ព្រៃឈើ និងរុក្ខាប្រមាញ់
ការការពារព្រៃឈើ
ជនជាតិដើមប្ដឹងមន្ត្រី ជុំវិញការបណ្ដោយឲ្យមានការកាន់កាប់ដីរដ្ឋ
ក្រុមជនជាតិដើមភាគតិចព្នង និងមន្ត្រីសង្គមស៊ីវិលបានដាក់បណ្ដឹងបរិហារប្រធានដែនជម្រកសត្វព្រៃកែវសីមាទៅកាន់តុលាការខេត្តមណ្ឌលគិរី ដោយចោទពីបទមិនទប់ស្កាត់ការចូលកាន់កាប់ដោយខុសច្បាប់ដីព្រៃក្នុងដែនជម្រកសត្វព្រៃ និងមានការទិញលក់ដីទីនោះ ប៉ុន្តែករណីនេះត្រូវបានមន្ត្រីបដិសេធ។ ...
ខន សាវិ
https://bit.ly/3ezsLhP
ប្រធានដែនជម្រកត្រូវបានប្តឹងពីបទមិនអាចបញ្ឈប់ការកាប់ព្រៃ
ជនជាតិព្នងបួនរូប និងមន្ត្រីអាដហុកម្នាក់ (Adhoc) បានដាក់ពាក្យបណ្តឹងរួមគ្នាប្រឆាំងនឹងលោក ព្រំ វិបុលរតនៈ ដែលជាប្រធានដែនជម្រកសត្វព្រៃកែវសីមា ទៅសាលាដំបូងខេត្តមណ្ឌលគិរី ពីបទមិនបានបញ្ឈប់កាប់ព្រៃឈឺ ព្រមទាំងបានចូលរួមការកាន់កាប់ ...
ខន សាវិ
https://www.phnompenhpost.com/national/sanctuary-head-sued-not-stopping-forest-occupations
ដំរីចិញ្ចឹមមួយក្បាលក្នុងដែនជម្រកសត្វព្រៃក្នុងខេត្តរតនគិរីបានស្លាប់
នៅក្នុងសេចក្តីថ្លែងការណ៍មូលសមាគមន៍អភិរក្សដំរីអរាវត្តាបានឲ្យដឹងថា អ្នកមើលថែទាំដំរីនៅដែនជម្រកសត្វព្រៃក្នុងខេត្តរតនគិរីបានប្រាប់ថា ដំរីមួយក្បាលឈ្មោះ បាក់ម៉ៃ ឈ្មោល អាយុ ៣២ ឆ្នាំជាសត្វដំរីចិញ្ចឹមនៅក្នុងខេត្តរតនគិរីបានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ដោយសារតែជំងឺរាគ ...
វ៉ា សុនីកា
https://www.khmertimeskh.com/50726323/domesticated-elephant-dies-in-sanctuary-in-ratanakiri-province/
ភ្នំប្រាំបួនត្រូវបានចុះបញ្ជីជាតំបន់បេតិកភណ្ឌធម្មជាតិ
រដ្ឋាភិបាលបានកំណត់ដីព្រៃជិត ៣.៥០០ ហិកតានៅក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យជាតំបន់បេតិកភណ្ឌធម្មជាតិ ក្នុងគោលបំណងដើម្បីការពារជីវចម្រុះនិងប្រព័ន្ធអេកូឡូស៊ីធម្មជាតិនៅក្នុងព្រះរាជាណាចក្រសម្រាប់មនុស្សជំនាន់ក្រោយ។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50727190/nine-mountains-listed-as-natural-heritage-sites/
ការកើនឡើងនៃវត្តមានសត្វព្រៃនៅកម្ពុជា
យោងតាមក្រសួងបរិស្ថានបានឱ្យដឹងថា ប្រទេសកម្ពុជាបានសង្កេតឃើញការកើនឡើងនៃវត្តមានសត្វព្រៃដែលរួមមានទាំងប្រភេទសត្វកម្ រនិងជិតផុតពូជនៅឧទ្យានជាតិវីរៈជ័យក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ ...
