របាយការណ៍៖ ព្រៃឡង់បន្តបាត់បង់គួរឲ្យព្រួយបារម្ភ ហើយការកាប់ឈើកើនឡើងជាង៧០%ក្នុងឆ្នាំ២០១៩
របាយការណ៍របស់អ្នកស្រាវជ្រាវអឺរ៉ុបឲ្យដឹងថា ព្រៃឡង់នៅកម្ពុជា បន្តបាត់បង់គួរឲ្យព្រួយបារម្ភ ហើយការកាប់បំផ្លាញមានការកើនឡើងជាង៧០ ភាគរយ ក្នុងឆ្នាំ២០១៩ បើធៀបនឹងឆ្នាំមុនៗ។ របាយការណ៍របស់អ្នកស្រាវជ្រាវនៃសកលវិទ្យាល័យ Copenhagen ប្រទេសដាណឺម៉ាក ដែលបានស្រាវជ្រាវអំពីព្រៃឡង់នៅប្រទេសកម្ពុជាឲ្យដឹងថា ការបាត់បង់ព្រៃឡង់ក្នុងឆ្នាំ២០១៩ មានទំហំធំ គឺប្រមាណ៧៥១០ ហិកតា ដែលកើនឡើង៧៣% ប្រៀបធៀបនឹងឆ្នាំ២០១៨។ របាយការណ៍បន្ថែមថា ការកាប់បំផ្លាញព្រៃឈើដ៏ច្រើនបំផុតក្នុងតំបន់ការពារព្រៃឡង់ គឺក្នុងឆ្នាំ២០១៦ ដែលបំផ្លាញរហូតទៅដល់ជាង១១.០០០ហិកតា។ …