក្នុងសហគមន៍ព្រៃឈើចង្ក្រានរយក្នុងស្រុកវ៉ារិននៃខេត្តសៀមរាប។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-03-22-1408-233637.html
ហ្វូងដំរី៨ក្បាលត្រូវបានគេប្រទះឃើញក្នុងដែនជម្រកស្រែពក
ដំរីមួយហ្វូងចំនួនប្រាំបីត្រូវបានប្រទះឃើញដោយអ្នកអភិរក្សមកពីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងអ្នកស្រាវជ្រាវរបស់អង្គការ WWF កាលពីម្សិលមិញនៅក្នុងដែនជម្រកសត្វព្រៃស្រែពក។ ...
សុន មិនា
https://bit.ly/3qCK6Pt
ក្រសួងបរិស្ថានរំពឹងថា ចំនួនដំរីអាស៊ីដែលមាននៅក្នុងប្រទេសកម្ពុជា គឺនឹងមានចំនួនកើនឡើងនៅពេលខាងមុខ
ក្រសួងបរិស្ថានរំពឹងថា ចំនួនដំរីអាស៊ីដែលមាននៅក្នុងប្រទេសកម្ពុជា គឺនឹងមានចំនួនកើនឡើងនៅពេលខាងមុខ ស្របពេលដែលមន្ត្រីឧទ្យានុរក្សនៅខេត្តមណ្ឌលគិរី និងអ្នកស្រាវជ្រាវរបស់អង្គការ WWF ប្រទះឃើញហ្វូងដំរី នៅក្នុងតំបន់ដែនជម្រកសត្វព្រៃស្រែពក ក្នុងនោះមានវត្ដមានកូនដំរីជាច្រើន កាលរសៀលថ្ងៃទី ១៦ ខែមីនា អំឡុងពេលពួកគេដើរល្បាត និងចុះសិក្សាស្រាវជ្រាវជីវៈចម្រុះ។ នេះ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-17-1915-233465.html
គម្រោង USAID ព្រៃឡង់ ផ្ដល់រង្វាន់លើកទឹកចិត្តការធានាផលិតផលឃ្មុំ និងគុណភាពវេចខ្ចប់
គម្រោង USAID ព្រៃឡង់បៃតងបានផ្តល់ជំនួយដល់អង្គការ NTFP-EP Cambodia ក្នុងការផ្តល់វិញ្ញាបនបត្រ និងរង្វាន់លើកទឹកចិត្តជាសាច់ប្រាក់ដល់សហគ្រាសសហគមន៍ទឹកឃ្មុំព្រៃចំនួន ៣ នៅខេត្តស្ទឹងត្រែង ក្រចេះ និងព្រះវិហារ ដែលធ្វើឡើងដើម្បីធានាបាននូវការប្រមូលផលប្រកបដោយនិរន្តរភាព អនាម័យ និងការរក្សាទុក ព្រមទាំងការវេចខ្ចប់ប្រកបដោយគុណភាព។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-03-15-1400-233333.html
អង្គការផ្ដល់មូលនិធិដល់សហគមន៍ ៤ ដើម្បីគាំទ្រដល់ការគ្រប់គ្រងធនធានធម្មជាតិនៅលំផាត់
អង្គការជីវិតធម្មជាតិនៅកម្ពុជា (Naturelife Cambodia) កាលពីចុងខែកុម្ភៈ ឆ្នាំ ២០២២ បានផ្តល់មូលនិធិខ្នាតតូចដល់សហគមន៍ចំនួន ៤ ស្ថិតនៅដែនជម្រកសត្វព្រៃលំផាត់ ដើម្បីគាំទ្រដល់ការគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព និងលើកកម្ពស់ការចូលរួមរបស់សហគមន៍ក្នុងកិច្ចការពារដែនជម្រកសត្វព្រៃលំផាត់។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-15-1058-233341.html
អ្នកភូមិ ១ ក្នុងខេត្តកំពង់ឆ្នាំង ឆ្លៀតពេលពីការធ្វើស្រែចម្ការ រករុក្ខជាតិឱសថបង្កើនចំណូល
បន្ទាប់ពីមុខរបរធ្វើស្រែចម្ការ អ្នកភូមិខ្លែងព័រ នៃឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បាននាំគ្នាលុកចូលក្នុងព្រៃ និងតាមជ្រលងដងភ្នំមួយចំនួននៅក្នុងខេត្តនេះ ដើម្បីរករុក្ខជាតិឱសថយកមកកាប់ចញ្ច្រាំ និងហាលសម្ងួតសម្រាប់លក់ឱ្យឈ្មួញលក់ឱសថបុរាណនៅភ្នំពេញ តាមរយៈឈ្មួញកណ្ដាលក្នុង ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2022-03-14-1028-233278.html
