ព្រៃឈើ និងរុក្ខាប្រមាញ់

ការការពារព្រៃឈើ

ក្នុង​រយៈពេល​ ៨ ​ខែ ឆ្នាំនេះ មន្ត្រី​ឧទ្យានុរក្ស​បាន​បង្ក្រាប​បទល្មើស​កាប់​រុករាន​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​បាន​ ៤ ២៥០ ​ករណី

ក្នុង​ ១ ​ឆ្នាំៗ (​គិត​ចាប់ពី​ឆ្នាំ​ ២០១៧ ដល់​ខែសីហា ឆ្នាំនេះ​) ​មន្ដ្រី​ឧទ្យានុរក្ស​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​បាន​ជាង​ ៨ ០០០ ​ករណី ក្នុង​នោះ​បទល្មើស​ជាង ៨០០ ​ករណី​ត្រូវបាន​ចងក្រង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ខណៈ​ ៨ ​ខែ ឆ្នាំនេះ បង្ក្រាប​បទល្មើស​បាន ៤ ២៥០ ករណី​ដែល​ភាគច្រើន​ជា​បទល្មើស​កាប់​រុករាន​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់ បទល្មើស ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-08-31-0951-240330.html

មន្ត្រីជំនាញ​ដាក់​កាមេរ៉ា​ស្វ័យប្រវត្តិ​ក្នុង​តំបន់​ស្តារ​សត្វព្រៃ​ឡើងវិញ ចំនួន ២៥​ ទីតាំង ដើម្បី​តាមដាន​ចំនួន​សត្វរំពា ​(​ឈ្លូស​)

ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បន្ត​ចុះ​ដាក់​កាមេរ៉ា​ស្វ័យប្រវត្តិ​ក្នុង​តំបន់​ស្តារ​សត្វព្រៃ​ឡើងវិញ ចំនួន ២៥ ​ទីតាំង ដើម្បី​តាមដាន​ចំនួន​សត្វរំពា​(​ឈ្លូស​) ខណៈ​មន្ត្រី​ជំនាញ អះអាងថា បច្ចុប្បន្ន​ចំនួន​សត្វរំពា ​(​ឈ្លូស​) អាច​នឹងមាន​ចំនួន​ថយចុះ​ដោយសារតែ​ការ​បរបាញ់ និង​ការដាក់​អន្ទាក់​ដោយ​ខុសច្បាប់​។​ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-08-29-1716-240259.html

ក្រសួង​បរិស្ថាន​ដាក់​ឱ្យ​ប្រើប្រាស់​ឯកសណ្ឋាន​សហគមន៍​មូលដ្ឋាន​សម្រាប់​ការ​ចុះ​ល្បាត​

​ក្រសួង​បរិស្ថាន​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ឯក​សណ្ឋាន​សហគមន៍​ការពារ​ធនធានធម្មជាតិ​ ​នៅ​ពេល​ដែល​ត្រូវ​ចុះ​ល្បាត​ការពារ​ធនធាន​ធម្មជាតិ​។​ ​ឯកសណ្ឋាន​នេះ​បង្កើត​ឡើង​សម្រាប់​តែ​សហគមន៍​ការពារ​ធនធានធម្មជាតិ​និង​ដៃគូ​អភិវឌ្ឍន៍​ប៉ុណ្ណោះ​ ​ខណៈ​អង្គការសង្គម​ស៊ីវិល​និង​សកម្មជន​ការពារ​បរិស្ថាន ...

ត​ន​ ​វិបុល​
https://bit.ly/3AvAMB4

ក្រសួង​បង្កើត​ក្រុម​ការងារ​ពិនិត្យ​ និង​ផ្ដល់យោបល់​ពី​ទោសប្បញ្ញត្ដិ ក្នុង​សេចក្ដី​ព្រាងច្បាប់​ចំនួន​ ៣

រដ្ឋមន្ដ្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បាន​បង្កើត​ក្រុម​ការងារ​ចំពោះ​កិច្ច​ ដើម្បី​ទទួល​បន្ទុក​ពិនិត្យ និង​ផ្តល់យោបល់​លើ​ផ្នែក​ទោសប្បញ្ញត្តិ​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ជលផល សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ព្រៃឈើ និង​សេចក្តី​ព្រាង​ច្បាប់ ស្តីពី​តំបន់​ការពារ​ធម្មជាតិ មុន​នឹង​ដាក់​ទៅ​​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​ ដើម្បី​ពិនិត្យ និង​សម្រេច​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-08-19-0921-239919.html