លឹម ណារី
https://www.khmertimeskh.com/724931/increase-in-wildlife-presence-in-cambodia-confirmed/
សំបុកសត្វត្រយងយក្សចំនួន ១០ ត្រូវបានគេរកឃើញនៅខេត្តរតនគិរី
កម្មវិធីជីវិតសត្វស្លាបអន្តរជាតិកម្ពុជាបានរកឃើញសំបុកសត្វត្រយងចំកំកស ដែលជិតផុតពូជចំនួន ១០ សំបុកនៅឯដែនជម្រកសត្វព្រៃលំផាត់ខេត្តរតនគិរី។ ...
ឃុត សុភចរិយា
https://www.phnompenhpost.com/national/ten-ibis-nests-found-ratanakkiri
ប្រាំបីនាក់ត្រូវបានចាប់ខ្លួនពីបទល្មើសព្រៃឈើ
ជនសង្ស័យចំនួន ៨ នាក់ត្រូវបានមន្ត្រីមន្ទីរបរិស្ថានខេត្តក្រចេះបញ្ជូនទៅសាលាដំបូងខេត្ត ជុំវិញករណីរំលោភទន្ទ្រានព្រៃដាច់ដោយឡែកពីគ្នានៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/724291/eight-arrested-in-forestry-crime-busts/
ការបរបាញ់សត្វព្រៃនៅតែជាក្តីកង្វល់មួយ
មន្ត្រីបរិស្ថានបាននិយាយថា ជាមួយនឹងអន្ទាក់សត្វព្រៃជាង ១៧,០០០ ត្រូវបានរឹបអូសកាលពីឆ្នាំមុន ការបរបាញ់ និងការទន្ទ្រានយកដីព្រៃនៅតែជាក្តីបារម្ភមួយ។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/724296/wildlife-poaching-remains-a-concern/
ទីភ្នាក់ងារ USAID និងក្រសួងបរិស្ថាននឹងចេញផ្សាយរបាយការណ៍មួយស្តីពីព្រៃឡង់
ក្រសួងបរិស្ថាន និងទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិនៃគំរោងព្រៃបៃតងនៅតំបន់ព្រៃឡង់កំពុងមានគំរោងចេញរបាយការណ៍ស្តីពីតំបន់លាតសន្ធឹងរបស់ព្រៃឡង់។ ...
ឡុង គីមម៉ារីតា
https://www.phnompenhpost.com/national/usaid-govt-release-report-prey-lang
ក្រសួងបដិសេធការអះអាងរបស់អង្គការមិនមែនរដ្ឋាភិបាលអំពីការកាប់បំផ្លាញព្រៃអភិរក្ស
កាលពីម្សិលមិញក្រសួងបរិស្ថាន បានធ្វើការបដិសេធចំពោះការអះអាងរបស់សម្ព័ន្ធភាពសត្វព្រៃថាព្រៃកោងកាងជាង ២០០ ហិកតាត្រូវបានគេឈូសឆាយនៅខាងក្នុងតំបន់ការពារក្នុងដែនជម្រកសត្វព្រៃពាមក្រសោបខេត្តកោះកុង។ ...
ឃួន ណារីម
https://www.khmertimeskh.com/50720988/ministry-refutes-ngos-claim-about-cleared-protected-forest/
ក្រុមការពារព្រៃបង្ក្រាបលើបទល្មើសព្រៃឈើប្រហែល ៤០០ ករណីនៅតំបន់ព្រៃឡង់
មន្ត្រីអនុរក្សក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធបានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិប្រមាណ ៤០០ ករណីជាមួយនឹងការចាប់ខ្លួនជនល្មើសប្រមាណ ១០០ នាក់នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់រយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50720992/rangers-clamp-down-on-about-400-cases-of-forestry-crimes-in-prey-lang/
ការឈូសឆាយព្រៃឈើទ្រង់ទ្រាយធំត្រូវបានរកឃើញនៅខេត្តកោះកុង
កាលពីម្សិលមិញអង្គការសម្ព័ន្ធភាពសត្វព្រៃបានរកឃើញព្រៃកោងកាងជាង ២០០ ហិកតានៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុងត្រូវបានគេកាប់រានខុសច្បាប់។ ...
ឃួន ណារីម
https://www.khmertimeskh.com/50720606/massive-forest-clearing-found-in-koh-kong-province/
អ្នកទន្ទ្រានយកដីជម្រកសត្វព្រៃក្នុងខេត្តមណ្ឌលគិរីត្រូវបានចាប់ខ្លួន
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកនេត្រភក្ត្រាបានលើកឡើងថាជ កាលពីខែមេសា ជនសង្ស័យ ១៣ នាក់ត្រូវបានចោទប្រកាន់នៅក្នុងសាលាដំបូងខេត្តមណ្ឌលគីរីពីបទរំលោភយកដីព្រៃក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច ស្រុកពក ណាំលៀ និងកែវសីម៉ា។ ...
