បរិស្ថាន និងធនធានធម្មជាតិ
ព្រៃឈើ និងរុក្ខាប្រមាញ់
មន្ត្រីបរិស្ថានត្រូវហៅសួររឿងគេកាប់ឈើក្នុងដែនជម្រកសត្វ
មន្ត្រីបរិស្ថានកំពុងតែត្រូវបានហៅសាកសួររកអ្នកពាក់ព័ន្ធ ក្រោយពីអ្នកសារព័ត៌មានមួយក្រុម និងមន្ត្រីមូលដ្ឋានបានរកឃើញកំណាត់ឈើធំៗជិត ១០០ កំណាត់នៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងស្រុកវាលវែង។ ...
ផាក់ ស៊ាងលី
https://bit.ly/2J5J4UH
ប្រជាពលរដ្ឋនៅតំបន់អារ៉ែងបានព្យាយាមរក្សាការិយាល័យ
កាលពីថ្ងៃចន្ទអ្នកតំណាងម្នាក់នៃតំបន់អារ៉ែងបានទៅជួបអាជ្ញាធរឃុំជំនាប់ក្នុងខេត្តកោះកុង ដើម្បីសុំឱ្យអាជ្ញាធរកុំផ្លាស់ប្តូរទីតាំងការិយាល័យសហគមន៍ ដែលត្រូវបានគេព្យួរទុកសម្រាប់ការវាយកំទេចចោលដើម្បីបើកការិយាល័យថ្មីវិញ ...
សែន ដាវីត
http://www.khmertimeskh.com/50202042/areng-valley-residents-push-to-save-office/
អ្នកភ្ជួរដីឱ្យក្រុមហ៊ុនប្ដឹងពលរដ្ឋពីរឿងចាប់យកគ្រឿងចក្រ
ជនជាតិដើមភាគតិច ៤ នាក់ ត្រូវបានថៅកែគ្រឿងចក្រដែលឈូសឆាយដីឱ្យក្រុមហ៊ុនស្ករអំពៅចិន ប្ដឹងទៅតុលាការ ក្រោយពីមានសមាជិកសហគមន៍ជាង ៧០ នាក់ បានចាប់គ្រឿងចក្រ ៤ គ្រឿងដែលកំពុងឈូសឆាយដីបម្រុងរបស់សហគមន៍។ ...
ផាក់ ស៊ាងលី
https://bit.ly/2E3dSSh
ទិន្នន័យនៃការនាំឈើចេញរបស់កម្ពុជាត្រូវបានចោទជាសំណួរ
របាយការណ៍ត្រីមាសដែលចេញដោយធនាគារជាតិនៃកម្ពុជា ជាថ្មីម្ដងទៀតបានធ្វើឱ្យមានមន្ទិលសង្ស័យ អំពីការហាមប្រាមរបស់រដ្ឋាភិបាលចំពោះការនាំចេញឈើ ខណៈពួកគេបង្ហាញថា សម្រាប់ឆ្នាំ ២០១៧ ឈើតម្លៃប្រមាណជាង ៥ លានដុល្លារអាមេ ...
Alessandro Marazzi Sassoon
https://bit.ly/2uqSc2J
បង្ក្រាប ២ករណី រឹបអូសសាច់សត្វព្រៃជាង ២០០គីឡូ ចាប់មនុស្ស ២នាក់
សាច់សត្វព្រៃជាង ២០០ គីឡូក្រាម ត្រូវបានរឹបអូស ឯមនុស្ស ២នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងការបង្ក្រាប ២ករណីផ្សេងគ្នា ក្នុងស្រុកសែនមនោរម្យ និងស្រុកកោះញែក ខេត្តមណ្ឌលគិរី ពីម្សិលមិញ។ ...