សហគមន៍ពូនង​នៅ​ខេត្តមណ្ឌលគិរី​បារម្ភ​បាត់ដី​ដោយសារ​ភាព​មិន​ច្បាស់លាស់​នៃ​ការ​កំណត់​តំបន់​ការពារ

ប្រធានសហគមន៍ពូនងឈ្មោះ មីវ ខែម អាយុ២៩ឆ្នាំ នៅឃុំមេម៉ង់ រស់នៅពឹងផ្អែកលើការធ្វើស្រែដើម្បីចិញ្ចឹមជីវិត ចាប់តាំងពីមានជម្លោះដីនេះតាំងពីឆ្នាំ២០១៧ នៅពេលដែលការគ្រប់គ្រងទាំងដែនជម្រកសត្វព្រៃកែវសីមា និងភ្នំព្រិច ត្រូវបានផ្ទេរទៅឱ្យក្រសួងបរិស្ថាន។ តំបន់ការពារនេះត្រូវបានបែងចែកទៅជា៤តំបន់គឺ «តំបន់សហគមន៍» មានការរឹតត្បិតតិចតួច ដែលអនុញ្ញាតឱ្យធ្វើកសិកម្ម និង «តំបន់ប្រើប្រាស់ប្រកបដោយនិរន្តរភាព» ដែលមានការរឹតត្បិតខ្លាំង អនុញ្ញាតឱ្យមានការប្រមូលផលខ្នាតតូច ដូចជា ការប្រមូលជ័រ ជាដើម។ នៅឃុំចុងផ្លាស់ ឃុំមេម៉ង់ ស្ថិតនៅភ្នំព្រិច ជាតំបន់សហគមន៍ចម្រុះ និងជា «តំបន់ប្រើប្រាស់ប្រកបដោយនិរន្តរភាព»។ នេះបើយោងតាមផែនទីដែលតម្កល់នៅសាលាឃុំមេម៉ង់។ ...

Fiona Kelliher និង លោក ភិន រតនា
https://www.vodkhmer.news/2022/08/15/fear-frustration-for-community-stuck-in-protected-zone-confusion/

អង្គការសម្ព័ន្ធសត្វព្រៃអគុណចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលពាក់ព័ន្ធនឹងភ្នំតាម៉ៅ

អង្គការសម្ព័ន្ធសត្វព្រៃ (Wildlife Alliance) បានសម្តែងការដឹងគុណចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលុបចោលគម្រោងអភិវឌ្ឍន៍នៅតំបន់ព្រៃភ្នំតាម៉ៅ ក្នុងស្រុកបាទី ខេត្តតាកែវ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3QqWAUH

អង្គការសម្ព័ន្តសត្វព្រៃសោក​ស្តាយ​ចំពោះ​ការ​កាប់​ឆ្ការ​ព្រៃ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​

​អង្គការសម្ព័ន្តសត្វព្រៃ​ (​Wild​life​ ​Alliance)​ ​កាល​ពីម្សិលមិញ​បាន​សម្តែង​ការ​មិន​ពេញចិត្ត​របស់​ខ្លួន​ ​ពាក់ព័ន្ធ​នឹង​ការ​ឈូស​ឆាយដី​រាប់​រយ​ហិកតា​ ​ជាប់​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​ ​របស់​ក្រុមហ៊ុន​ ​ឡេង​ ​ណា​វ៉ា​ត្រា​ ​ទៅជា ...

ឈុន ស៊ុនលី
https://bit.ly/3oV1YU8

ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ការពារ​ព្រៃឈើ និង​ដាំ​ដើមឈើ​បន្ថែម​ទៀត

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី កាលពីម្សិលមិញ បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមការពារព្រៃឈើ និងដាំដើមឈើឲ្យបានច្រើន។ ...

បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3NYxdrJ

ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ខេត្ត​មណ្ឌលគិរី​កើន​ឡើង​បន្ទាប់​ពី​ព្រំដែន​បើក​ឡើង​វិញ

ការកាប់ឈើខុសច្បាប់កំពុងកើនឡើងនៅក្នុងដែនជម្រកសត្វព្រៃស្រែពកក្នុងខេត្តមណ្ឌលគិរី ដោយមានឈ្មួញឈើសម្រុកដឹកជញ្ជូនឈើប្រណីតតាមច្រករត់ពន្ធចូលប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេងក្រោមច្រមុះរបស់សមត្ថកិច្ចមូលដ្ឋាន។ ...

ណា​ង​ ​វាសនា
https://www.khmertimeskh.com/501103824/illegal-logging-in-mondulkiri-soars-after-border-reopens/

ពលរដ្ឋ៥០០នាក់​ត្រូវ​បានបង្គាប់​ឱ្យ​ចាក​ចេញពី​តំបន់​ក្នុងដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស​ជាបន្ទាន់

​ប្រជាជន​ប្រមាណ៥០០នាក់​ត្រូវបាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​ប្រកាស​ឱ្យ​ពួកគេ​ចាកចេញ​ជាបន្ទាន់​ពី​ដែន​ជ​ម្រ​សត្វព្រៃ​ភ្នំ​សំ​កុស ស្ថិតនៅ​ភូមិ​ចម្ការ​ជ្រៃ​ខាងត្បូង ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្តពោធិ៍សាត់។ ការប្រកាស​ឱ្យ​ចាកចេញ​នេះ គឺធ្វើឡើង​ក្រោយពី​ពួកគេ​ធ្វើ​ចំណាកស្រុក​មកពី​បណ្ដា​ខេត្ត​មួយចំនួន​ចូលទៅ​កាប់​ទ​ន្ទ្រា​ន​យក​ដី ...

​តន វិបុល
https://bit.ly/3NdsVMQ

ក្រុមអ្នកស្រាវជ្រាវអបអរក្នុងការរកឃើញសត្វត្មាតនៅដែនជម្រកសត្វព្រៃស្រែពក

ក្រុមអ្នកស្រាវជ្រាវដែលសិក្សាអំពីសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃស្រែពក មានសេចក្តីរំភើបរីករាយក្នុងការរាយការណ៍ពីការបានរកឃើញសត្វត្មាតចំនួន៩ក្បាលនៅក្នុងដែនជម្រកសត្វព្រៃ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3Hj25Bn

សត្វព្រៃជាង៧០ប្រភេទរកឃើញនៅដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក

ការស្ទង់មតិសត្វព្រៃនាពេលថ្មីៗនេះ ដែលធ្វើឡើងនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក្នុងខេត្តព្រះវិហារ ត្រូវបានកត់ត្រាជាង ៧០ប្រភេទ រួមទាំងសត្វជិតផុតពូជផងដែរ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/39o7V7X

កាវ៉ាន់ ធ្លាប់ជាដំរីឯកកោជាងគេលើពិភពលោក ឥឡូវនេះមិនឯកកោរទៀតទេ ព្រោះវាមានជម្រកនៅដែនជម្រកសត្វព្រៃកម្ពុជា

ដំរី​អាយុ ៣៧ ឆ្នាំ​ឈ្មោះ កាវ៉ាន់ ត្រូវ​បាន​គេ​មើល​ឃើញថាវាកំពុងង​រីករាយ​នឹង​ការ​ស្នាក់​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព ដែល​មាន​ទំហំ ២៥,០០០ ហិចតា ក្នុង​ប្រទេស​កម្ពុជា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3M2A8yC

ឃាត់ខ្លួន​ជនសង្ស័យ​ ដកហូត​គ្រឿងចក្រ​ពាក់ព័ន្ធ​ករណី​កាប់​រាន​ព្រៃឈើ​ខុសច្បាប់​

អាជ្ញាធរ​ខេត្ត​បន្ត​ធ្វើ​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ ស្រប​តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ការពារ​ធនធាន​ធម្មជាតិ និង​ព្រៃឈើ​របស់​ប្រទេស។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501069785/suspect-arrested-machinery-seized-in-illegal-forest-clearing-case/

