បរិស្ថាន និងធនធានធម្មជាតិ
លោកនាយករដ្ឋមន្ត្រីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់មានតម្លៃជាង $២០ លាន ជាជំនួយជប៉ុន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក ដែលមានតម្លៃជាង ២០ លានដុល្លារអាមេរិក ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ...
រី សុចាន់
https://www.postkhmer.com/national/2022-02-23-0912-232191.html
ដីព្រៃលិចទឹកនៅបឹងទន្លេសាបជាង ៦ ម៉ឺនហិកតា ត្រូវបានអាជ្ញាធរដកហូត
ការដកហូតដីព្រៃលិចទឹកក្នុងតំបន់ ៣ នៅក្នុងខេត្តទាំង ៦ ជុំវិញបឹងទន្លេសាបមានចំនួនជាង ៦ ម៉ឺនហិកតា ដែលមានប្រជាពលរដ្ឋជិត ១ ម៉ឺន ៥ ពាន់គ្រួសារបានចូលខ្លួនស្ម័គ្រចិត្តប្រគល់ដីទាំងនេះឱ្យរដ្ឋគ្រប់គ្រងវិញ ខណៈការដាំដុះព្រៃលិចទឹក ឫស្សី ដើមត្នោត និងដើមឈើឡើងវិញ ក្នុងតំបន់ទាំងនោះត្រូវបានធ្វើឡើងបានជាង ៣០ ម៉ឺនដើមគ្រាប់។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-02-23-1104-232215.html
អគារមជ្ឈមណ្ឌល គ្រប់គ្រងតំបន់រ៉ាមសារព្រែកទាល់ ត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់
ក្រសួងបរិស្ថានសម្ពោធដាក់ឱ្យប្រើប្រាស់អគារមជ្ឈមណ្ឌលគ្រប់គ្រងតំបន់រ៉ាមសារព្រែកទាល់ ខេត្តបាត់ដំបង នាថ្ងៃទី ១៨ ខែកុម្ភៈ ខណៈឯកអគ្គរដ្ឋទូតអាល្លឺម៉ង់សង្ឃឹមថា ចំនួនសត្វស្លាបទឹកក្នុងតំបន់នេះនឹងបន្តកើនឡើង។ ...
រី សុចាន់
https://www.postkhmer.com/national/2022-02-22-1430-232118.html
មន្ត្រីឧទ្យានុរក្សសំឡូត ដោះម៉ាស៊ីនថតស្វ័យប្រវត្តិទៅពិនិត្យមើលសកម្មភាពសត្វព្រៃ
មន្ត្រីឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតសហការជាមួយមន្ត្រីល្បាត MJP និងមន្ត្រីមកពីក្រសួងបរិស្ថានបានរួមគ្នាដោះម៉ាស៊ីនថតស្វ័យប្រវត្តិតាមដានសត្វព្រៃចំនួន ៤ ទីតាំងផ្សេងគ្នា ដើម្បីពិនិត្យមើលសកម្មភាពសត្វព្រៃ ដោយបានប្រទះឃើញសត្វព្រៃកម្រៗជាច្រើនប្រភេទ ដែលកំពុងរស់នៅទីនោះ។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-02-22-1427-232119.html
WCS និងរដ្ឋបាលជលផលខេត្តក្រចេះ បានដោះលែងកូនកន្ធាយក្បាលកង្កែបចំនួន ៣៥ ក្បាល
អង្គការ WCS សហការជាមួយខណ្ឌរដ្ឋបាលជលផលក្រចេះនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះបានលែងកូនកន្ធាយក្បាលកង្កែបចំនួន ៣៥ ក្បាលផ្សេងទៀត ចូលក្នុងទីជម្រកធម្មជាតិតាមដងទន្លេមេគង្គស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ។ នេះបើយោងតាមអង្គការ WCS នៅថ្ងៃសុក្រទី ១៨ ខែកុម្ភៈនេះ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-21-0927-232016.html
ប្រធានស្តីទីព្រៃសង្ឃសហគមន៍រុក្ខវ័ន ស្នើអាជ្ញាធរចាប់ជនល្មើសដាក់អន្ទាក់បង្កឱ្យសត្វទន្សោងងាប់
ព្រះសង្ឃក្នុងព្រៃសង្ឃសហគមន៍រុក្ខវ័នអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ត្រីជំនាញបរិស្ថានស្វែងរកជនប្រព្រឹត្តបទល្មើសដាក់អន្ទាក់សត្វព្រៃ ដែលបណ្តាលឱ្យសត្វទន្សោង ១ ក្បាលងាប់ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-21-1030-232032.html
រដ្ឋមន្ត្រីមហាផ្ទៃប្រកាសបង្ក្រាបការទន្ទ្រានយកដីព្រៃលិចទឹកនៅបាត់ដំបង
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃសៅរ៍ បានជំរុញឱ្យអាជ្ញាធរខេត្តបាត់ដំបង ទប់ស្កាត់ការទន្ទ្រានយកដីព្រៃលិចទឹកនៅតាមបឹងទន្លេសាប ក្នុងស្រុកមោងឬស្សី ស្រុកសង្កែ ឯកភ្នំ និងស្រុក ...