ក្រុមអ្នកអភិរក្សប្រទះឃើញកូនផ្សោតទន្លេមេគង្គ ១ ក្បាល ទើបនឹងកើតនៅស្រុកសំបូរ
ក្រុមអ្នកស្រាវជ្រាវអំពីចំនួនសត្វផ្សោតទន្លេមេគង្គបានប្រទះឃើញកូនផ្សោត ១ ក្បាល ដែលទើបកើតថ្មីនៅក្នុងស្រុកសំបូរខេត្តក្រចេះ។ នេះបើយោងតាមការផ្សព្វផ្សាយរបស់នាយកដ្ឋានអភិរក្សជលផលនៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២២។ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2022-03-09-1027-233006.html
យុទ្ធនាការ «អន្ទាក់សូន្យ» ដើម្បីការពារសត្វបានចាប់ផ្តើមនៅកម្ពុជា
មន្ត្រីបាននិយាយថា ក្រសួងបរិស្ថានរបស់កម្ពុជា និងក្រុមដៃគូកាលពីថ្ងៃព្រហស្បតិ៍បានចាប់ផ្តើមយុទ្ធនាការ “អន្ទាក់សូន្យ” នៅក្នុងតំបន់អភិរក្ស ដើម្បីការពារសត្វពីការជាប់អន្ទាក់ និងត្រូវបានសម្លាប់។ ...
WCS និងក្រសួងយុត្តិធម៌រៀបចំវគ្គបណ្តុះបណ្តាលព្រះរាជអាជ្ញា ចៅក្រម ពីជំនាញដោះស្រាយរឿងក្តីជួញដូរសត្វព្រៃ
អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា WCS និងក្រសួងយុត្តិធម៌បានរៀបចំវគ្គបណ្តុះបណ្តាលលើកដំបូងស្តីពី «ជំនាញដោះស្រាយរឿងក្តីជួញដូរសត្វព្រៃអន្តរជាតិសម្រាប់ព្រះរាជអាជ្ញា និងចៅក្រមកម្ពុជា»។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-25-1305-232354.html
Wildlife Alliance ជួយសង្គ្រោះសត្វព្រៃជាង ៧២០០០ ប្រភេទពីអ្នកប្រមាញ់
ក្នុងអំឡុងពេល ២១ ឆ្នាំនៃបេសកកម្មនៅកម្ពុជា អង្គការ Wildlife Alliance បានជួយអភិរក្សសត្វព្រៃ និងជួយសង្គ្រោះសត្វព្រៃជាង ៧០០០០ ប្រភេទដែលសត្វខ្លះជាសត្វផុតពូជ។ ...
ទិត្យ គង្សនូវ
https://www.khmertimeskh.com/501030662/wildlife-alliance-rescues-more-than-72000-species-of-wildlife-from-perpetrators/
មន្ត្រី៖ ពង្រូលជាសត្វដែលត្រូវបានគេជួញដូរច្រើនបំផុតលើពិភពលោក
មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថានបញ្ជាក់ថា សត្វពង្រូលជាប្រភេទថនិកសត្វដែលត្រូវបានគេជួញដូរច្រើនបំផុតលើពិភពលោក ជាពិសេសគឺការជួញដូរពាណិជ្ជកម្មអន្តរជាតិដោយខុសច្បាប់ ដើម្បីយកទៅធ្វើជាឱសថបុរាណ ថ្នាំប៉ូវសុខភាពក៏ដូចជាថ្នាំព្យាបាលជំងឺផ្សេងៗ ខណៈនៅកម្ពុជាប្រភេទសត្វនេះរងគ្រោះដោយសារការបរបាញ់ដាក់អន្ទាក់ និងធ្វើអាជីវកម្ម ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-02-23-1418-232212.html
មន្ត្រីឧទ្យានុរក្សសំឡូត ដោះម៉ាស៊ីនថតស្វ័យប្រវត្តិទៅពិនិត្យមើលសកម្មភាពសត្វព្រៃ