មន្ត្រី​ជាន់ខ្ពស់​ក្រសួងបរិស្ថាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ការពារ​ដើម​កោងកាង និង​ចូលរួម​ដាំ​បន្ថែម

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ជាពិសេស​អ្នក​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​សូម​ចូលរួម​ការពារ​ និង​អភិរក្ស​ដើម​កោង​កាង និង​ចូលរួម​ដាំ​ដើម​កោងកាង​បន្ថែម ដើម្បី​និរន្តរភាព​នៃ​បរិស្ថាន និង​ជីវៈចម្រុះ​សមុទ្រ​។ ការអំពាវនាវ​របស់​លោក នេត្រ ភក្ត្រា បែបនេះ​ធ្វើឡើង​ក្នុង​ពិធី​ដាំ​កូន​កោងកាង​ចំនួន ១០០០ ដើម​នៅ​តំបន់​សហគមន៍​នេសាទ​ព្រែកត្នោត សង្កាត់ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-04-30-1722-235724.html

សកម្មជនបរិស្ថានអំពាវនាវឱ្យមានយុត្តិធម៌ពិតប្រាកដចំពោះករណីឃាតកម្ម លោក ឈុត វុទ្ធី

ទោះបីជាកន្លងទៅអស់១០ឆ្នាំក្តី ក៏ទាំង​​អង្គ​​ការ​​សង្គម​​ស៊ី​វិល និង​​ក្រុម​​គ្រួសារ នៅតែបន្តអំពាវនាវឱ្យស្វែងរកយុត្តិធម៌ពិតប្រាកដសម្រាប់សពសកម្មជនបរិស្ថាន លោក ឈុត វុទ្ធី ដែលត្រូវបានឃាតករសម្លាប់ពេលស៊ើបអង្កេតបទល្មើសព្រៃឈើនៅខេត្តកោះកុង។ ...

ឃួន ណារីម​
https://khmer.cambojanews.com/environmental-activists-call-for-genuine-justice-for-the-slain-chut-wutty/

ខេត្ត​មណ្ឌលគិរី​រៀបចំ​អភិ​រក្ស​តំបន់​ព្រៃឈើ​​និង​សួនសត្វ​

អភិបាល​ខេត្ត​មណ្ឌលគិរី​ ​ណែ​នាំឲ្យ​មន្ត្រី​ធ្វើការ​ស្តារ​ឡើងវិញ​នូវ​ព្រៃឈើ​យ៉ាងហោចណាស់​ ​១​០​០​ហិកតា​ ​ដើម្បី​បង្កើន​ចំនួន​សត្វព្រៃ​ ​និង​បង្កើត​សួនសត្វ​ ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។​ ...

ទិត្យ គង្សនូវ
https://bit.ly/37NiZdZ

សហគមន៍ឱរ៉ាល់នឹងធ្វើរបងបិទផ្លូវចូលដីព្រៃដើម្បីការពារពីការទន្ទ្រានរបស់យោធា

 អ្នកភូមិនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំពុងបង្កើនការ​ការពារនូវ​អ្វីដែលពួកគេទាមទារថាជាដីព្រៃសហគមន៍របស់ពួកគេ បើទោះបីជារងការ​គំរាម​កំហែង​ពីយោធាក៏ដោយ​។ ...

ស៊ន សារ៉ាត
https://khmer.cambojanews.com/oral-community-to-block-entrance-to-forestland-to-protect-from-military-clearance/

ធនធានសត្វព្រៃ និងរុក្ខជាតិត្រូវបានរកឃើញនៅខេត្តមណ្ឌលគិរី

ក្រុមអ្នកស្រាវជ្រាវកំពុងប្រារព្ធការរកឃើញសត្វព្រៃ និងប្រភេទរុក្ខជាតិកម្រមួយចំនួនធំ ក៏ដូចជាទឹកធ្លាក់ក្នុងដែនជម្រកសត្វព្រៃភ្នំណាំលៀ ក្នុងខេត្តមណ្ឌលគិរី។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501059227/wealth-of-wildlife-and-plants-discovered-in-mondulkiri-says-moe/

ក្រសួង​បរិស្ថាន​ទទួល​ញត្តិ​ពី​អង្គការ​-​សហគមន៍ ស្នើសុំ​ឱ្យ​បើក​លម្ហ​ក្នុង​ការចុះ​ល្បាត​ព្រៃ

