បរិស្ថាន និងធនធានធម្មជាតិ
សត្វក្រៀលជិតផុតពូជត្រូវបានរកឃើញ ១៧៥ ក្បាលក្នុងតំបន់នៃខេត្ត ២
ក្រុមជំនាញផ្នែកបរិស្ថាន និងអ្នកអភិរក្សសត្វស្លាប សម្ដែងក្ដីកង្វល់ជុំវិញបញ្ហាកង្វះទឹកសម្រាប់ការទ្រទ្រង់ជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ដីសើមដែលជាប្រភពអាហារសម្រាប់សត្វគ្រប់ប្រភេទ ដែលក្ដីបារម្ភនេះកើតឡើងក្រោយពីការធ្វើជំរឿនសត្វក្រៀលដ៏កម្រ និងជិតផុតពូជត្រូវបាន ...
ឃុត សុភចរិយា
https://bit.ly/306aJ0v
ក្រុមល្បាតព្រៃឡង់ចាប់រណារយន្ត ៦ គ្រឿង និងដោះលែងជនល្មើសក្រោយអង្វរករ
សហគមន៍ និងមន្ត្រីឧទ្យានុរក្សនៅក្នុងខេត្តព្រះវិហារ រឹបអូសរណារយន្តចំនួន ៦ គ្រឿង ដែលត្រូវគេប្រើប្រាស់ធ្វើសកម្មភាពអារឈើខុសច្បាប់ដែលការរឹបអូសនេះធ្វើឡើងនៅក្នុងការចុះល្បាតមួយនៅក្នុងតំបន់ព្រៃឡង់កាលពីថ្ងៃទី ៥ មករា ស្ថិតក្នុងឃុំច្រាច់ និងឃុំធ្មា ស្រុកជ័យសែន។ សហគមន៍បាននិយាយថា មិនមានជនល្មើស ...
ខន សាវិ
https://bit.ly/300NJzX
មន្ត្រីកំពុងរៀបចំនីតិវិធីបញ្ជូនជនសង្ស័យ ៣ នាក់ទៅតុលាការ រឿងបង្ករបួសដល់សមត្ថកិច្ច
យ៉ាងហោចណាស់ជនសង្ស័យ ៣ នាក់ក្នុងចំណោមពលរដ្ឋជាច្រើនដែលបានតវ៉ាប្រឆាំងជាមួយអាជ្ញាធរធ្វើការរុះរើខ្ទមនៅក្នុងតំបន់ការពារធម្មជាតិឧទ្យានជាតិព្រះសីហនុរាម ហើយបានបង្កឲ្យមានការរងរបួសដល់សមត្ថកិច្ច អាចនឹងប្រឈមក្នុងការបញ្ជូនទៅតុលាការ។ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ...
ឡុង គីមម៉ារីតា
https://bit.ly/2R8Qw6n
អាជ្ញាធរខេត្តកោះកុង៖ ដីដែលចាក់ចូលសមុទ្រ ត្រូវកាយចេញអស់ហើយ
អាជ្ញាធរខេត្តកោះកុងបានអះអាងថា ដីដែលចាក់ចូលសមុទ្រនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ពីសំណាក់មន្ត្រីយោធាផ្កាយ ២ ត្រូវបានកាយចេញឲ្យមានសភាពដូចដើមវិញហើយខណៈដែលតុលាការកំពុងបន្តនីតិវិធីតាមផ្លូវច្បាប់ ចំពោះបុគ្គលល្មើសរូបនេះ។ លោក សុខ សុទ្ធី អ្នកនាំពាក្យសាលាខេត្តកោះកុងបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ...