ស៊ុត គឺមសឿត
https://bit.ly/3v4DE6B
អង្គការ WWF សោកស្ដាយចំពោះការស្លាប់របស់សត្វផ្សោតចុងក្រោយនៅក្នុងទន្លេក្បែរព្រំទល់កម្ពុជា
អង្គការ WWF បានសម្តែងការសោកស្តាយចំពោះការស្លាប់របស់សត្វផ្សោតទន្លេដែលត្រូវបានគេស្គាល់សត្វផ្សោតចុងក្រោយនៅក្នុងអាងទឹកឆ្លងទន្លេមេគង្គរវាងប្រទេសឡាវ និងកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Iigg9m
ត្រីផ្សោត អ៊ីរ៉ាវ៉ាតឌីចុងក្រោយនៅតំបន់អន្លង់ឈើទាលនៃទន្លេមេគង្គងាប់
នៅតាមព្រំដែនកម្ពុជា-ឡាវ ត្រីផ្សោត អ៊ីរ៉ាវ៉ាតឌីដែលស្គាល់ចុងក្រោយបានងាប់ហើយដែលត្រូវបានគេរាយការណ៍ថាដោយសារជាប់ក្នុងសំណាញ់ ...
ប៉ូ សុភា និងម៉េង សៀវម៊ី
https://cambodianess.com/article/last-irrawaddy-dolphin-in-anlong-chheuteal-section-of-mekong-river-dies
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ អញ្ញើញអភិបាលស្រុកព្រះនេត្រព្រះ និងមេឃុំប្រាសាទឲ្យចូលបំភ្លឺ នៅអំឡុងខែមីនាពាក់ព័ន្ធករណីឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹក
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យចេញលិខិតអញ្ញើញអភិបាលស្រុកព្រះនេត្រព្រះលោក ឃូ ពៅ និងមេឃុំប្រាសាទលោក មាសហ៊ឹក ឲ្យចូលបំភ្លឺជាបន្តបន្ទាប់នៅអំឡុងខែមីនាពាក់ពន្ធ័នឹងករណីឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹកតំបន់ ៣ ក្នុងបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រឃុំប្រាសាទ និងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-02-13-1816-231639.html
កម្ពុជា កំពុងសិក្សាពីគម្រោងសាងសង់ប្រព័ន្ធខ្សែកាប្លិ៍ អុបទិក ក្រោមបាតសមុទ្រ ហុងកុង-ព្រះសីហនុ ប្រវែងជាង ៣០០ គីឡូម៉ែត្រ
ព្រះរាជាណាចក្រកំពុងសិក្សាពីផលប៉ះពាល់បរិស្ថានពីការសាងសង់ខ្សែកាបអុបទិកក្រោមបាតសមុទ្រតភ្ជាប់ពីហុងកុងទៅខេត្តព្រះសីហនុក្នុងចម្ងាយជាង ៣០០ គីឡូម៉ែត្រ។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-02-12-1133-231616.html
កម្ពុជាប្ដេជ្ញាកាត់បន្ថយការកាប់បំផ្លាញព្រៃឈើឲ្យបានពាក់កណ្តាលត្រឹមឆ្នាំ២០៣០
កម្ពុជាត្រៀមកាត់បន្ថយការកាប់បំផ្លាញព្រៃឈើពាក់កណ្តាលត្រឹមឆ្នាំ២០៣០ និងសម្រេចបានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់គ្មានការបំភាយក្នុងវិស័យព្រៃឈើត្រឹមឆ្នាំ២០៤០។ ...
សុន មិនា
http://khmertimeskh.com/501024424/cambodia-commits-to-halve-deforestation-by-2030/
អ្នកស្រុកបារម្ភខ្លាចបាត់បង់ទាំងអស់ព្រោះផ្នែកបឹងតាមោកក្លាយជាដីអភិវឌ្ឍន៍
អាជ្ញាធរកម្ពុជាគិតត្រឹមខែធ្នូ ឆ្នាំ២០២១ បានផ្តល់គម្រោងអភិវឌ្ឍន៍បឹងតាមោកជាង ២,០០០ លើផ្ទៃដី ៣ ២៣៩,៧ ហិកតាដែលឆ្លើយតបនឹងសំណើចំនួន ៤៣ ពីស្ថាប័នសាធារណៈ និងឯកជនដែលធ្វើឲ្យអនាគតបឹងមិនច្បាស់លាស់។ ...
