បរិស្ថាន និងធនធានធម្មជាតិ

អន្តរក្រសួង​ និង WB កំពុង​សិក្សា​រៀបចំ​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​ការគ្រប់គ្រង​សំរាម សំណល់​រឹង

អន្តរក្រសួង​ និង​ធនាគារ​ពិភពលោក​ (WB) កំពុង​សិក្សា​រៀបចំ​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​ក្នុងការ​គ្រប់គ្រង​សំរាម សំណល់​រឹង និង​សំណល់​ប្លាស្ទិក នៅក្នុង​ក្រុង​ និង​ស្រុក​នៅក្នុង​ខេត្ត​ចំនួន​ ៥ ក្រោម​ការផ្ដល់​ហិរញ្ញប្បទាន​ពី WB ដែលមាន​ទឹកប្រាក់​ប្រមាណ​ ៦០ ​លាន​ដុល្លារ សម្រាប់​រយៈពេល​ ៦ ​ឆ្នាំ​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-02-24-1105-232297.html

រដ្ឋបាលខេត្ត​ពោធិ៍សាត់​កំពុង​កែលម្អ​ក្រុង​ពោធិ៍សាត់ ដើម្បី​ប្រឡងប្រណាំង​ទីក្រុង​ស្អាត

​រដ្ឋបាលខេត្ត​ពោធិ៍សាត់​កំពុង​រៀបចំ​កែលម្អ​សួនច្បារ ដាក់​ភ្លើងពណ៌ លាបថ្នាំ នៅតាម​ខឿន រៀបចំ​ផ្លូវ​កៅស៊ូ សំខាន់ៗ រៀបចំ​បណ្តាញ​លូ ប្រព័ន្ធ​លូ​រំដោះ​ទឹកស្អុយ អាង​ប្រព្រឹត្តិកម្ម​ចម្រោះ​ទឹក​កខ្វក់ និង​រៀបចំ​កែលម្អ​ការដាក់​ស្លាក​ផ្សព្វផ្សាយ​ឱ្យមាន​របៀបរៀបរយ​ក្នុង​ទីក្រុង ដើម្បី​សោភណភាព​ស្អាត ដោយ​រំពឹងថា​នឹង​ឈ្នះ​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត​ទទួលបាន​រំដួល ៣ ​ទង​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-24-1542-232299.html

Wildlife​ Alliance​ ជួយ​សង្គ្រោះ​សត្វព្រៃ​ជាង​ ៧២០០០​ ប្រភេទ​ពី​អ្នកប្រមាញ់​

​ក្នុងអំឡុងពេល​ ២១​ ឆ្នាំ​នៃ​បេសកកម្ម​នៅ​កម្ពុជា​ អង្គការ​ Wildlife​ Alliance​ បាន​ជួយ​អភិរក្ស​សត្វព្រៃ​ និង​ជួយ​សង្គ្រោះ​សត្វព្រៃ​ជាង​ ៧០០០០​ ប្រភេទ​ដែល​សត្វ​ខ្លះ​ជា​សត្វ​ផុត​ពូជ​។​ ...

ទិត្យ គង្សនូវ
https://www.khmertimeskh.com/501030662/wildlife-alliance-rescues-more-than-72000-species-of-wildlife-from-perpetrators/

កូរ៉េខាងត្បូង បង្កើត​ឧទ្យាន​ធម្មជាតិ​ក្បែរ​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា​

​ឧទ្យាន​ព្រៃឈើ​បែប​កូរ៉េ​នឹង​ត្រូវបាន​បង្កើតឡើង​នៅ​ជិត​បរិវេន​ប្រាសាទអង្គរវត្ត ដែលជា​គោលដៅ​ទេសចរណ៍​ដ៏​ល្បីល្បាញ​បំផុត​របស់​ប្រទេស​កម្ពុជា ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​គ្រប់គ្រង​ព្រៃឈើ​របស់​ប្រទេស​កូរ៉េខាងត្បូង​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3BJGorw