ឡុង គីមម៉ារីតា
https://bit.ly/2FrTBbS
បំផ្លាញម៉ូតូដឹកឈើ ៧ គ្រឿង និងរឹបអូសឈើ ១៧៨ ដុំ ឯជនពាក់ព័ន្ធកំពុងត្រូវបានសាកសួរ
សមត្ថកិច្ចបានកាត់បំផ្លាញម៉ូតូចំនួន ៧ គ្រឿងដែលជាមធ្យោបាយសម្រាប់ដឹកជញ្ជូនឈើខុសច្បាប់ និងរឹបអូសឈើចំនួន ១៧៨ ដុំ នៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ខណៈបុរសជនសង្ស័យដែលឃាត់ខ្លួនបានពាក់ព័ន្ធនឹងករណីដឹកឈើខុសច្បាប់នោះកំពុងត្រូវបានសមត្ថកិច្ចសាកសួរ ដើម្បីបន្តនីតិវិធីច្បាប់។ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង ...
សុទ្ធ គឹមសឿន
https://bit.ly/39G2ixj
នាយករដ្ឋមន្ត្រី ណែនាំឲ្យស្ថាប័នពាក់ព័ន្ធទប់ស្កាត់ការបំពុលខ្យល់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ដើម្បីគ្រប់គ្រងទីតាំងប្រភពបំពុលខ្យល់ឱ្យបានកាន់តែប្រសើរសំដៅធានាសុវត្ថិភាព និងសុខុមាលភាពប្រជាពលរដ្ឋ និងកែលម្អសោភណភាពនៅតាមរាជធានី-ខេត្ត។ សារាចរស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ដែលចុះហត្ថលេខាដោយលោក ...
រី សុចាន់
https://bit.ly/36sbmE5
សមាគមធាងត្នោតរកឃើញថាការលុបបឹងធម្មជាតិ២៦នៅភ្នំពេញ បង្កផលប៉ះពាល់ដល់សង្គម និងបរិស្ថាន
អង្គការសមាគមធាងត្នោតស្នើរដ្ឋាភិបាលអភិរក្សបឹងដែលនៅសេសសល់ ក្រោយពីរកឃើញថា ការចាក់លុបបឹងធម្មជាតិចំនូន២៦ និងតំបន់ដីសើមមួយចំនួនក្នុងរាជធានីភ្នំពេញកន្លងទៅនេះ បានបង្កផលប៉ះពាល់ដល់សង្គម និងបរិស្ថាន។ ...
ឃុត សុគន្ធ
https://vodkhmer.news/2019/12/27/found-that-eradication-phnom-penh-had-social-environmental-impacts/
រដ្ឋាភិបាលចេញសេចក្តីណែនាំមួយដើម្បីទប់ស្កាត់ការបំពុលបរិយាកាសនៅក្នុងប្រទេសកម្ពុជា
ដោយមានការព្រួយបារម្ភអំពីការកើនឡើងនៃការបំពុលបរិយាកាសដែលអាចនឹងប៉ះពាល់ដល់សុខភាពប្រជាជនរដ្ឋាភិបាលកាលពីម្សិលមិញបានចេញសេចក្តីណែនាំអោយស្ថាប័នទាំងអស់ធ្វើការការពារ និងកាត់បន្ថយការបំភាយ។ យោងតាមសេចក្តីណែនាំដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ...
សែន ដាវិដ
https://www.khmertimeskh.com/50676086/government-issues-a-directive-to-curb-air-pollution-in-kingdom
សមត្ថកិច្ច និងអង្គការសត្វព្រៃ រឹបអូសរទេះគោដឹកឈើ ១០ គ្រឿង
សមត្ថកិច្ចខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ និងមន្ត្រីអង្គការសម្ព័ន្ធភាពសត្វព្រៃ (Wildlife Alliance) បានបង្ក្រាបសកម្មភាពបំផ្លាញព្រៃឈើ និងបរបាញ់សត្វព្រៃខុសច្បាប់ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងឧទ្យានជាតិភ្នំក្រវាញកណ្តាល ដោយរឹបអូសរទេះគោចំនួន ១០ គ្រឿង រណារយន្តចំនួន ១១ គ្រឿង និងឧបករណ៍ជាច្រើនប្រភេទ ...