ក្រសួង​បរិស្ថាន​បាន​ទទួល​ញត្តិ​របស់​អង្គការ​សង្គម​-​ស៊ីវិល និង​សហគមន៍ ជាង ២០ ​ស្ថាប័ន ដែល​ស្នើ​សុំឱ្យ​បើក​លម្ហ​សិទ្ធិសេរីភាព​ក្នុង​ការចុះ​ល្បាត​ព្រៃឈើ​នៅ​តាម​តំបន់​ការពារ​ធម្មជាតិ និង​តំបន់​ផ្សេងៗ​ឡើងវិញ និង​សូមឱ្យ​បង្កើន​ការយកចិត្ត​ទុកដាក់​ក្នុង​ការទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ និង​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-03-31-1513-234197.html

​ហ្វូង​ដំរី​​៨​​ក្បាល​ត្រូវ​បាន​គេ​ប្រទះឃើញ​ក្នុង​ដែន​ជម្រក​​ស្រែ​ពក​

​ដំរី​មួយ​ហ្វូង​ចំនួន​ប្រាំ​បី​ត្រូវ​បាន​ប្រទះឃើញ​ដោយ​អ្នក​អភិ​រក្ស​មកពី​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​ ​និង​អ្នកស្រាវជ្រាវ​របស់​អង្គការ​ ​W​W​F​ ​កាល​ពីម្សិលមិញ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក​។​ ...

សុន មិនា
https://bit.ly/3qCK6Pt

សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ ១០​ នាក់​ទៅ​តុលាការ​ រឿង​ដឹកនាំ​ទន្ទ្រាន​យក​ដី​ឧទ្យាន

សមត្ថកិច្ច​ខេត្ដ​ព្រះសីហនុ​​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ជា​មេខ្យល់​ចំនួន​ ១០ ​នាក់​ទៅ​​តុលាការ បន្ទាប់ពី​ឃាត់ខ្លួន​ករណី​ដឹកនាំ​ក្រុម​អនាធិបតេយ្យ​ជិត​ ៣០០ ​នាក់ ធ្វើ​សកម្មភាព​ទន្ទ្រាន​ដី​រដ្ឋ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង ក្នុង​ភូមិ​ចាំស្រី ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-15-1521-233344.html

កម្ពុជា និងអង្គការយូណេស្កូជំរុញការអភិរក្សបេតិកភណ្ឌវប្បធម៌

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូ បានផលិតវីដេអូខ្លីមួយ ដើម្បីបង្ហាញពីភាពសម្បូរបែបនៃរមណីយដ្ឋានកោះកេរ្តិ៍ ក្នុងខេត្តព្រះវិហារ ភាគខាងជើង ក្នុងឱកាសនៃទិវាវប្បធម៌ជាតិនៅកម្ពុជា នៅថ្ងៃទី៣ ខែមីនា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3HE6BJh

​ក្រុម​សិទ្ធិ​មនុស្ស​និយាយ​ថា​ទាហាន​វាយ​អ្នក​ភូមិ​ក្នុង​ព្រៃ​មាន​ជម្លោះ​ក្នុង​ខេត្តកំពង់ស្ពឺ​

​កាលពី​ថ្ងៃ​អង្គារ​ សមាជិក​នៃ​អង្គភាព​យោធា​វរជន​កងពលតូច​លេខ​៧០​ បាន​បាញ់​ព្រមាន​ និង​វាយដំ​លើ​រាង​កាយ​អ្នក​ភូមិ​ ខណៈ​ដែល​ទាហាន​ព្យាយាម​ឈូស​ឆាយ​ផ្នែក​មួយ​នៃ​ព្រៃ​មាន​ជម្លោះ​នៅ​ក្នុងស្រុក​ឱ​រ៉ា​ល់​ ខេត្តកំពង់ស្ពឺ​ នេះ​បើ​យោង​តាម​សាក្សី ...

ម៉ិច ដារ៉ា
https://vodenglish.news/soldiers-assault-villagers-in-disputed-kampong-speu-forest-says-rights-group/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

XPGnx
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!