បរិស្ថាន និងធនធានធម្មជាតិ

ក្រសួងបរិស្ថាន និង​ក្រុមហ៊ុន​ដៃគូ​ប្រមូល​សំណល់​គ្រោះថ្នាក់​ជាង​ ៣០ ​តោន ​ក្នុង​រយៈពេល ​១ ​ឆ្នាំ

ក្រសួងបរិស្ថាន​សហកា​រ​ជា​មួយក្រុម​ហ៊ុន អេកូ​បាត អេ​នើ​ជី អ៊ិ​ន​វេស​ម៉ិ​ន អ៊ិន​ធើ​ណេ​សិ​នណល ឯ​.​ក ធ្វើការ​ប្រមូល​សំណល់​អាគុយ ថ្មពិល ព្រមទាំង​សំណល់ បរិក្ខារ​អគ្គិសនី និង​អេឡិចត្រូនិក បាន​ចំនួន​ជាង​ ៣០​ តោន ក្នុង​រយៈពេល​ជាង ​១ ​ឆ្នាំ គិត​ចាប់ពី​ខែសីហា ឆ្នាំ​២០២២ រហូតមកដល់​ខែតុលា ឆ្នាំ​ ២០២៣​ នេះ​។​ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2023-10-26-1100-255499.html

កម្ពុជា​ចូលរួម​អនុម័ត​សេចក្ដីថ្លែងការណ៍​សកល​ ស្ដីពី​ការអភិរក្ស​សត្វ​ផ្សោត​ទន្លេ

មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួម​នឹង​តំណាង​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ (WWF)​ ប្រចាំ​កម្ពុជា​បាន​ចូលរួម​កិច្ចប្រជុំ​អន្តរជាតិ​ដើម្បី​អនុម័ត​លើ​សេចក្តី ថ្លែងការណ៍​ជា​សកល​ស្តីពី​ការអភិរក្ស​សត្វ​ផ្សោត​ទន្លេ​នៅ​ទីក្រុង​បូ​ហ្កូ​តា ប្រទេស​កូ​ឡុំ​ប៊ី​។​ ...

នាង សុគន្ធា
https://www.postkhmer.com/national/2023-10-26-1057-255498.html

ក្រុមហ៊ុន​ចិន​អភិវឌ្ឍន៍​រ៉ែ​មាស​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​

​របាយការណ៍​ថ្មី​មួយ​បាន​បង្ហាញ​ថា​ ក្រុមហ៊ុន​ចិន​មួយ​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ជីក​យក​រ៉ែ​មាស​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ការពារ​ (PLWS)​ ដែល​គំរាមកំហែង​ដល់​បរិស្ថាន​ និង​អាយុជីវិត​ប្រជាពលរដ្ឋ​ក្នុង​តំបន់​។​ ...

ថាំង ស៊ីណន
https://kiripost.com/stories/chinese-company-developing-gold-mines-in-protected-forest

​ប្រជា​សហគមន៍​មួយ​បាន​បោះ​បង់​ការកាប់​ឈើ​ និង​បរបាញ់​សត្វ​ មក​ដាំ​ដំណាំ​ជំនួស​វិញ​

អ្នកភូមិ​ស្រែ​កិន ក្នុងស្រុក​ឱ​រ៉ា​ល់​មួយចំនួន​បាន​បង្វែរ​ពី​ចូល​ព្រៃ​កាប់​ឈើ​និង​បរបាញ់​សត្វព្រៃ​មក​ចងក្រង​គ្នា​ជា​សហ​​គម​ន៍​ដាំ​ដំណាំ​វិលជុំ​ជំនួស​វិញ​។​ សហគមន៍​មួយ​នេះ​ស្ថិត​ក្នុងភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​។ ...

គឹម សារុំ
https://www.postkhmer.com/national/2023-10-25-1014-255460.html

មន្ត្រី​៖​រាជរដ្ឋាភិ​បាល​ ​តែង​យក​ចិ​ត្តទុ​កដាក់​ដល់​កិច្ច​ការពារ​អភិ​រក្ស​សត្វ​ផ្សោត ​និង​ធន​ធាន​វា​រី​សាស្ត្រ​ក្នុង​តំបន់​

កញ្ញា ​អ៊ឹម រចនា អនុ​រដ្ឋ​លេខាធិ​ការ និង​ជា​អ្នក​នាំពា​ក្យ ក្រ​សួងក​សិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ ​បាន​លើក​ឡើ​ងថា​ រាជរ​ដ្ឋាភិបាល​កម្ពុជា តែង​យកចិ​ត្តទុ​កដាក់​ដ​ល់​កិច្ចកា​រពារ​អភិរក្ស​សត្វ​ផ្សោត ​និង​ធន​ធាន​វា​រី​សាស្ត្រ​ក្នុង​តំបន់​ និង​ប្តេជ្ញា​ចិត្ត​ការពារ​សត្វ​ផ្សោត ...