មន្ត្រី៖ ពង្រូល​ជា​សត្វ​ដែល​ត្រូវបាន​គេ​ជួញដូរ​ច្រើន​បំផុត​លើ​ពិភពលោក

មន្ដ្រីជាន់ខ្ពស់​ក្រសួង​បរិស្ថាន​បញ្ជាក់ថា សត្វ​ពង្រូល​ជា​ប្រភេទ​ថនិកសត្វ​ដែល​ត្រូវបាន​គេ​ជួញដូរ​ច្រើន​បំផុត​លើ​ពិភពលោក ជាពិសេស​គឺ​ការជួញដូរ​ពាណិជ្ជកម្ម​អន្តរជាតិ​ដោយ​ខុសច្បាប់ ដើម្បី​យកទៅ​ធ្វើជា​ឱសថ​បុរាណ ថ្នាំ​ប៉ូវ​សុខភាព​ក៏ដូចជា​ថ្នាំ​ព្យាបាល​ជំងឺ​ផ្សេងៗ ខណៈ​នៅ​កម្ពុជា​ប្រភេទ​សត្វ​នេះ​រងគ្រោះ​ដោយសារ​ការបរបាញ់​ដាក់​អន្ទាក់ និង​ធ្វើ​អាជីវកម្ម ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-02-23-1418-232212.html

លោកនាយក​រដ្ឋមន្ត្រី​បើក​ការដ្ឋាន​សាងសង់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​មានតម្លៃ​ជាង​ $២០ ​លាន​ ជា​ជំនួយ​ជប៉ុន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​បើក​ការដ្ឋាន​សាងសង់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​បឹង​ជើងឯក ដែលមាន​តម្លៃ​ជាង ២០ ​លាន​ដុល្លារ​អាមេរិក ក្រោម​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ស្ថិតនៅ​ភូមិ​ព្រែកតាគង់​១ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-02-23-0912-232191.html

ដីព្រៃ​លិច​ទឹក​នៅ​បឹង​ទន្លេសាប​ជាង​ ៦ ​ម៉ឺន​ហិកតា​ ត្រូវបាន​អាជ្ញាធរ​ដកហូត

ការដកហូត​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់ ៣ នៅក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប​មាន​ចំនួន​ជាង ៦ ​ម៉ឺន​ហិកតា ដែលមាន​ប្រជាពលរដ្ឋ​ជិត ១ ម៉ឺន ៥ ​ពាន់​គ្រួសារ​បាន​ចូលខ្លួន​ស្ម័គ្រចិត្ត​ប្រគល់​ដី​ទាំងនេះ​ឱ្យ​រដ្ឋ​គ្រប់គ្រង​វិញ ខណៈ​ការដាំដុះ​ព្រៃ​លិច​ទឹក ឫស្សី ដើមត្នោត​ និង​ដើមឈើ​ឡើងវិញ ក្នុង​តំបន់​ទាំងនោះ​ត្រូវបាន​ធ្វើឡើង​បាន​ជាង ៣០ ម៉ឺន​ដើមគ្រាប់​។ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-02-23-1104-232215.html

អគារ​មជ្ឈមណ្ឌល គ្រប់គ្រង​តំបន់​រ៉ាមសារ​ព្រែកទាល់ ត្រូវបាន​បើកសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់

ក្រសួងបរិស្ថាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​មជ្ឈមណ្ឌល​គ្រប់គ្រង​តំបន់​រ៉ាមសារ​ព្រែកទាល់ ខេត្តបាត់ដំបង នា​ថ្ងៃទី​ ១៨ ខែកុម្ភៈ ខណៈ​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​សង្ឃឹមថា ចំនួន​សត្វ​ស្លាប​ទឹក​ក្នុង​តំបន់​នេះ​នឹង​បន្ត​កើនឡើង​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-02-22-1430-232118.html

មន្ត្រី​ឧទ្យានុរក្ស​សំឡូត ​ដោះ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ទៅ​ពិនិត្យមើល​សកម្មភាព​សត្វព្រៃ

មន្ត្រី​ឧទ្យានុរក្ស​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត​សហការ​ជាមួយ​មន្ត្រី​ល្បាត MJP និង​មន្ត្រី​មកពី​ក្រសួងបរិស្ថាន​បានរួម​គ្នា​ដោះ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​តាមដាន​សត្វព្រៃ​ចំនួន ៤ ​ទីតាំង​ផ្សេងគ្នា ដើម្បី​ពិនិត្យមើល​សកម្មភាព​សត្វព្រៃ ដោយបាន​ប្រទះឃើញ​សត្វព្រៃ​កម្រៗ​ជាច្រើន​ប្រភេទ ដែល​កំពុង​រស់នៅ​ទីនោះ​។ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-02-22-1427-232119.html

WCS និង​រដ្ឋបាល​ជលផល​ខេត្តក្រចេះ​ បាន​​ដោះលែង​កូន​កន្ធាយ​ក្បាល​កង្កែប​ចំនួន​ ៣៥ ​ក្បាល