ផាក់ ស៊ាងលី
https://www.phnompenhpost.com/national/over-200-kilograms-wildlife-seized-mondulkiri
ការិយាល័យសហគមន៍អារ៉ែងត្រូវបង្ខំឱ្យផ្លាស់ប្តូរទីតាំង
កាលពីម្សិលមិញអាជ្ញាធរឃុំជំនាប់ក្នុងស្រុកថ្មបាំង ខេត្តកោះកុងបានបញ្ជាឱ្យប្រជាជនរស់នៅតំបន់អារ៉ែងផ្លាស់ប្តូរការិយាល័យសហគមន៍របស់ខ្លួនទៅទីតាំងថ្មី ដើម្បីបើកផ្លូវឱ្យពួកគេសាងសង់ការិយាល័យថ្មីរបស់ខ្លួន។ យោងតាមលិខិតមួយដែលចេញផ្សាយ ...
សែន ដាវីត
http://www.khmertimeskh.com/50115265/areng-community-office-forced-to-relocate/
បណ្តាញព្រៃឡង់លុបចោលពិធីប្រចាំឆ្នាំ
បណ្តាញសហគមន៍ព្រៃឡង់បានលុបចោលពិធីបុណ្យព្រះពុទ្ធសាសនាប្រចាំឆ្នាំដែលប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ព្រៃឈើ ថែរក្សាអត្តសញ្ញាណជនជាតិដើមភាគតិច និងលើកកម្ពស់សក្តានុពលនៃព្រៃឡង់ ដោយលើកឡើងថាមកពីអាកាសធាតុមិនល្អ និងការភ័យខ្លាច ...
ប៉ិច សុធារី
http://www.khmertimeskh.com/50115327/prey-lang-network-cancels-annual-ceremony/
ប៉ូលីសរកឃើញឈើខុសច្បាប់នៅក្នុងឡានធ្វើដំណើរទៅព្រំដែន
នគរបាលខេត្តកំពង់ចាម កាលពីថ្ងៃចន្ទ បានរកឃើញឈើប្រណីតចំនួន ៤១ ដើមនៅក្នុងរថយន្ត Lexus ដែលកំពុងធ្វើដំណើរឆ្ពោះទៅព្រំដែនវៀតណាម ខណៈប៉ូលិសក្នុងខេត្តស្ទឹងត្រែងរកឃើញឈើខុសច្បាប់ចំនួន ៣០ ម៉ែត្រគូប កាលពីថ្ងៃអាទិត្យ។ ប៉ូលីសមិនបានចាប់ខ្លួនជន ...
ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/police-find-illegal-timber-car-en-route-border
ដែនជម្រកសត្វព្រៃទំហំជាង ១១ ម៉ឺនហិកតានៃខេត្ត២ ត្រូវបានរំសាយ
ដែនជម្រកសត្វព្រៃស្នួល និងរនាមដូនសំ ដែលបង្កើតដោយព្រះរាជក្រឹត្យទំហំជាង ១១ ម៉ឺនហិកតាក្នុងខេត្តក្រចេះ និងបាត់ដំបងត្រូវបានលុបចោលកាលពីខែមុន ក្រោយពីដីទាំងនោះត្រួវបានកាន់កាប់ និងអភិវឌ្ឍដោយពលរដ្ឋ។ ...
ផាក់ ស៊ាងលី
http://bit.ly/2pnPWDL
មន្ត្រីបរិស្ថានចាប់គ្រឿងចក្រ២គ្រឿងចោទថា ចូលឈូសឆាយដីក្នុងតំបន់អភិរក្ស
ក្រុមមន្ត្រីបរិស្ថានខេត្តស្ទឹងត្រែង បានរឹបអូសអេស្កាវ៉ាទ័រពីរគ្រឿងដែលកំពុងវាយពង្រាបដីព្រៃក្នុងតំបន់ដែនអភិរក្សអន្លង់ភេ ខណៈចុះប្រតិបត្តិការកាលពីម្សិលមិញនិងថ្ងៃអាទិត្យទី១៨ខែមីនានេះ។ នេះបើតាមលោកលោក អេង ...