សុទ្ធ គឹមសឿន
https://bit.ly/35goLOf
កម្រិតទឹកទន្លេមេគង្គនឹងធ្លាក់ចុះនៅពេលប្រទេសចិនធ្វើតេស្តិ៍ទំនប់វារីអគ្គិសនី
គណៈកម្មការទន្លេមេគង្គកាលពីថ្ងៃអង្គារបានរាយការណ៍ថា ការធ្វើតេស្តឧបករណ៍នៃទំនប់វារីអគ្គិសនីនៅប្រទេសចិននឹងប៉ះពាល់ដល់កម្រិតទឹកទន្លេនៅកម្ពុជា ថៃ និងឡាវនៅពាក់កណ្តាលខែនេះ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលទទួលបានកាលពីម្សិលមិញ MRC បាននិយាយថាការសាកល្បងកំពុងត្រូវ ...
មុំ គន្ធា
https://www.khmertimeskh.com/50675730/mekong-levels-to-drop-as-china-conducts-equipment-tests
ក្រសួងធនធានទឹកនឹងស្ដារធារាសាស្ត្រ និងជីកស្រះក្នុងខេត្ត ៤
ក្រសួងធនធានទឹក និងឧតុនិយមតាមរយៈគម្រោងខ្សែចង្វាក់ផលិតកម្មប្រកបដោយភាតរបរិស្ថាន ADB Climate Friendly Agri-Business Value Chain (CFAVC) នឹងចាប់ផ្ដើមជួសជុលស្ដារឡើងវិញនូវប្រព័ន្ធធារាសាស្ដ្រចំនួន ៣២ កន្លែង និងជីកស្រះចំនួន ៨០០ ក្នុងខេត្ដតាកែវ កំពង់ចាម កំពត និងត្បូងឃ្មុំ។ ...
វ៉ន ដារ៉ា
https://bit.ly/2t4LSOk
ក្រសួងផ្តោតលើផែនការតំបន់ដីសើមបឹងស្នេហ៍
នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយរដ្ឋបាលខេត្តព្រៃវែងកាលពីថ្ងៃព្រហស្បតិ៍ ក្រសួងបរិស្ថានបានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ខេត្តដើម្បីប្រែក្លាយតំបន់ដីសើមបឹងស្នេហ៍លែក្នុងឃុំបាធាយ ស្រុកបាភ្នំ ទៅជាតំបន់ការពារ។ ...
វ៉ន ដារ៉ា
https://www.phnompenhpost.com/national/ministry-throws-weight-behind-wetlands-plan
ផ្សោតសមុទ្រ ១ ក្បាល និងកូនផ្សោតមេគង្គ ១ ក្បាល ត្រូវគេប្រទះឃើញងាប់
ត្រីផ្សោតសមុទ្រ ១ ក្បាល ទម្ងន់ប្រហែល ២០០ គីឡូក្រាម ត្រូវបានក្រុមប្រជានេសាទប្រទះឃើញងាប់អណ្ដែតទឹកមកទើរលើតំបន់ឆ្នេរក្រោមស្ពានកោះពស់កាលពីព្រឹកថ្ងៃពុធ ហើយត្រូវបានក្រុមមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុ សម្រេចជីកកប់សត្វសមុទ្រដ៏ធំ ១ ក្បាលនេះ ទុកនៅ ...
ឃុត សុភចរិយា
https://bit.ly/364zrR6
អ្នកឈូសឆាយព្រៃសហគមន៍នៅខេត្តព្រះវិហារត្រូវបានចុះកិច្ចសន្យាបញ្ឈប់ការរានព្រៃ
រដ្ឋបាលព្រៃឈើស្រុករវៀងខេត្តព្រះវិហារបានបញ្ជាឱ្យមនុស្ស ៤ នាក់ចុះហត្ថលេខាលើកិច្ចសន្យាបញ្ឈប់ការឈូសឆាយដីព្រៃសហគមន៍មួយកន្លែងក្នុងឃុំរវិលលើស្រុករវៀង។ ...
