ព្រៃឈើ និងរុក្ខាប្រមាញ់
ការការពារព្រៃឈើ
តំបន់ការពារធម្មជាតិចំនួន៣ ថ្មីបន្ថែមទៀត ត្រូវបានបង្កើតឡើងក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន
នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៦ រាជរដ្ឋភិបាលកម្ពុជាបានសម្រេចបង្កើតតំបន់ការពារធម្មជាតិចំនួន ៣ ថ្មីបន្ថែមទៀត ដែលមានផ្ទៃដីសរុបទំហំ ២៧ ៩៤១. ០៦ ហិកតា ឱ្យស្ថិតក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន។ តំបន់ការពារធម្មជាតិទាំង ៣ នោះ រួមមាន ឧទ្យានជាតិកោះកុង (ខេត្តព្រះសីហនុ) មានផ្ទៃដីទំហំ ២ ៦៥៥.៣៥ ហិកតា តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង (ខេត្តព្រះវិហារ) មានផ្ទៃដីទំហំ ២៥ ២៦៩.៤១ ហិកតា និងតំបន់អភិរក្សទឹកសាប បឹងព្រែកទប់ (ខេត្តព្រះសីហនុ) មានផ្ទៃដីទំហំ ១៦.៣ ហិកតា។ ជារួម តំបន់ការពារធម្មជាតិសរុបចំនួន ៤៥ មានផ្ទៃដីសរុបទំហំ ៥ ៩០២ ៤៤៤.០៦ ហិកតា ...
ក្រសួងបរិស្ថាន
ដែនជម្រកសត្វព្រៃកែវសីមា បានលក់ឥណទានកាបូនដំបូងរបស់ខ្លួន
ភ្នំពេញ កម្ពុជា ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈកិច្ចសហការជាមួយអង្គការ WCS បានលក់ឥណទានកាបូនដំបូងរបស់គេម្រោងកាត់បន្ថយការប្រែប្រួលអាកាសធាតុក្នុងដែនជម្រកសត្វព្រៃកែវ សីមាដែលមានទំហំព្រៃផ្ទៃសរុប ២៩២,៦៩០ហិកតា ទៅឱ្យក្រុមហ៊ុន Disney។ ក្រុមហ៊ុន Disney នឹងប្រើប្រាស់ឥណទានកាបូននេះ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងដើម្បីសម្រេចគោលដៅរបស់ក្រុមហ៊ុន ក្នុងការឈានទៅកាន់បន្ថយការបញ្ចេញឧស្ម័នឱ្យបាន ៥០ភាគរយត្រឹមឆ្នាំ ២០២០។ ការលក់នេះ ឆ្លុះបញ្ចាំងអំពីហិរញ្ញប្បទានកាបូន ដែលជួយផ្តល់ជាប្រភពថវិកាប្រកបដោយនិរន្តរភាពមួយសម្រាប់ការអភិរក្សព្រៃឈើតំបន់ត្រូពិចដែលសំបូរដោយប្រភពសត្វ និងរុក្ខជាតិស្ថិតនៅតំបន់ខ្ពង់រាបភាគខាងកើតប្រទេសកម្ពុជា ហើយតំបន់ការពារនេះមានសារៈសំខាន់ជាសាកល។ ការទិញនេះផ្តល់ប្រយោជន៍ដោយផ្ទាល់ផងដែរទៅលើការចិញ្ចឹមជិវិតរបស់ប្រជាសហគមន៍រស់នៅជុំវិញតំបន់អនុវត្តគម្រោងនេះ។ ...
ក្រសួងបរិស្ថាន
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី «ការដាក់ព្រៃការពារចំនួនប្រាំ ជាតំបន់ការពារធម្មជាតិ»
ក្រសួងបរិស្ថាន សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី “ការរៀបចំដាក់ព្រៃឡង់ ព្រៃក្រវ៉ាញខាងត្បូង ព្រៃព្រះរកា ព្រៃសៀមប៉ាងខាងលិច និងព្រៃវ៉ឺនសៃ ជាតំបន់ការពារធម្មជាតិ” ...
