បរិស្ថាន និងធនធានធម្មជាតិ

ការការពារបរិស្ថាន និងជីវៈចម្រុះ

​ដំរី​ចិញ្ចឹម​មួយ​ក្បាល​ក្នុង​ដែនជម្រកសត្វព្រៃ​ក្នុង​ខេត្តរតនគិរី​បាន​ស្លាប់

​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មូល​សមាគមន៍​អភិរក្សដំរីអរាវត្តា​​បាន​ឲ្យ​ដឹង​ថា​ អ្នក​មើលថែ​ទាំ​ដំរី​នៅ​ដែនជម្រកសត្វព្រៃ​ក្នុង​ខេត្តរតនគិរី​បាន​​ប្រាប់ថា​ ដំរីមួយក្បាលឈ្មោះ បាក់​ម៉ៃ​ ឈ្មោល​ អាយុ​ ៣២​ ឆ្នាំ​ជា​សត្វ​ដំរី​ចិញ្ចឹម​នៅ​ក្នុង​ខេត្តរតនគិរី​បាន​ស្លាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយសារ​តែ​ជំងឺ​រាគ ...

វ៉ា សុនីកា
https://www.khmertimeskh.com/50726323/domesticated-elephant-dies-in-sanctuary-in-ratanakiri-province/

​រដ្ឋមន្ត្រី​កសិកម្ម​ ស្នើ​ក្រុមហ៊ុន​ដី​សម្បទាន​សហការ​ជាមួយ​អាជ្ញាធរ​ទប់​ការ​រំលោភ​ដី​ព្រៃ​

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​លោក​ វេ​ង​ សា​ខុន​ បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល​ នៅ​ក្នុង​ខេត្តកោះកុង​ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​ មន្ទីរ​កសិកម្ម​ និង​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​បាន​ពេញលេញ​ ដើម្បី​ទប់ស្កាត់​ការ​រំលោភ​យក​ដី ...

សុទ្ធ គឹមសឿន
https://bit.ly/2LZWzYw

សំបុក​សត្វ​ត្រយង​យក្ស​ចំនួន​ ១០​ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ខេត្តរតនគិរី​

​កម្មវិធី​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​កម្ពុជា​បាន​រក​ឃើញ​សំបុក​សត្វ​ត្រយង​ចំ​កំក​ស​ ដែល​ជិត​ផុត​ពូជ​ចំនួន​ ១០​ សំបុក​នៅ​ឯ​ដែនជម្រកសត្វព្រៃ​លំ​ផាត់​ខេត្តរតនគិរី​។​ ​ ...

ឃុត សុភចរិយា
https://www.phnompenhpost.com/national/ten-ibis-nests-found-ratanakkiri

​អនុរក្ស​បរិស្ថាន​ចាប់​បាន​មនុស្ស​ពីរ​នាក់​ពី​បទ​កាប់​ដើមឈើ​

​ក្រសួងបរិស្ថាន​បាន​និយាយ​ថា​ក្រុម​អនុរក្ស​ខេត្តកំពង់ធំ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ ២​ នាក់​កាលពី​ថ្ងៃ​សៅរ៍​ខណៈ​ពួក​គេ​កំពុង​កាប់​ដើមឈើ​ និង​កំពុង​ឈូស​ឆាយដី​ទំហំ​ ៥​ ហិ​កតា​នៅ​ឯ​ដែនជម្រកសត្វព្រៃ​ឡង់​។​ ​ ...

រី សុចាន់
https://www.phnompenhpost.com/national/environment-rangers-grab-two-felling-trees

​លោក​ សាយ​ សំ​អាល់​ ជំរុញ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ឲ្យ​ចូលរួម​ការពារ​ធនធានធម្មជាតិ​

​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក​ សាយ​ សំ​អាល់​ បាន​ជំរុញ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ឲ្យ​ចូលរួម​ការពារ​ និង​អភិរក្ស​ធនធានធម្មជាតិ​ឲ្យ​បាន​គង់វង្ស​ ដែល​អាច​ទាញ​យក​ផលប្រយោជន៍​ពី​ការ​លក់​ឥណទាន​កាបូន​នៅ​តាម​ដែនជម្រកសត្វព្រៃ​មួយ​ចំនួន​ ដើម្បី​យក​ថវិកា​មក​ទ្រទ្រង់​ដល់​ការ​ការពារ ...