អង្គការ​ WCS សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ក្រចេះ​បាន​លែង​កូន​កន្ធាយ​ក្បាល​កង្កែប​ចំនួន ៣៥ ​ក្បាល​ផ្សេងទៀត ចូលក្នុង​ទីជម្រក​ធម្មជាតិ​តាម​ដង​ទន្លេមេគង្គ​ស្ថិតក្នុង​ស្រុក​សំបូរ ខេត្តក្រចេះ​។ នេះ​បើ​យោងតាម​អង្គការ WCS នៅ​ថ្ងៃ​សុក្រ​ទី​ ១៨ ខែកុម្ភៈ​នេះ​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-21-0927-232016.html

ប្រធាន​ស្តីទី​ព្រៃសង្ឃ​សហគមន៍​រុក្ខវ័ន​ ស្នើ​អាជ្ញាធរ​ចាប់​ជនល្មើស​ដាក់​អន្ទាក់​បង្ក​ឱ្យ​សត្វ​ទន្សោង​ងាប់

ព្រះសង្ឃ​ក្នុងព្រៃ​សង្ឃ​សហគមន៍​រុក្ខវ័ន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​មន្ត្រី​ជំនាញ​បរិស្ថាន​ស្វែងរក​ជន​ប្រព្រឹត្ត​បទល្មើស​ដាក់​អន្ទាក់​សត្វព្រៃ ដែល​បណ្តាលឱ្យ​សត្វ​ទន្សោង​ ១ ​ក្បាល​ងាប់ កាលពី​ថ្ងៃទី ​១៨ ខែកុម្ភៈ​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-21-1030-232032.html

​រដ្ឋមន្ត្រី​មហាផ្ទៃ​​ប្រកាស​បង្ក្រាប​ការ​ទន្ទ្រាន​យក​ដី​ព្រៃលិចទឹក​នៅ​បាត់​ដំបង​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ​លោក​ ​ស​ ​ខេង​ ​កាលពី​ថ្ងៃសៅរ៍​ ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​បាត់​ដំបង​ ​ទប់​ស្កាត់​ការ​ទន្ទ្រាន​យក​ដី​ព្រៃលិចទឹក​នៅ​តាម​បឹង​ទន្លេសាប​ ​ក្នុងស្រុក​មោង​ឬស្សី​ ​ស្រុក​សង្កែ​ ​ឯក​ភ្នំ​ ​និង​ស្រុក ...

ស៊ុត​ ​គឺ​ម​សឿ​ត​
https://bit.ly/3v4DE6B

អង្គការ WWF សោកស្ដាយចំពោះការស្លាប់របស់សត្វផ្សោតចុងក្រោយនៅក្នុងទន្លេក្បែរព្រំទល់កម្ពុជា

អង្គការ WWF បានសម្តែងការសោកស្តាយចំពោះការស្លាប់របស់សត្វផ្សោតទន្លេដែលត្រូវបានគេស្គាល់សត្វផ្សោតចុងក្រោយនៅក្នុងអាងទឹកឆ្លងទន្លេមេគង្គរវាងប្រទេសឡាវ និងកម្ពុជា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3Iigg9m

ត្រី​ផ្សោត​ អ៊ី​រ៉ា​វ៉ា​ត​ឌី​ចុង​ក្រោយ​នៅ​តំបន់​អន្លង់​ឈើទាល​នៃ​ទន្លេមេគង្គ​ងាប់​

​នៅ​តាម​ព្រំដែន​កម្ពុជា​-​ឡាវ​ ត្រី​ផ្សោត​ អ៊ី​រ៉ា​វ៉ា​ត​ឌី​ដែល​ស្គាល់​ចុង​ក្រោយ​បាន​ងាប់​ហើយ​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​ដោយសារ​ជាប់​ក្នុង​សំណាញ់​ ​ ...