ជា សុខនី
https://www.postkhmer.com/national/2023-10-24-1713-255449.html

ពង្រីក​ការ​ជីក​យក​រ៉ែ​មាស​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​

​ពលរដ្ឋ​នៅ​ភូមិ​ស្ងែ​ង​អាន​និយាយ​ថា​ ត្រី​ងាប់​ និង​ទឹកខ្មៅ​ហូរ​កាត់​ទន្លេ​ពោធិ៍​រុង​កាលពី​ឆ្នាំ​មុន​ គឺ​ដោយសារ​ការ​បំពុល​នៅ​ផ្នែក​ខាងលើ​ ពី​អណ្តូងរ៉ែ​ដែល​ជា​កម្មសិទ្ធិ​របស់​ជនជាតិ​ចិន​។​ ​ ...

Andrew Califf ស៊ើង និមល់ និង ហ៊ែល កំសាន
https://cambojanews.com/expanding-gold-mine-diverts-stream-in-prey-lang-wildlife-sanctuary/

​កម្ពុជា​លើកកម្ពស់​សារៈ​ប្រយោជន៍​នៃ​ទឹក​ក្នុង​ទិវា​ស្បៀងអាហារ​ពិភពលោក​ឆ្នាំ​២០២៣

​កម្ពុជា​បាន​ចូលរួម​ជាមួយ​បណ្តា​ប្រទេស​នានា​ជុំវិញ​ពិភព​ដើម្បី​លើកកម្ពស់​សារៈសំខាន់​នៃ​ទឹក​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប្រារព្ធ​ទិវា​ស្បៀងអាហារ​ពិភពលោក​ឆ្នាំ​២០២៣​ នៅ​ក្នុង​ប្រទេស​ ដែល​កម្មវិធី​នេះ​បាន​រៀបចំ​ឡើង​នៅ​ឃុំ​គោ​លាប់​ ស្រុក​ចិត្រ​បុរី​ ខេត្តក្រចេះ​។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/yc8tkaab

គណៈ​ប្រតិភូ​ចំនួន ១០​ ប្រទេស ​​ស្វែងយល់​ពី​គម្រោង​ស្រូវ​មិត្ត​ក្រៀល ​នៅ​តំបន់​ការ​ពារ​ទេសភាព​អន្លង់​ព្រីង

គណៈប្រតិភូ​មកពី​ចំនួន ១០​ ប្រទេស​​ បាន​មក​ទស្សន​កិច្ច​សិក្សា​ពី​គម្រោង​ស្រូវ​មិត្ត​ក្រៀល​ នៅ​តំ​បន់​ការ​ពារ​ទេស​ភា​ព​អន្លង់​ព្រីង កាលពីថ្ងៃទី១៩​ ខែតុលា ដើម្បី​ស្វែង​យល់​ពី​កត្តា​ប្រឈម និង​កត្តា​ជោគជ័យ​ លើ​​ការ​អនុវត្ត​គម្រោងនេះ។ ...

ជា សុខនី
https://www.postkhmer.com/national/2023-10-22-1758-255392.html

​រដ្ឋមន្ដ្រី​បរិស្ថាន​ប្រកាស​បើក​យុទ្ធនាការ​ដាំ​ដើមឈើ​យ៉ាងតិច​ ១​ លាន​ដើម​ ក្នុង​ ១​ ឆ្នាំ​

​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក​ អ៊ា​ង​ សុ​ផល្លែ​ត​ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​ ១០​ ខែតុលា​ ឆ្នាំ​ ២០២៣​ ថា​ លោក​ចាប់ផ្តើម​បើក​យុទ្ធនាការ​ដាំ​ដើមឈើ​យ៉ាងតិច​ ១​ លាន​ដើម​ ក្នុង​ ១​ ឆ្នាំ​ ចាប់ពី​ថ្ងៃនេះ​តទៅ​ ដែល​ការ​ប្រកាស​ដូចនេះ​ត្រូវ​បាន​មន្ត្រី​សង្គម​ស៊ី​វិល ...