សុទ្ធ គឹមសឿន
https://www.phnompenhpost.com/national/preah-vihear-community-forest-clearers-sign-contract-end-practice
ក្រសួងបរិស្ថានរៀបចំផ្សព្វផ្សាយឯកសារគម្រោង ដើម្បីគ្រប់គ្រងធនធានធម្មជាតិ
ក្រសួងបរិស្ថានសហការជាមួយធនាគារពិភពលោក (WB) បាននិងកំពុងរៀបចំគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ» ដោយផ្សព្វផ្សាយឯកសារដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិក្នុងបំណងជំរុញទេសចរណ៍ធម្មជាតិ និងចង្វាក់តម្លៃអនុផលព្រៃឈើក្នុងខេត្ដគោលដៅនៅកម្ពុជា។ ...
វ៉ន ដារ៉ា
https://bit.ly/368bQiF
លោក ហ៊ុន សែន ចង់អោយមានតំបន់ឆ្នេរសមុទ្រស្អាតៗត្រូវបានអភិរក្ស
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តាំផ្ញើដល់អភិបាលខេត្តតំបន់ឆ្នេរទាំងអស់ត្រូវការពារ និងថែរក្សាសោភ័ណភាពឆ្នេរ ធ្វើយ៉ាងណាការពារកុំអោយទឹកកខ្វក់ហូរចូលសមុទ្រ និងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់វិស័យទេសចរណ៍។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50672722/hun-sen-wants-pristine-coastal-areas-preserved
នាយករដ្ឋមន្រ្តីបញ្ជាឱ្យស៊ើបអង្កេតលើឧត្តមសេនីយ៍ផ្កាយ ២ នៅខេត្តកោះកុង
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃសៅរ៍បានបញ្ជាឱ្យមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានបើកការស៊ើបអង្កេតការរឹបអូសយកដីធ្លីដែលត្រូវបានចោទប្រកាន់ប៉ះពាល់ដល់មន្រ្តីយោធាម្នាក់នៅក្នុងខេត្តកោះកុង។ ...
ស៊ុន មេសា
https://www.khmertimeskh.com/50672752/pm-orders-probe-on-two-star-general-in-koh-kong
សហគមន៍ និងក្រសួងបរិស្ថាន ចុះកិច្ចព្រមព្រៀងគ្រប់គ្រងធនធានធម្មជាតិ
តំណាងសហគមន៍មកពីតំបន់ការពារធម្មជាតិចំនួន ១២ ក្នុងចំណោម ១៩ មកពីដែនជម្រកសត្វព្រៃភ្នំព្រេច ស្រែពក និងកែវសីមាក្នុងខេត្តមណ្ឌលគិរី បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថានស្តីពីការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិដោយមានមនុស្សជិត ១៣ ០០០ នាក់ ទទួលបានសិទ្ធិគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ ពិធីចុះ ...
សុទ្ធ គឹមសឿន
https://bit.ly/2sRa8mS
រដ្ឋមន្ត្រីបរិស្ថាន គាំទ្រកញ្ចប់ថវិកាសម្រាប់អភិវឌ្ឍសហគមន៍
រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ បានប្រកាសគាំទ្រកញ្ចប់ថវិកាមូលនិធិបរិស្ថាន និងសង្គមដល់តំណាងសហគមន៍ទាំង ១៦៨ ដើម្បីយកទៅអភិវឌ្ឍដែលជាផ្នែកនៃការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ខណៈតំណាងសហគមន៍ថា ជាឱកាសល្អដើម្បីជួយដល់ពលរដ្ឋឱ្យមានការអភិវឌ្ឍនៅមូលដ្ឋាន និងលើកស្ទួយសង្គមផងដែរ។ ការប្រកាស ...