ឃុត សុភចរិយា
http://bit.ly/2DE57h1
ជនជាតិដើមភាគតិចព្នង ទារសំណង ដោយសារទឹកទំនប់លិច
ជនជាតិដើមភាគតិចព្នងនៅភូមិក្បាលរមាសបានផ្តិតមេដៃចេញសេចក្តីថ្លែងការណ៍រួមដោយទទូចឲ្យអាជ្ញាធរខេត្ត និងក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោម ២ សងសំណងថ្លៃលិចស្រូវ ១៧៧ ហិកតា និងចុះបញ្ជីដីព្រៃសមូហភាពដែលនៅសេសសល់ពីទឹកលិច។ សេចក្តីថ្លែងការណ៍ ...
ផាក់ ស៊ាងលី
http://bit.ly/2HDmctW
មន្ត្រីបដិសេធការជួលអ្នកភូមិជនជាតិដើមភាគតិចឱ្យកាប់ឆ្ការដីព្រៃរដ្ឋ
អាជ្ញាធរខេត្តរតនៈគិរី កាលពីម្សិលមិញ បានបដិសេធការចោទប្រកាន់របស់អ្នកភូមិមួយក្រុម ដោយចោទថា អាជ្ញាធរស្រុកអូរយ៉ាដាវ និងស្រុកអណ្ដូងមាស បានជួលអ្នកភូមិជនជាតិភាគតិចឱ្យកាប់ឆ្ការព្រៃ នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម។ ...
ព័ត៌មានពិស្តារ៖ ដីព្រៃកោងកាង ជាង ១៣ ហិកតាដែលលក់ឲ្យឧកញ៉ា ត្រូវបានដកហូតវិញ
ដីព្រៃកោងកាងនៃដែនជម្រកសត្វព្រៃពាមក្រសោបជាង ១៣ ហិកតាដែលលក់ឲ្យឧកញ៉ាត្រូវបានរដ្ឋាភិបាលដកហូតទុកជាសម្បត្តិរដ្ឋវិញ ក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យចុះពិនិត្យ ឯអ្នកទិញ-លក់ និងបូមខ្សាច់លុបព្រៃកោងកាងនោះនឹងមិនត្រូវទទួលទោសនោះទេ ប៉ុន្តែអ្នកឃ្លាំមើលចង់ ...
ផាក់ ស៊ាងលី
http://bit.ly/2FJb2n8
ប្តឹងគ្នាទៅតុលាការ ករណីលួចលក់ដីសហគមន៍
ដីព្រៃអាស្រ័យផលប្រមាណជាង ៨០ហិកតា នៅសហគមន៍ជនជាតិដើមភាគតិចព្នងក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីត្រូវបានគេលួចលក់បង្កឲ្យកើតជម្លោះប្តឹងគ្នាទៅតុលាការរវាងពលរដ្ឋ មន្ត្រីអាជ្ញាធរ និងអ្នកទិញដី។ឈើគ្រឿងផ្ទះ និងដើមឈើរបស់ជនជាតិព្នង ...
ផាក់ ស៊ាងលី
http://bit.ly/2FB1UEO
សហគមន៍ការពារព្រៃឈើទទួលបានថវិកាពីការលក់កាបូនសម្រាប់ការអភិវឌ្ឍ
សហគមន៍ការពារព្រៃឈើចំនួន២០ភូមិ ក្នុងខេត្តមណ្ឌលគិរី នឹងទទួលបានថវិកាពីការលក់ឥណទានកាបូននៅដែនជម្រកសត្វព្រៃកែវសីមា ដើម្បីយកទៅអភិវឌ្ឍសហគមន៍ ព្រោះបានចូលរួមអភិរក្សព្រៃឈើសកម្ម។ ...
ផាក ស៊ាងលី និង Yesenia Amaro
http://bit.ly/2pgxi0G
អង្គការមាតាធម្មជាតិប្រើតុក្កតាអាយ៉ងដើម្បីការពារសកម្មជនរបស់ខ្លួន
កាលពីថ្ងៃសៅរ៍ អង្គការមាតាធម្មជាតិខាងផ្នែកបរិស្ថានបានបង្ហាញវីដេអូថ្មីមួយអំពីព្រៃកោងកាងដែលត្រូវបានគំរាមកំហែងនៅក្នុងខេត្តកោះកុងដោយមានអ្នកនាំពាក្យជាតុក្កតាអាយ៉ង។ វីដេអូនេះនិយាយអំពីព្រៃកោងកាងនៅក្នុងដែនជម្រកសត្វព្រៃ ...
Yesenia Amaro
https://www.phnompenhpost.com/national/mother-nature-turns-puppets-protect-its-activists
ផែនការពង្រីកបន្ថែមត្រូវបានអនុញ្ញាតនៅឧទ្យានជាតិព្រះមុនីវង្សបូកគោ
រមណីយដ្ឋាន ភោជនីយដ្ឋាន និងកាស៊ីណូថ្មីៗ អាចនឹងកើតមានឡើងក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ បន្ទាប់ពីមន្ត្រីក្រសួងបរិស្ថាន បានគាំទ្រផែនការកែលម្អភ្នំនេះ រួមជាមួយនឹងក្រុមហ៊ុនសណ្ឋាគាររបស់ឧកញ៉ាសុខគង់ នេះបើយោងតាមភ្នាក់ងារព័ត៌មានរបស់រដ្ឋាភិបាល ...
Daphne Chen
http://www.phnompenhpost.com/national/expansion-approved-bokor-national-park
សំបុកត្រយ៉ងចង្កំកសត្រូវបានរកឃើញនៅខេត្តព្រះវិហារ
ត្រយ៉ងចង្កំកសចំនួន ៦ សំបុកត្រូវបានគេរកឃើញ នៅវាលទំនាបភាគខាងជើងនៃខេត្តព្រះវិហារ។ យោងតាមសេចក្តីថ្លែងការណ៍មួយពីអង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា (WCS) កាលពីម្សិលមិញ បានឱ្យដឹងថាសំបុកទាំងនោះត្រូវបានរកឃើញនៅក្នុងភូមិ ត្មាត ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/50112246/white-shouldered-ibis-nests-discovered-in-preah-vihear/
អំពើពុករលួយជំរុញការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា
ព្រៃឈើកម្ពុជាកំពុងត្រូវបានធ្លាក់ចុះក្នុងអត្រាដ៏គួរអោយភ្ញាក់ផ្អើល ខណៈដែលអ្នកប្រមាញ់ និងមន្ត្រីពុករលួយទទួលបានផលប្រយោជន៍ពីការជួញដូរនៅទីផ្សារងងឹតនៃប្រភេទឈើកម្រដែលកំពុងត្រូវបាននាំចេញទៅប្រទេសវៀតណាម និងលើសពីនេះ។ អ្នកកាប់ឈើបានកាប់ដើមឈើដ៏កម្រ និងមានតម្លៃដោយខុសច្បាប់ដើម្បីលក់នៅក្នុងប្រទេសចិន និងអឺរ៉ុបដែលធ្វើឱ្យអត្រានៃការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាអាក្រក់បំផុតក្នុងចំណោមប្រទេសក្នុងពិភពលោក។ ហើយកងទ័ពត្រូវបានជាប់ពាក់ព័ន្ធក្នុងការជួញដូរខុសច្បាប់ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងឃាតកម្មផងដែរ។ ...