នាង សុគន្ធា
https://www.postkhmer.com/national/2023-10-11-0854-255175.html

​អង្គការ​សុខភាព​សត្វ​ពិភពលោក​ ជ្រើស​កម្ពុជា​ជា​ប្រទេស​គំរូ​លើ​ការ​បណ្ដុះបណ្ដាល​ភ្នាក់ងារ​សត្វ​តាម​ភូមិ​

អង្គការ​សុខភាព​សត្វ​ពិភពលោក​ និង​អង្គការ​ពេទ្យសត្វ​អន្តរជាតិ​ បាន​ជ្រើស​កម្ពុជា​ជា​ប្រទេស​គំរូ​ ដែល​បាន​បណ្តុះបណ្តាល​ភ្នាក់ងារ​ពេទ្យសត្វ​នៅ​តាម​ភូមិ​ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភ្នាក់ងារ​ពេទ្យសត្វ​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ជា​ដៃគូ​។​ ...

ហង្ស ពណ្ណរាយ
https://tinyurl.com/33mffbyn

បណ្ដាញសហគមន៍ព្រៃឡង់រកឃើញ​បទល្មើសកាប់ទន្ទ្រានដីព្រៃខុសច្បាប់ជាង៣០ហិកតា

 បណ្តាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ បានចុះស៊ើបអង្កេតបទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ បាន​ប្រទះ​ឃើញបទល្មើសជាច្រើនករណី ក្នុងនោះករណីរកាប់ទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធិចំនួន៣ទីតាំង​ចំនួន​​ជាង៣០ហិកតា ចាប់​ពីថ្ងៃទី១ដល់៤ ខែតុលា ឆ្នាំ២០២៣ រយៈពេល៣យប់៤ថ្ងៃ។ ...

ពក ពន្លឺ
https://khmer.cambojanews.com/prey-lang-community-network-finds-illegal-invasion-more-than-35-hectares/

ក្រសួងៈ ពុំមាន​ករណី​ឈូស​ធ្វើ​ផ្លូវ​ថ្មី​ចូល​តំបន់​ព្រៃ​ឡង់​ទេ​

បន្ទាប់ពី​មានការ​​ផ្សព្វផ្សាយ​ថា មាន​ជន​មិន​ស្គាល់មុខ​បាន​ឈូសឆាយ​ផ្លូវ​ចូលក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ដើម្បី​សម្រួល​ដល់​ការកាប់​ឈើ​ខុសច្បាប់​មក ក្រសួងបរិស្ថាន​បាន​បំភ្លឺ​ជូន​សាធារណជន​ថា ពុំ​មានការ​ឈូសឆាយ​ផ្លូវ​ថ្មី​ទេ ខណៈ​ក្រសួង​កំពុង​ចាត់វិធានការ​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ជុំវិញ​ការកាប់​ឈើ​ខុសច្បាប់​។​ ...

សុខ រក្សា
https://www.postkhmer.com/national/2023-10-10-0926-255135.html

ក្រសួងបរិស្ថាន និង​ធនាគារពិភពលោក នឹង​អនុវត្ត​គម្រោង​គ្រប់គ្រង​សំណល់​រឹង និង​ប្លា​ស្ទិ​ក​នៅក្នុង​ខេត្ត​ចំនួន ​៥

​ក្រសួងបរិស្ថាន និង​ធនាគារពិភពលោក (World Bank) គ្រោង​នឹង​ដំណើរការ​គម្រោង​គ្រប់គ្រង​សំណល់​រឹង និង​ប្លា​ស្ទិ​ក​នៅក្នុង​ខេត្ត​ចំនួន​ ៥ នាពេលខាងមុខ ខណៈ​បច្ចុប្បន្ន​ភាគី​ទាំង​ ២ កំពុង​ពិភាក្សាគ្នា ដើម្បី​ឈានទៅ​ព​ន្លឿ​ន​គម្រោង​នេះ​ឱ្យបាន​ឆាប់​។ ...