រី សុចាន់
https://bit.ly/2EIWLYq
ប្រជាសហគមន៍សាអន្ទាក់ជាង ២០០ ដើម្បីសង្គ្រោះសត្វព្រៃ
ប្រជាសហគមន៍បានចុះល្បាតព្រៃរបស់ពួកគេនៅក្នុងខែធ្នូនេះ ដោយបានសាអន្ទាក់ជាង ២០០ អន្ទាក់ ដែលក្រុមព្រានបានលួចដាក់ចាប់សត្វព្រៃនៅក្នុងតំបន់សហគមន៍ព្រៃឈើប្រាំបីមុមនៅក្នុងភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលជាតំបន់ការពារព្រៃឈើត្រូវបានអនុញ្ញាតដោយក្រសួងកសិកម្ម ...
ឡុង គីមម៉ារីតា
https://bit.ly/2Q6OvqE
អាជ្ញាធរបញ្ឈប់សកម្មភាពទន្ទ្រានដីព្រៃ និងព្រមានចាត់ការផ្លូវច្បាប់បើជនណានៅបន្ត
អាជ្ញាធរស្រុកបន្ទាយស្រីកាលពីសប្ដាហ៍មុនបានបញ្ឈប់សកម្មភាពគ្រឿងចក្រចំនួន ២ គ្រឿង និងព្រមានអនុវត្ដវិធានការច្បាប់ ក្រោយពីម្ចាស់គ្រឿងចក្រត្រូវបានជនខិលខូចមួយក្រុមជួលឱ្យឈូសឆាយដីព្រៃនៅតំបន់មាត់ប្រឡាយព្រៃក្បាលទឹកជប់ក្នុងភូមិហាល ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្ដសៀមរាប ដើម្បីបង្កើតជាផ្លូវចូល ...
វ៉ន ដារ៉ា
https://bit.ly/2Qcz7c9
កម្ពុជាស្វាគមន៍កូនផ្សោតចំនួន ១៣ ក្បាលនៅឆ្នាំ២០១៩
យោងតាមមូលនិធិសត្វព្រៃពិភពលោកបានឱ្យដឹងថា រហូតមកដល់ពេលនេះព្រះរាជាណាចក្រកម្ពុជាបានស្វាគមន៍កូនផ្សោតចំនួន ១៣ ក្បាលនៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ កាលពីម្សិលមិញអង្គការ WWF បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា ក្រុមស្រាវជ្រាវរបស់ខ្លួនបានប្រទះ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50669819/kingdom-welcomes-13-newborn-irrawaddy-dolphins-in-2019/
លោក សាយ សំអាល់ អំពាវនាវដល់ប្រទេសអភិវឌ្ឍន៍ផ្តល់ថវិកាដល់មូលនិធិអាកាសធាតុបៃតង
រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា លោក សាយ សំអាល់ កាលពីថ្ងៃពុធ បានអំពាវនាវដល់បណ្តាប្រទេសអភិវឌ្ឍន៍ បង្កើនការផ្តល់ថវិកាហិរញ្ញវត្ថុលើមូលនិធិអាកាសធាតុបៃតង មូលនិធិសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច និងមូលនិធិបន្សាំ ដើម្បីឆ្លើយតបនឹង ...
ប៉ិច សុធារី
https://bit.ly/35hqi7p
ក្រុមហ៊ុន Think Biotech បដិសេធការរិះគន់ពីការកាប់បំផ្លាញព្រៃឈើ
នាយកក្រុមហ៊ុន Think Biotech លោក លូ ឈូឆាង បានចាត់ទុកសេចក្ដីរាយការណ៍របស់ក្រុមសកម្មជនព្រៃឈើ និងបរិស្ថានមួយចំនួន ដែលបានលើកឡើងថា ក្រុមហ៊ុនរបស់លោ នៅពីក្រោយបទល្មើសកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់ និងព្រៃសហគមន៍មួយចំនួនទៀតក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ កាលពីថ្ងៃទី ៤ ខែធ្នូ ក្រុមសកម្មជនព្រៃឈើ និងបរិស្ថានមួយចំនួនបានរាយការណ៍ថា ក្រុមហ៊ុន Think Biotech និងក្រុមហ៊ុន Angkor Plywood បានធ្វើសកម្មភាពប្រមូលទិញ ...
ឃុត សុភចរិយា
https://bit.ly/2PaW00D