មន្ត្រី​ជំនាញ៖ បរិមាណ​ត្រី​ទឹកសាប​នៅ​ឆ្នាំ​នេះ​នឹង​មាន​ការកើនឡើង​ទ្វេដង

អ្នកជំនាញ​ផ្នែក​ជលផល​ទឹកសាប​បាន​ព្យាករ​ថា​បរិមាណ​ផល​ត្រី​ទឹកសាប​នៅ​ឆ្នាំនេះ​នឹងមាន​ការកើនឡើង​ទ្វេដង បើ​ធៀប​ទៅនឹង​ឆ្នាំមុន បើទោះជា​មានការ​អះអាង​ពី​ប្រជានេសាទ​នៅតាម​ដង​ទន្លេ​ថា នៅ​ដើមរដូវ​កាល​នេះ ពួកគេ​ចាប់​ត្រី​មិនសូវ​បាន​ក៏ដោយ​។ លោក​ ហេង គង់ ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប​នៃ​រដ្ឋបាល​ជលផល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ផ្អែកលើ​ស្ថានភាព​នៃ​របប​ទឹកទន្លេ​សាប និង​ទឹកទន្លេ​មេគង្គ​នៅ​ឆ្នាំនេះ​មាន​ភាពល្អប្រសើរ បូករួម​ទាំង​ភាព​សកម្ម​របស់​សមត្ថកិច្ច​ចម្រុះ​ថ្នាក់ជាតិ ថ្នាក់​ខេត្ត​ និង​ថ្នាក់មូលដ្ឋាន​ក្នុង​ការចុះ​ស្រាវជ្រាវ​និង​បង្ក្រាប ទប់ស្កាត់​បទល្មើស​ជល​ផល​បាន​ទាន់ពេលវេលា​ និង​ប្រកប​ដោយ​ប្រសិទ្ធភាព​នោះ លោក​បាន​ព្យាករ​ថា បរិមាណ​ផល​ត្រី​ទឹកសាប​នៅ​ឆ្នាំនេះ នឹងមាន​ការកើនឡើង​ជាង​ឆ្នាំមុន​ទ្វេដង​។ …

ឃុត សុភចរិយា
https://www.postkhmer.com/national/2022-10-18-1002-242408.html