ក្រសួងបរិស្ថាន
ក្រសួងបរិស្ថានរៀបចំដាក់ព្រៃផ្តល់ផល៥កន្លែងជាតំបន់ការពារនិងអភិរក្សព្រៃឈើ
ក្រសួងបរិស្ថាននឹងរៀបចំដាក់ព្រៃផ្តល់ផលចំនួន៥កន្លែងរួមមាន ព្រៃឡង់ ព្រៃច្រករបៀងក្រវាញខាងត្បូង ព្រៃព្រះរកា ព្រៃសៀមប៉ាងលិច និងព្រៃវើនសៃដែលមានផ្ទៃដីសរុបចំនួន ៩៥០.០០០ហិកតា ជាតំបន់ ព្រៃការពារនិងអភិរក្សព្រៃឈើ។ ...
ក្រសួងបរិស្ថាន
តំបន់ស្នូលព្រែកទាល់ត្រូវបានទទួលស្គាល់ជាតំបន់រ៉ាមសារ
គ្របដណ្តប់លើផ្ទៃដី ២១៣៤២ ហិកតា តំបន់ស្នូលព្រែកទាល់ (បេះដូងនៃបឹងទន្លេសាប) ដែលជាជម្រកពងកូនសត្វស្លាបទឹកធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានដាក់បញ្ចូលជា តំបន់ដីសើមដែលមានសារៈសំខាន់ជាអន្តរជាតិ (ដែលគេឱ្យឈ្មោះ ...
ក្រសួងបរិស្ថាន
លទ្ធផលនៃការវាយតម្លៃលើក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន៩
យោងលិខិតលេខ ១០២២ ស.ជ.ណ ចុះថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៥ រាជរដ្ឋាភិបាល សម្រេចកាត់បន្ថយរយៈពេលវិនិយោគមកនៅត្រឹម៥០ឆ្នាំ សម្រាប់គម្រោងវិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ច របស់ក្រុមហ៊ុនចំនួន ៩ ដែលមានផ្ទៃដីសរុបចំនួន ២១,៨៣៩ហិកតា ...
ក្រសួងបរិស្ថាន
អង្គការ លីកាដូ បង្ហាញទិន្នន័យដីសម្បទានរបស់ខ្លួននិងស្នើសុំយ៉ាងទទូចនូវទិន្នន័យដែលមានតម្លាភាពពីរាជរដ្ឋាភិបាល
នាថ្ងៃនេះ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស “លីកាដូ” នឹងធ្វើការចេញផ្សាយជាសាធារណៈនូវទិន្នន័យអំពីដីសម្បទាន របស់ខ្លួន ហើយសូមអំពាវនាវដល់រាជរដ្ឋាភិបាល សូមលោកមេត្តាអនុវត្តតាមពាក្យសុំក្នុងការបង្ហាញជាសាធារណៈ នូវព័ត៌មាន ...
អង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស (លីកាដូ)
សន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃការគ្រប់គ្រងគម្រោងវិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ច
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០១៥ វេលាម៉ាង ១០ៈ០០នាទីព្រឹក នៅទីស្តីការក្រសួង ដើម្បីជម្រាបជូនសាធារណជន អំពីបច្ចុប្បន្នភាពនៃការគ្រប់គ្រងគម្រោងវិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ច។ ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ការអញ្ជើញចូលរួមសន្និសីទកាសែត - កង្វល់របស់អង្គការសង្គមស៊ីវិល និងសហគមន៍ទៅលើការកាប់ឈើខុសច្បាប់ និងការបំផ្លាញធនធានធម្មជាតិនៅកម្ពុជា
អង្គការសង្គមស៊ីវិល/អង្គការមិនមែនរដ្ឋាភិបាល និង តំណាងសហគមន៍មកពីខេត្តមណ្ឌលគិរី រតនគិរី កំពង់ធំ កំពង់ស្ពឺ ស្ទឹងត្រែង និងក្រចេះ នឹងជួបជុំគ្នាដើម្បីធ្វើសន្និសីទ កាសែតមួយដែលបានរៀបចំដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ដើម្បីសម្តែងកង្វល់របស់ពួកគេអំពីការកើនឡើងនៃការកាប់ ...
វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា