ព្រៃឈើ និងរុក្ខាប្រមាញ់

ការការពារព្រៃឈើ

តំបន់ការពារធម្មជាតិចំនួន៣ ថ្មីបន្ថែមទៀត ត្រូវបានបង្កើតឡើងក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន

នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៦ រាជរដ្ឋភិបាលកម្ពុជាបានសម្រេចបង្កើតតំបន់ការពារធម្មជាតិចំនួន ៣ ថ្មីបន្ថែមទៀត ដែលមានផ្ទៃដីសរុបទំហំ ២៧ ៩៤១. ០៦ ហិកតា ឱ្យស្ថិតក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន។ តំបន់ការពារធម្មជាតិទាំង ៣ នោះ រួមមាន ឧទ្យានជាតិកោះកុង (ខេត្តព្រះសីហនុ) មានផ្ទៃដីទំហំ ២ ៦៥៥.៣៥ ហិកតា តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង (ខេត្តព្រះវិហារ) មានផ្ទៃដីទំហំ ២៥ ២៦៩.៤១ ហិកតា និងតំបន់អភិរក្សទឹកសាប បឹងព្រែកទប់ (ខេត្តព្រះសីហនុ) មានផ្ទៃដីទំហំ ១៦.៣ ហិកតា។ ជារួម តំបន់ការពារធម្មជាតិសរុបចំនួន ៤៥ មានផ្ទៃដីសរុបទំហំ ៥ ៩០២ ៤៤៤.០៦ ហិកតា ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

ដែនជម្រកសត្វព្រៃកែវសីមា បានលក់ឥណទានកាបូនដំបូងរបស់ខ្លួន

ភ្នំពេញ កម្ពុជា ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈកិច្ចសហការជាមួយអង្គការ WCS បានលក់ឥណទានកាបូនដំបូងរបស់គេម្រោងកាត់បន្ថយការប្រែប្រួលអាកាសធាតុក្នុងដែនជម្រកសត្វព្រៃកែវ សីមាដែលមានទំហំព្រៃផ្ទៃសរុប ២៩២,៦៩០ហិកតា ទៅឱ្យក្រុមហ៊ុន Disney។ ក្រុមហ៊ុន Disney នឹងប្រើប្រាស់ឥណទានកាបូននេះ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងដើម្បីសម្រេចគោលដៅរបស់ក្រុមហ៊ុន ក្នុងការឈានទៅកាន់បន្ថយការបញ្ចេញឧស្ម័នឱ្យបាន ៥០ភាគរយត្រឹមឆ្នាំ ២០២០។ ការលក់នេះ ឆ្លុះបញ្ចាំងអំពីហិរញ្ញប្បទានកាបូន ដែលជួយផ្តល់ជាប្រភពថវិកាប្រកបដោយនិរន្តរភាពមួយសម្រាប់ការអភិរក្សព្រៃឈើតំបន់ត្រូពិចដែលសំបូរដោយប្រភពសត្វ និងរុក្ខជាតិស្ថិតនៅតំបន់ខ្ពង់រាបភាគខាងកើតប្រទេសកម្ពុជា ហើយតំបន់ការពារនេះមានសារៈសំខាន់ជាសាកល។ ការទិញនេះផ្តល់ប្រយោជន៍ដោយផ្ទាល់ផងដែរទៅលើការចិញ្ចឹមជិវិតរបស់ប្រជាសហគមន៍រស់នៅជុំវិញតំបន់អនុវត្តគម្រោងនេះ។   ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តី​ពី​ «​ការ​ដាក់​ព្រៃ​ការពារ​ចំនួន​ប្រាំ​ ជា​តំបន់ការពារធម្មជាតិ​»

​ក្រសួងបរិស្ថាន​ សហការ​ជាមួយ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ នឹង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តី​ពី​ “​ការ​រៀបចំ​ដាក់​ព្រៃ​ឡង់​ ព្រៃ​ក្រ​វ៉ា​ញ​ខាងត្បូង​ ព្រៃ​ព្រះ​រកា​ ព្រៃ​សៀម​ប៉ា​ង​ខាងលិច​ និង​ព្រៃ​វ៉ឺ​ន​សៃ​ ជា​តំបន់ការពារធម្មជាតិ​” ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

​ក្រសួងបរិស្ថាន​រៀបចំ​ដាក់​ព្រៃ​ផ្តល់​ផល​៥​កន្លែង​ជា​តំបន់​ការពារ​និង​អភិរក្ស​ព្រៃឈើ​

ក្រសួងបរិស្ថាននឹងរៀបចំដាក់ព្រៃផ្តល់ផលចំនួន៥កន្លែងរួមមាន ព្រៃឡង់ ព្រៃច្រករបៀងក្រវាញខាងត្បូង ព្រៃព្រះរកា ព្រៃសៀមប៉ាងលិច  និងព្រៃវើនសៃដែលមានផ្ទៃដីសរុបចំនួន ៩៥០.០០០ហិកតា ជាតំបន់ ព្រៃការពារនិងអភិរក្សព្រៃឈើ។ ... ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