Teng Yalirozy
https://cambodianess.com/article/local-residents-fear-losing-it-all-as-portions-of-boeung-ta-mok-lake-become-development-land
ព្រះសង្ឃប្ដេជ្ញារៀបចំព្រៃសង្ឃសហគមន៍រុក្ខវ័នឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ
ព្រះសង្ឃដែលការពារព្រៃសង្ឃសហគមន៍រុក្ខវ័នប្តេជ្ញាថា នឹងរៀបចំទីនោះឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ បែបពុទ្ធសាសនាសម្រាប់ទាក់ទាញប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេស។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-11-1040-231541.html
លោក សុខ ចិន្តាសោភា៖ កម្ពុជាកំពុងខិតខំបង្កើននិរន្តរភាពបរិស្ថាន
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក សុខ ចិន្តាសោភា បានលើកឡើងថា កម្ពុជាកំពុងខិតខំបង្កើននិរន្តរភាពបរិស្ថាន និងដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុសំដៅការកសាង «អាស៊ានបៃតង» និងអនាគតប្រកបដោយភាពធន់ និងបរិយាប័ន្ន។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-02-10-1124-231467.html
កម្មវិធីកសិកម្មវៃឆ្លាត ដែលផ្តល់មូលនិធិដោយប្រទេសនូវែលហ្សេឡង់ ផ្តល់លទ្ធផលល្អដល់កសិករក្នុងប្រទេសកម្ពុជា
កម្មវិធីអភិវឌ្ឍន៍អន្តរជាតិ ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលនូវែលហ្សេឡង់ បានផ្តល់លទ្ធភាពដល់កសិករចិញ្ចឹមជីវិតនៅកម្ពុជា ក្នុងការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងធ្វើអោយពួកគេចេញពីភាពក្រីក្រ លទ្ធផលបានបង្ហាញនូវភាពជោគជ័យគួរឱ្យកត់សម្គាល់ នេះបើយោងតាមអង្គការមិនមែនរដ្ឋាភិបាលអាមេរិកដែលអនុវត្តកម្មវិធី (សហគ្រាសអភិវឌ្ឍន៍អន្តរជាតិ -iDE ) ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3rIeZ5Z
កម្ពុជាកំពុងរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអំបិលសម្រាប់រយៈពេល ៥ ឆ្នាំ
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអំបិលឆ្នាំ ២០២២-២០២៦ ដើម្បីគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍស្រែអំបិលកំពត-កែប ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពសេដ្ឋកិច្ចនៃការផលិតអំបិលនៅកម្ពុជា។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-02-09-1108-231391.html
រដ្ឋាភិបាល និងអង្គការដៃគូស្វែងរកទីផ្សារបន្ថែមលក់កាបូន យកលុយពង្រឹងការអភិរក្សធនធានធម្មជាតិ
រាជរដ្ឋាភិបាល និងអង្គការដៃគូបាននិងកំពុងស្វះស្វែងរកទីផ្សារបន្ថែម ដើម្បីលក់ឥណទានកាបូនដែលកម្ពុជាមាន សម្រាប់យកថវិកាទៅបង្កើន និងពង្រឹងការងារការពារអភិរក្សធនធានធម្មជាតិ ក្រោយពីជោគជ័យក្នុងការលក់ឥណទានកាបូនចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ បានទឹកប្រាក់ជាង ១១ លានដុល្លារអាមេរិក។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-08-1051-231287.html
មន្ត្រី៖ ជ្រូកពោន ឬ ជ្រូកព្រុលដែលស្ថិតក្នុងបញ្ជីក្រហម IUCN ជាប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោក កំពុងបន្តមានវត្តមាននៅកម្ពុជា