សុទ្ធ គឹមសឿន
https://bit.ly/2KLTbjn

​សកម្មជន​ថា​កម្មករ​ ២០០​ នាក់​ កំពុង​កាប់​ឈើ​ក្នុង​ព្រៃ​ឡង់​ តែ​អាជ្ញាធរ​បដិសេធ​

សកម្មជន​ការពារ​ព្រៃឈើ​បាន​ចុះ​ស្រាវជ្រាវ​បទល្មើស​ព្រៃឈើ​រយៈពេល​ ១០​ ថ្ងៃ​ នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​ហើយ​អះអាង​ថា​ បាន​ប្រទះ​ឃើញ​ក្រុម​កម្មករ​ជាង​ ២០០​ នាក់​ កំពុង​បោះជំរំ​កាប់​បំផ្លាញ​ព្រៃឈើ​ចំនួន​ ៥​ ទីតាំង​ផ្សេង​គ្នា​ដោយ​ទើប​កាប់​ផ្តួលរំលំ​ដើមឈើ​ប្រមាណ​ ២០០០​ ដើម ...

ខន សាវិ
https://bit.ly/2yUcmVo

អង្គការក្រៅរដ្ឋាភិបាល​ដែល​មិន​បាន​ចុះបញ្ជី​ ត្រូវ​បាន​ព្រមាន​អំពី​វិធានការ​ច្បាប់​

​ក្រសួងបរិស្ថាន​បាន​ព្រមាន​ថា​ខ្លួន​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​បុគ្គលិក​អង្គការក្រៅរដ្ឋាភិបាល​ដែល​ធ្វើ​សកម្មភាព​ខុសច្បាប់​នៅ​ក្នុង​តំបន់​ការពារ​ ព្រោះ​ពួក​គេ​មិន​បាន​ចុះ​ឈ្មោះ​ជាមួយ​ក្រសួងមហាផ្ទៃ​។​ ​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50717254/unregistered-ngos-warned-of-legal-action/

​ការ​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​កាប់​ដើម​ផ្លែ​សំរង​

​ក្រសួងបរិស្ថាន​បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ការ​កាប់​ដើម​ផ្លែ​សំរង​ដើម្បី​ប្រមូល​ផល​ក្នុង​រដូវវស្សា​ ព្រោះ​វា​ជា​អំពើ​ខុសច្បាប់​​ នេះបើតាមការលើកឡើងរបស់លោកនេត ភក្ត្រា ដែលជារដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាអ្នកនាំពាក្យបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារ។​ ​ ...

វ៉ន ដារ៉ា
https://www.phnompenhpost.com/national/calls-stop-cutting-malva-nut-trees

អាជ្ញាធរ​និយាយ​ថា​ការ​ឈូស​ឆាយ​ដើមឈើ​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​មណ្ឌលគិរី ​គឺ​សម្រាប់​ធ្វើ​​ផ្លូវ​

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ ក្នុង​ឃុំ​សែន​មនោ​រម្យ​ ស្រុក​អូរ​រាំង​ ខេត្តមណ្ឌលគិរី​បាន​អះអាង​ថា​ដើមឈើ​ធំៗ​ជា​ច្រើន​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ត្រូវ​បាន​គេ​ឈូស​ឆាយ​ដោយ​ស្ងាត់ៗ​។​ ​ ...