សុទ្ធ គឹមសឿន
https://www.phnompenhpost.com/national/mondulkiri-sanctuary-land-grabbers-charged
ព្រៃលិចទឹកនៅកំពង់ឆ្នាំងនឹងដាំដើមឈើ ៨០០០ ដើម
រដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងគ្រោងនឹងដាំកូនឈើចំនួន ៨០០០ ដើមលើផ្ទៃដី ៤ ហិកតានៃព្រៃលិចទឹកនៅតំបន់ត្រពាំងត្រាវ ដែលស្ថិតក្នុងឃុំឆ្នុកទ្រូក្នុងស្រុកបរិបូរណ៍។ ...
ឃុត សុភចរិយា
https://www.phnompenhpost.com/national/kampong-chhnang-flooded-forest-see-8000-trees-planted
តំបន់ដែនជម្រកសត្វព្រៃកម្ពុជាជាជម្រករបស់ប្រភេទសត្វដែលជិតផុតពូជ
លោកសាយសំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបាននិយាយនៅពេលចុះត្រួតពិនិត្យការងារនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា កាលពីថ្ងៃអង្គារថា ដែនជម្រកសត្វព្រៃនេះជាជម្រករបស់សត្វកម្រ និងជិតផុតពូជចំនួន ៦០ ប្រភេទនិងរុក្ខជាតិ ២៥ ប្រភេទ។ កន្លែងនេះត្រូវបានគេទទួលស្គាល់សម្រាប់ការអភិរក្សដំរីអាស៊ីផងដែរ។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50718562/cambodian-sanctuaries-home-to-critically-endangered-species/
មេខ្យល់ដីធ្លី ២ នាក់ត្រូវបានចាប់ខ្លួនពីបទរំលោភយកដីព្រៃ
កាលពីថ្ងៃអាទិត្យ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានចាប់ខ្លួនបុរសពីរនាក់ ដែលត្រូវបានចោទប្រកាន់ថាបានឈូសឆាយ និងទន្ទ្រានកាន់កាប់តំបន់ព្រៃលិចទឹក ដែលត្រូវបានការពារដោយគ្មានការយល់ព្រមពីអាជ្ញាធរពាក់ព័ន្ធ។ ...
ប៊ុត រស្មីគង្គា
https://www.khmertimeskh.com/50717786/two-land-brokers-arrested-for-forest-encroachment/
កងរាជអាវុធហត្ថខេត្តក្រចេះរឹបអូសបានឡានដឹកទំនិញ រ៉ឺម៉ក និងឈើ
ប្រតិបត្តិការរយៈពេល ៣ ថ្ងៃរបស់កងរាជអាវុធហត្ថខេត្តក្រចេះបានបញ្ចប់ដោយរឹបអូសបានរថយន្ដដឹកទំនិញ ៣ គ្រឿងរ៉ឺម៉ក ២ គ្រឿង និងឈើប្រមាណ ៤ ម៉ែត្រគូប។ ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់។ ...
សុទ្ធ គឹមសឿន
https://bit.ly/2KCNPXI
មនុស្ស ៦ នាក់ត្រូវបានឃុំខ្លួនជុំវិញការឈូសឆាយព្រៃឈើក្នុងខេត្តមណ្ឌលគីរី
មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានបង្ហាញថា តុលាការខេត្តមណ្ឌលគិរីបានបញ្ជូនមនុស្សចំនួន ៦ នាក់ឲ្យស្ថិតនៅក្នុងការឃុំខ្លួនជាបណ្តោះអាសន្ននៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ ដោយត្រូវបានចោទប្រកាន់លើករណីដាច់ដោយឡែកពីគ្នា នៃការកាប់បំផ្លាញព្រៃឈើ និង ...