ប៉ូ សុភា និងម៉េង សៀវម៊ី
https://cambodianess.com/article/last-irrawaddy-dolphin-in-anlong-chheuteal-section-of-mekong-river-dies

ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ អ​ញ្ញើញ​អភិបាលស្រុក​ព្រះនេត្រព្រះ​ និង​មេឃុំ​ប្រាសាទ​ឲ្យ​ចូល​បំភ្លឺ​​ នៅ​អំឡុង​ខែមីនា​ពាក់​ព័ន្ធ​ករណី​ឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក

ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចេញ​លិខិត​អ​ញ្ញើញ​អភិបាលស្រុក​ព្រះនេត្រព្រះ​លោក ឃូ ពៅ និង​មេឃុំ​ប្រាសាទ​លោក មាស​ហ៊ឹក ឲ្យ​ចូល​បំភ្លឺ​ជា​បន្តបន្ទាប់​នៅ​អំឡុង​ខែមីនា​ពាក់​ព​ន្ធ័​នឹង​ករណី​ឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​តំបន់ ​៣ ក្នុង​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ប្រាសាទ ​និង​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-02-13-1816-231639.html

កម្ពុជា កំពុង​សិក្សា​ពី​គម្រោង​សាងសង់​ប្រព័ន្ធ​ខ្សែកាប្លិ៍ អុបទិក ក្រោម​បាត​សមុទ្រ ហុងកុង-ព្រះសីហនុ ប្រវែង​ជាង ៣០០ គីឡូម៉ែត្រ

ព្រះរាជាណាចក្រកំពុងសិក្សាពីផលប៉ះពាល់បរិស្ថានពីការសាងសង់ខ្សែកាបអុបទិកក្រោមបាតសមុទ្រតភ្ជាប់ពីហុងកុងទៅខេត្តព្រះសីហនុក្នុងចម្ងាយជាង ៣០០ គីឡូម៉ែត្រ។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-02-12-1133-231616.html

កម្ពុជា​ប្ដេជ្ញា​កាត់​បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ឲ្យ​បាន​ពាក់​កណ្តាល​ត្រឹម​ឆ្នាំ​២០៣០

កម្ពុជា​ត្រៀម​កាត់បន្ថយ​ការកាប់​បំផ្លាញ​ព្រៃឈើ​ពាក់កណ្តាល​ត្រឹម​ឆ្នាំ​២០៣០ និង​សម្រេច​បាន​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​គ្មាន​ការ​បំភាយ​ក្នុង​វិស័យ​ព្រៃឈើ​ត្រឹម​ឆ្នាំ​២០៤០។   ...

សុន មិនា
http://khmertimeskh.com/501024424/cambodia-commits-to-halve-deforestation-by-2030/

អ្នកស្រុក​បារម្ភ​ខ្លាច​បាត់បង់​ទាំងអស់​ព្រោះ​ផ្នែក​បឹង​តា​មោក​ក្លាយជា​ដី​អភិវឌ្ឍន៍​

​អាជ្ញាធរ​កម្ពុជា​គិត​ត្រឹម​ខែធ្នូ​ ឆ្នាំ​២០២១​ បាន​ផ្តល់​គម្រោង​អភិវឌ្ឍន៍​បឹង​តា​មោក​ជាង​ ២,០០០​ លើ​ផ្ទៃដី​ ៣​ ២៣៩,៧​ ហិ​កតា​ដែល​ឆ្លើយ​តប​នឹង​សំណើ​ចំនួន​ ៤៣​ ពី​ស្ថាប័ន​សាធារណៈ​ និង​ឯកជន​ដែល​ធ្វើ​ឲ្យ​អនាគត​បឹង​មិន​ច្បាស់លាស់​។​ ...

Teng Yalirozy
https://cambodianess.com/article/local-residents-fear-losing-it-all-as-portions-of-boeung-ta-mok-lake-become-development-land

ព្រះសង្ឃ​ប្ដេជ្ញា​រៀបចំ​ព្រៃ​សង្ឃសហគមន៍​រុក្ខវ័ន​ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍​ធម្មជាតិ

ព្រះសង្ឃ​ដែល​​ការពារ​ព្រៃសង្ឃ​សហគមន៍​រុក្ខវ័ន​ប្តេជ្ញា​ថា នឹង​រៀបចំ​ទីនោះ​​ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍ធម្មជាតិ បែប​ពុទ្ធសាសនា​សម្រាប់​ទាក់ទាញ​ប្រជាពលរដ្ឋ​ខ្មែរ និង​ភ្ញៀវ​បរទេស​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-11-1040-231541.html

លោក សុខ ចិន្តាសោភា៖ កម្ពុជា​កំពុង​ខិតខំ​បង្កើន​និរន្តរភាព​បរិស្ថាន

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) លោក សុខ ចិន្តាសោភា បាន​លើកឡើងថា កម្ពុជា​កំពុង​ខិតខំ​បង្កើន​និរន្តរភាព​បរិស្ថាន និង​ដោះស្រាយ​បញ្ហា​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​សំដៅ​ការកសាង «​អាស៊ាន​បៃតង​» និង​អនាគត​ប្រកប​ដោយ​ភាព​ធន់ និង​បរិយាប័ន្ន​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-02-10-1124-231467.html