ខន សាវិ
https://www.phnompenhpost.com/national/authorities-say-trees-cleared-mondulkiri-sanctuary-road

ស្វា​ព្រាម​ជា​សត្វ​ជិត​ផុត​ពូជ​ជាង​ ៣​ ពាន់​ក្បាល​ មាន​វត្ត​មាននៅ​កម្ពុជា​

ខណៈ​ពិភពលោក​កំពុង​មានការ​ថយ​ចុះ​នូវ​ចំនួន​សត្វ​ស្វា​ព្រាម​ (Silvered​ Langur)​ ប្រមាណ​ ៥០​ ភាគរយ​ ដែល​ជា​ប្រភេទ​សត្វ​ស្វា​ជិត​ផុត​ពូជ​ ក៏​ប៉ុន្ដែ​នៅ​ប្រទេស​កម្ពុជា​ព្រោះតែ​កត្ដា​អំណោយផល​វត្ដមាន​ស្វា​នេះ​នៅ​តែ​មាន​ចំនួន​ច្រើន​បង្គួរ​ប្រមាណ​ជាង​ ៣​ ពាន់ ...

វ៉ន ដារ៉ា
https://bit.ly/2yWnWzq

ក្រសួង​ច្រានចោល​ពី​ការ​លើក​ឡើង​ថា​ មានការ​កាប់​ឈើ​នៅ​ព្រៃ​ឡង់​កើនឡើង​

សាកលវិទ្យាល័យ​ Copenhagen​ នៃ​ប្រទេស​ ដា​ណឺ​ម៉ាក​ បាន​ចេញ​លិខិត​ចំហ​មួយ​ទៅ​កាន់​អ្នក​ពាក់ព័ន្ធ​ដោយ​ជំរុញ​ឲ្យ​ចាប់អារម្មណ៍​ទៅ​នឹង​ការ​រក​ឃើញ​ថ្មីៗ​របស់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ (PLCN)​ មជ្ឈមណ្ឌល​ស្រាវជ្រាវ​រួម​របស់​អឺរ៉ុប​ និង​អង្គការ​ឃ្លាំមើល​ព្រៃឈើ​សកលលោក​ដែល​បាន​បង្ហាញ ...

រី សុចាន់
https://bit.ly/2xgoHmF

ក្រុម​ល្បាត​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​បាន​រក​ឃើញ​សត្វ​ស្លាប​ងាប់​ និង​ឧបករណ៍​អន្ទាក់​ខុសច្បាប់​

​អង្គការ​សម្ព័ន្ធភាព​សត្វព្រៃ​ បាន​និយាយ​ថា​គ្រោងឆ្អឹង​របស់​ម៉ា​ទី​ន​ហ្សា​ក​ក្រហម​ ត្រូវ​បាន​រក​ឃើញ​ដោយ​អនុរក្ស​នៅ​ស្ថានីយ៍​ថ្ម​រូង​ខេត្តកោះកុង​ ពេល​ល្បាត​រយៈពេល​ ៣​ ថ្ងៃ​ថ្មីៗ​នេះ​។​ ក្នុង​កំឡុង​ពេល​ល្បាត​ ក្រុម​ល្បាត​បាន​ដោះ​លែង​មាន់ព្រៃ​ចំនួន ...

រី សុចាន់
https://www.phnompenhpost.com/national/wildlife-alliance-patrol-uncovers-dead-muntjac-illegal-equipment

​អ្នក​ភូមិ​កំពង់ឆ្នាំង​បាន​បញ្ជូន​ទៅ​តុលាការ​ពី​បទ​ឈូស​ឆាយតំបន់ដី​សើម​

អ្នក​ភូមិ​កំពង់ឆ្នាំង​ចំនួន​ ៤​ នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ចាត់ការ​តាម​ច្បាប់​បន្ត​ទៀត​។​ អ្នក​ភូមិ​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា​បាន​ចូល​ទៅ​ឈូស​ឆាយតំបន់ដី​សើម​ចំនួន​ ៣​ ហិ​កតា​នៅ​ក្នុងភូមិ​កោះ​តា​ម៉ា​វ ...