បូរ ពេជ្យហ្សាលីន
https://www.postkhmer.com/national/2023-10-04-1400-254991.html

មនុស្ស​ស្លាប់ និង​របួស​ជាង ​៣០០​ នាក់​ បណ្ដាលមកពី​គ្រោះធម្មជាតិ​រយៈពេល​ ៩ ​ខែ ឆ្នាំនេះ

មនុស្ស​ជាង ​១០០ នាក់​ស្លាប់ និង​ជាង ​២៥០​ នាក់​របួស និង​ខូចខាត​ផ្ទះ​ជាង​ ១​ ម៉ឺន​ខ្នង ក្នុង​រយៈពេល​ ៩ ​ខែ ក្នុង​ឆ្នាំ ២០២៣ ដែល​បណ្ដាលមកពី​ការប្រែប្រួល​អាកាសធាតុ​បង្កឱ្យមាន​ខ្យល់​កន្ត្រាក់ រន្ទះ​បាញ់ និង​គ្រោះ​អគ្គិភ័យ​ដែល​បានកើត​ឡើង​នៅ​ទូទាំងប្រទេស​។ យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ​(​គ​.​ជ​.​គ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2023-10-05-0840-255024.html

អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា​ និង​ក្រសួង​អភិវឌ្ឍន៍ជនបទ​ រួម​គ្នា​លើកកម្ពស់​អនាម័យ​ និង​សុខភាព​នៅ​តាម​ទី​ជនបទ​

​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់ៗ​ដែល​សហគមន៍​ជនបទ​ជួប​ប្រទះ​ក្នុង​ប្រទេស​កម្ពុជា​ អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា​ និង​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ប្តេជ្ញា​ធ្វើការ​រួម​គ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ កែ​លម្អ​អនាម័យ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/3hcnw3ju

​គណៈកម្មការ​ទន្លេមេគង្គ​ផ្តល់​មូលនិធិ​បន្ថែម​សម្រាប់​អ្នក​ដែល​រង​គ្រោះ​ដោយសារ​អាកាសធាតុ​

​គណៈកម្មការ​ទន្លេមេគង្គ​ (MRC)​ បាន​បោះ​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅ​រក​ការ​បង្កើត​មូលនិធិ​ ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ​ រួម​ជាមួយនឹង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី​៥៦​ នៃ​គណៈកម្មាធិការ​ចម្រុះ​ MRC​ នៅ ...

រី សុចាន់
https://www.phnompenhpost.com/national/mrc-advances-fund-climate-hit-residents

កាកបាទក្រហមកម្ពុជា​នឹង​ចូលរួម​ជាមួយ​ក្រសួងបរិស្ថាន​ដើម្បី​រៀបចំ​យុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក​

កាកបាទក្រហមកម្ពុជា​នឹង​ចូលរួម​ជាមួយ​ក្រសួងបរិស្ថាន​ ដើម្បី​រួម​គ្នា​រៀបចំ​យុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅ​ទីរួមខេត្ត​កំពង់​ឆ្នាំ​ នៅ​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០២៣​ ក្រោម​ប្រធានបទ​ «​ថ្ងៃនេះ​ ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​»​។ ...

ត​ន​ ​វិបុល​
http://rb.gy/fezb7

ក្រសួង​ធនធានទឹក​ ស្នើ​ធនាគារពិភពលោក​បង្កើត​ផែនការ​គ្រប់គ្រង​អាង​ទន្លេសាប​ និង​ទន្លេមេគង្គ​

​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ស្នើ​ធនាគារពិភពលោក​ បង្កើត​ផែនការ​គ្រប់គ្រង​ទន្លេសាប​ និង​ទន្លេមេគង្គ​ ដើម្បី​ធានា​ធនធានទឹក​ កែ​លម្អ​ការ​កាត់​បន្ថយ​ទឹកជំនន់​ និង​ស្ដារ​ទន្លេ​ដែល​ងាយ​រង​គ្រោះ​។​ ...

ហង្ស ពណ្ណរាយ
http://rb.gy/erali

ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ប្តេជ្ញាបន្តពង្រឹងកិច្ចសហការការពារបរិស្ថាន

ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ (Wildlife Alliance)​ បានបង្ហាញពីការប្តេជ្ញាថា នឹងរួមគ្នាបន្តពង្រឹងចំណងជាដៃគូអភិវឌ្ឍន៍ និងចូលរួមគាំទ្រក្នុងយុទ្ធសាស្ត្រចក្រារបស់ក្រសួងដើម្បីឈានទៅលើកកម្ពស់កិច្ចការពារបរិស្ថានឱ្យកាន់តែមាននិរន្តរភាព។ ...

បូរ ពេជ្យហ្សាលីន
https://www.postkhmer.com/national/2023-09-26-1821-254782.html

ការ​អះអាង​ពី​ការ​កាប់​ឈើ​ខុសច្បាប់​ក្នុង​ដែនជម្រកសត្វព្រៃ​នៅ​ព្រះ​វិហារ​ត្រូវ​បាន​បដិសេធ​

​អាជ្ញាធរ​មូលដ្ឋាន​បាន​បដិសេធ​ចំពោះ​ការ​អះអាង​របស់​ជនជាតិ​ដើម​ភាគតិច​កួយ​ក្នុង​ខេត្តព្រះវិហារ​ ដែល​ថា​បទល្មើស​ព្រៃឈើ​នៅ​តែ​កើត​មាន​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រះ​រកា​។​ ​ ...