កម្មវិធី​កសិកម្ម​វៃឆ្លាត ដែល​ផ្តល់​មូលនិធិ​ដោយ​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ ផ្តល់​លទ្ធផល​ល្អ​ដល់​កសិករ​ក្នុងប្រទេស​កម្ពុជា​

​កម្មវិធី​អភិវឌ្ឍន៍​អន្តរជាតិ ដែល​ផ្តល់​មូលនិធិ​ដោយ​រដ្ឋាភិបាល​នូ​វែ​ល​ហ្សេ​ឡង់ បានផ្តល់​លទ្ធភាព​ដល់​កសិករ​ចិញ្ចឹមជីវិត​នៅ​កម្ពុជា ក្នុង​ការកសាង​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ធ្វើអោយ​ពួកគេ​ចេញពី​ភាពក្រីក្រ លទ្ធផល​បានបង្ហាញ​នូវ​ភាពជោគជ័យ​គួរឱ្យកត់សម្គាល់ នេះ​បើ​យោងតាម​អង្គការ​មិនមែន​រដ្ឋាភិបាល​អាមេរិក​ដែល​អនុវត្ត​កម្មវិធី (​សហគ្រាស​អភិវឌ្ឍន៍​អន្តរជាតិ -iDE ) ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3rIeZ5Z

កម្ពុជា​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​អំបិល​សម្រាប់​រយៈពេល​ ៥ ​ឆ្នាំ

រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បានរៀបចំ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​អំបិល​ឆ្នាំ​ ២០២២-២០២៦ ដើម្បី​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍ​ស្រែអំបិល​កំពត-​កែប ក្នុង​គោលដៅ​ពង្រឹង​ប្រសិទ្ធភាព​សេដ្ឋកិច្ច​នៃ​ការផលិត​អំបិល​នៅ​កម្ពុជា​។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-02-09-1108-231391.html

រដ្ឋាភិបាល​ និង​អង្គការ​ដៃគូ​ស្វែងរក​ទីផ្សារ​បន្ថែម​លក់​កាបូន​ យកលុយ​ពង្រឹង​ការអភិរក្ស​ធនធាន​ធម្មជាតិ

រាជរដ្ឋាភិបាល និង​អង្គការ​ដៃគូ​បាននិង​កំពុង​ស្វះស្វែងរក​ទីផ្សារ​បន្ថែម​ ដើម្បី​លក់​ឥណទាន​កាបូន​ដែល​កម្ពុ​ជាមាន សម្រាប់​យក​ថវិកា​ទៅ​បង្កើន និង​ពង្រឹង​ការងារ​ការពារ​អភិរក្ស​ធនធាន​ធម្មជាតិ ក្រោយពី​ជោគជ័យ​ក្នុង​ការលក់​ឥណទាន​កាបូន​ចាប់ពី​ឆ្នាំ​ ២០១៦​ ដល់​ឆ្នាំ​ ២០២០ បាន​ទឹកប្រាក់​ជាង​ ១១​ លាន​ដុល្លារ​អាមេរិក​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-08-1051-231287.html

មន្ត្រី៖ ជ្រូកពោន ឬ ជ្រូកព្រុល​ដែល​ស្ថិត​ក្នុង​បញ្ជី​ក្រហម IUCN ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​នៅ​លើ​ពិភពលោក កំពុង​បន្ត​មាន​វត្តមាន​នៅកម្ពុជា

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង បរិស្ថាន អះអាង​ថា ជ្រូកពោន ឬ​ជ្រូកព្រុល​ដែល​ស្ថិត​ក្នុង​បញ្ជី​ក្រហម IUCN ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​នៅ​លើ​ពិភពលោក​កំពុង​បន្ត​មាន​វត្តមាន​នៅ​កម្ពុជា ប៉ុន្តែ​មិនមាន​ការ​សិក្សា​លម្អិត​អំពី​ចំនួន​សត្វ​នេះ​ឡើយ។ សត្វនេះ​មាន​នៅ​តាម​តំបន់​ព្រៃ​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា ពិសេស​នៅ​ភាគនិរតី ភាគឦសាន និង​ភាគ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-05-1221-231183.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

3KUpD
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!