ខន សាវិ
https://www.phnompenhpost.com/national/kampong-chhnang-villagers-sent-court-clearing-wetland

​អំពាវនាវ​ជា​ថ្មី​ឲ្យ​ពលរដ្ឋ​បញ្ឈប់​បរិភោគ​សត្វព្រៃ​ ហើយ​ងាក​មក​ការពារ​ធនធានធម្មជាតិ​

​ក្រសួងបរិស្ថាន​ និង​អង្គការ​ World​ Wide​ Fund(WWF)​ ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​បន្ត​អំពាវនាវ​ និង​ធ្វើ​យុទ្ធនាការ​ឱ្យ​ពលរដ្ឋ​ចូលរួម​ថែរក្សា​អភិរក្ស​សត្វព្រៃ​ និង​ធនធានធម្មជាតិ​ បញ្ឈប់​ការ​បរិភោគ​សាច់សត្វ​ព្រៃ​ ខណៈ​ពិភពលោក​ប្រារព្ធ​ទិវា​សត្វព្រៃ​ពិភពលោក​ថ្ងៃ​ទី​ ៣​ មីនា​ក្រោម​ប្រធានបទ​ « ...

វ៉ន ដារ៉ា
http://bit.ly/2uZIRQI

ក្រសួង​២និង​អង្គការ​អនុវត្ត​គម្រោង​ថែ​បរិស្ថាន​ឲ្យ​កាន់តែ​ប្រសើរ​ដោយ​បន្ថយ​ប្រើ​ប្លាស្ទិក

រសួង​បរិស្ថាន ក្រសួង​អប់រំ យុវជន និង​កីឡា និង​អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ​កម្ពុជា​សហការ​គ្នា​អនុវត្ត​គម្រោង​ថែរក្សា​បរិស្ថាន​ឈ្មោះ​ថា​ «​គម្រោង​ អ (R)» នៅ​ខេត្ដ​សៀមរាប ដើម្បី​ធ្វើឲ្យ​បរិស្ថាន​កាន់តែ​ល្អប្រសើរ​លើកកម្ពស់​ការកាត់បន្ថយ​ការបំពុល​ដោយ​ប្លាស្ទិក​តាម​មធ្យោបាយ​ផ្តល់​ដប​ទឹក​ចំនួន ៤ ​ម៉ឺន​ដប​ដល់​សិស្សានុសិស្ស​នៅតាម​អនុវិទ្យាល័យ​ និង ...

វ៉ន ដារ៉ា
http://bit.ly/2vjvlrj

ភាពយន្ត «ពូដំរី» និយាយ​ពីការ​អភិរក្ស​ដំរី​នៅ​ ព្រៃឡង់ ​នឹង​ត្រូវ​យក​ទៅ​បញ្ចាំង​នៅ​មហោស្រព​ភាពយន្ត​ UN

«ពូដំរី [Uncle Elephant]» គឺជា​ខ្សែ​ភាព​យន្ត​ខ្នាត​តូច​មួយ ដែល​និយាយ​អំពី​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​កម្ពុជា ក្នុង​ការ​អភិរក្ស​សត្វ​ដំរី​អាស៊ី និង ធនធាន​ធម្មជាតិ​ដ៏សំបូរ​បែប​ ក្នុង​តំបន់​ ព្រៃឡង់ នឹង​ត្រូវ​បាន​គេ​នាំ​យក​ទៅ​ចាក់​បញ្ចាំង​នៅ​ក្នុង​កម្មវិធី World Wildlife Film Festival Day 2020 ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង New York សហរដ្ឋ​អាមេរិក នាថ្ងៃទី​ ០៣ ខែ​មីនា ...