Kris Janssens
http://www.dw.com/en/corruption-fueling-deforestation-in-cambodia/a-42674051
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីការពារព្រៃឡង់
ក្រសួងបរិស្ថាន អង្គការដៃគូ និងក្រុមហ៊ុនជប៉ុនរំពឹងថា ការអនុវត្តគម្រោងអភិរក្សព្រៃឈើដែលមានទឹកប្រាក់ចំនួន ១,៥ លានដុល្លារក្នុងរយៈពេល ៣ ឆ្នាំនឹងជួយទប់ស្កាត់បទឧក្រិដ្ឋព្រៃឈើ ការបាត់បង់ជីវចំរុះ និងលើកកម្ពស់ជីវភាពរស់នៅរបស់សមាជិកសហគមន៍នៅក្នុងដែនជម្រកសត្វព្រៃឡង់។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/50112028/agreement-signed-protect-prey-lang-forest/
ប្រទេសជប៉ុននឹងជួយការពារព្រៃឡង់
ក្រសួងបរិស្ថាន និងជប៉ុននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានទឹកប្រាក់ ៦០០.០០០ ដុល្លារលើការអភិរក្សព្រៃឈើរយៈពេល ៣ ឆ្នាំនៅក្នុងតំបន់ព្រៃឡង់ដែលមានវិសាលភាពក្នុងខេត្តចំនួន ៤។ គម្រោងនេះនឹងផ្តោតលើការអភិរក្សព្រៃឈើការពង្រឹងច្បាប់ និង ...
ប៉ិច សុធារី
http://www.khmertimeskh.com/50111840/japan-aid-prey-lang-forest-protection/
លោក ហ៊ុន សែន ថាកំណើនប្រជាជន និងការជំរុញរបស់បក្សប្រឆាំងធ្វើឱ្យបាត់បង់ព្រៃឈើ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីម្សិលមិញថា ការបាត់បង់ព្រៃឈើជាបន្តបន្ទាប់នាពេលកន្លងមកនេះ គឺដោយសារតែកំណើនឥតឈប់ឈរ នៃប្រជាជន ដែលតម្រូវឱ្យមានការកាប់រុករានយកដីព្រៃធ្វើកសិកម្ម និងជាការជំរុញរបស់អតីតបក្ស ...
បែន សុខហ៊ាន
http://bit.ly/2FeOvOO
រដ្ឋាភិបាលសម្រេចផ្អាកការដឹកឈើចេញពីតំបន់សង់ទំនប់សេសាន ២
រដ្ឋាភិបាលបានសម្រេចផ្អាកការដឹកជញ្ជូនឈើនៅតំបន់បាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោម ២ ក្នុងខេត្តស្ទឹងត្រែង និងផ្អាកការឈូសឆាយ នៅដីសម្បទានសេដ្ឋកិច្ច «ជាបន្ទាន់រហូតដល់ការបោះឆ្នោតជាតិ» ក្នុងខែកក្កដាខាងមុខនេះរួច ខណៈដែលអ្នកឃ្លាំមើលបញ្ហាបរិស្ថានចង់ឲ្យបញ្ឈប់សកម្មភាព ...
ផាក់ ស៊ាងលី
http://bit.ly/2oD9eFu
ក្រុមហ៊ុនគ្រោងស្នើសុំប្រមូលឈើ លើដីសម្បទានសង្គមកិច្ចឡើងវិញ ក្រោយត្រូវបានបញ្ឈប់
តំណាងក្រុមហ៊ុនដួងស្រួច ក្នុងខេត្តព្រះវិហារបានបដិសេធថា ខ្លួនមិនបានប្រមូលឈើពីខាងក្រៅដីសម្បទានសង្គមកិច្ចដូចការចោទប្រកាន់នោះទេ ហើយថាក្រុមហ៊ុនអាចនឹងដាក់ពាក្យសុំប្រមូលឈើដែលនៅសេសសល់រាប់ពាន់ដើមឡើងវិញ ក្រោយពីរដ្ឋាភិបាលបញ្ជាឱ្យបញ្ឈប់សកម្មភាព។ លោក លី ពុទ្ធារ៉ា ដែលតំណាង ...
ផាក់ ស៊ាងលី
http://bit.ly/2FFTZTy