ជា សុខនី
https://www.phnompenhpost.com/national/illegal-logging-claims-preah-vihear-sanctuary-denied

ក្រសួងបរិស្ថាន​ និង​អង្គការ​មូលនិធិ​អាស៊ី​ ជំរុញ​លើ​ការ​គ្រប់គ្រង​សំណល់​រឹង​ និង​យន្តការ​សហគមន៍​ស្អាត​

ក្រសួងបរិស្ថាន​ និង​អង្គការ​មូលនិធិ​អាស៊ី​ ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​គ្រប់គ្រង​សំណល់​រឹង​ និង​យន្តការ​សហគមន៍​ស្អាត​នៅ​កម្ពុជា​ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​គ្រប់គ្រង​សំរាម​ សំណល់​រឹង​ និង​ធានា​បរិស្ថាន​ស្អាត​ មាន​អនាម័យ​ល្អ​ និង​ផា​សុខភាព​។​ ...

ហង្ស ពណ្ណរាយ
http://rb.gy/vauty

សហគមន៍​ជនជាតិដើម​ភាគតិច​កួយ​រកឃើញ​បទ​ល្មើស​ព្រៃឈើ​ ៨៦ ករណី ​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រះ​រកា​

សហគមន៍​ជនជាតិ​​ដើម​ភាគតិច​កួយ​ខេត្តព្រះវិហារ បាន​បន្ត​រកឃើញ​បទល្មើស​ព្រៃឈើ​ជិត ​៨៦ ​ករណី​ នៅ​ដែន​​ជម្រក​សត្វព្រៃ​ព្រះ​រកា​នៅ​ដើម​ខែកញ្ញា​នេះ ខណៈ​មន្ត្រី​មូល​ដ្ឋា​ន​បដិសេធ​ការរកឃើញ​នេះ និង​ស្នើឱ្យ​សហគមន៍​ដែល​ចុះ​ល្បាត ត្រូវមាន​កិច្ចសហការ​ជា​មួយ​មន្ត្រី​ពាក់ព័ន្ធ​ដើម្បី​រួមគ្នា​អភិរក្ស ...

ជា សុខនី
https://www.postkhmer.com/national/2023-09-22-0930-254674.html

ជនជាតិដើមភាគតិចនៅក្នុងភូមិមួយនៃខេត្តរតនគិរី កាប់ឈើទាំងប្រឈមគ្រោះថ្នាក់ដើម្បីយកលុយ​សង​បំណុល

ពលរដ្ឋនៅក្នុងភូមិមួយនៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយសារជំពាក់បំណុល បាននាំគ្នាទៅ​កាប់ឈើ​ក្នុង​សហគមន៍​ដឹកឆ្លងដែនយកទៅលក់ឱ្យវៀតណាមដើម្បីបានលុយសង​ធនាគារ យោងតាមអាជ្ញាធរ​ភូមិ និងសហគមន៍ បានលើកឡើង។ ...

អាន វិចិត្រ
https://khmer.cambojanews.com/indigenous-people-in-a-village-in-ratanakkiri-province-cut-down-trees-at-risk-to-pay-off-debts/

កង្វះ​ទឹក​ស្អាត​ អនាម័យ​ និង​ការ​ត្រួតពិនិត្យ​អនាម័យ​ក្នុង​ប្រទេស​កម្ពុជា​ ជំរុញ​ឱ្យ​មានការ​កើត​បាក់តេរី​ E.​ coli​ ដែល​ធន់​នឹង​ថ្នាំ​

ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា​ បាក់តេរី​ Escherichia​ coli​ និង​អតិសុខុមប្រាណ​បង្ក​ជំងឺ​ផ្សេង​ទៀត​កំពុង​ឆ្លង​យ៉ាង​ងាយ​រវាង​មនុស្ស​ និង​សត្វ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ខ្វះ​ការ​គ្រប់គ្រង​ទឹក​ស្អាត​ និង​អនាម័យ​នៅ​ក្នុង​តំបន់​ជា​ច្រើន​។​ អ្នកនិពន្ធ​បាន​និយាយ​ថា ...

បុគ្គលិក ខ្មែរថាមស៍
http://rb.gy/m5w59

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

mZEWM
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!