ឃុត សុភចរិយា
https://bit.ly/2uy7wvi

មន្ត្រី៖​ ​បណ្តាញ​សហគមន៍​ព្រៃឡង់​បាន​ធ្វើ​សកម្មភាព​បំពាន​ច្បាប់

មន្ត្រី​ក្រសួងបរិស្ថាន​បាន​លើកឡើង​ថា សហគមន៍​ព្រៃឡង់​បាន​ធ្វើ​សកម្មភាព​បំពាន​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ ដែល​ការលើកឡើង​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​អាជ្ញាធរ​បាន​ចុះ​រារាំង​សហគមន៍​មិន​ឱ្យ​ធ្វើដំណើរ​ចូល​ទៅក្នុង​តំបន់​ព្រៃឡង់ ដើម្បី​ប្រារព្ធ​កម្មវិធី​បុណ្យ​បំបួស​ដើមឈើ​។ បណ្ដាញ​សហគមន៍​ព្រៃឡង់​គ្រោង​រៀបចំ​ប្រារព្ធ​ពិធីបុណ្យ​បំបួស ...

ខន សាវិ
https://bit.ly/32kq9zm

មន្ត្រី​ប្រើ​ឧគ្ឃោសនស័ព្ទ​ផ្សព្វផ្សាយ​ពី​ការការពារ និង​អភិរក្ស​សត្វព្រៃ

មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​បាន​ជ្រើសរើស​​យក​វិធីសាស្ត្រ​ផ្សព្វផ្សាយ​ពី​​វិធានការ​ការពារ និង​អភិរក្ស​សត្វព្រៃ និង​ជីវចម្រុះ​ក៏​ដូច​លិខិតបទដ្ឋាន​នានា​ដោយ​ប្រើ​ឧគ្ឃោសនស័ព្ទ​ដាក់​តាម​ម៉ូតូកង់​៣ (​តុកតុក​) ​និង​ម៉ូតូ បើកបរ​នៅ​​តាម​បណ្ដា​ភូមិ-ឃុំ និង​ស្រុក​នានា​ក្នុង​ខេត្ត​មណ្ឌលគិរី ដោយ​ចាក់​ជា​សារ ...

វ៉ន ដារ៉ា
https://bit.ly/2V2IkIe

ក្រសួង​បំផុស​យុវជន​ឱ្យ​ការពារ​ធនធានធម្មជាតិ​

ក្រសួងបរិស្ថាន​បាន​រៀបចំ​ពិធី​ដាំ​ដើមឈើ​នៅ​ខេត្តកំពង់ធំ​ដើម្បី​ប្រារព្ធ​ទិវា​នៃ​ក្តី​ស្រឡាញ់​ដោយ​លើកទឹកចិត្ត​យុវជន​ឱ្យ​ស្រឡាញ់​និង​ការពារ​ធនធានធម្មជាតិ​។​ ពិធី​សាសនា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​សម្គាល់​ដើមឈើ​ធំ​ ៗ​ ចំនួន​ ៥​ ដើម​ និង​ការពារ​ដើមឈើ​ទាំងនោះ​ពី​ការ​កាប់ ...

សែន ដាវិដ
https://www.khmertimeskh.com/50691806/ministry-inspires-youth-to-preserve-natural-resource

រដ្ឋមន្ត្រី​កសិកម្ម​លើក​ពី​តម្លៃ​ព្រៃឈើ និង​ជំរុញ​ឲ្យ​មន្ត្រី​ត្រូវ​បង្ក្រាប​បទល្មើស

រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លោក​ វេង សាខុន ​បាន​ថ្លែងថា ធនធាន​ព្រៃឈើ​បាននិង​កំពុង​ចូលរួម​ចំណែក​លើកកម្ពស់ សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ច​សហគមន៍​ព្រៃឈើ រក្សា​និរន្តរភាព​បរិស្ថាន អេកូធម្មជាតិ​ដែល​បាន​ទាក់ទាញ​ទេសចរ ហើយ​លោក​បាន​ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​យកចិត្ត​ទុកដាក់​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ និង​ស្តារ​ព្រៃឈើ​ឡើងវិញ​។ លោក វេង សាខុន ​បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​បិទ ...