តំបន់​ស្នូល​ព្រែក​ទាល់​ត្រូវ​បាន​ទទួលស្គាល់​ជា​តំបន់​រ៉ា​ម​សារ​

​គ្របដណ្តប់​លើ​ផ្ទៃដី​ ២១៣៤២​ ហិ​កតា​ តំបន់​ស្នូល​ព្រែក​ទាល់​ (​បេះដូង​នៃ​បឹង​ទន្លេសាប​)​ ដែល​ជា​ជម្រក​ពង​កូន​សត្វ​ស្លាប​ទឹកធំ​ជាងគេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ត្រូវ​បាន​ដាក់​បញ្ចូល​ជា​ តំបន់ដីសើម​ដែល​មាន​សារៈសំខាន់​ជា​អន្តរជាតិ​ (​ដែល​គេ​ឱ្យឈ្មោះ ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

លទ្ធផល​នៃ​ការ​វាយតម្លៃ​លើ​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ចំនួន​៩

យោងលិខិត​លេខ​ ១០២២​ ស​.​ជ​.​ណ​ ចុះ​ថ្ងៃ​ទី​ ១០​ ខែកញ្ញា​ ឆ្នាំ​២០១៥​ រាជរដ្ឋាភិបាល​ សម្រេច​កាត់​បន្ថយ​រយៈពេល​វិនិយោគ​មក​នៅ​ត្រឹម​៥០​ឆ្នាំ​ សម្រាប់​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​សម្បទាន​ដី​សេដ្ឋកិច្ច​ របស់​ក្រុមហ៊ុន​ចំនួន​ ៩​ ដែល​មាន​ផ្ទៃដី​សរុប​ចំនួន​ ២១,៨៣៩​ហិ​កតា ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

អង្គការ​ លី​កាដូ​ បង្ហាញ​ទិន្នន័យ​ដី​សម្បទាន​របស់​ខ្លួន​និង​ស្នើ​សុំ​យ៉ាង​ទទូច​នូវ​ទិន្នន័យ​ដែល​មាន​តម្លាភាព​ពី​រាជរដ្ឋាភិបាល​

នា​ថ្ងៃនេះ​ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស​ “​លី​កាដូ​”​ នឹង​ធ្វើការ​ចេញ​ផ្សាយ​ជា​សាធារណៈ​នូវ​ទិន្នន័យ​អំពី​ដី​សម្បទាន​ របស់​ខ្លួន​ ហើយ​សូម​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ សូម​លោក​មេត្តា​អនុវត្ត​តាម​ពាក្យសុំ​ក្នុង​ការ​បង្ហាញ​ជា​សាធារណៈ​ នូវ​ព័ត៌មាន ...

អង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស (លីកាដូ)

ទាញយក៖ pdf

សន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃការគ្រប់គ្រងគម្រោង​វិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ច

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០១៥ វេលាម៉ាង ១០ៈ០០​នាទីព្រឹក នៅទីស្តីការក្រសួង ដើម្បីជម្រាបជូនសាធារណជន អំពីបច្ចុប្បន្នភាពនៃការគ្រប់គ្រងគម្រោងវិនិយោគអភិវឌ្ឍន៍​សម្បទានដី​សេដ្ឋកិច្ច។ ...

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ទាញយក៖ pdf

ការអញ្ជើញចូលរួមសន្និសីទកាសែត - កង្វល់របស់អង្គការសង្គមស៊ីវិល និង​​សហគមន៍​​ទៅ​​លើ​ការ​​កាប់​​ឈើ​​ខុស​​ច្បាប់​​ និង​​ការ​​បំផ្លាញ​​​ធន​​ធាន​​​ធម្ម​​ជាតិ​​នៅ​​កម្ពុជា

អង្គការសង្គមស៊ីវិល/អង្គការមិនមែនរដ្ឋាភិបាល និង តំណាងសហគមន៍មកពីខេត្តមណ្ឌលគិរី រតនគិរី កំពង់ធំ កំពង់ស្ពឺ ស្ទឹងត្រែង និងក្រចេះ នឹង​ជួប​ជុំគ្នាដើម្បីធ្វើសន្និសីទ កាសែតមួយដែលបានរៀបចំ​​ដោយ​​វេទិកា​​នៃ​​អង្គ​​ការ​មិន​​មែន​​រដ្ឋា​​ភិបាល​​ស្តី​ពី​កម្ពុជា ​ដើម្បី​​​សម្តែង​​​កង្វល់​របស់​ពួក​គេ​អំពី​ការ​កើន​ឡើង​​នៃ​​ការ​​កាប់​ ...

វេទិកា​​នៃ​​អង្គ​​ការ​​មិន​​មែន​​រដ្ឋា​​ភិបាល​​ស្តី​​ពី​​កម្ពុជា

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

aBE9j
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!