ប៉ិច សុធារី
https://www.khmertimeskh.com/50717269/six-detained-over-forest-clearing-in-mondulkiri/
មន្ត្រីយោធាត្រូវបានចាប់ខ្លួនពីបទរំលោភយកដីធ្លី
កងរាជអាវុធហត្ថខេត្តស្ទឹងត្រែងកាលពីថ្ងៃសៅរ៍បានធ្វើការចាប់ខ្លួនមន្ត្រីយោធាជាន់ខ្ពស់ម្នាក់ដែលសង្ស័យថាបានឈូសឆាយ និងទន្ទ្រានកាន់កាប់ដីទំហំ ៥០ ហិកតានៅក្នុងតំបន់ការពារធនធានធម្មជាតិរបស់រដ្ឋ។ ...
ប៊ុត រស្មីគង្គា
https://www.khmertimeskh.com/50717255/military-officer-arrested-over-alleged-land-encroachment/
មន្ត្រីព្រមានបណ្ដាញសហគមន៍ព្រៃឡង់ និង អង្គការ ១ ចំនួន ជុំវិញការប្រមូលទិន្នន័យពីការបំផ្លាញព្រៃ
មន្ត្រីក្រសួងបរិស្ថាន បានព្រមានថា ក្រសួងអាចចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹង បណ្ដាញសហគមន៍ព្រៃឡង់ និង អង្គការមួយចំនួន ប្រសិនបើពួកគេនៅតែបន្តសកម្មភាពប្រមូលទិន្នន័យអំពីការកាប់បំផ្លាញព្រៃ ...
ខន សាវិ
https://bit.ly/355LsGo
អង្គការការពារសត្វព្រៃប្រឈមនឹងការព្យួរជាបណ្តោះអាសន្ន
ក្រសួងមហាផ្ទៃប្រកាសផ្អាកសកម្មភាពជាបណ្តោះអាសន្នរបស់អង្គការការពារ និងអភិរក្សជលផលនិងព្រៃឈើកម្ពុជា ដោយសារតែខ្លួនមិនបានអនុវត្តតាមបទប្បញ្ញត្តិនៃច្បាប់។ ...
សំ កណ្ណិកា
https://www.khmertimeskh.com/50715581/wildlife-protection-ngo-faces-suspension/
ខេត្តឧត្តរមានជ័យកំពុងបណ្តុះកូនឈើ ក្នុងផែនការស្តារព្រៃឈើឡើងវិញ
មន្ត្រីឧទ្យានុរក្សនៅក្នុងស្នាក់ការអូរផាលនៃដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នខេត្តឧត្តរមានជ័យ កំពុងបណ្ដុះកូនឈើប្រណីតឱ្យបាន ១ ម៉ឺនដើម ក្នុងឆ្នាំ ២០២០ ស្របពេលដែលមន្ទីរបរិស្ថានបានដាក់ចេញផែនការដាំកូនឈើ ដើម្បីស្ដារព្រៃឈើ ...
ខន សាវិ
https://bit.ly/34YDm27
សំណង់ខុសច្បាប់នៅក្នុងតំបន់ការពារត្រូវបានរុះរើ
កាលពីម្សិលមិញ ក្រសួងបរិស្ថានបានបង្ហាញថា អ្នកល្បាតឧទ្យានកាលពីចុងសប្តាហ៍ បានរកឃើញសំណង់ខុសច្បាប់ចំនួន ៣ ដែលត្រូវបានសាងសង់នៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តសៀមរាបនិងក្រចេះ។ សំណង់ទាំងនេះត្រូវបានគេដឹងថា ជាកន្លែងលាក់ខ្លួនរបស់ ...
សែន ដាវិដ
https://www.khmertimeskh.com/50715188/illlegal-constructions-in-protected-areas-demolished/
សត្វស្លាបជាតិចំនួន ៣ របស់ប្រទេសកម្ពុជាគឺសត្វត្រយងយក្សត្រូវបានសម្លាប់នៅតំបន់ការពារ
នៅក្នុងការបំពុលសត្វដោយចេតនាមួយ ធ្វើឱ្យសត្វត្រយងយក្សចំនួន ៣ ក្បាលដែលស្មើនឹង ១ ទៅ ២ ភាគរយនៃចំនួនសត្វត្រយងនៅទូទាំងពិភពលោកត្រូវបានសម្លាប់ដែលវាក៏ជាផ្នែកមួយនៃនិន្នាការក្នុងពិភពលោកដែលគួរ ...
បុគ្គលិក ខ្មែរថាមស៏
https://www.khmertimeskh.com/50714406/three-of-cambodias-national-bird-the-giant-ibis-killed-in-protected-area/