ម៉ិច ដារ៉ា
https://bit.ly/3bgvdJ7

រដ្ឋមន្ត្រី​បរិស្ថាន កោតសរសើរ​មន្ត្រី​ឧទ្យានុរក្ស​ចំពោះ​ការខិតខំ​ការពារ​ធនធាន​ធម្មជាតិ

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក​ សាយ សំអាល់ ថ្លែង​អំណរគុណ​ និង​កោតសរសើរ​មន្ត្រី​ឧទ្យានុរក្ស​ដែល​បាន​លះបង់​កម្លាំង​កាយ​ចិត្ត ពុះពារ​រាល់​ការលំបាក ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​ប្រកប​ដោយ​ប្រសិទ្ធភាព​រហូត​អាច​លក់​ឥណទាន​កាបូន​ពី​ព្រៃឈើ​កាលពី​ឆ្នាំមុន​បាន​ជាង​ ១០ ​លាន​ដុល្លារ​​ ព្រម​ទាំង​ជួយ​អភិវឌ្ឍ ...

វ៉ន ដារ៉ា
https://bit.ly/2So7HkS

សហគមន៍ និង​អាជ្ញាធរ​ អំពាវនាវ​ឲ្យ​ចូលរួម​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ

សហគមន៍​ព្រៃ​សង្ឃរុក្ខវ័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​កាលថ្ងៃ​ ២ កុម្ភៈ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅប្រទេស​ឲ្យ​ចូលរួម​ការពារ និង​អភិរក្ស​​ព្រៃឈើ និង​សត្វព្រៃ​ទាំងអស់​គ្នា​ដើម្បី​ប្រយោជន៍​ជាតិ​ទាំង​ពេលបច្ចុប្បន្ន និង​អនាគត​។ នៅក្នុង​ពិធី​ប្រារព្ធ​ខួប​ទី​ ១៩ ​នៃ​​ការបង្កើត​ទីស្នាក់ការ​កណ្ដាល​នៃ​សហគមន៍​ព្រៃ ...

ឃុត សុភចរិយា
https://bit.ly/391JAz9

សត្វទន្សោង​ដ៏កម្រ​ ១ ​ក្បាល ​ងាប់​ដោយ​ជាប់អន្ទាក់

សត្វ​ទន្សោង​ ១ ​ក្បាល ​ត្រូវបាន​ប្រជាសហគមន៍​ប្រាំបី​មុំ ប្រទះ​ឃើញ​ងាប់​ដោយ​ជាប់​អន្ទាក់​កាលពី​សប្តាហ៍​មុន នៅ​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ដែល​ករណីនេះ​បង្ហាញថា បទល្មើស​សត្វព្រៃ​នៅតែ​ជា​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវិត​សត្វព្រៃ ជាពិសេស​ប្រភេទ​សត្វ​ទន្សោង​ដ៏កម្រ និង​ជិត​ផុត​ពូជ​ពី​ផែនដី​នេះ​។ ...

ឃុត សុភចរិយា
https://bit.ly/2uhWbzg

កម្ពុជា​ប្រារព្ធ​ទិវា​តំបន់ដីសើម​នៅ​ខេត្តបន្ទាយមានជ័យ​

ក្រសួងបរិស្ថាន​បាន​និយាយ​ថា​ ប្រទេស​កម្ពុជា​នឹង​ប្រារព្ធ​ទិវា​ដី​សើម​ពិភពលោក​នៅ​ឃុំ​ពុ​យ​ចារ​ ស្រុក​ភ្នំស្រុក​ខេត្តបន្ទាយមានជ័យ​ នៅ​ថ្ងៃ​ទី​ ៦​ ខែកុម្ភៈ​។​ ក្រសួងបរិស្ថាន​នឹង​សហការ​ជាមួយ​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​នឹង​រៀបចំ​ប្រារព្ធ​ទិវា​តំបន់ដីសើម​ពិភពលោក​ឆ្នាំ​២០២០​ ក្រោម​ប្រធានបទ​ “​តំបន់ដីសើម​ និង ...

ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា (AKP)
https://www.khmertimeskh.com/50685506/cambodia-to-mark-world-wetlands-day-in-banteay-meanchey-province

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

5vhJD
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!