មន្ត្រីជាន់ខ្ពស់ក្រសួង បរិស្ថាន អះអាងថា ជ្រូកពោន ឬជ្រូកព្រុលដែលស្ថិតក្នុងបញ្ជីក្រហម IUCN ជាប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោកកំពុងបន្តមានវត្តមាននៅកម្ពុជា ប៉ុន្តែមិនមានការសិក្សាលម្អិតអំពីចំនួនសត្វនេះឡើយ។ សត្វនេះមាននៅតាមតំបន់ព្រៃធម្មជាតិរបស់ប្រទេសកម្ពុជា ពិសេសនៅភាគនិរតី ភាគឦសាន និងភាគ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-05-1221-231183.html
ក្រសួងបរិស្ថានប្រារព្ធទិវាតំបន់ដីសើមពិភពលោក ២ កុម្ភៈ នៅខេត្តពោធិ៍សាត់
ដើម្បីអបអរសាទរទិវាតំបន់ដីសើមពិភពលោក ២ កុម្ភៈ ឆ្នាំ ២០២២ ក្រសួងបរិស្ថានបានប្រារព្ធទិវានេះនៅខេត្តពោធិ៍សាត់ ដែលជាទីតាំងសម្បូរទៅដោយដីសើម ដើម្បីផ្សព្វផ្សាយពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ី និងចូលរួមការពារជីវចម្រុះនៅក្នុងសហគមន៍មូលដ្ឋាន។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-02-03-1039-231039.html
ក្រសួងបរិស្ថានកំពុងរៀបចំតំបន់អេកូទេសចរណ៍ក្នុងខេត្ត ៣
ក្រសួងបរិស្ថានក្រោមក្របខ័ណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជាកំពុងធ្វើការសិក្សា និងរៀបចំចក្ខុវិស័យគោលដៅទេសចរណ៍ និងផែនការវិនិយោគទេសចរណ៍ សម្រាប់តំបន់ទេសភាពជួរភ្នំក្រវាញកម្ពុជា ដោយផ្តោតលើកាលានុវត្តភាពនៃការរៀបចំជាតំបន់អេកូទេសចរណ៍នៅក្នុងតំបន់ការពារ សម្រាប់ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-02-03-1048-231043.html
ក្រសួងបរិស្ថានណែនាំរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរបរិស្ថានចាត់វិធានការចាំបាច់ ដើម្បីគ្រប់គ្រងខ្យល់ឱ្យបានល្អ
ក្រសួងបរិស្ថានណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរបរិស្ថានរាជធានី-ខេត្តចាត់វិធានការចាំបាច់មួយចំនួន ដើម្បីគ្រប់គ្រងគុណភាពខ្យល់ឱ្យបានល្អ ខណៈលទ្ធផលពីស្ថានីយត្រួតពិនិត្យបង្ហាញស្ថានភាពគុណភាពខ្យល់មានការធ្លាក់ចុះគួរឱ្យបារម្ភ ពិសេសកម្រិតកំហាប់ភាគល្អិតនិចល PM10 និង PM 2.5 អាចកើនឡើងលើសកម្រិតស្តង់ដានៅបណ្តាខេត្តមួយចំនួន ដែល ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-02-02-1021-230953.html
ប្រជាពលរដ្ឋត្អូញត្អែរការខ្វះទឹកស្អាតប្រើ ក្នុងរដូវប្រាំងដូចឆ្នាំមុន
រដូវប្រាំងឆ្នាំនេះមិនខុសពីរដូវប្រាំងឆ្នាំមុននោះទេ ប្រជាពលរដ្ឋនៅតាមតំបន់ជាយរាជធានីភ្នំពេញបានចាប់ផ្ដើមនិយាយត្អូញត្អែរអំពីការខ្វះខាតទឹកស្អាតប្រើប្រាស់ ខណៈអាកាសធាតុមានភាពក្ដៅហួតហែងខ្លាំង។ ប៉ុន្តែមន្ត្រីរដ្ឋាករទឹកស្វយ័តបានស្នើសុំឱ្យពលរដ្ឋបង្កើនភាពអត់ធ្មត់ ដោយអះអាងថា នេះជាឆ្នាំចុងក្រោយនៃការផ្គត់ផ្គង់ទឹកស្អាតនារដូវប្រាំងមានការខ្វះខាត ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2022-01-31-1033-230855.html
ព្រះមហាក្សត្រ ផ្តល់សញ្ជាតិដល់គ្រួសារអ្នកការពារបរិស្ថាន
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានផ្តល់សញ្ជាតិខ្មែរ តាមរយៈការធ្វើសតិភាវូបនីយកម្ម ជូនអ្នកស្រលាញ់បរិស្ថានជនជាតិអាមេរិក លោក Benjamin Joseph Davis និងក្រុមគ្រួសារ សម្រាប់កិច្ចខិតខំប្រឹងប្រែងការពារព្រៃឈើ និងសត្វព្រៃនៃដែនជម្រកសត្វព្រៃក្នុងខេត្តព្រះវិហារ។ ...
ឃុត សុភចរិយា
https://www.phnompenhpost.com/national/king-grants-citizenships-family-environmentalists