មន្ត្រីឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតសហការជាមួយមន្ត្រីល្បាត MJP និងមន្ត្រីមកពីក្រសួងបរិស្ថានបានរួមគ្នាដោះម៉ាស៊ីនថតស្វ័យប្រវត្តិតាមដានសត្វព្រៃចំនួន ៤ ទីតាំងផ្សេងគ្នា ដើម្បីពិនិត្យមើលសកម្មភាពសត្វព្រៃ ដោយបានប្រទះឃើញសត្វព្រៃកម្រៗជាច្រើនប្រភេទ ដែលកំពុងរស់នៅទីនោះ។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-02-22-1427-232119.html
WCS និងរដ្ឋបាលជលផលខេត្តក្រចេះ បានដោះលែងកូនកន្ធាយក្បាលកង្កែបចំនួន ៣៥ ក្បាល
អង្គការ WCS សហការជាមួយខណ្ឌរដ្ឋបាលជលផលក្រចេះនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះបានលែងកូនកន្ធាយក្បាលកង្កែបចំនួន ៣៥ ក្បាលផ្សេងទៀត ចូលក្នុងទីជម្រកធម្មជាតិតាមដងទន្លេមេគង្គស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ។ នេះបើយោងតាមអង្គការ WCS នៅថ្ងៃសុក្រទី ១៨ ខែកុម្ភៈនេះ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-21-0927-232016.html
ប្រធានស្តីទីព្រៃសង្ឃសហគមន៍រុក្ខវ័ន ស្នើអាជ្ញាធរចាប់ជនល្មើសដាក់អន្ទាក់បង្កឱ្យសត្វទន្សោងងាប់
ព្រះសង្ឃក្នុងព្រៃសង្ឃសហគមន៍រុក្ខវ័នអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ត្រីជំនាញបរិស្ថានស្វែងរកជនប្រព្រឹត្តបទល្មើសដាក់អន្ទាក់សត្វព្រៃ ដែលបណ្តាលឱ្យសត្វទន្សោង ១ ក្បាលងាប់ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-21-1030-232032.html
អង្គការ WWF សោកស្ដាយចំពោះការស្លាប់របស់សត្វផ្សោតចុងក្រោយនៅក្នុងទន្លេក្បែរព្រំទល់កម្ពុជា
អង្គការ WWF បានសម្តែងការសោកស្តាយចំពោះការស្លាប់របស់សត្វផ្សោតទន្លេដែលត្រូវបានគេស្គាល់សត្វផ្សោតចុងក្រោយនៅក្នុងអាងទឹកឆ្លងទន្លេមេគង្គរវាងប្រទេសឡាវ និងកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Iigg9m
ត្រីផ្សោត អ៊ីរ៉ាវ៉ាតឌីចុងក្រោយនៅតំបន់អន្លង់ឈើទាលនៃទន្លេមេគង្គងាប់
នៅតាមព្រំដែនកម្ពុជា-ឡាវ ត្រីផ្សោត អ៊ីរ៉ាវ៉ាតឌីដែលស្គាល់ចុងក្រោយបានងាប់ហើយដែលត្រូវបានគេរាយការណ៍ថាដោយសារជាប់ក្នុងសំណាញ់ ...
ប៉ូ សុភា និងម៉េង សៀវម៊ី
https://cambodianess.com/article/last-irrawaddy-dolphin-in-anlong-chheuteal-section-of-mekong-river-dies
មន្ត្រី៖ ជ្រូកពោន ឬ ជ្រូកព្រុលដែលស្ថិតក្នុងបញ្ជីក្រហម IUCN ជាប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោក កំពុងបន្តមានវត្តមាននៅកម្ពុជា
មន្ត្រីជាន់ខ្ពស់ក្រសួង បរិស្ថាន អះអាងថា ជ្រូកពោន ឬជ្រូកព្រុលដែលស្ថិតក្នុងបញ្ជីក្រហម IUCN ជាប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោកកំពុងបន្តមានវត្តមាននៅកម្ពុជា ប៉ុន្តែមិនមានការសិក្សាលម្អិតអំពីចំនួនសត្វនេះឡើយ។ សត្វនេះមាននៅតាមតំបន់ព្រៃធម្មជាតិរបស់ប្រទេសកម្ពុជា ពិសេសនៅភាគនិរតី ភាគឦសាន និងភាគ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-05-1221-231183.html